ទង់នាំមុខក្នុងការងារអនុវត្តគោលដៅចីរភាពរបស់អង្គការសហប្រជាជាតិ

ទង់នាំមុខក្នុងការងារអនុវត្តគោលដៅចីរភាពរបស់អង្គការសហប្រជាជាតិ

សមាជិក​សភា​វ័យក្មេង​ជាង​៣០០នាក់​ មកពី​សភា​ជាសមាជិក​ IPU និង​តំណាង​អង្គការ​អន្តរជាតិ​ជាង​៧០​ បានអញ្ជើញ​មកវៀតណាម​ ចូល​រួម​សន្និសីទ​សមាជិក​សភា​វ័យក្មេង​​សកលលោក​លើកទី​៩។ រូបថត៖ វៀតគឿង​/កាសែតរូបភាព​វៀតណាម​
ទិដ្ឋភាព​បើក​សន្និសីទ​សមាជិក​សភាវ័យក្មេង​សកលលោក​លើកទី​៩។ រូបថត៖ វៀត​គឿង​/កាសែតរូបភាពវៀតណាម​

ថ្លែង​សុន្ទរកថា​នៅ​សន្និសីទ​សមាជិក​សភា​វ័យ​ក្មេង​សកលលោក​លើកទី​៩ បង្កើត​ដោយ​រដ្ឋសភា​វៀតណាម ​សហការ​នឹង​សហព័ន្ធ​សភា​ពិភពលោក​ (IPU) រៀប​ចំ​នៅ​រដ្ឋធានី​ហាណូយ​ គណៈ​ប្រតិភូ​អន្តរជាតិ​វាយ​តម្លៃ​ខ្ពស់​ តួនាទី​ដឹកនាំ​របស់​រដ្ឋសភាវៀតណាម​ នៅ​វេទិកា​សមាជិក​សភា​តំបន់​និង​សកលលោក​ ក្នុង​ការ​ខិត​ខំប្រឹង​ប្រែង​​នាំ​យក​កិច្ចសន្យា​អនុវត្ត​គោល​ដៅ​ផ្តល់​សិទ្ធិ​ បំផុស​គំនិត​សម្រាប់​យុវជន​ សកម្ម​ចូល​រួម​ការងារ​ជាតិ​ ក៏ដូចជា​សហគមន៍​អន្តរជាតិ​។

ចូល​រួម​សន្និសីទ​មាន​សមាជិកសភា​វ័យក្មេង​ និង​គណៈប្រតិភូ​ជាង​៣០០នាក់ មក​​ពី​​សភាជា​សមាជិក ​IPU និង​គណៈ​ប្រតិភូ​អង្គការ​អន្តរជាតិ​ជាង​៧០​។ ឯកអគ្គរដ្ឋទូត​ តំណាង​ស្ថាន​ទូត​ការបរទេស​ និងអង្គការ​អន្តរជាតិ​នៅ​វៀតណាម​ គណៈ​ប្រតិភូ​សភា​វ័យក្មេង​វៀតណាម​ចំនួន​១២៤នាក់។ យុវជន​គំរូ​វៀតណាម​ណាម​​​ចំនួន​២០នាក់។​ គណៈប្រតិភូ​២០រូបសមាជិកនៃ​ក្រុមប្រឹក្សា​ប្រជា​ជន​វ័យក្មេង​ថ្នាក់​ខេត្ត​របស់វៀតណាម​​។​ល។

លោក Martin Chungong ជា​អ្នក​ជិត​ស្និទ្ធនឹង​ប្រជា​ជនវៀតណាម​។​ បុរស​ Cameroon ម្នាក់​នេះ ក្លាយជា​​អ្នក​ដំបូ​ងបង្អស់​ក្រៅទ្វីប​​អ៊ឺរ៉ុប​ ជា​ជនជាតិ​អាហ្វ្រិក​ដំបូង​ កាន់​តំណែង​ជា​អគ្គលេខាធិការ​​ IPU ក្នុងប្រវត្តិសាស្រ្ត​១៣៤​ឆ្នាំ ​នៃ​វេទិកា​សភា​ពហុភាគី​ធំបំផុត​លើ​ពិភពលោក​។ ជាអ្នក​សុភាព​ តែង​ផ្តល់​មនោសញ្ចេតនា​សម្រាប់​វៀតណាម​ ដោយចិត្ត​​ស្មោះ​ស។ លោក​បាន​រៀប​រាប់​ជាច្រើន​ដង​ថា តែង​ចាត់ទុក​វៀតណាម​ជា​ភូមិ​កំណើត​ទីពីរ​របស់​ខ្លួន។ ទោះបី​ធ្វើ​ដំណើរ​ទៅ​ណា​ ធ្វើការ​​អ្វី​ ក៏តែង​ស្រឡាញ់​រាប់អាន​វៀតណាម​ ផ្តល់​ភាព​គាំទ្រ​ចំពោះ​វៀតណាម​។​

លើក​នេះ​លោក​វិល​ត្រឡប់​មកប្រទេសវៀតណាម​ ចូល​រួម​សន្និសីទ​សមាជិក​សភា​វ័យ​ក្មេង​សកលលោក​លើក​ទី​៩ លោក​អគ្គលេខាធិការ​ IPU Martin Chungong  មាន​មនោសញ្ចេតនា​ ចំណាប់​អារម្មណ៍​ជ្រៅ​ចំពោះ​ប្រទេស​ ប្រជាជន​ និង​រដ្ឋសភា​វៀតណាម​ ជាមួយនឹង​មិត្តភក្តិ​ សហការី​ ដែល​លោក​ស្រឡាញ់​រាប់អាន​។​ ទោះបី​មាន​ជំនួប​ទ្វេភាគី​ នៅ​ក្រៅ​សន្និសីទ​ឬ ថ្លែង​សុន្ទរកថា​ជា​ផ្លូវការ​។ លោក​ Martin Chungong តែង​និយាយ​ច្រើ​ន​អំពី​​​ការ​យល់​ឃើញ​ វាយ​តម្លៃ​ និង ចំណាប់អារម្មណ៍​ស្នាម​អនុស្សាវរីយ៍​ រួមចំណែក​សកម្ម​ និង​មាន​ទំនួល​ខុសត្រូវ​របស់​រដ្ឋសភា​វៀតណាម​ចំពោះ ​IPU ក៏ដូចជា​វេទិកា​សភា​តំបន់ផ្សេងៗ បំផុតគឺ​​ក្នុង​​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍចីរភាព​ បរិយាបន្ន​។ ក្នុង​អត្ថបទ​ថ្លែង​សុន្ទរកថា​ជា​ផ្លូវការ​ នៅ​ពិធី​បើក​សន្និសីទ​សមាជិក​សភា​វ័យក្មេង​សកលលោក​លើកទី​៩ លោក Martin Chungong បរិយាយ​សង្កត់​លើ​ការ​វាយ​តម្លៃ​វៀតណាម​ មានតួនាទី​ជា​ កំពូល​សើន​ ក្នុង​ការ​ផ្តល់​សិទ្ធិ​សម្រាប់​យុវវ័យ​ ពេល​និយាយដល់​បច្ចេកវិទ្យា។​ 


រី​ឯប្រធាន​ IPU Duarte Pacheco វាយ​តម្លៃ​ រដ្ឋសភា​វៀតណាម​កំពុង​ជា​កញ្ចក់​ក្នុងការ​ខិត​ខំ​ប្រឹង​ប្រែង​ ដើម្បី​យុវវ័យ​ លើកកម្ពស់​តួនាទី​របស់​​យុវវ័យ។ រដ្ឋសភា វៀតណាម​​កម្លាយសម្តីឱ្យទៅ​ជា​សកម្មភាព​ នាំ​មក​បរិយាកាស​សម្រាប់​​សមាជិក​សភា​វ័យក្មេង បង្កើន​តួនាទី​របស់​ខ្លួន​។​

ប្រធាន​សហព័ន្ធ​សភា​ពិភពលោក​ Duarte Pacheco ទទួល​អំណោយ​គឺ​កន្សែង​សូត្រ​ឈូក​ ជា​ផលិតផល​ OCOP ធ្វើ​ដោយ​សិប្បការិនី​ ផាន​ ធី​ធ្វឹន​ (Phan Thi Thuan) (ស្រុក​មីដឹក​ - My Duc ហាណូយ​)។ រូបថត៖ វៀតគឿង​/កាសែតរូបភាពវៀតណាម

អភិវឌ្ឍ​ចីរភាព​ជា​គោល​ដៅ ដែល​​បាន​វៀតណាម​យក​ចិត្តទុកដាក់ក្នុង​កម្រាស​ប្រវត្តិ​​អភិវឌ្ឍជាតិ​​ តាម​រយៈ​ឃ្លាំង​បទពិសោធន៍​ប្រជាប្រិយ​សម្បូរបែប​ មហិមា​ អំពី​ការ​ទប់ស្កាត់​ បង្កា ប្រឆាំង​គ្រោះ​ធម្មជាតិ​ និងបន្ស៊ាំ​ជាមួយ​ធម្មជាតិ​។ តែង​មានការ​ផ្សារភ្ជាប់​ជិត​ដិត ​រវាង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ - សង្គម​ ជាមួយ​ការ​អភិរក្ស ​និង​ពង្រីក​តម្លៃ​វប្បធម៌​ប្រពៃណី​។ ក៏ដូចជា​តាម​រយៈ​ប្រពៃណី​ថែទាំ​ជំនាន់​យុវវ័យ​ អនាគត​នៃ​​គ្រួសារ​នីមួយៗ​ និងសង្គម​ទាំងមូល។​

ហេតុនេះ​ គំនិតផ្តួច​ផ្តើម​​របស់​វៀតណាម ​ក្នុង​រៀប​ចំ​សន្និសីទ​សមាជិក​សភា​វ័យក្មេង​សកលលោក​លើកទី​៩ ក្រោម​ប្រធានប​ទ៖ តួនាទី​របស់​មជ្ឈដ្ឋាន​យុវវ័យ​ ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​​គោល​ដៅ​អភិវឌ្ឍ​ចីរភាព ​តាម​រយៈ​បង្វែ​ឌីជីថល​និង​នវានុវត្តន៍​ ម្តងទៀត​បាន​មិត្តភក្តិអន្តរជាតិ​វាយ​តម្លៃ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​មួយ​ ក្នុង​តថូបនីយកម្ម​គោលដៅ​អភិវឌ្ឍ​ចីរភាព ​រហូតដល់​ឆ្នាំ​២០៣០ ​របស់​អង្គការ​សហប្រជា​ជាតិ​ ក្នុងបរិបទ​មានតែ​៧ឆ្នាំ ​ដើម្បី​ពង្រាយ​​អនុវត្ត ​SDGs ដោយ​បរិមាណ​ការងារ​ធំ ​​កំពុងនៅ​បោះបង់រតរាយ​ ដោយសារ​​មានការ​រាលរាំង​ក្នុងពេល​វែង​ ទូទាំងពិភពលោក​ត្រូវ​សំកាំង​ខ្លួន​ បង្កា ប្រឆាំង​ជំងឺកូវិដ - ១៩។ជាពិសេស ​ជា​មួយ​កិច្ច​ការ​លើដំបូង​ក្នុង​ប្រវត្តិសាស្រ្ត ​រៀ​បចំឡើង​ចំនួន​​៩លើក​ សន្និសីទ​សមាជិក​សភា​វ័យ​ក្មេង​សកលលោក​លើកទី​៩ នៅ​ហាណូយ ​តាម​រយៈ​សេចក្តី​ប្រកាស​អំពី​ តួនាទី​របស់​មជ្ឈដ្ឋាន​យុវវ័យ​ចំពោះ​ការ​ងារ​ជំរុញ​អនុវត្ត​គោលដៅ​​អភិវឌ្ឍ​ចីរភាព ​តាម​រយៈ​បង្វែ​ឌីជីថល​ និង ​នវានុវត្ត​ន៍​ ប្រធាន​រដ្ឋសភា​ វឿង​ ឌិញ​ហ្វែ​ (Vuong Dinh Hue) រៀបរាប់ ប្រការនេះ​​បង្ហាញពី​ទឹក​ចិត្ត​ប្តេជ្ញា​ យល់ស្រប់​ខ្ពស់​ និង សន្យា​មាំ​ របស់​សមាជិក​សភា​វ័យ​ក្មេង​ IPU ក្នុងការ​ជំរុញ​អនុវត្ត​គោល​ដៅ​​អភិវឌ្ឍចីរភាព ​លើ​វិសាលភាព​សកលលោក​។​

សន្និសីទ​សមាជិក​សភា​វ័យ​ក្មេង​សកលលោក​លើកទី​៩ ជា​ព្រឹត្តិការណ៍​ការទូត​ពហុភាគី​មាន​ទ្រង់ទ្រាយ​ធំ​បំផុត​ក្នុង​ឆ្នាំ​២០២៣​ វៀតណាម​ជា​អ្នក​រៀប​ចំ​ឡើង​។ នេះ​ជា​លើក​ដំបូង ​រដ្ឋសភា​វៀតណាម​ជា​អ្នក​រៀប​ចំ​សន្និសីទ​សមាជិក​​សភា​វ័យ​ក្មេង​​សកលលោក​។​

សន្និសីទ​សភា​វ័យក្មេង​សកលលោក​លើកទី​៩ ទទួល​បាន​ជោគ​ជ័យ​ប្រពៃ បញ្ចប់​កម្មវិធី​របៀប​វារៈ ក្រោម​កម្លាំង​ផុស​ផុល​ ប្រសិទ្ធភាព​ ប៉ុន្តែ​បែបជា​មាន​ការ​ផ្តើម​ថ្មី​ ដែល​ពោរពេញ​ដោយ​ភាព​ល្អប្រសើរ​ ក្នុងការ​ពង្រីក​តួនាទី​របស់​សមាជិក​សភា​វ័យក្មេង​ មជ្ឈដ្ឋាន​យុវវ័យ​ក៏ដូចជា​របស់​សភា​ នៃ​ប្រទេស​ជា​សមាជិក ​IPU ក្នុងការ​ព្រួត​ដៃ​រួម​នឹង​ពិភពលោក ​អនុវត្ត​គោលដៅ​អភិវឌ្ឍចីរភាព​។ល៕

  • អត្ថបទ៖ កាសែតរូបភាពវៀតណាម​ រូបថត៖ កាសែតរូបភាពវៀតណាម​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
  • ប្រែសម្រួល៖ រីកើង​

Top