ដំណើរការ ៥០០ថ្ងៃយប់ ទទួលវីរបុរសយុទ្ធជនពលីមកកាន់ភូមិកំណើតវិញ

ដំណើរការ ៥០០ថ្ងៃយប់ ទទួលវីរបុរសយុទ្ធជនពលីមកកាន់ភូមិកំណើតវិញ

យុទ្ធនាការ ៥០០ ថ្ងៃយប់ ជំរុញការស្វែងរក ប្រមូល និងកំណត់​អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី ឆ្ពោះទៅអប​អរ​សាទរខួបលើកទី៨០ នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ១៩៤៧ - ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៧) បង្ហាញការដឹងគុណ​របស់ប្រជាជនវៀតណាម ចំពោះអ្នក​បាន​ពលីជីវិត​ដើម្បីឯករាជ្យជាតិ និងនាំមកនូវក្តីសង្ឃឹម​​ជូន​ក្រុម​គ្រួសារបានជួបជុំជាមួយសាច់ញាតិជាទីស្រលាញ់បន្ទាប់ពីរយៈពេលរង់ចាំជាច្រើនឆ្នាំ។
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញ គណៈកម្មាធិការដឹកនាំការស្វែងរក ប្រមូល និងការកំណត់​អត្តសញ្ញាណ​អដ្ឋិធាតុ​យុទ្ធជនពលី (គណៈកម្មាធិការដឹក​នាំ​លេខ ៥១៥) ទីក្រុង​បានដាក់ពង្រាយការងារត្រួតពិនិត្យ និងស្វែងរកផ្នូរ​កប់យុទ្ធជនពលី នៅឧទ្យានវប្បធម៌ ឡេធីរៀង (Le Thi Rieng) សង្កាត់ ហ័រហ៊ឹង (Hoa Hung)  (ពីមុនគឺទី​បញ្ចុះ​សពដូថាញ់ (Do Thanh))។ រូបថត៖ សួនឃូ - VNA
 

សង្គ្រាមបានបញ្ចប់​ជាយូរមកហើយ ប៉ុន្តែការឈឺចាប់​នៅតែ​បន្សល់ទុក។ កូនប្រុសស្រីឆ្នើម​របស់​ប្រទេស​ជាតិ​ជិត ១,២ លាននាក់​បានពលីជីវិត​ក្នុង​ការតស៊ូ​ ដើម្បី​សេរីភាព ឯករាជ្យ​ និងការបង្រួបបង្រួមប្រទេសជាតិ។ រហូតមកដល់បច្ចុប្បន្ន មាន​អដ្ឋិធាតុយុទ្ធជន​ពលី​ប្រហែល ១៧៥.០០០នាក់ មិនទាន់​រកឃើញ។ ​អដ្ឋិធាតុយុទ្ធជនដែល​ពលីប្រហែល ៣០០.០០០ នាក់ ត្រូវបាន​រកឃើញ និងប្រមូល ប៉ុន្តែនៅតែ​មិនទាន់​កំណត់​អត្តសញ្ញាណ​។ កាលណាពេលវេលាកន្លងផុតទៅ ភាពលំបាក ក្នុង​ការ​​ស្វែងរក និងប្រមូល​អដ្ឋិធាតុ​យុទ្ធជន​ពលី នឹង​​កើនឡើង យ៉ាងខ្លាំង។

បញ្ជាការដ្ឋានយោធាខេត្តទៀនក្វាង (Tuyen Quang)  ស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅចំណុច A៥ (ភូមិយ៉ាងណាម (Giang Nam) រួមជាមួយវត្ថុតំណាង​ពាក់ព័ន្ធជាច្រើន។ រូបថត៖ ហ័ងហៀវ  - VNA
បញ្ជាការដ្ឋានយោធាខេត្តទៀនក្វាង (Tuyen Quang)  បានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី នៅ ចំណុចខ្ពស់​លេខ ៦៨៥ (ភូមិណាំង៉ាត់ (Nam Ngat))។ រូបថត៖ ហ័ងហៀវ - VNA

ក្នុងបរិបទបន្ទាន់នោះ យុទ្ធនាការក្នុងរយៈពេល ៥០០ ថ្ងៃយប់ ជំរុញ​ការស្វែងរក ការប្រមូល និង កំណត់អត្តសញ្ញាណ​អដ្ឋិធាតុយុទ្ធជនពលី (ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៧) ត្រូវបាន​បំផុស​ក្នុងទ្រង់ទ្រាយធំ ​ដែលមិនធ្លាប់មានពីមុនមក ដោយ​មាន​ការ​ចូលរួម​ពី​ក្រុមប្រមូល​អដ្ឋិធាតុជាច្រើន ទាំងក្នុងប្រទេស និង​នៅ​ប្រទេសជិត​ឡាវ និងកម្ពុជា។

 

បន្ទាប់ពីរយៈពេល ៤ខែ ​អនុវត្តយុទ្ធនាការ ៥០០ ថ្ងៃយប់  កម្លាំង​សមត្ថកិច្ចបានស្វែងរក និង​ប្រមូលអដ្ឋិធាតុយុទ្ធជន​ពលីជិត ១.៤០០ នាក់ រួមទាំង​អដ្ឋិធាតុ​ត្រូវបានរកឃើញ​នៅក្នុងប្រទេស និងនៅ​ប្រទេស​ឡាវ​ និងកម្ពុជា។ ជាពិសេស ការរកឃើញ​ផ្នូរ​ធំ​មួយ​ នៅ​ឧទ្យាន​ ឡេធីរៀង (Le Thi Rieng) (ទីក្រុងហូជីមិញ) ដែលមានអដ្ឋិធាតុចំនួន ៦៩ នាក់ និងវត្ថុ​តំណាងជាច្រើន ​កំពុងបន្តការផ្ទៀងផ្ទាត់ និងធ្វើ​តេស្ត​ ដើម្បីកំណត់​អត្តសញ្ញាណ។ 
នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង (Le Minh Hung)  បានចូលរួមក្នុងពិធី​បើកការស្វែងរក និងប្រមូលអដ្ឋិធាតុ យុទ្ធជនពលីនៅឧទ្យាន ឡេធីរៀង (Le Thi Rieng) ទីក្រុង​ ហូជីមិញ ។ រូបថត៖ ឌឿងយ៉ាង -  VNA
 
រួមជាមួយនឹងការងារស្វែងរក ការយកសំណាក ADN សម្រាប់​កំណត់អត្តសញ្ញាណយុទ្ធជនពលី បន្តត្រូវ​បានជំរុញខ្លាំង​។ រហូត​មក​ដល់បច្ចុប្បន្ន អង្គភាពនានាបានប្រមូល​និង​យក​សំណាក​អដ្ឋិធាតុពីផ្នូរ​របស់យុទ្ធជនពលីចំនួន ៥២.៧១៧ នាក់ ក្នុង​នោះផ្នូរចំនួន ៣៧.៥១៣​ នាក់ ឆ្លើយតបនឹង​លក្ខណៈ​សម្រាប់ការយកសំណាក ស្មើនឹង ៧១,១៦% ខណៈ​ផ្នូរចំនួន ១៥.២០៤ មិនបាន​ឆ្លើយតប​នឹង​​លក្ខណៈ​សម្រាប់​ការយកសំណាក។  ចំពោះសាច់ញាតិរបស់​យុទ្ធជន​ពលី ដែល​បាន​យកសំណាកជីវសាស្រ្តចំនួន ៩៣.៤៦៤ ក្នុងនោះសំណាកចំនួន ៥៣.០៣៦ ត្រូវបានវិភាគ និងធ្វើសម​កាលកម្ម​​ទៅក្នុងទិន្នន័យ ADN រួចរាល់
ពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីចំនួន ១៥៩នាក់​នៅខេត្តតៃនិញ (Tay Ninh)។ រូបថត៖ មិញភូ - VNA
នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង (Le Minh Hung)  បានចូលរួមក្នុងពិធី​បើកការស្វែងរក និងប្រមូលអដ្ឋិធាតុ យុទ្ធជនពលីនៅឧទ្យាន ឡេធីរៀង (Le Thi Rieng) ទីក្រុង​ ហូជីមិញ ។ រូបថត៖ ឌឿងយ៉ាង -  VNA
ខេត្តក្វាងទ្រី (Quang Tri) បានសម្របសម្រួលជាមួយ ខេត្ត Savannakhet  និងខេត្ត Khammuane  (ឡាវ) ដើម្បីរៀប​​ចំពិធីប្រគល់ និងទទួលអដ្ឋិធាតុកងទ័ព​ស្ម័គ្រចិត្ត និងអ្នកជំនាញ​វៀតណាមចំនួន ២៨នាក់​ ដែលបាន​ពលីជីវិតនៅប្រទេ​សឡាវ។ រូបថត៖ VNA
 
អាជ្ញាធរមូលដ្ឋានក៏បានផ្ទេរសំណាកអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៥.៧២៩ នាក់ សម្រាប់ការរក្សាទុក។ ក្នុងនោះ វិទ្យាស្ថានកោសល្យ​វិច្ច័យយោធា បានទទួលសំណាកចំនួន ៩.០៨៧ ពី ១៥ ក្នុងចំណោម ១៧ ខេត្តក្រុង និង​បានត្រួត​ពិនិត្យលើសំណាកចំនួន ១២៤។
នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅឧទ្យានវប្បធម៌​ឡេធីរៀង (Le Thi Rieng) ទីក្រុង ហូជីមិញ សមាគម​ពុទ្ធសាសនា​​វៀតណាម​នៃ​ទីក្រុងហូជីមិញ បានរៀបចំពិធី​រំលឹក​វិញ្ញាណក្ខន្ធ​យុទ្ធជនពលី និងជនរួមជាតិស្នេហាជាតិ ដែលបាន​ពលីជីវិត​​ក្នុងយុទ្ធនាកា​រដូវ​ផ្ការី ឆ្នាំ១៩៦៨ ត្រូវបាន​បញ្ចុះនៅទី​បញ្ចុះសពដូថាញ់ (Do Thanh)។ រូបថត៖ សួនឃូ – VNA
នៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីបញ្ចុះសព​យុទ្ធជនពលីភ្នំ ៨២ (ឃុំតឹនបៀន (Tay Bien) ខេត្តតៃនិញ (Tay Ninh)) គណៈកម្មាធិការបក្ស អាជ្ញាធរ កងកម្លាំង​ប្រដាប់​អាវុធ និងប្រជាជន​ខេត្ត​បានរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជន​ពលីចំនួន ១៥៩ នាក់។ រូបថត៖ មិញភូ – VNA
ពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី នៅឧទ្យាន​វប្បធម៌​ឡេធីរៀង (Le Thi Rieng)  ទីក្រុងហូជីមិញ។ រូបថត៖ សួនឃូ- VNA
ក្នុងឱកាសរំលឹកខួបលើកទី៧៩ នៃទិវាយុទ្ធជនពិការ​និងយុទ្ធជនពលី (ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៤៧ - ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦) យុទ្ធជនជាច្រើននៅ​ទូទាំង​ប្រទេស​បាន​មកកាន់ទីបញ្ចុះសពយុទ្ធជនពលីជាតិ វីស៊្វៀន (Vi Xuyen) (ខេត្ត ទៀន​ក្វាង (Tuyen Quang)) ដើម្បីអុជធូប និង​ជូនផ្កា ដើម្បីគោរពវិញ្ញាណក្ខន​យុទ្ធជនពលីជីវិត​។ រូបថត៖ មិញតាម- VNA

យុទ្ធនាការ ៥០០ ថ្ងៃយប់ គឺជាការបង្ហាញ​ដ៏រស់រវើក​បំផុត​នៃគោល​ការណ៍ "ផឹកទឹកនឹងដល់ប្រភព" ហើយ​ពិតជា​បាន​ប៉ះពាល់ដល់​អារម្មណ៍ជ្រាលជ្រៅបំផុតនៃប្រជាជន​វៀតណាម​។ ដោយសារតែ​​អដ្ឋិធាតុ​នីមួយៗ ​ដែលបាន​នាំយក​មក​វិញ និងរាល់ឈ្មោះនីមួយៗ​ដែលត្រូវបានឆ្លាក់​នៅលើផ្ទាំងថ្មចារឹក គឺជាការកាត់បន្ថយនូវការ​ឈឺ​ចាប់ និងកា​រ​ទន្ទឹងរង់​ចាំយ៉ាងខ្លោចផ្សារបស់គ្រួសារមួយ ហើយក៏ដូចជារបួស​សង្គ្រាមមួយ​ត្រូវបានផ្សះផ្សារដែរ៕

អត្ថបទ៖ ថាញ់ហ័រ - រូបថត៖ VNP VNA



Top