ជំរុញល្បឿនសាងសង់ផ្លូវល្បឿនលឿនជើង - ត្បូង

ជំរុញល្បឿនសាងសង់ផ្លូវល្បឿនលឿនជើង - ត្បូង

គោល​ដៅ​មហាសន្និបាត​នីតិកាលទី​១៣ របស់បក្សដាក់ចេញ ​ដល់​ឆ្នាំ​២០២៥ ទូទាំង​ប្រទេស​មាន​ផ្លូវ​ល្បឿន​លឿនប្រវែង​​៣០០០គីឡូម៉ែត្រ​ ​ដល់​ឆ្នាំ​២០៣០ទូទាំងប្រទេស​មានផ្លូវ​ល្បឿន​លឿន​ប្រវែង​៥០០០គីឡូម៉ែត្រ​។ ក៏ប៉ុន្តែ​ បរិមាណការងារ​ចំពោះមុខ​ដែលត្រូវការ​ពង្រាយ​មាន​យ៉ាង​ច្រើន​ ក្នុង​​រយៈ​ពេលដែល​នៅសល់ សម្រាប់​អនុវត្ត​មិន​ជា​ច្រើន​ប៉ុន្មាន​។ នាយករដ្ឋមន្ត្រីបាន​សំណូមពរ​ក្រសួង​ វិស័យ​ មូលដ្ឋាន​ត្រូវ​សកម្ម​ពង្រាយ​ភារកិច្ច ​ដើម្បី​ផ្លូវ​ល្បឿន​លឿនជើង - ត្បូង​​ ​បាន​​​ដំណើរការឆាប់រហ័ស​។​

ផ្លូវ​ល្បឿ​នលឿន​ត្វៀន​ក្វាង​ (Tuyen Quang) - ភូថ័រ​ (Phu Tho) តភ្ជាប់​នឹង​ផ្លូវ​ល្បឿន​លឿន​ណូយ​បាយ​​ (Noi Bai) - ឡាវ​កាយ​ (Lao Cai) ​សម្ពោធឆ្លង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវ​ការ​។ រូបថត៖ ក្វាង​គឿង​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

នាយករដ្ឋមន្រ្តី​នៃរដ្ឋាភិបាល​ ផាម​ មិញ​ចិញ (Pham Minh Chinh) ​រៀប​រាប់ថា រយៈ​ពេល​កន្លង​ ទូទាំង​ប្រទេស​កំពុង​អនុវត្ត​ល្អ​យុទ្ធសាស្រ្តលោត​ផ្លោះ​៣ ដែល​​មហាសន្និបាត​លើកទី​១៣ របស់​បក្ស​បានកំណត់​ ក្នុងនោះ​មាន​លោតផ្លោះ​​អំពី​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ​ បំផុតគឺ​ហេដ្ឋារចនាសម្ពន្ធ​​គមនាគមន៍​, សម្រេចបាន​លទ្ធផល​សកម្ម​ជាច្រើន​ នាំមក​ក្តី​សប្បាយ​រីករាយ​សម្រាប់ប្រជាជន​ បង្កើត​បរិយាកាស​អភិវឌ្ឍ​ថ្មី ចូល​រួម​បង្កើត​ភាព​ងាយ​ស្រួល​ កាត់បន្ថយ​តម្លៃ​ដឹក​ជញ្ចូន​ កាត់បន្ថយ​ប្រាក់ចំណាយ​នាំចូល បង្កើន​ការ​ប្រកួត​ប្រជែង​សម្រាប់ទំនិញ​។​

តាម​ផែនការ​ ផ្លូវ​ល្បឿនលឿន​ជើង - ត្បូង​​ ប៉ែក​ទិស​ខាងកើត​ពី​ច្រក​ព្រំដែន​មិត្តភាព​ខេត្ត​ឡានសឺន (Lang Son) ទៅ​ទីក្រុ​ង​កាម៉ាវ​ (Ca Mau) ដែល​មាន​ប្រវែង​២.០៦៣គីឡូ​ម៉ែត្រ។ ​បច្ចុប្បន្ន​បាន​ដាក់​ឱ្យ​ដំណើរការ​ដោយ​មានប្រវែង​១.១៨៧គីឡូម៉ែត្រ​, ៩២៧គីឡូម៉ែត្រ​ទៀត​កំពុង​បាន​សាងសង់​ ក្នុង​នោះ​មាន​៧២៩គីឡូម៉ែត្រ​ចំណុះ​គម្រោងសមាស​ទាំង​១២ ជា​ចំណែក​នៃគម្រោង​ផ្លូវ​ល្បឿនលឿន​ជើង​​ - ​ត្បូង​ ប៉ែក​ទិស​ខាងកើត​ ដំណាក់កាល​២០២១ - ២០២៥ បាន​ក្រសួង​​គមនាគមន៍ និង ដឹក​ជញ្ជូន​ ចុះ​បឋមសិលា​ចាប់​ផ្តើម​សាង​សង់​ ​នៅ​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៣។

ចំពោះកំណាត់​​ដងផ្លុវ​ពី​ទីក្រុង​កាម៉ាវ (Ca Mau) ​ទៅ ​ដឹកមួយ (Dat Mui) ​មានប្រវែង​៩០គីឡូម៉ែត្រ​ សព្វថ្ងៃ​ក្រសួង​គមនាគមន៍ និង​ដឹកជញ្ជូន ​​​កំពុង​ត្រួត​ពិនិត្យ​ដាក់ជូន​នាយករដ្ឋមន្រ្តី បញ្ចូល​បន្ថែមទៅ​លើ​ផែនការ​ផ្លូវល្បឿន​លឿន​ជើង​ - ត្បូង​ ប៉ែក​ខាង​កើត​។ ចំណែក​​ដង​ផ្លូវ​ពី​ជី​ឡាំង​ (Chi Lang) ទៅ​ច្រក​ព្រំដែន​មិត្តភាព​ មានប្រវែង​៤៣​គីឡូម៉ែត្រ​​ គណៈ​កម្មការ​ប្រជាជន​ខេត្ត​ឡាន​សឺន (Lang Son) បាន​ធ្វើ​សំណុំបែបបទ​រួចស្រេច​ទាំង​ស្រុង​ អំពី​ការ​វិនិយោគ​ កំពុង​បាន​ពង្រាយ​សំណុំបែបបទ ​​ដើម្បី​បើកការដ្ឋាន​សាងសង់​នៅ​ក្នុង​ឆ្នាំនេះ។​

កន្លងហើយ​ ខណៈពេល​គម្រោង​សមាសភាព​ទាំង​២ យៀន​ចូវ​ (Dien Chau) (ខេត្ត​ងែអាន - Nghe An) ទៅ​បាយ​វ៉ត​ (Bai Vot) (ខេត្ត​ហាទិញ - Ha Tinh​) និង កាម​ឡឹម​ (Cam Lam) (ខេត្ត​ខាញហ្វ័រ - Khanh Hoa​) ទៅ​វិញ​ហាវ​ (Vinh Hao) (ខេត្ត​ប៊ិញ​ធ្វឹន - Binh Thuan​) បាន​សាងសង់សម្រេច​ដាក់ឱ្យ​ដំណើរការ​ គូស​បញ្ជាក់​គម្រោង​សមាសភាព​ទាំង​១២​នៃ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ជើង​ - ត្បូងប៉ែក​ខាងកើត ដំណាក់កាល​២០១៧ - ២០២០ បាន​សម្រេច​ជា​ស្ថាពរ​។

កំណាត់​ដងផ្លូវ​ ចំណុះ​ផ្លូវ​ល្បឿ​ន​លឿន​ងីសឺន (Nghi Son) - យៀន​ចូវ​ (Dien Chau) ​ឆ្លងកាត់​ភូមិសាស្រ្ត​ទីរួម​ស្រុក​ហ្វាង​ម៉ាយ​  (Hoang Mai) (ខេត្ត​ងែអាន​ - Nghe An)។ រូបថត៖ ហ្វីហុង​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ជាក់ស្តែង​ នៅមាន​មេរៀន​ជាច្រើន យើង​ត្រូវ​​រៀន​យក​បទពិសោធន៍​ ក្រោយ​ពី​វិនិយោគ​ដំណាក់កាលលើក​​ទី​១នៃគម្រោង​ ប៉ុន្តែ​សំឡឹង​រួម​ ជាមួយការ​ប្តេជ្ញា​រឹងមាំ​នៃ​រដ្ឋសភា រដ្ឋាភិបាល​ ក្រសួង​គមនាគមន៍​ និង​ដឹក​ជញ្ជូន​ វិនិយោគិន​ អ្នកម៉ៅ​ការ ពីគ្រោះ គណៈ​គ្រប់គ្រង​​គម្រោងការ​។ល។ ព្រមទាំង​ការ​គាំទ្រពីសំណាក់ប្រជាជន​ ​​ឆាប់រហ័ស​ប្រគល់​ផ្ទៃដី​​​ បាន​ជួយ​គម្រោង​​សមាសភាព​សុក្រិត​ការងារ​​ដ៏ច្រើន​សន្ធឹកសន្ធប់​។ ផ្តើមពីនោះ វិស័យគមនាគមន៍​ បានបញ្ជូន​​​ផ្លូវ​ល្បឿនលឿន​ ទៅ​ចំ​គោលដៅ​ ឬលើសពីការ​កំណត់ទុក​​។​ នេះ​ជា​ប្រការ​ដែល​យើង​គួ​ចងចាំ​។​ លោក​ង្វៀន ថេមិញ (Nguyen The Minh) នាយករង​អគ្គនាយកដ្ឋាន​គ្រប់គ្រង​វិនិយោគ​សាងសង់​ (ក្រសួង​គមនាគមន៍ និង ដឹកជញ្ជូន)​ ឱ្យ​ដឹងថា ល្បឿន​​ពង្រាយ​គម្រោង​នានា​ដូចសព្វថ្ងៃ​ ផ្លូវ​ល្បឿន​លឿន​ជើង​ - ត្បូង​ ប៉ែក​ទិសខាងកើត​ នឹង​​បាន​ធ្វើ​សម្រេចជាមូលដ្ឋាននៅ​ឆ្នាំ​២០២៥។

ស្ពាន​ធឹន​វូ (Than Vu) ២ និង ស្ពាន​ អូអូ ជា​ស្ពានគោក​ពីរ​អស្ចារ្យ​ នៅលើ​​ដង​ផ្លូវ​ល្បឿន​លឿន​ជើង​​ - ត្បូង​ នៅ​កំណត់​ដង​ផ្លូវ​យៀន​ចូវ (Dien Chau) (ខេត្ត​ងែអាន - Nghe An​) - បាយ​វ៉ត​ (Bai Vot) (ខេត្ត​ហាទិញ - Ha Tinh​) បាន​ធ្វើសម្រេច​ជាង​៩៥% ​នៃបរិមាណ​ការងារ​។ល។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ដោយ​សារ​បាន​រដ្ឋសភា រដ្ឋាភិបាល​អនុញ្ញាត្ត​អនុវត្ត​យន្តការ​ពិសេស ក្នុងការ​ដោះស្រាយ​ដីធ្លី​ ធ្វើ​អាជីវកម្ម​រ៉ែ សម្ភារៈ​ និង​អនុវត្ត​តំណាលគ្នា​នូវ​ជំហាននីមួយ​ៗ​​ ដូចនេះ​កាត់បន្ថយ​បាន​ពេលវេលា​ត្រៀម​វិនិយោគ​ ក្រោយ​ពេល​ជិត​១ឆ្នាំ ដែល​បាន​រដ្ឋសភា​អនុម័ត​គោល​ការណ៍​វិនិយោគ​ បើក​ការដ្ឋាន​សាងសង់​នូវ​គម្រោង​សមាសភាព​ទាំង​១២​។ បច្ចុប្បន្ន​ អំពី​ផ្ទៃដី​ អំពី​គម្រោង​នានា​ ដែលបាន​ប្រគល់​លើស​​៩០%។ ទីតាំង​មួយ​ចំនួនដែល​​ជាប់​ស្ទះការដោះស្រាយ​​ផ្ទៃដី​ មាន​​​អត្រាចំនួន​តិច​​​ ផ្តោតទៅ​​លើតំបន់​មានប្រជាជន​កុះករ​ ហេដ្ឋារចនាសម្ពន្ធ​បច្ចេកទេស​។

ការ​ជំរុញ​គម្រោងការ​គមនាគមន៍​ ចូល​រួម​សំខាន់ក្នុងការ​ទូទាត់​​ថវិកា​វិនិយោគ​រដ្ឋ​ - ជា​កម្លាំងមួយ​ក្នុង​ចំណោម​កម្លាំង​ចលករអភិវឌ្ឍ​ទាំង​៣, ទន្ទឹមនោះ​ បង្កើត​បរិយាកាស​អភិវឌ្ឍថ្មី​ តំបន់​ទីក្រុង​ថ្មី តំបន់ទេសចរណ៍​ថ្មី​។ល។ ប្រទេស​ជាតិ​មួយ​ចង់​អភិវឌ្ឍ​ត្រូវការ​មានប្រព័ន្ធ​គមនាគមន៍​ទំនើប​ ជាពិសេស​គឺ​ផ្លូវ​ល្បឿន​លឿន​ ទស្សនាទានេះ បាន​ធ្វើ​ជាក់ស្តែង​នៅ​លើឯកសារ​របស់បក្ស និង រដ្ឋយើង​។ ថ្មីៗនេះ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល​ នៅ​ទាំងបានសំណូមពរ​​ក្រសួង​គមនាគមន៍ និងដឹក​ជញ្ជូន​ សហការជាមួយ​ក្រសួង​មហាផ្ទៃ​កសាង​កម្មវិធី​ប្រឡងប្រណាំង​​ ៥០០ថ្ងៃ​ខិតខំ​ធ្វើសម្រេច​គម្រោង​ផ្លូវ​ល្បឿនលឿន​ ដើម្បី​អបអរសាទរ​មហាសន្និបាត​គណៈ​ប្រតិភូទូទាំងប្រទេស​របស់បក្សលើកទី​១៤៕

ឧប​នាយករដ្ឋមន្រ្តី​ ត្រឹន​ ហុង​ហា (Tran Hong Ha) ​ចូល​រួម​ជាមួយ​គណៈ​ប្រតិភូ​កាត់ខ្សែបូ​សម្ពោធឆ្លង​ គម្រោង​សមាសភាព​ល្បឿន​លឿន​ជើង​ - ត្បូង​ទាំង​២ គឺ​កំណាត់ដង​ផ្លូវ​ជាតិ​លេខ​៤៥ ទៅ​​ ងីសឺន​ (Nghi Son) និង កំណាត់ផ្លូវ​ ងីសឺន​ (Nghi Son) ទៅ​​ យៀន​ចូវ​ (Dien Chau)។ រូបថត៖ ហ្វី​ហុង​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
  • អត្ថបទ៖ កាសែតរូបភាពវៀតណាម​
  • រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
  • បច្ចេកទេស ក្រាហ្វីក៖ ត្រាញូង​
  • ប្រែសម្រួល៖ រីកើង​

Top