ជីវិតរស់នៅលើកោះ សង់ទឺតី (Song Tu Tay)
កងទ័ព និងប្រជាជន នៅឃុំកោះ សង់ទឺតី (Song Tu Tay) (ស្ថិតក្នុងស្រុកកោះទ្រឿងសា (Truong Sa) ខេត្ត ខាញហ័រ (Khanh Hoa)) ខ្នះខ្នែងរៀបចំ ដើម្បីទទួលភ្ញៀវមកពីដីគោក។ នៅតំបន់កោះសមុទ្រនោះ កងទ័ព និងប្រជាជននៅតែអង់អាចក្លាហានរស់នៅ និងការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពដែនសមុទ្រ និងកោះរបស់មាតុភូមិ។
រដូវកាលនេះ សមុទ្រមានរលកបោកកញ្ជ្រោកខ្លាំង រលកបក់បោកបែកផ្កាត្រែងធំខ្ពស់ហួសផុតនាវា ប៉ុន្តែមិនអាចរារាំងនាវាលេខ ៥៧១ (បញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់ទី ៤) មកសួរសុខទុក្ខកោះ សង់ទឺតី (Song Tu Tay) ។ យុទ្ធជនឈរជើងនៅលើកោះបានរួមគ្នាប្រើខ្សែទាញនាវាចូលឆ្នេរ និងយកទំនិញចូលកោះ។ ការស្វាគមន៍ ការចាប់ដៃគ្នា កែវភ្នែកដ៏រីករាយ និងការសើចសប្បាយបានស្វាគមន៍ដោយក្តីស្រលាញ់ចំពោះភ្ញៀវពីដីគោកដែលមកដល់កោះយ៉ាងសប្បាយរីករាយ។
លោកវរសេនីយ៍ឯកបម្រុង ង្វៀន វ៉ាន់ថ (Nguyen Van Tho) មេបញ្ជាការរងកងពលតូចលេខ ១៤៦ ភូមិភាគទី ៤ នៃកងទ័ពជើងទឹក ជាប្រធានគណៈប្រតិភូកបានឲ្យដឹងថា បក្ស រដ្ឋ និងប្រជាជនតែងតែយកចិត្តទុកដាក់ចំពោះ ទ្រឿងសា (Truong Sa) ត្រៀមរៀបចំបានល្អគ្រប់សម្ភារៈ ស្មារតី ដើម្បីរៀបចំជើងនាវាមកសួរសុខទុក្ខ និងលើកទឹកចិត្តដល់នាយទាហាន យុទ្ធជន និងប្រជាពលរដ្ឋ។
ក្នុងប៉ុន្មានថ្ងៃមកនេះ សកម្មភាពរបស់កងទ័ព និងប្រជាជននៅទីនេះ បានប្រព្រឹត្តិទៅយ៉ាងអ៊ូអរ។ គ្រួសារជាច្រើនកំពុងមមាញឹកក្នុងការជួសជុល សម្អាត និងតុបតែងផ្ទះសំបែង ទីធ្លាខាងមុខផ្ទះ ដើម្បីស្វាគមន៍ភ្ញៀវ។ នាយទាហាន និងយុទ្ធជន ជួយសម្អាត តុបតែងដោយទង់ជាតិ និងផ្កានៅតាមដងផ្លូវ និងអគារសាធារណៈដូចជា វត្ត សង់ទឺតី (Song Tu Tay) រូបសំណាកអ្នកនយោបាយ មេបញ្ជាការ ត្រឹនគ្វឹកតួន (Tran Quoc Tuan) ទីស្នាក់ការគណៈកម្មាធិការប្រជាជន និងបញ្ជាការដ្ឋាន អគារទទួលភ្ញៀវ…
តាមធម្មតា ការត្រួតកងពល និងពិធីគោរពទង់ជាតិនៅបង្គោលអធិបតេយ្យភាព បានរៀបចំឡើងរៀងរាល់ថ្ងៃចន្ទ ដោយមានការចូលរួមពីកងទ័ព និងប្រជាជនទូទាំងកោះ។ បន្ទាប់មកពួកគេក៏នាំគ្នាទៅទស្សនាវត្ត សង់ទឺតី (Song Tu Tay)។
អត្ថបទ និងរូបថត៖ សើនងៀ
ប្រែសម្រួលដោយង្វៀនយ៉ាង