ជនជាតិម៉ុង (Mong) នៅតំបន់ភាគពាយព្យចូលរួមសប្បាយថ្ងៃបុណ្យឯករាជ្យ

ជនជាតិម៉ុង (Mong) នៅតំបន់ភាគពាយព្យចូលរួមសប្បាយថ្ងៃបុណ្យឯករាជ្យ

បុណ្យឯករាជ្យនៃ​ជនជាតិម៉ុង (Mong) មានប្រភពចេញពីព្រឹត្តិការណ៍ ដែលអ៊ំ​ហូ បានអំណាន​សេចក្តីប្រកាសឯករាជ្យ បង្កើត​សាធារណរដ្ឋប្រជាធិបតេយ្យ​វៀតណាម នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥។ ជនជាតិម៉ុង (Mong) នៅតំបន់ភាគពាយព្យចាត់ទុកនេះជាថ្ងៃបុណ្យជន​ជាតិ ដែលបង្ហាញពីការដឹងគុណចំពោះបក្ស និងរដ្ឋ ហើយក៏ជា​ឱកាសសម្រាប់​ជួបជុំ លេងកម្សាន្ត និង​ថែរក្សា​អត្តសញ្ញាណ​វប្បធម៌​ផងដែរ។

 
 

ចាប់​តាំងពីសម័យតស៊ូប្រឆាំងបារាំង គ្រួសារជនជាតិម៉ុង (Mong) នៅតំបន់ភាគពាយព្យ បានចិញ្ចឹម​លាក់ខ្លួនកម្មាភិបាល​ និង​បានបញ្ជូនកូនចៅ​ទៅ​ធ្វើ​សង្គ្រាម។ រូបភាព​ទង់ក្រហមផ្កាយលឿង បក់រវិច​នៅលើភូមិនានា ក្រោយ​​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ បានក្លាយជានិមិត្តរូប​នៃសេរីភាព ជា​ចំណុចផ្តើម​ផ្លាស់ប្តូរ​វាសនា។ រឿងរ៉ាវអំពីអ៊ំហូ អំពីបដិវត្តន៍ អំពីឯករាជ្យ និងសេរីភាព តែងតែបានជនជាតិម៉ុង (Mong) គ្រប់​ជំនាន់ និយាយតៗគ្នា នៅ​ពេលទៅ​ផ្សារណាត់​ ក្បែរ​ចង្ក្រាន​ ក្នុង​សំឡេង​គែន​ និង​បទចម្រៀង។


 

ផ្តើម​ពី​ជាងមួយខែមុន​ថ្ងៃបុណ្យជាតិ ថ្ងៃទី​២ ខែកញ្ញា បរិយាកាសត្រៀមរៀបចំសម្រាប់ថ្ងៃ​បុណ្យឯករាជ្យ របស់ជនជាតិម៉ុង (Mong) បាន​លេចធ្លោឡើង នៅ​ទូទាំង​ភូមិ​ស្រុក​តំបន់​ខ្ពង់រាប​។ សម្លៀកបំពាក់សំពត់​សង្កិម​​ពណ៌ឆើត​ឆាយ​ បានបោកគក់ស្អាត ហាលថ្ងៃដើម្បីរក្សាពណ៌ដើម។ ស្រាពោតដើមរដូវកាល បានបិត​ចេញ​ពី​ចង្រ្កាន​ភ្លើងឱស​ សាយ​ក្លិនក្រអូបលាយឡំនឹង​អ័ព្ទភ្នំ​។ សំឡេងគែន​ជនជាតិ​ម៉ុង (Mong) សំឡេងសើចក្អាកក្អាយ។ល។ ហាក់ដូចជាបណ្ដេញភាពស្ងៀមស្ងាត់ដែលព្រៃភ្នំធ្លាប់មាន​។ កុមារតូចៗហាត់រាំ យុវជនហាត់ផ្លុំគែន​ ជីដូនជីតា អ្នក​ម្តាយ ដេរប៉ាក់​ និង រៀបចំ។ល។ ​រួម​ក្តីរំភើបរីករាយជាមួយ​​គ្នា។

 

ខ្ពង់រាបម៉ុក​ចូវ​ (Moc Chau) (ខេត្តសើន​ឡា - Son La) ជាកន្លែងដែលបានគេប្រដូចទៅនឹង ដើមប្រភព​នៃបុណ្យឯករាជ្យរបស់ជនជាតិម៉ុង (Mong)។ ក្នុងបរិយាកាស​ក្រហមនៃទង់ជាតិ ជនជាតិម៉ុង (Mong) ស្លៀកពាក់សម្លៀកបំពាក់ស្រស់ស្អាតបំផុត រួមគ្នាដើរតាមផ្លូវ។ ជនជាតិម៉ុង (Mong) នៅ​ម៉ុក​ចូវ​ (Moc Chau) ទៅលេងបុណ្យឯករាជ្យ ដើម្បីរីករាយពិសា​ម្ហូបអាហារ លេងចោល​ឈូង​ ល្បែង​វាយវូ​ ទិញសម្លៀកបំពាក់សង្កិម​ ទៅផ្សារស្នេហ៍។ល។​ លោក លី មីគឿង (Ly Mi Cuong) ដែលមានដើមកំណើតនៅ​​ម៉ុក​ចូវ (Moc Chau) បានទៅសិក្សា នៅវិទ្យាស្ថានតន្ត្រីជាតិ​​ហាណូយ រៀប​រាប់​ថា៖ ទោះបីជា​កំពុងរៀន​នៅឆ្ងាយក៏ដោយ ខ្ញុំតែងតែព្យាយាមត្រឡប់ទៅស្រុកកំណើត នៅឱកាសនេះ។ បុណ្យឯករាជ្យ គឺជាឱកាសដើម្បីពង្រឹង​ចំណង​គ្រួសារ ជា​ពេលវេលា​ដែលធ្វើ​ឱ្យជនជាតិម៉ុង (Mong) មានអារម្មណ៍មោទនភាពជាតិ កាន់តែច្បាស់ជាងពេលណាៗទាំងអស់


លោក មួ អាលឺ​ (Mua A Lu) ជាជនជាតិម៉ុង (Mong) នៅសង្កាត់ម៉ុកលី (Moc Ly) (ខេត្ត​សើនឡា - Son La) បន្ទាប់ពីបានសម្តែង​​របាំគែន​ ជាមួយ​នឹង​បងប្អូន​ជនជាតិ​របស់គាត់ ដើម្បីបម្រើ​ភ្ញៀវទេសចរ​ នៅពហុកីឡដ្ឋានម៉ុក​ចូវ​ (Moc Chau) បានចែករំលែកដោយក្តីរំភើបថា៖ កាលពីមុន បុណ្យឯករាជ្យគ្រាន់តែប្រារព្ធឡើងក្នុងភូមិប៉ុណ្ណោះ សាមញ្ញណាស់! ឥឡូវនេះខុសប្លែកពីមុន​ហើយ! ជនជាតិម៉ុង (Mong) មិនត្រឹមតែប្រារព្ធលេង​សប្បាយ​ថ្ងៃបុណ្យ​ប៉ុណ្ណោះ​ទេ ថែមទាំង​នាំយក​អត្តសញ្ញាណវប្បធម៌របស់ខ្លួន ទៅបង្ហាញជូនទូទាំង​ប្រទេស និងភ្ញៀវទេសចរ​អន្តរជាតិ​ទៀតផង​

 

មិនត្រឹមតែនៅម៉ុក​ចូវ​ (Moc Chau) នោះទេ ជនជាតិម៉ុង (Mong) នៅខេត្ត​ឡាវ​កាយ​ (Lao Cai) ក៏បានចូលរួមថ្ងៃ​បុណ្យ​ធំបំផុត​ប្រចាំឆ្នាំ​ផង​ដែរ។ លោក ស៊ុង អាហ៊ុង (Sung A Hong) ជាជនជាតិម៉ុង (Mong) រស់នៅខេត្តឡាវ​កាយ​ (Lao Cai) បានបង្ហាញថា៖ រាល់ពេលជិតដល់ថ្ងៃទី២ ខែកញ្ញា ជនជាតិម៉ុង (Mong) ពីគ្រប់ភូមិទាំងអស់ បាននាំគ្នាមកកាន់ឃុំមូកាង​ចាយ​ (Mu Cang Chai) ដើម្បីលេង​សប្បាយ​ថ្ងៃ​បុណ្យឯករាជ្យ ជាមួយ​នឹង​សកម្មភាពវប្បធម៌ និង​សិល្បៈ​សម្បូរបែបដូចជា៖ របាំគែន​ បុកនំយី (banh giay) ល្បែង​ចោល​ឈូង​ ទាញព្រ័ត្រ ផ្លុំគែន​ និង​ការ​បង្ហាញសម្លៀកបំពាក់ជនជាតិជាដើម​ នេះមិនមែនត្រឹមតែ ជាឱកាស​សម្រាប់លេង​កម្សាន្ត សម្រាកកាយ​ក្រោយ​​ដូវប្រមូលផល​ប៉ុណ្ណោះទេ នៅទាំង​ជា​ឱកាសសម្រាប់​ផ្សារ​ភ្ជាប់មិត្តភាព និង​ពង្រីកចំណង​គ្រួសារ​ផងដែរ។ គូស្នេហ៍ជនជាតិម៉ុង (Mong) ជាច្រើនចាប់ផ្តើមបានគ្នាជា​គូស្រករ តាំងពីថ្ងៃបុណ្យបែបនេះដែរ!

មនោសញ្ចេតនា​របស់លោក លី មីគឿង (Ly Mi Cuong) លោក មួ​ អាលឺ (Mua A Lu) លោកស៊ុង​ អាហ៊ុង (Sung A Hong) ក៏ជាមនោសញ្ចេតនា​​របស់​ជនជាតិម៉ុង (Mong) ជិត ១,៤ លាននាក់នៅតំបន់ភាគពាយព្យ ដែល​បន្តសរសេររឿងរ៉ាវ​អំពីជំនឿទុក​ចិត្ត​លើ​បក្ស លើអ៊ំ​ហូ និង​អនាគតសុខុដរមនា​នៅលើកំពូលភ្នំមហិមានេះ​។

អត្ថបទ៖ ប៊ិច​វឹន​  រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top