ចាហួយដូង Vinacoco៖ ដំណើរការកម្លាយទឹកដូងឲ្យទៅជាអាហារពិសេស

ចាហួយដូង Vinacoco៖ ដំណើរការកម្លាយទឹកដូងឲ្យទៅជាអាហារពិសេស

លើសពីបង្អែម ចាហួយដូង Vinacoco របស់ GC Food គឺជារឿងបំផុសគំនិតអំពីភាពច្នៃប្រឌិត និងបំណងប្រាថ្នារបស់ប្រជាជនវៀតណាម។ ពីធនធានដែលបានបំភ្លេចចោល ទឹកដូងវៀតណាមត្រូវបានក្រុមហ៊ុន GC Food ធ្វើឱ្យ "រស់ឡើងវិញ" ហើយក្លាយជាចាហួយដូង Vinacoco ជាម្ហូបដែលបញ្ជាក់ពីទីតាំងនៃផលិតផលកសិកម្មវៀតណាមនៅក្នុងទីផ្សារពិភពលោក។

ចំការដូង នៅខេត្តបេន​ត្រែ (Ben Tre) ផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ផលិតកម្មចាហួយដូងដ៏ល្បីល្បាញរបស់ Vinacoco ។ រូបថត៖ ឯកសាររបស់ Vinacoco

លោក ង្វៀន វ៉ាន់ធឺ (Nguyen Van Thu) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុនស្បៀង​អាហារ G.C (GC Food) មានការព្រួយបារម្ភ ហើយលោកបានដាក់ចេញនូវគំនិតដ៏អង់អាចមួយ ពោលគឺការប្រែទឹកដូងក្លាយទៅជាផលិតផលចាហួយដូង ​ទាំងបង្កើតតម្លៃបន្ថែមផង រួមចំណែក​អភិវឌ្ឍសេដ្ឋកិច្ចជនបទផង និងទាំងបញ្ជាក់នូវទីតាំងរបស់កសិផលវៀតណាមលើទីផ្សារអន្តរជាតិ​​ទៀតផង។

ដំណើរចំណាត់ការចាហួយដូងតែងតែធានានូវសុវត្ថិភាព និងអនាម័យ។ រូបថត៖ ថុងហាយ/ VNP

ក្នុងឆ្នាំ២០១៥ ក្រុមហ៊ុន GC Food បានចាប់ផ្តើម​សាងសង់រោងចក្រទំនើប ដើម្បីផលិតចាហួយដូង Vinacoco ហើយបំពាក់បច្ចេកវិទ្យាទំនើប នៅខេត្ត ដុង​ណាយ (Dong Nai) ដែលបង្កើតមូលដ្ឋានគ្រឹះសម្រាប់អនាគតពោរពេញដោយភាពជោគជ័យ​។ 

ដើម្បីធានាបានប្រភពវត្ថុធាតុដើមប្រកបដោយនិរន្តរភាព Vinacoco មិនត្រឹមតែវិនិយោគលើបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងបានសហការជាមួយគ្រួសារដាំដូងរាប់រយគ្រួសារ នៅខេត្ត បេនត្រែ (Ben Treដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ផ្ទាល់ពីកសិដ្ឋានមកកាន់រោងចក្រ។ ខេត្ត បេនត្រែ (Ben Tre- ត្រូវបានគេស្គាល់ថាជា "កោះដូងទាំងបី" មានផ្ទៃដីដាំដូងជាង ៧២.០០០ ហិច​តា​​ ស្មើនឹង ៤២% នៃផ្ទៃដីដាំដូងទូទាំងប្រទេស ក្នុងនោះជាង ៨០%ផ្ទៃដីដាំដូង គេ​យកដូងស្ងួតមានបរិមាណ​ជាមធ្យមច្រើនជាង ៦០០ លានផ្លែក្នុងមួយឆ្នាំ។

 
Vinacoco គឺជារោងចក្រផលិតចាហួយដូងធំជាងគេនៅប្រទេសវៀតណាម។ ជាមួយនឹងសមត្ថភាពផលិតចាហួយ ១៥០០០តោនក្នុងមួយឆ្នាំ។ រូបថត៖ ថុងហាយ/ VNP 

ដើម្បីឆ្លើយតបនឹងតម្រូវការផលិតកម្មដ៏ធំ និងធានាបាននូវគុណភាពខ្ពស់ ក្រុមហ៊ុន Vinacoco បានវិនិយោគ លើប្រព័ន្ធម៉ាស៊ីនទំនើបៗ មានស្តង់ដារ​ រួមទាំងឧបករណ៍នាំចូលពីអឺរ៉ុប និងម៉ាស៊ីនដែលផលិតដោយខ្លួនឯង ដើម្បីបង្កើតផលិតផលចាហួយដូង Vinacoco​​ ឆ្ងាញ់ពិសេស។ 

Vinacocoបានបង្កើតដំណើរការបិទជិត រួមមាន ១៧ដំណាក់កាល។  ដំណាក់កាលនីមួយៗ ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដើម្បីផលិតចំណិតចាហួយនីមួយៗមានរសជាតិធម្មជាតិ ឆ្លើយតបនឹងស្តង់ដារអនាម័យ និងសុវត្ថិភាពម្ហូបអាហារ ទទួលបានវិញ្ញាបនបត្រដ៏មានកិត្យានុភាពដូចជា FSSC ២២០០០ Halal និងសមស្របតាមស្តង់ដារសុវត្ថិភាព​ម្ហូបអាហារជាច្រើនទៀត។

រហូតមកដល់បច្ចុប្បន្ន Vinacoco គឺជារោងចក្រផលិតចាហួយដូងធំបំផុតនៅក្នុងប្រទេសវៀតណាម ដែលមានសមត្ថភាពផលិតចាហួយដូងរហូតដល់ ១៥០០០តោនក្នុងមួយឆ្នាំ។ ជាពិសេស Vinacoco ក៏ជាក្រុមហ៊ុនតែមួយគត់ផលិត​​ចាហួយ​ដែ​លមានទំហំពិសេស ដូចជា ០៣០៣មីលីម៉ែត្រ នតY  J,;O[TYO-Tពផលិតរហូតដល់ ១៥០០០ lên  meng  bế ttương đương với និង ០៤០៤ មីលីម៉ែត្រ សមស្រប​នឹងតម្រូវការផ្សេងៗនៃឧស្សាហកម្មភេសជ្ជៈ។ 

ចាហួយដូងកំពុងពេញនិយមកាន់តែខ្លាំងពីអតិថិ​ជន​​​​ដែលចាប់អារម្មណ៍លើរបៀបរស់នៅដែលមានសុខភាពល្អ ចូលចិត្តអាហារដែលមានស្ករតិច គ្មានសារធាតុរក្សាទុក និងមានប្រភពដើមពីធម្មជាតិ។ ដូច្នេះហើយ ចាហួយដូង Viancoco បានឆ្លើយតបនឹង​តម្រូវការរបស់​ទីផ្សារជាច្រើនលើពិភពលោក ជាពិសេសគឺទីផ្សារពិបាកបម្រើ ដូចជា ប្រទេសជប៉ុន កូរ៉េខាងត្បូង និងអឺរ៉ុបជាដើម។

ចាហួយដូង Vinacoco បានឆ្លើយតបនឹង​តម្រូវ​ការរបស់អតិថិជននៃប្រទេសជាច្រើន​​ ដូចជា ជប៉ុន កូរ៉េខាងត្បូង អឺរ៉ុប... រូបថត៖ ថុង​ហាយ​/ VNP

ជាមួយនឹងវិញ្ញាបនប័ត្រ OCOP ផ្កាយ ៤ និងកិត្តិនាម​នៃផលិតផលឧស្សាហកម្មជនបទគំរូថ្នាក់ជាតិ ចាហួយ ដូង Vinacoco ត្រូវបាននាំចេញទៅកាន់ប្រទេសជាង ២០ប្រទេស ជុំវិញពិភពលោក។ ដំណើររបស់ចាហួយ ដង Vinacoco មិនត្រឹមតែឈប់ឈរដោយភាពជោគជ័យក្នុងអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងនេះជារឿងបំផុសគំនិតអំពីការគោរពតម្លៃប្រពៃណី បំណងប្រាថ្នាចង់លើកតម្កើងម៉ាកយីហោវៀតណាម និងនាំមកជូនពិភពលោកនូវផលិតផលធម្មជាតិរបស់វៀតណាមទៀតផង៕

អត្ថបទ៖ ថុង​ហាយ រូបថត៖ ថុង​ហាយ និង​ឯកសាររបស់ Vinacoco


Top