ង្វៀន វ៉ាន់ថៀនវូ (Nguyen Van Thien Vu) និង រឿងរ៉ាវស្តីពីយន្តហោះកសិកម្ម made in Vietnam
Agridrone វៀតណាមបង្កើតដោយស្ថាបនិក ង្វៀន វ៉ាន់ថៀនវូ (Nguyen Van Thien Vu) (ពាណិជ្ជករគំរូឆ្នាំ២០២២ ក្នុងចំណោមយុវជនវៀតណាមគំរូទាំង១០នាក់ ក្នុងឆ្នាំ២០២២) កំពុងបង្កើតជំហានដំបូងក្នុងការផលិតកសិកម្មនៅប្រទេសវៀតណាម ពេលឧបករណ៍គ្មានអ្នកបើកបរ (Drone) របស់អង្គភាពនេះបានអនុវត្តទៅលើវិស័យកសិកម្ម និងជួយឱ្យប្រជាកសិករផ្លាស់ប្តូរទម្លាប់វប្បកម្មពីប្រពៃណីទៅកាន់វប្បកម្មបែបបច្ចេកវិទ្យា នាំមកប្រសិទ្ធភាពខ្ពស់ទាំងទិន្នផល និងទាំងបរិស្ថាន។
ជាអង្គភាពមួយក្នុងចំណោមអង្គភាព ដែលបង្កើតគ្រឹះស្ថានសម្រាប់ការអនុវត្តឧបករណ៍ហោះគ្មានអ្នកបើកបរ នៅក្នុងវិស័យកសិកម្ម ក្រោយ៥ឆ្នាំមានវត្តមាននៅលើទីផ្សារ Agridrone វៀតណាម បច្ចុប្បន្នជាពាណិជ្ជសញ្ញាធំមួយ ដែលបានមនុស្សគ្រប់រូបដឹងស្គាល់។ ផលិតផល Drone របស់ Agridrone វៀតណាម បច្ចុប្បន្នមានវត្តមានក្នុងចំនួន៥០ខេត្តក្រុងក្នុងទូទាំងប្រទេស បានអនុវត្តលើផ្ទៃដីដាំដុះជាង៥លានហិកតា។
ជាមួយការប្រើ Drone ក្នុងបទដ្ឋានកសិវប្បកម្ម Agridrone វៀតណាម ជួយសំចៃ១.៥ពាន់លានលីតទឹកក្នុងកសិវប្បកម្ម ចូលរួមចំណែកណាមួយ ដើម្បីកាត់បន្ថយការបញ្ចេញជាតិឧស្ម័នមេតាន បង្កប្រតិកម្មផ្ទះកញ្ចក់ កាត់បន្ថយចំនួនទឹកថ្នាំធ្លាក់ចុះលើផ្ទៃទឹកនិងដី កែលម្អរដីកសិកម្ម ប្រាក់ចំណាយថយចុះ២០% - ៣០% គុណភាពកសិផលបានលើកកម្ពស់ ចំនួនថ្នាំការពាររុក្ខជាតិដែលលើស តែងបានត្រួតពិនិត្យជាក់ស្តែង។
តាមសម្តីរបស់ ថៀនវូ (Thien Vu) បានរៀបរាប់ថា ដំណើរដើម្បីប្រជាកសិករទទួលយកប្រើប្រាស់ Drone សម្រាប់វាលស្រែរបស់ខ្លួន គឺមិនងាយស្រួលសោះឡើយ។ “ឆ្នាំនោះ ក្រុមនាំយកយន្តហោះគ្មានអ្នកបើកបរ ទៅផ្សាយពាណិជ្ជកម្ម ដល់ប្រជាកសិករនៅតំបន់ភូមិភាគខាងត្បូងវៀតណាម។ មនុស្សជាច្រើននិយាយថា យើងខ្ញុំ “មានបញ្ហា” “ក្មេង” ជួនកាលនៅទាំងនិយាយថាយើងខ្ញុំមិនដឹងអ្វីពីកសិកម្ម” សោះ ថៀងវូ (Thien Vu) ចាំច្បាស់នៅលើកដំបូងដែលឧទ្ទេសនាម drone ចំពោះប្រជាកសិករ។
ជាអ្នកបង្កើត Drone ចេះច្បាស់បច្ចេកវិទ្យា យល់ច្បាស់ផលិតផលរបស់ខ្លួន ទន្ទឹមនោះដឹងច្បាស់នូវបច្ចេកវិទ្យាថ្មី ត្រូវការពេលវេលាដើម្បីសិក្សា ដូច្នេះទោះបី ត្រូវបដិសេធជាច្រើនលើក ថៀនវូ (Thien Vu) និងសហការីនៅតែអត់ធ្មត់បញ្ចុះបញ្ចូល។
“យើងខ្ញុំបញ្ចុះបញ្ចូលប្រជាកសិករប្រើសាកល្បង សន្យាថាប្រសិនបើមានអ្វីកើតឡើង នឹងសំណងតាមតម្រូវការរបស់ពួកគាត់” ថៀនវូ (Thien Vu) ឱ្យដឹងបន្ថែម។ ផ្ទៃដីដំបូងដែល drone របស់បង មានសិទ្ធិសកម្មភាពសាកល្បង ដោយមានផ្ទៃដីពី៤០០ហិកតា - ៥០០ហិកតា របស់ប្រជាកសិករនៅខេត្តដុងថាប (Dong Thap)។ ថៀនវូ (Thien Vu) ក៏សូមទុកមក១ហិកតាដល់២ហិកតានៃតំបន់ផ្ទៃដីនេះ ដោយមិនប្រើប្រាស់ Drone សម្រាប់ប្រៀបធៀប។ ម្ខាងកសិវប្បកម្មតាមបែបប្រពៃណី ឯម្ខាងទៀតអនុវត្តបច្ចេកវិទ្យាខ្ពស់។
Drone លើកដំបូង បានប្រើសម្រាប់បាញ់ថ្នាំការពាររុក្ខជាតិ។ ក្រោយពីរបីរដូវកាល ឃើញថាមានប្រសិទ្ធភាព ប្រជាកសិករជាអ្នកនិយាយប្រាប់តៗគ្នា។ យ៉ាងនេះ ចំនួនអតិថិជនមកជាមួយនឹង Agridrone វៀតណាម មួយថ្ងៃកាន់តែច្រើនទៅ ជាពិសេសនៅខេត្តឡុងអាន (Long An) កៀនយ៉ាង (Kien Giang) ដុងថាប (Dong Thap) និងអានយ៉ាង (An Giang)។ល។
ការប្រើប្រាស់ Drone ចូលក្នុងវិស័យកសិកម្ម បានជួយដល់ការផលិតកសិកម្មមានទិន្នផលខ្ពស់ជាង ប្រសិទ្ធភាពជាង និងការពារបរិស្ថាន។ Drone អនុវត្តតួនាទីនៃអ្នកឯកទេសពិនិត្យវាលស្រែស្រូវ។ ជាមួយគ្រួសារប្រជាកសិករទិញ Drone, AgriDrone នឹងបញ្ជូនបុគ្គលិកបញ្ជា ដំណើរការ ឬហ្វឹកហាត់ជូនមាមីងដំណើរការដោយខ្លួនឯង។ ប្រសិនបើ ជួលសេវាកម្មរបស់ AgriDrone ប្រជាកសិករនឹងត្រូវសងប្រាក់សេវាកម្ម ទៅតាមផ្ទៃដីបាញ់ថ្នាំ។ AgriDrone ក៏មានលក់ផលិតផលជូនសហករណ៍ ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មបម្រើប្រជាកសិករ។ តាមតម្រូវការរបស់អតិថិជន AgriDrone ផ្គត់ផ្គង់ផលិតផលនាំចូល ដំឡើង ស្វ័យផលិតកម្ម។
សកម្មភាពនេះក៏ជួយបង្កើតការងារជូនយុវជនជាង១៥០០នាក់ ដែលបានបណ្តុះបណ្តាលជាអ្នកបើកបរយន្តហោះកសិកម្ម ចូលរួមចំណែកនាំយកកម្លាំងយុវជនត្រឡប់ទៅស្រុកកំណើតបង្កើតអាជីព ជួយពួកគាត់ស្គាល់បច្ចេកវិទ្យាទំនើប ជឿនលឿន នៅលើពិភពលោក មកលើផ្ទៃដីនៃភូមិកំណើតខ្លួន។
ចូលចិត្តយន្តហោះតាំងពីតូច ពេលនៅជានិស្សិតផ្នែកអគ្គិសនី អេឡិកត្រូនិក នៃសកលវិទ្យាល័យពហុផ្នែកទីក្រុងហូជីមិញ ថៀនវូ (Thien Vu) បង្កើតបានយន្តហោះគ្មានអ្នកបើកបរដំបូងក្នុងសារណាបញ្ចប់ការសិក្សារបស់ខ្លួន។
នៅឆ្នាំ២០១៥ យោងតាមយោបល់របស់អតិថិជន ថៀនវូ (Thien Vu) និងសហការីមានគំនិតផលិត Drone សម្រាប់កសិកម្ម។ ប៉ុន្តែខណៈពេលនោះ Drone មាននិយមន័យប្លែក មិនត្រឹមតែចំពោះប្រជាកសិករនោះទេ នៅទាំងចំពោះក្រុមការងាររបស់ខ្លួនផងដែរ។ ហេតុនេះ ថៀនវូ (Thien Vu) បង្ខំចិត្តផ្អាក់ក្ដីសុបិនរបស់ខ្លួនសិន។
នៅឆ្នាំ២០១៨ ថៀនវូ (Thien Vu) ជំនួយពង្រាយបច្ចេកទេសហោះសម្រាប់សម្ពន្ធក្រុមហ៊ុនរបស់អាមេរិក អនុវត្ត drone សម្រាប់កសិកម្មនៅច្រើនប្រទេស ក្នុងនោះក៏មានការធ្វើសាកល្បងពីរបីរដូវកាល នៅប្រទេសវៀតណាមផងដែរ។ ដោយសារការងារនេះ បានបញ្ឆេះសុបិនរបស់បង។ ថៀនវូ (Thien Vu) សម្រេចចិត្តលះបង់ការងារលំនឹងដោយប្រាក់ខែគួជាទីប្រាថ្នា នៅសម្ពន្ធក្រុមហ៊ុនបរទេស ដើម្បីបន្តក្ដីសុបិនរបស់ខ្លួនឯងវិញ។
“មិនយល់ហេតុអ្វី កសិកម្មនៅក្នុងកែវភ្នែកខ្ញុំ មិនត្រឹមតែមានវិទ្យាសាស្រ្តបច្ចេកទេស នៅទាំងមានអត្ថន័យទៅអនាគត។ ដូចជាកុមារមួយរូបដែលចូលចិត្តហក់លោតរប៉ឹលរប៉ូច ចៃដន្យមួយថ្ងៃ កុមារបញ្ជា Drone ចូលតំបន់ដីកសិកម្ម ស្វែងរកឃើញតំបន់ជីជាតិ សម្រាប់សុបិនរបស់ខ្លួន ភ្ជាប់និស្ស័យ” ង្វៀន វ៉ាន់ថៀនវូ (Nguyen Van Thien Vu) បានសរសេរបេសកកម្មធុរកិច្ចថ្មីរបស់ខ្លួនយ៉ាងនេះ។ល។៕