គោមរំលេចសម្រស់វប្បធម៌វៀតណាម
ដោយវត្ថុធាតុដើមក្រដាសនិងឫស្សី រួមផ្សំនឹងរូបគំនូរប្រជាប្រិយ ហាងត្រុង (Hang Trong) និង ដុងហូ (Dong Ho) ជាប្រភេទគំនូរពិសេស គោមនៃគម្រោង Magic of color (MOC) ពេលអុជបំភ្លឺបង្កើតបានបរិយាកាសកក់ក្តៅ ចញ្ចាំងចញ្ចែង បំភ្លឺបរិយាកាសបុណ្យសែនព្រះខែ (Trung Thu) ក្នុងពេលខាងមុខនាំមកនូវអារម្មណ៍ រំលឹកដល់អនុស្សាវរីយ៍ចំពោះប្រជាជនវៀតណាមជាច្រើននាក់។
បងស្រី ង្វៀន ធីហូវ (Nguyen Thi Huu) ស្ថាបនិកបង្កើតគម្រោង MOC រៀបរាប់ថា ដើមឡើយគឺផ្តើមចេញពីពិធីចាត់តាំងពិសោធន៍ សម្រាប់មនុស្សគ្រប់គ្នាសម្រាប់ព្រីនគំនូរប្រជាប្រិយ។ ក្រោយមក ក្រុមក៏មានគោលបំណងនាំយកផលិតផលសកម្ម គឺគំនូរប្រជាប្រិយខិតជិតជាង មកលើជីវភាពរស់នៅ។ MOC បានជ្រើសរើសប្រដាប់វត្ថុជាច្រើន មិនមែនត្រឹមតែគោមដូចជា នាំយកគំនូរប្រជាប្រិយដិតលើកុលាលភាជន៍ សិក្ខូបករណ៍ កាតាប។ ក៏ប៉ុន្តែ គោមជាផលិតផល ដែលបានមនុស្សជាច្រើន ចូលចិត្តស្រឡាញ់ បំផុត ព្រោះវារំលេចបានសម្រស់គំនូរទាំងស្រុង នៅពេលអុជបំភ្លឺឡើង។
ដើម្បីធ្វើបានគោមមួយ ដំបូងត្រូវគិតគូរទៅលើរាងសណ្ឋាន រួចធ្វើស៊ុម។ រាងគោមបានរចនាទៅតាមបែបនិមិត្តរូបអំពីវប្បធម៌ប្រជាប្រិយ ដូចជារូបស្គរមហោរធិកវៀតណាម រូបរាងវិហារសសរមួយ។ល។ ក្រៅពីនោះ MOC នៅធ្វើតាមតម្រូវការរបស់អតិថិជនទៀតផង។
ជាពិសេស គោមផ្សេងនឹងគោមដទៃ ពោលគឺប្រើប្រាស់តែក្នុងពិធីបុណ្យសែនព្រះខែប៉ុណ្ណោះ ក៏ប៉ុន្តែគោម MOC បែរជាធ្វើឆ្ពោះទៅរកភាពអនុវត្តជីវភាពរស់នៅទៅវិញ។ ក្រោយពេលប្រើសម្រាប់ការដង្ហែរួច ឬតុបតែងបរិយាកាសបុណ្យសែនព្រះខែ ពួកគាត់អាចយកទៅផ្ទះ ប្រើធ្វើជាចង្រ្កៀងតុបតែងបរិយាកាសរស់នៅដូចជាបរិយាកាសលំហែកាយ ម្ហូបអាហារ។ល។
ពេលបង្កើតបានរាងគោម សមាជិក MOC នឹងគូរគំនូរលើក្រដាស ស រួចបិទជុំវិញស៊ុមគោម។ គោមទាំងអស់ MOC តែងតែជ្រើសរើសរូបគំនូរប្រជាប្រិយវៀតណាមដូចជាគំនូរដុងហូ (Dong Ho) ក្រោមប្រធានបទ ឧទាហរណ៍គំនូរជីវភាពរស់នៅប្រចាំថ្ងៃ គំនូរជូនពរ គំនូរបូជា។ល។ ឬជ្រើសរើសគំនូរប្រជាប្រិយហាងត្រុង (Hang Trong) ដូចជាម៉ុងសាយ ដង្ហែនាគ ល្បែងប្រជាប្រិយកុមារ ពោលគឺបិទភ្នែកចាប់ពពែ ទាញព្រ័ត្រ ចាប់កូនខ្លែង។ល។ គំនូរនឹងបានសមាជិកក្រុមនិស្សិតសកលវិទ្យាល័យវិចិត្រសិល្បៈជាអ្នកធ្វើឡើង។
បងស្រី ហូវ (Huu) រៀបរាប់ថា៖ “ក្នុងបរិយាកាសរស់នៅទំនើបសព្វថ្ងៃ មនុស្សគ្រប់គ្នាគិតថាគំនូរប្រជាប្រិយលែងសក្តិសមទៀតហើយ ដូចនេះគោលបំណងរបស់ក្រុម គឺធ្វើដូចម្តេចរូបគំនូរទាំងនេះ សក្តិសមនឹងបរិយាកាសរស់នៅបែបទំនើប ហើយរូបភាពគំនូរប្រជាប្រិយនឹងជ្រាបចូលចូលក្នុងជីវភាពរស់នៅរបស់ប្រជាជនយើងជាបណ្ដើរៗ៕
អត្ថបទ៖ ងឹនហា រូបថត៖ ខាញឡុង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង