គុយទាវណាមវ៉ាង (Nam Vang)
ក្នុងដំណើរការកសាង និងអភិវឌ្ឍទីក្រុងហូជីមិញ ម្ហូបអាហារតែងតែជាចំណុចលេចធ្លោមួយ ដែលបង្ហាញយ៉ាងច្បាស់ពីស្មារតីបើកចំហ និងការធ្វើសមាហរណកម្ម នៃទីក្រុងធំបំផុតរបស់វៀតណាម។ ក្នុងនោះ «គុយទាវណាមវ៉ាង (ប្រជាជនវៀតណាមធ្លាប់ហៅ ភ្នំពេញ ថាណាមវ៉ាង (Nam Vang)) » គឺជាមុខម្ហូបដ៏លេចធ្លោបំផុតមួយ ដែលតំណាងឱ្យការគួបផ្សំរវាងបណ្តាខឿនវប្បធម៌។
មានប្រភពដើមពីសហគមន៍ប្រជាជនចិន និងទទួលឥទ្ធិពលពីរបៀបកែឆ្នៃពីម្ហូបអាហារនៃប្រទេសកម្ពុជា គុយទាវណាវ៉ាង (Nam Vang) ត្រូវបានប្រជាជនវៀតណាមទទួលយក និងកែច្នៃបន្ថែមក្លាយជាផ្នែកមួយ មិនអាចខ្វះបានក្នុងវប្បធម៌ម្ហូបអាហាររបស់តំបន់ភាគខាងត្បូង ជាពិសេសគឺទីក្រុងហូជីមិញ។
លក្ខណៈពិសេសនៃមុខម្ហូបនេះ គឺស្ថិតនៅលើទឹកស៊ុប ដែលមានសភាពថ្លា រសជាតិឈ្ងុយឆ្ងាញ់ ដោយការរំងាស់ពីឆ្អឹងជ្រូក រួមផ្សំជាមួយបង្គាក្រៀម និងមឹកក្រៀម។ សរសៃគុយទាវមានលក្ខណៈទន់ស្វិត ល្មមញ៉ាំ រួមផ្សំចម្រុះគ្នានៃគ្រឿងផ្សំដ៏សម្បូរបែប រួមមាន សាច់ជ្រូកចិញ្ច្រាំ សាច់ជ្រូកគ្មានខ្លាញ់ ថ្លើមជ្រូក ពងក្រួច និងបង្គាស្ងោរ ដែលបង្កើតរសជាតិមានតុល្យភាព និងសម្បូរបែប និងមិនទ្រលាន់។
ទន្ទឹមនឹងនោះបណ្ដាប្រភេទបន្លែ ដូចជា សណ្តែកបណ្តុះ សាឡាដ បន្លែតាំងអោ រួមជាមួយក្រូចឆ្មារ និងម្ទេសស្រស់ៗ រួមចំណែកដល់តុល្យភាពរសជាតិ ដោយបង្ហាញពីលក្ខណៈពិសេស នៃម្ហូបវៀតណាម តែងតែលើកកម្ពស់ភាពស្រស់ថ្លា និងភាពចុះសម្រុងគ្នាបណ្ដាគ្រឿងផ្សំ។
យើងអាចហូបគុយទាវណាមវ៉ាង តាមពីររបៀប៖ របៀបទីមួយ ហូបជាមួយទឹកស៊ុបឈ្ងុយឆ្ងាញ់ របៀបទីពីរគឺហូបជាមួយទឹកស្រូបជូរផ្អែម (គុយទាវគោក) បន្ថែមទឹកស៊ុបក្តៅមួយចាន។ ទោះបីគុយទាវបានលក់ក្នុងហាងអាហារសាមញ្ញតាមចិញ្ចើមថ្នល់ ឬនៅក្នុងភោជនីយដ្ឋានលំដាប់ខ្ពស់ក៏ដោយ មុខម្ហូបនេះនៅតែរក្សាបាននូវភាពទាក់ទាញដដែល ដោយសាររសជាតិវិសេសវិសាល និងរឿងរ៉ាវនៃការគួបផ្សំរវាងបណ្តាខឿនវប្បធម៌ ដែលបង្កប់ក្នុងនោះ ។
យើងអាចហូបគុយទាវណាមវ៉ាង តាមពីររបៀប៖ របៀបទីមួយ ហូបជាមួយទឹកស៊ុបឈ្ងុយឆ្ងាញ់ របៀបទីពីរគឺហូបជាមួយទឹកស្រូបជូរផ្អែម (គុយទាវគោក) បន្ថែមទឹកស៊ុបក្តៅមួយចាន។
បច្ចុប្បន្ននេះ គុយទាវណាមវ៉ាង មិនត្រឹមតែជាមុខម្ហូបពេញនិយមសម្រាប់ប្រជាជនទីក្រុងហូជីមិញប៉ុណ្ណោះទេ ប៉ុន្តែនៅទាំងជាបទពិសោធន៍ម្ហូបអាហារ ដែលភ្ញៀវទេសចរអន្តរជាតិជាច្រើននិយមចូលចិត្ត ខណៈពេលមកស្វែងយល់ និងកម្សាន្តនៅប្រទេសវៀតណាមទៀតផង៕
អត្ថបទ និងរូបភាព៖ ង្វៀនឡឹន / VNP








