ខ្ទឹមពេជ្រអាស៊ីបូព៌ា ដំណើរព្រមជាមួយសុខភាពគ្រួសារគ្រប់រូប

ខ្ទឹមពេជ្រអាស៊ីបូព៌ា ដំណើរព្រមជាមួយសុខភាពគ្រួសារគ្រប់រូប

ដោយ​គោល​បំណង​នាំយក​ផលិតផល​មើម​ខ្ទឹម​ខ្មៅ ឱ្យ​ក្លាយ​ជា​អាហារ​បំប៉ន​សម្រាប់​សុខភាព​ ព្រមទាំង​ឆ្ពោះ​ទៅ​រកការ​នាំចេញទៅកាន់​​សកលលោក​ និង​បង្កើត​តម្លៃ​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ជាតិ​ ផលិត​ផលិត​​​ខ្ទឹម​​​ពេជ្រ​អាស៊ី​បូព៌ា​​​កំពុង​​បោះ​​ជំហាន​​អំណះអំណាង​ទី​ជំហរ​​របស់ខ្លួន​ ក្នុង​វិស័យ​ឱសថ​​​ស្អាត ​នៅ​ប្រទេស​​វៀតណាម​។ បច្ចុប្បន្ន​ រោង​ចក្រ​ផលិត​​ខ្ទឹម​ពេជ្រ​អាស៊ី​បូព៌ា​ បាន​​វាយ​តម្លៃ​ ​ជា​រោង​​ចក្រ​ផលិតមើម​​ខ្ទឹម​ខ្មៅ​ដំបូង​​បង្អស់ នៅ​ប្រទេស​​វៀតណាម​ មាន​​លំដាប់​​ស្តង់ដារ​ GMP។

លោក​ស្រី​ ឡេ មិញ​ង្វៀត​ (Le Minh Nguyet) ​នាយក​ក្រុមហ៊ុន​ទទួល​ត្រូវ​មានកម្រិត​ឱសថ​អាស៊ីព៌ា​​។​

ដំណើរ​រឿង​ខ្ទឹម​ខ្មៅ​វៀតណាម​​ - ស្វែងរក​ដំណោះស្រាយ​ជាមួយ​បច្ចេកវិទ្យា​

នៅ​​​រដូវ​ប្រាំង​នេះ កំពុង​ជា​រដូវកាល​ប្រមូលផលមើម​​ខ្លឹមស្រស់ដោយ​​មមាញឹក​ ហើយ​ក៏ជា​ដំណាក់កាល​​ដែល​រោងចក្រ​ខ្ទឹម​ពេជ្រ​អាស៊ី​បូព៌ា​ ត្រូវ​ធ្វើការ​ដោយ​កម្លាំង​​ផលិត​​ទាំងស្រុង​ ដើម្បី​ផលិតចេញ​​ខ្ទឹម​ខ្មៅមានគុណភាព​​។ រៀង​រាល់​​ថ្ងៃ​ រោង​​ចក្រ​​កែច្នៃមើម​​ខ្ទឹម​ស្រស់ចំនួន​ ​២,៥តោន​ មកពី​តំបន់​វត្ថុធាតុដើម​​។ យើង​ខ្ញុំ​មើល​​ឃើញ​ភាព​មមាញឹក​ និង​កម្លាំង​ផលិត​អតិបរមា​ នៃ​បុគ្គលិកនិង​កម្មករ​រោង​ចក្រ​ ដោយការ​យល់​ច្បាស់​ថា ​ដើម្បី​ធ្វើ​បាន​ផលិតផល​មើម​ខ្ទឹម​ខ្មៅ​អាស៊ីបូព៌ា​ នាំចេញ​​ទៅកាន់ទីផ្សារ​ក្នុងស្រុក​និង​អន្តរជាតិ​ គឺ​​ត្រូវ​លះបង់​កម្លាំង ​ញើសឈាម​ និង​បញ្ញា​របស់​​មនុស្ស​ទាំងអស់នេះ​។​

រោង​ចក្រ​ផលិតខ្ទឹម​ពេជ្រ​អាស៊ី​បូព៌ា​ ចាប់ផ្តើម​ដំណើរ​ការ​នៅ​​ឆ្នាំ​២០១៦ នៅស្រុក​​ក្វេវ៉ (Que Vo) - ខេត្ត​បាក់និញ (Bac Ninh) នៅលើ​ផ្ទៃដីចំនួន​ ​១,៥ ​ហិកតា​។ រោង​ចក្រ​មាន​បន្ទប់​​​ឡើង​មេដំបែរ​ចំនួន​១៦ ដោយ​មាន​កម្លាំង​ផលិត​៦០០​តោន/មួយ​ឆ្នាំ​ ជា​រោង​ចក្រ​ផលិត​មើម​ខ្ទឹម​ខ្មៅ ​ដោយ​បច្ចេកវិទ្យា​ជប៉ុន​ធំបំផុត​ លំដាប់​ឯតទគ្គកម្ម​​វៀតណាម​។ ដើម្បី​បង្កើតបាន​ទម្រង់​រោង​ចក្រ​ធំ​ដូច​សព្វថ្ងៃ​ ខ្ទឹម​ពេជ្រ​អាស៊ី​បូព៌ា បាន​ឆ្លងកាត់ឧបសគ្គ​ទុក្ខលំបាក ​លើ​មាគ៌ា​ស្វែងរក​​​បច្ចេកវិទ្យា​ជប៉ុន​ និង​បណ្តាក់​ទុន​​លើ​បញ្ញាធនធាន​​​មនុស្ស​ បង្កើត​បាន​​ជា​ពាណិ​ជ្ជសញ្ញា​ផលិតផល​។​

 

លោក​ស្រី​ឡេ មិញ​ង្វៀត​ (Le Minh Nguyet) នាយក​ក្រុមហ៊ុន​ទទួល​ខុសត្រូវ​មានកម្រិត​ឱសថ​អាស៊ីបូព៌ា​​​រៀប​រាប់​ថា៖ "ដោយទឹក​ចិត្ត​ប្តេជ្ញា​នៃ​រោង​ចក្រផលិត​​ឱសថ​មួយ​ ដែលមាន​ផលិត​ផល​ថែទាំសុខភាព​សហគមន៍​​ជាច្រើន​ នៅពេល​កំណត់បាន​ទិសដៅ​​​វិនិយោគ ទៅលើ​​​​វិស័យ​​ផលិតមើម​​ខ្ទឹម​ខ្មៅ​ យើង​ខ្ញុំ​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ស្វែងរក​បច្ចេកវិទ្យា​ រូបមន្ត​ផលិត​សម្ងាត់។ នៅលើ​ពិភពលោក​ បច្ចេកវិទ្យា​​ឡើង​មេដំបែរ​មើម​ខ្ទឹម​ប្រទេសជប៉ុន ​ជា​ប្រទេសដែល​នាំមុខ​ខាង​វិស័យ​នេះ។ ហេតុ​នេះ​យើង​ខ្ញុំបាន​អញ្ជើញ​ទៅ​ជំនូប​នឹង​ក្រុមហ៊ុន​ Nagamine ជា​សហគ្រាស​​ផលិតមើម​​ខ្ទឹម​ខ្មៅ​ធំបំផុត​មួយ ​នៅ​ប្រទេសជប៉ុន ដែលរក្សាបាន​​រូប​មន្ត​សម្ងាត់​ អំពីការ​ឡើង​មេដំបែរ​មើម​ខ្ទឹម​​ស្រស់បែប​ប្រពៃណី​។​ អាស៊ីបូព៌ា​​មាន​បំណង​​និង​​មហិច្ឆតា​​នាំមុខ​នៅ​ប្រទេស​វៀតណាម ​ខាង​នាំយក​ផលិតផលមើម​​​ខ្ទឹម​ខ្មៅ​ ឱ្យ​ក្លាយ​ជា​អាហារ ​សម្រាប់​ជីវិត​រស់នៅ​​នៃ​ប្រជា​ជន​វៀតណាម​ ហើយ​ឆ្ពោះទៅ​​រក​​ការ​ផលិត​កម្ម​​បែប​ជិត​ស្និទ្ធនឹងបរិស្ថាន​ ការពារ​សុខភាព​​សហគមន៍​។ យល់ឃើញ​​ទឹក​ចិត្ត​ស្មោះត្រង់​ និង​ការ​បើកទូលាយ​ចក្ខុវិស័យ​ នៃ​​ជន​ជាតិ​វៀត​ណាម​ ក្រុមហ៊ុន​ Nagamine ក៏​បាន​យល់ព្រម​បង្វែ​បច្ចេកវិទ្យា​នេះ ទុក​ជា​ស្នាដៃ​​ នៃ​​កិច្ចសហប្រតិបត្តិការថ្មី ​​រវាង​ប្រទេស​ជប៉ុន​និង​វៀតណាម​ ខាង​វិស័យ​​ស្បៀង​អាហារ​ថែទាំសុខភាព​ និង​​ជា​អំណះអំណាង​គ្រឹះធារដំបូង​ សម្រាប់​មើម​ខ្ទឹម​ខ្មៅ​អាស៊ីបូព៌ា​ ចេញ​ទៅកាន់​​ទីផ្សារ​។​ 

 

ឆ្លងកាត់ពេលវេលា​យ៉ាងយូរ​ ផលិត​សាកល្បង ​ដើម្បី​ពិនិត្យ​គុណភាព ប្រសិទ្ធភាព​​នៃ​ផលិតផល​ និង​ចេញជា​ផលិត​ផល​ខ្ទឹម​ពេជ្រ​អាស៊ីបូព៌ា​​ជា​ផ្លូវការ​មាន​វត្តមាន​នៅលើទីផ្សារ​នៅ​ឆ្នាំ​២០១៥។​ ខ្ទឹម​មាន​​ពណ៌ខ្មៅ​ ជានិមិត្ត​នៃ​​អាយុ​យិន​យូរ​ រឹងមាំ ស្វាហាប់ ក្លិន​រសជាតិ​ស្រួល​ និងមាន​​​គុណប្រយោជន៍​​ជា​ច្រើន​សម្រាប់​​សុខភាព​ បង្កើត​ឡើង​​ដោយ​​បទដ្ឋាន​ឡើង​មេដំបែរ​ដោយ​​ហ្មត់ចត់​ ដូចជា​ការ​ច្នៃ​​គ្រាប់​ពេជ្រ​។ បន្ទាប់ពី​៧​ឆ្នាំ​ នាំចេញ​ទៅកាន់ទីផ្សារ​​ខ្ទឹម​ពេជ្រ​អាស៊ីបូព៌ា​  បាន​​ក្លាយ​ជា​អាហារ​ជិតស្និទ្ធ នឹង​ប្រជាជនវៀតណាម ក្នុង​ជីវភាព​រស់នៅ​។ ថ្ងៃ​ទី៦ ខែ​សីហា ឆ្នាំ​២០២០ អង្គការ​​ឯតទគ្គកម្ម​វៀតណាម​ បាន​​ប្រគល់ជូន​បណ្ណ​ឯតទគ្គកម្ម​​វៀតណាម​ ជូន​រោង​​ចក្រ​ខ្ទឹម​ពេជ្រ​អាស៊ីបូព៌ា​​ ជា​រោង​ចក្រ​ផលិត​មើម​​ខ្ទឹម​ខ្មៅ​​ធំបំផុត​វៀតណាម​ ប្រកប​ដោយ​​បច្ចេកវិទ្យា​ជប៉ុន​។​​

ខ្ទឹមខ្មៅ​អាស៊ីបូព៌ា​ - ​ផលិត​ផលស្អាត​ពិសេស​ប្រចាំ​តំបន់​​វៀតណាម​

មើម​ខ្ទឹម​ខ្មៅ​អាស៊ីបូព៌ា​ ​មាន​គុណភាព​ខ្ពស់​ កំណប់​បរិមាណ​សារជាតិ​សកម្ម​ នៅ​ក្នុង​មើម​ខ្ទឹម​ខ្មៅ ​ តែងបាន​​ធានា​ សុវត្ថិភាព ​និង​​​ស្តង់ដារ​សារ​ជាតិ​​បំប៉ន​គ្រប់គ្រាន់ ដែល​​ទទួល​ស្គាល់ដោយ​​អង្គការ​​ Intertek ជា​អង្គការ​ត្រួត​ពិនិត្យ​​អន្តរជាតិ​​លំដាប់​ជួរ​មុខ​នៅ​ប្រទេស​​អាល្លឺម៉ង់​។ លោក​ Nagamine Kazuyki អគ្គនាយក​ក្រុមហ៊ុន​ Nagamine រៀប​រាប់​ថា​៖ “កិច្ចសហការ​រវាង​ក្រុមហ៊ុន​ Nagamine និង​ក្រុមហ៊ុន​ឱសថ​អាស៊ីបូព៌ា​​ គឺជាសំណាង​និស្ស័យ​មួយ​ ដោយ​យើង​ទាំងពីរ​រូប​ មានបំណង​ប្រាថ្នា​រួមតែ​មួយ​ គឺ​​មនុស្ស​គ្រប់គ្នា​​អាច​ប្រើប្រាស់​ផលិតផលទាំង​​នេះ។ល។” ទំនុក​ចិត្ត​និង​​កម្លាំង​ចុះសម្រុង​​​នៃ​ក្រុមហ៊ុន Nagamine ​ជាមួយ​នឹង​ក្រុមហ៊ុន​អាស៊ី​បូព៌ា ធ្វើ​ឱ្យ​គុណភាព​ខ្ទឹម​ពេជ្រតែង​​បាន​ទទួលស្គាល់ ​ហើយ​​​​បរិមាណ​​ផ្គត់​ផ្គង់​ផលិតផល​​​ជូន​​ទីផ្សារ ​រៀង​រាល់​ឆ្នាំ​​តិច​បំផុត​គឺ​៣០០តោន​ក្នុងមួយ​ឆ្នាំ​។​ ខ្ទឹម​ពេជ្រ​អាស៊ីបូព៌ា ​​​តែង​បាន​​​កែច្នៃ​ក្នុង​បរិស្ថាន​គ្រប់គ្រង​ខ្យល់​​​អាកាស​​ស្អាត​។ ​ប្រព័ន្ធ HVAC ជាមួយ​​នឹង​​បន្ទះ​​តម្រង​​ HEPA H13 ច្រោះ​​បាន​ទាំង​ធូលី​និង​បាក់តេរី​ ខ្ទឹម​​មិនត្រូវ​ជ្រាប​​ដោយ​បាក់តេរី ​ក្នុង​បទដ្ឋាន​ឡើង​មេដំបែរ​។​ នេះ​ជា​សារៈ​សំខាត់​​មួយ​ក្នុង​ចំណោម​សារៈ​សំខាន់​​ ជួយ​ឱ្យ​ផលិតផល​តែងមាន​គុណភាព​ល្អបំផុត គ្មាន​​ជ្រាប​បាក់តេរី​​នាំ​ឱ្យមានការ​​​ខូច​ខាតច្រើន​​។​

 
ផលិតផល​ខ្ទឹម​ពេជ្រ​អាស៊ីបូព៌ា​​

ប្រព័ន្ធ​ឃ្លាំង​ស្តក GSP របស់​ក្រុមហ៊ុន​ទទួល​ខុសត្រូវ​មានកម្រិត​ ឱសថ​​អាស៊ីបូព៌ា​​ ជាប់​លំដាប់ថ្នាក់​​ល្អបំផុត​​ នៅ​ក្នុង​ឃ្លាំង​ប្រទេស​វៀតណាម​ ជួយ​ធានា​បាន​ប្រភព​ខ្ទឹម​​ស្រស់ ​បន្ទាប់ពី​ប្រមូល​ផល ជៀសវាង​ត្រូវ​ខូចខាត​ឬដុះផ្សិត​។ ខ្ទឹម​ឯកោ​(ឈ្មោះ) ​រាប់​ពាន់​តោន ​បាន​ប្រមូលផល​​ពី​កសិដ្ឋាន ​បន្ទាប់បាន​​ជ្រើសរើស​នឹងបាន​​យក​ទៅ​រក្សា​ទុក​​នៅក្នុង​​ឃ្លាំង​ត្រជាក់​ រក្សាដោយ​​សីតុណ្ហភាព​លំនឹង ក្នុង​កម្រិត​​​អវិជ្ជមាន​៣អង្សាសេ​ រហូតដល់​​សូន្យ​អង្សាសេ​ ដោយ​គ្មាន​​ប្រើ​​ជាតិ​គីមី​ណាមួយ​​​ដើម្បី​រក្សា​ផលិតផល​​។​ ដោយ​​ហេតុនោះ គុណភាព​ខ្ទឹម​ពេជ្រ​អាស៊ីបូព៌ា​ ​តែង​​បាន​រក្សា​ល្អ​បំផុត​ ​​តាម​​បច្ចេកវិទ្យា​ជប៉ុន​។ ផលិត​ផល​​បានទទួលស្គាល់​ដោយ​​​​នាយកដ្ឋាន​សុវត្ថិភាព​​ស្បៀង​អាហារ​​ វិទ្យាស្ថាន​ត្រួតពិនិត្យ​ថ្នាំ​មជ្ឈិម អង្គការ​ អាមេរិក និង​អង្គការ​​ត្រួត​ពិនិត្យ​អន្តរជាតិ​ Intertek ។ល។ រួម​នឹង​អង្គការ​កិត្យានុភាព​ត្រួត​ពិនិត្យ​​គុណភាពផ្សេងៗ​។

បច្ចុប្បន្ន​ ​ដើម្បី​មានទំនាក់ទំនង​ ​រវាង​អ្នកប្រើប្រាស់​​និង​ផលិតផល​​ រោង​ចក្រខ្ទឹម​ពេជ្រ​អាស៊ីបូព៌ា​​​ បាន​រៀប​ចំ​​​ដំណើរ​ទេសចរណ៍​​ជាច្រើន​ ទៅទស្សនា​ការ​ផលិតកម្ម​​នៅ​រោង​ចក្រ​ ផ្តើម​ពីនោះ​អ្នកប្រើប្រាស់​​នឹង​ឃើញ​​ជាក់ស្តែង​ នូវ​បណ្តា​ជំហាន​​​ក្នុង​​បទដ្ឋាន​​​ធ្វើមើម​​ខ្ទឹម​ខ្មៅ​ ស្តង់​ដារ​បច្ចេកវិទ្យា​ជប៉ុន​ ជាង​នេះ​ទៅ​ទៀត​ ទទួល​បាន​​ចំណេះ​ដឹង​មាន​ប្រយោជន៍​ អំពីការ​​ថែទាំសុខភាព​ ចេញពី​ផលិតផល​​​មើម​ខ្ទឹម​ខ្មៅ ​ជួយ​លើក​កម្ពស់​សុខភាព​ ប្រឆាំង​​ជរាភាព​ និង​​បង្កើន​ប្រព័ន្ធ​បន្ស៊ាំ​សម្រាប់​​រាងកាយ​។​ រោង​ចក្រ​ខ្ទឹម​ពេជ្រ​អាស៊ីបូព៌ា​​​ កំពុង​​ពង្រាយ​នាំចេញមើម​​​ខ្ទឹម​ខ្មៅ​ទៅ​កាន់​កូរេខាងត្បូង​ អាមេរិក អង់គ្លេស​ អូស្ត្រាលី ជប៉ុន​។ល។ និងផ្គត់​ផ្គង់​វត្ថុធាតុ​ដើម​មើម​ខ្ទឹម​ខ្មៅ ​ទៅ​ឱ្យ​រោង​ចក្រ​ឱសថ​នៅ​ប្រទេស​វៀតណាម​។​

លោក​ស្រី​ ឡេ​ មិញ​​ង្វៀត​ (Le Minh Nguyet) ​នាយក​ក្រុមហ៊ុន​ទទួលខុសត្រូវ​មានកម្រិត​​ឱសថ​អាស៊ី​បូព៌ា ​រៀប​រាប់ថា៖ “អាស៊ីបូព៌ា​​ខិតខំ​ប្រឹង​ប្រែក្លាយ ទៅ​ជា​ក្រុមហ៊ុន​មួយ​ ​​ក្នុង​ចំណោម​ក្រុមហ៊ុន​ថែទាំ​សុខភាពធំ​​បំផុត​​ទាំង​១០ នៅ​វៀត​ណាម​នា​​​​ឆ្នាំ២០២៥។ យើងខ្ញុំ​​មាន​​ទំនុក​ចិត្ត​លើ​ផលិត​ផល​​ខ្ទឹម​ពេជ្រ​អាស៊ី​បូព៌ា​ ជា​​មោទនភាព​​​​របស់​ជនជាតិវៀតណាម​ នាំ​មកតម្លៃ​សកម្ម​​​សម្រាប់​សហគមន៍​ បំផុត​គឺ​នាំ​យក​​ផលិតផល​ឱ្យ​ក្លាយ​ជា​​​គ្រឿង​ទេសមួយ និងជា​​អាហារ​​ល្អមួយ​ ​សម្រាប់​សុខភាព​​នៃ​ក្រុម​គ្រួសារ​​​នីមួយ​ៗ"៕

អត្ថបទ៖ ប៊ិច​វឹន​ រូបថត៖ ថាញ​យ៉ាង​

ប្រែសម្រួល៖ រីកើង​

 


Top