ខេត្ត នីញធួន (Ninh Thuan) - ពណ៌បៃតងលើ“វាលខ្សាច់”
ទ្រើងទំពាំងបាយជូរជាច្រើនមានផ្លែទន់មែក វាលដាំប្រទាលកន្ទុយក្រពើស្រស់ស្អាតនិងវាលទំពាំងបារាំងបក់បោកក្នុងខ្យល់ដែលគ្របដណ្តប់លើតំបន់ដីរាំងស្ងួត បាំងបិទដោយវាលខ្សាច់ស …បង្កើតគំនូរកសិកម្មពោរពេញទៅដោយជីវភាពរស់វវើក នៅខេត្ត នីញធួន (Ninh Thuan)ដែលជាកន្លែងបានចាត់ទុកថា “វាលខ្សាច់តូច”នៃប្រទេសវៀតណាម។ កសិផលពិសេសទាំងនេះមិនត្រឹមតែជួយខេត្ត នីញធួន (Ninh Thuan) “គ្របដណ្តប់ពណ៌បៃតង់”លើតំបន់ដីរាំងស្ងួត តែប៉ុណ្ណោះទេ ថែមទាំងមានតួនាទីសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ពីមួយថ្ងៃទៅមួយថ្ងៃ។
គ្រប់ដណ្តប់ពណ៌បៃតង់លើ “វាលខ្សាច់”ដោយដំណាំកសិកម្មពិសេស
ខេត្ត នីញធួន (Ninh Thuan) ស្ថិតនៅភាគកណ្តាលប្រទេសវៀតណាម ដែលបានចាត់ទុកជាវាលខ្សាច់តូចនៅប្រទេសវៀតណាម ដោយសារភូមិសាស្ត្រមានវាលខ្សាច់ជាច្រើន បរិមាណទឹកភ្លៀងតិច ដូច្នេះស្ថានភាពរាំងស្ងួតនិងអាកាសធាតុក្តៅពេញឆ្នាំ។ ផ្ទៃដីវាលខ្សាច់នៅខេត្ត នីញធួន (Ninh Thuan) ប្រហែល ៤១.០២១ ហិចតា ស្មើ ១២,២១% នៃផ្ទៃដីទូទាំងខេត្ត។
តាមរយៈគុណវិបត្តិបណ្ដាលមកពីអាកាសធាតុ ប្រជាជននៅទីនេះបានកម្លាយឲ្យទៅជាគុណសម្បត្តិ ដោយរបៀបដាំទំពាំងបាយជូរដែលជាពូជដំណាំធន់នឹងក្តៅ និងភាពរាំងស្ងួត។ ហេតុដូច្នេះ ចាប់ពីតំបន់ដីដ៏តឹងតែង ខេត្ត នីញធួន (Ninh Thuan) ក្លាយទៅជាតំបន់ដ៏អស្ចារ្យសម្រាប់ដំណាំទំពាំងបាយជូរដោយចៃដន្យ។
ដំណាំទំពាំងបាយជូរនាំចូលក្នុងប្រទេសវៀតណាម ចាប់ពីឆ្នាំ១៩៦០ និងត្រូវដាំនៅមជ្ឈមណ្ឌល ញ៉ាហូ (Nha Ho) បច្ចុប្បន្ននេះបានក្លាយទៅជាវិទ្យាស្ថានស្រាវជ្រាវកប្បាសនិងអភិវឌ្ឍន៍កសិកម្ម ញ៉ាហូ (Nha Ho) (ស្រុក នីញសើន (Ninh Son) ខេត្ត នីញធួន (Ninh Thuan) ដែលមានពូជទំពាំងបាយជូរមានប្រភពដើមនៅតំបន់ត្រូពិច និងអាកាសធាតុក្តៅនិងត្រជាក់ល្មម ដែលមកពីប្រទេសថៃ កូរ៉េខាងត្បូង និងអាមេរិក។ យោងតាមស្ថិតិរបស់មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត គិតត្រឹមដំណាច់ឆ្នាំ ២០២២ ទូទាំងខេត្តមានផ្ទៃដីដាំទំពាំងបាយជូរគ្រប់ប្រភេទប្រមាណ ១.១១៤ ហិចតា ក្នុងនោះផ្ទៃដីដាំទំពាំងបាយជូក្រហមប្រពៃណី និងទំពាំងបាយជូរពណ៌បៃតង NH ០១ - ៤៨ មានប្រមាណ ៨០% នៃផ្ទៃដីសរុប។ ជាមធ្យម ខេត្ត និញធួន (Ninh Thuan) ផ្គត់ផ្គង់ដល់ទីផ្សារប្រចាំឆ្នាំប្រហែល ២៦.៥៨៣ តោន ដែលក្នុងនោះទំពាំងបាយជូរហូបផ្លែស្រស់មាន ៨០% នៃផលទំពាំងបាយជូរសរុប។
មហោស្រពទំពាំងបាយជូរនិងស្រាក្រហមគឺជាពិធីបុណ្យប្រពៃណីរបស់ខេត្ត និញធួន (Ninh Thuan) ដែលបានរៀបចំពីរឆ្នាំម្តង ដើម្បីកសាងម៉ាក់យីហោរបស់ខេត្ត ក្នុងនោះផលិតផលកសិកម្មមានប្រៀបខ្លាំងនិងលក្ខណៈពិសេស ហើយក៏ជាព្រឹត្តិការណ៍វប្បធម៌ ដើម្បីលើកតំកើងសោភណ្ឌភាពវប្បធម៌បណ្តាជនជាតិក្នុងខេត្ត។ ក្នុងឆ្នាំ២០២៣ ព្រឹត្តិការណ៍នេះបានប្រព្រឹតិ្តទៅ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៨ ខែមិថុនា និងជាមហោស្រពធំបំផុតដែលមិនធ្លាប់មាន។
កសិករដាំទំពាំងបាយជូរល្បីបំផុតនៅខេត្ត និញធួន (Ninh Thuan) គឺលោក ង្វៀនវ៉ាន់ម៉ូយ (Nguyen Van Moi) ជាម្ចាស់កសិដ្ឋានទំពាំងបាយជូរ បាម៉ូយ (Ba Moi) ឃុំ ភឿកធួន (Phuoc Thuan) ស្រុក និញភឿក (Ninh Phuoc) ។ លោកមានផ្ទៃដីដាំទំពាំងបាយជូរយកផ្លែហូបនិងទំពាំងបាយជូរធ្វើស្រាក្រហម ២ ហិចតា។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ កសិដ្ឋានទំពាំងបាយជួររបស់គាត់បានក្លាយទៅជាកន្លែងទស្សនានិងហូបផ្លែទំពាំងបាយជួរសម្រាប់ភ្ញៀវទេសចរណ៍ពីគ្រប់ទិសទី។
ខេត្ត និញធួន (Ninh Thuan) នៅមានភូមិដាំទំពាំងបាយជូរ ថាយអាន (Thai An) ឃុំ វិញហាយ (Vinh Hai) ស្រុក នីញហាយ (Ninh Hai)។ នៅទីនេះមានផ្ទៃដីដាំទំពាំងបាយជូរប្រហែល ២០០ ហិចតា ស្ថិតនៅបណ្តោយផ្លូវ ៧០២ ជាខ្សែផ្លូវទេសចរក្បែរសមុទ្រដែលចាត់ទុកជាផ្លូវស្អាតបំផុតនៅវៀតណាម ឆ្លងកាត់ឧទ្យានជាតិ នុយចួ (Nui Chua) ឆ្ពោះទៅកាន់ឈូងសមុទ្រ វិញហ៊ី (Vinh Hy)។ នេះគឺជាភូមិទំពាំងបាយជូរបំរើទេសចរល្បីល្បាញនៃតំបន់ ដោយមានចំការទំពាំងបាយជូរស្រស់ពណ៌បៃតង់ធំល្វឹងល្វើយនិងទ្រើងទំពាំងបាយជូរទុំដែលទាក់ទាញភ្ញៀវ។ ក្រៅពីដំណាំទំពាំងបាយជូរ ទំពាំងបារាំង ប្រទាលកន្ទុយក្រពើ ផ្លែប៉ោមក៏ត្រូវបានគេចាត់ទុកជាដំណាំឈានមុខនៃវិស័យកសិកម្មខេត្ត នីញធួន (Ninh Thuan) ដោយសារលក្ខណៈការលូតលាស់ធម្មជាតិសមស្របនឹងតំបន់ដីនៅទីនេះ។
បច្ចុប្បន្នទំពាំងបារាំង បានគេចាត់ទុកជាដំណាំមួយដែលជួយ "បំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ" នៅភូមិភាគ ដោយទិន្នផល និងគុណភាពខ្ពស់ ទីផ្សារប្រើប្រាស់ធំ និងពេលវាលាប្រមូលផលរហូតដល់ ៥ ឆ្នាំ។ បច្ចុប្បន្ននេះ ខេត្ត នីញធួន (Ninh Thuan) មានផ្ទៃដីដាំទំពាំងបារាំងជាង ២០០ ហិចតា ដែលដាំភាគច្រើននៅស្រុក នីញភឿក (Ninh Phuoc) និញហាយ (Ninh Hai) ធួនបាក (Thuan Bac) នីញសើន ( Ninh Son) និងទីក្រុង ផានរ៉ាង - ថាបចាម (Phan Rang - Thap Cham)។
ប្រទាលកន្ទុយក្រពើ ក៏ជាដំណាំងាយស្រួលដាំងាយស្រួលថែទាំ ពេលវេលាដាំដល់ពេលវេលាប្រមូលផលមានរយៈពេលខ្លី ដែលស័ក្តិសមសម្រាប់លក្ខខណ្ឌដាំដុះរបស់ប្រជាពលរដ្ឋដែលមានដើមទុនតិច ប្រើទឹកតិចតួចសម្រាប់ស្រោចស្រព នៅតំបន់ដែលមានអាកាសធាតុស្ងួតហួតហែងដូចខេត្ត នីញធួន ( Ninh Thuan)។ បច្ចុប្បន្ន ទូទាំងខេត្តមានផ្ទៃដីដាំប្រទាលកន្ទុយក្រពើប្រមាណ ៣៥០ ហិចតា ដែលដាំភាគច្រើននៅក្នុងសង្កាត់ វ៉ាន់ហាយ (Van Hai) (ទីក្រុង ផានរ៉ាង - ថាបចាម (Phan Rang - Thap Cham) ស្រុក នីញភឿក (Ninh Phuoc) ធួនបាក (Thuan Bac) នីញសើន ( Ninh Son) ។ ប្រទាលកន្ទុយក្រពើ ត្រូវបានគេទទួលស្គាល់ថាជាផលិតផលកសិកម្មពិសេសមួយក្នុងចំណោមផលិតផលកសិកម្មពិសេសចំនួន ១២មុខ របស់ ខេត្ត នីញធួន (Ninh Thuan)។
ខេត្ត នីញធួន (Ninh Thuan) បានកំណត់ថា ការអភិវឌ្ឍន៍វិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ រួមជាមួយនឹងឧស្សាហកម្មកែច្នៃ ការនាំចេញ និងការអភិវឌ្ឍទេសចរណ៍ជាភារកិច្ចសំខាន់មួយ ដើម្បីបង្កើតភាពទល់ច្រក និងនាំយកកសិកម្មបច្ចេកវិទ្យាខ្ពស់ឲ្យទៅជាមុខស្រួចក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក។
កម្លាយកសិកម្មបច្ចេកវិទ្យាខ្ពស់ឲ្យទៅជាមុខស្រួចក្នុងសេដ្ឋកិច្ច
ខេត្ត នីញធួន (Ninh Thuan) កំពុងជំរុញការអនុវត្តបច្ចេកវិជ្ជាខ្ពស់ក្នុងផលិតកសិកម្ម ដើម្បីបង្កើតជាតំបន់ និងគម្រោងធំៗ និងផលិតកសិផលគុណភាពខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។
យោងតាមលោក លេហៀន (Le Huyen) អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត នីញធួន (Ninh Thuan) ការអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់ និងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យកសិកម្មគឺជានិន្នាការឈានមុខនិងជាតម្រូវការចាំបាច់ ក្នុងនិន្នាការសមាហរណកម្ម។
ដើម្បីអនុវត្តគោលដៅដែលបានដាក់ចេញនោះ ខេត្ត នីញធួន ( Ninh Thuan) ផ្តោតលើការកៀរគរធនធាន ពង្រាយអនុវត្តក្រុមភារកិច្ច និងដំណោះស្រាយជាច្រើន។ នោះគឺពង្រឹងការឃោសនាលើការអភិវឌ្ឍកសិកម្មអនុវត្តបច្ចេកវិជ្ជាខ្ពស់; បង្កើតយន្តការ និងគោលនយោបាយទាក់ទាញការវិនិយោគ និងគាំទ្រការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់។ ទន្ទឹមនឹងនោះ វិនិយោគលើមូលដ្ឋានសម្ភារៈបច្ចេកទេសនៃតំបន់ផលិតកម្ម និងតំបន់កសិកម្មបច្ចេកវិទ្យាខ្ពស់; ពង្រឹងការស្រាវជ្រាវ ការជ្រើសរើសពូជ និងដំណើរការ បច្ចេកវិទ្យាផលិតកម្ម។ ទន្ទឹមនឹងនោះ ខេត្ត នីញធួន (Ninh Thuan) ជំរុញអភិវឌ្ឍការកែច្នៃយ៉ាងស៊ីជម្រៅ ការតភ្ជាប់ផលិតកម្ម ការជំរុញពាណិជ្ជកម្ម ការពង្រីកទីផ្សារប្រើប្រាស់ផលិតផល អភិវឌ្ឍធនធានមនុស្សបម្រើដល់ផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់; បង្កើនប្រសិទ្ធភាពនៃការទាក់ទាញ និងការប្រើប្រាស់ធនធាន និងពន្លឿនការអនុវត្តការផ្លាស់ប្តូរឌីជីថលសម្រាប់សកម្មភាពអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់។
ដើម្បីអនុវត្តគោលដៅដែលបានដាក់ចេញនោះ ខេត្ត នីញធួន ( Ninh Thuan) ផ្តោតលើការកៀរគរធនធាន ពង្រាយអនុវត្តក្រុមភារកិច្ច និងដំណោះស្រាយជាច្រើន។ នោះគឺពង្រឹងការឃោសនាលើការអភិវឌ្ឍកសិកម្មអនុវត្តបច្ចេកវិជ្ជាខ្ពស់; បង្កើតយន្តការ និងគោលនយោបាយទាក់ទាញការវិនិយោគ និងគាំទ្រការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់។ ទន្ទឹមនឹងនោះ វិនិយោគលើមូលដ្ឋានសម្ភារៈបច្ចេកទេសនៃតំបន់ផលិតកម្ម និងតំបន់កសិកម្មបច្ចេកវិទ្យាខ្ពស់; ពង្រឹងការស្រាវជ្រាវ ការជ្រើសរើសពូជ និងដំណើរការ បច្ចេកវិទ្យាផលិតកម្ម។ ម៉្យាងទៀត ខេត្ត នីញធួន (Ninh Thuan) ជំរុញអភិវឌ្ឍការកែច្នៃយ៉ាងស៊ីជម្រៅ ការតភ្ជាប់ផលិតកម្ម ការជំរុញពាណិជ្ជកម្ម ការពង្រីកទីផ្សារប្រើប្រាស់ផលិតផល អភិវឌ្ឍធនធានមនុស្សបម្រើដល់ផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់; បង្កើនប្រសិទ្ធភាពនៃការទាក់ទាញ និងការប្រើប្រាស់ធនធាន និងពន្លឿនការអនុវត្តការផ្លាស់ប្តូរឌីជីថលសម្រាប់សកម្មភាពអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់។
នាពេលថ្មីៗនេះ ខេត្ត នីញធួន (Ninh Thuan) បានអនុវត្តគោលនយោបាយអាទិភាពជាច្រើន ដើម្បីទាក់ទាញ និងគាំទ្រសហគ្រាស និងសហករណ៍ ដើម្បីលើកកម្ពស់ការអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងផលិតកម្ម ស្របតាមគំរូដែលបំពេញតាមស្តង់ដារ VietGAP, GlobalGAP, ISO, ISO/IEC ១៧០២៥, HACCP ផលិតផលកសិកម្មសរីរាង្គ។ .. ជាគំរូគឺទម្រង់រូបភាពផលិតទំពាំងបារាំងពណ៌បៃតងរបស់កសិដ្ឋានកសិកម្មសរីរាង្គ ទៀនទៀន (Tien Tien) សហករណ៍ តួនទូ (Tuan Tu) (ស្រុក និញភឿក (Ninh Phuoc); ទម្រង់រូបភាពផលិតកម្មស្រាក្រហមរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Ladora Farm (ស្រុក និញសើន (Ninh Son)) ទម្រង់រូបភាពការដាំត្រសក់ផ្អែមតាមបច្ចេកទេសខ្ពស់នៃសហករណ៍កសិកម្មបច្ចេកវិទ្យាខ្ពស់នៅតំបន់ខាងត្បូងនៃភាគកណ្តាល (ស្រុក បាកអាយ (Bac Ai))។
ជាពិសេស ក្រុមហ៊ុនភាគហ៊ុនអាហារ វាលស្រែវៀត (VietFarm) គឺជាសហគ្រាសឈានមុខគេនៅវៀតណាម ដែលមានឯកទេសក្នុងការផលិត កែច្នៃ និងនាំចេញប្រទាលកន្ទុយក្រពើ។ សហគ្រាសនេះបានធ្វើអាជីវកម្ម និងបង្កើនតម្លៃរបស់ប្រទាលកន្ទុយក្រពើប្រកបដោយប្រសិទ្ធភាព ដោយសារផ្ទៃដីដាំប្រទាលកន្ទុយក្រពើមានប្រមាណជាង ២០០ ហិចតា ដែលទទួលប័ណ្ណបញ្ជាក់ VietGAP និង GlobalGAP និងរោងចក្រកែច្នៃកន្ទុយក្រពើដ៏ធំជាងគេនៅវៀតណាម ដែលមានទីតាំងនៅតំបន់ឧស្សាហកម្ម ថាយហាយ (Thanh Hai) ទីក្រុងហូជីមិញ (Ho Chi Minh) ... ទីក្រុង ផានរ៉ាង - ថាបចាម (Phan Rang - Thap Cham) ជាមួយនឹងខ្សែសង្វាក់ផលិតកម្ម និងបច្ចេកវិទ្យាផលិតទំនើបស្របតាមស្តង់ដារអន្តរជាតិ FSSC ២២០០០ ។ ផលិតផលរបស់ VietFarm មានវត្តមាននៅក្នុងប្រទេសជាង ២០ ជុំវិញពិភពលោក។
ក្នុងប៉ុន្មានឆ្នាំមកនេះ អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានស្រាវជ្រាវកប្បាស និងអភិវឌ្ឍកសិកម្ម ញ៉ាហូ (Nha Ho) ទទួលបានជោគជ័យក្នុងការបង្កើតពូជទំពាំងបាយជូរថ្មីមួយចំនួនដូចជា៖ NH០១- ៤៨, NH០១-១៥២, Black-Queen និងថ្មីៗបំផុតគឺពូជទំពាំងបាយជូរម្រាមដៃអត់គ្រាប់ NH០៤ -១០២ ត្រូវបានសាកល្បងដាំដោយជោគជ័យ។ ពូជទំពាំងបាយជូរប្រភេទថ្មីជាច្រើនកំពុងដាំនៅក្នុងតំបន់ឯកវប្បកម្មមួយចំនួននៃខេត្ត និញធួន (Ninh Thuan) ដែលត្រូវបានទទួល និងផលិតបន្ថែមដោយកសិករ ពង្រឹងរចនាសម្ព័ន្ធពូជ និងបំពេញតម្រូវការទីផ្សារ និងអ្នកប្រើប្រាស់ ។
យោងតាមការអង្កេតរបស់មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តបានឲ្យដឹងថា តម្លៃផលិតកម្មក្នុងផ្ទៃដី ១ ហិចតាដែលបានវិនិយោគផលិតកម្មកសិកម្មតាមទម្រង់រូបភាពអនុវត្តបច្ចេកវិទ្យាខ្ពស់ជាមធ្យមប្រហែល ៦០០លានដុង/ហិចតា/ឆ្នាំ។ ទម្រង់រូបភាពមួយចំនួន ដូចជាការដាំត្រសក់ផ្អែម ទំពាំងបារាំងពណ៌បៃតង់ទទួលបានជាង ១ ពាន់លានដុង / ហិចតា / ឆ្នាំ។
ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋ អ្នកវិទ្យាសាស្ត្រ សហគ្រាស និងកសិករក្នុងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់ក្នុងផលិតកម្មកសិកម្ម បានបង្កើតនូវអត្ថប្រយោជន៍សម្រាប់វិស័យកសិកម្ម ដែលមានលក្ខណៈពិសេសរបស់ខេត្ត និញធួន (Ninh Thuan) តាមរយៈនោះគឺដើម្បីឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ដើម្បីលើកកម្ពស់តម្លៃកសិផល ការពារបរិស្ថាន លើកកម្ពស់ជីវភាពរស់នៅ និងធ្វើឲ្យល្អប្រសើរជីវភាពរស់នៅរបស់កសិករ។/.
ខេត្ត នីញធួន (Ninh Thuan) បានកំណត់គោលដៅថា ក្នុងកំឡុងឆ្នាំ ២០២១ - ២០២៥ អត្រាកំណើននៃតម្លៃផលិតកម្មកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ត្រូវតែឈានដល់ ៣០ - ៤០% ក្នុងមួយឆ្នាំ។ ខិតខំដល់ឆ្នាំ ២០២៥ នឹងមានតំបន់កសិកម្មបច្ចេកវិទ្យាខ្ពស់ចំនួន ៣ - ៥ ដែលមានផ្ទៃដីផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់ឈានដល់ ១.០០០ ហិចតា តម្លៃផលិតកម្មកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ឡើងដល់ ៧០០ លានដុង/ហិចតា។ ហើយមានគម្រោងកសិកម្មបច្ចេកវិទ្យាខ្ពស់ដែលមានប្រសិទ្ធភាពប្រមាណ ៣០ ដែលក្នុងនោះស្រុកនីមួយៗមានគម្រោងពី ៤-៦ ដោយផ្តល់អាទិភាពដល់ការអភិវឌ្ឍផលិតផលពិសេសដែលមានសក្តានុពលនាំចេញ។
អត្ថបទ៖ សើនងា រូបថត៖ ឡេមិញ កុងដាត\កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង