ក្វៀនថៀនដាក់ (Quyen Thien Dac) និង ដំណើរអភិវឌ្ឍ Jazz វៀតណាម

ក្វៀនថៀនដាក់ (Quyen Thien Dac) និង ដំណើរអភិវឌ្ឍ Jazz វៀតណាម

ការ​វិវត្តន៍​នៃ​តន្ត្រី

ធ្វើ​ដំណើរ​តាមមាគ៌ា​​សិល្បៈ​ ហើយ​មាន​ស្នាដៃ​ដូច​សព្វថ្ងៃ​ សិល្បករ​ ក្វៀន​ ថៀន​ដាក់ (Quyen Thien Dac) តែង​ដឹង​គុណលោក​ឪពុក​ - សិល្បករ​ saxophone ល្បី​ឈ្មោះ ​ក្វៀន​ វ៉ាន់​មិញ​ (Quyen Thien Dac)។​

កាលនៅ​វ័យកុមារ​ សិល្បករ​ ក្វៀន​ ថៀន​ដាក់ (Quyen Thien Dac) បានស្រស្រាក់ស្រស្រាំ​​ហាត់​ផ្លុំ​ត្រែ​ ហាត់បៀម​ខ្យល់​​ ដើម្បី​មានផ្លូវ​ដង្ហើម​ល្អគ្រប់គ្រាន់​ សម្រាប់​ជំនាញ​សិល្បៈ។ មកដល់​ឆ្នាំ​១៩៩៥ ក្វៀន​ ថៀន​ដាក់ (Quyen Thien Dac) ក្លាយ​ជា​តន្រ្តីក​រ​វ័យ​ក្មេង​ជាង​គេ​​ក្នុង​ក្រុម​តន្រ្តីស៊ីមផូនី (Symphony) ជាតិ​វៀតណាម​។ នេះ​ជាស្លាកស្នាម​មួយ​ ជា​ទំនាញ​សំខាន់ក្នុង​ការ​វិវត្តន៍​តន្រ្តី​នៃ​សិល្បករ​ ក្វៀន​ ថៀន​​ដាក់ (Quyen Thien Dac)

សិល្បករ​ ក្វៀន​ ថៀន​ដាក់ (Quyen Thien Dac)​ សម្តែង​រួម​ក្រុម​សិល្បករ​ ដាន​ដ័រ (Dan Do) ជាមួយ​នឹង​ឧបករណ៍​តន្រ្តី​ច្នៃមក​ពីដើម​ឫស្សី​។ រូបថត៖ ត្រឹន​ ថាញ​យ៉ាង​/កាសែតរូបភាពវៀតណាម​

ក្រោយ​មក ពេល​មាន​ឱកាស​ចូល​រួម​កម្មវិធី​សម្តែង​ ក្វៀន​ ថៀន​ដាក់ (Quyen Thien Dac) ទើប​មាន​អារម្មណ៍​យល់ឃើញ​ថា​ ខ្លួន​ជា​កម្មសិទ្ធិ​នៃ​ពិភព​តន្រ្តី​។ ប៉ុន្តែ​ជា​មួយ​ឯកត្តភាព​​រឹង​មាំ​​ ក្វៀន​ ថៀន​ដាក់ (Quyen Thien Dac) តែង​ខ្វល់ខ្វាយ​បង្កើត​ឱ្យ​ទាល់តែបាននូវ​​ភាព​​ដោយ​ឡែក​ សម្រាប់ខ្លួន​នៅ​ក្នុង​តន្ត្រី​។​

នៅ​ឆ្នាំ​១៩៩៤ សិល្បករ ក្វៀន​ វ៉ាន់មិញ​ (Quyen Van Minh) ​- ឪពុក​សិល្បករ ក្វៀន​ ថៀន​ដាក់ (Quyen Thien Dac) មាន​បទ​និពន្ធ​ចំនួន​៣ គឺ​ផុស​គំនិត​​ដោយ​ចៃដន្យ​នៅតំបន់​​តីង្វៀន (Tay Nguyen) ​(ប្រើវត្ថុធាតុ​ភ្លេង​តី​ង្វៀន - Tay Nguyen) ប្រតិព័ទ្ធ (វត្ថុធាតុភ្លេងក្វាង​ហ័រ - Quan Ho​) និង សូរ​គែន​ហៅ​មិត្ត​ (វត្ថុធាតុភ្លេង​តំបន់​ពាយ័ព្យ​)​។ លោក​ជា​អ្នកបង្កើត​គ្រឹះធារ​ សម្រាប់​បទ​ពិសោធន៍​និពន្ធ​តន្រ្តី jazz ផ្អែក​លើពណ៌សម្បុរ​នៃទូទាំង​​​ភូមិ​ភាគ​វៀតណាម​។​ បញ្ហាប្រឈម​ចំពោះ​សិល្បករ​ ក្វៀន​ ថៀន​ដាក់ (Quyen Thien Dac) នៅពេលនេះ នោះគឺ​ស្រមោល​នៃ​លោក​ឪពុក​ - សិល្បករ ក្វៀន​ វ៉ាន់មិញ (Quyen Van Minh) ​ដែល​គាត់​ជា​អ្នក​បង្កើត​តន្រ្តីមានការ​​រីក​ចម្រើនដល់កំពូល​​។ 

កាលៈទេសៈ​លង់អារម្មណ៍​រួមនឹង​តន្រ្តី​នៃសិល្បករ ក្វៀន​ ថៀន​ដាក់ (Quyen Thien Dac)។ រូបថត៖ ត្រឹន​ ថាញ​យ៉ាង​/កាសែតរូបភាពវៀតណាម​

នៅ​ឆ្នាំ​១៩៩៤ សិល្បករ ក្វៀន​ វ៉ាន់មិញ​ (Quyen Van Minh) ​- ឪពុក​សិល្បករ ក្វៀន​ ថៀន​ដាក់ (Quyen Thien Dac) មាន​បទ​និពន្ធ​ចំនួន​៣ គឺ​ផុស​គំនិត​​ដោយ​ចៃដន្យ​នៅតំបន់​​តីង្វៀន (Tay Nguyen) ​(ប្រើវត្ថុធាតុ​ភ្លេង​តី​ង្វៀន - Tay Nguyen) ប្រតិព័ទ្ធ (វត្ថុធាតុភ្លេងក្វាង​ហ័រ - Quan Ho​) និង សូរ​គែន​ហៅ​មិត្ត​ (វត្ថុធាតុភ្លេង​តំបន់​ពាយ័ព្យ​)​។ លោក​ជា​អ្នកបង្កើត​គ្រឹះធារ​ សម្រាប់​បទ​ពិសោធន៍​និពន្ធ​តន្រ្តី jazzផ្អែក​លើពណ៌សម្បុរ​នៃទូទាំង​​​ភូមិ​ភាគ​វៀតណាម​។​ បញ្ហាប្រឈម​ចំពោះ​សិល្បករ​ ក្វៀន​ ថៀន​ដាក់ (Quyen Thien Dac) នៅពេលនេះ នោះគឺ​ស្រមោល​នៃ​លោក​ឪពុក​ - សិល្បករ ក្វៀន​ វ៉ាន់មិញ (Quyen Van Minh) ​ដែល​គាត់​ជា​អ្នក​បង្កើត​តន្រ្តីមានការ​​រីក​ចម្រើនដល់កំពូល​​។ 

មាគ៌ា​តន្រ្តី​នីមួយ​ៗ គឺជា​ការ​បណ្តាក់​ដោយ​ភាព​ល្អិត​ល្អន់ ប្រាកដ​ប្រជាមួយ​​។ ក៏ប៉ុន្តែ​ រហូត​ដល់ពេល​ដែល​ ក្វៀន​ ថៀន​ដាក់ (Quyen Thien Dac) រួម​បញ្ចូល​ផ្ទាំង​ផ្តុំ​​ទាំងនោះ ដើម្បី​បង្កើត​បាន​ជា​ប្រភេទថ្មី​មួយ​ សិល្បករ ក្វៀន​ ថៀន​ដាក់ (Quyen Thien Dac) ទើបអាច​​មោទនៈនិង​អះអាំងថា​ បង​កំពុង​លេង​តន្រ្តី Jazz​ របស់​ខ្លួន​ឯង​ ហើយនោះ​គឺជា​តន្រ្តី​ Jazz វៀតណាម​។​ តន្រ្តី​នាំមកជូន​ខ្ញុំ​នូវ​សុភមង្គល​។ ពេល​ប្រគំតន្រ្តី​ ខ្ញុំសែន​​សប្បាយ​ចិត្ត​ ខ្ញុំ​ចង់​ចែក​រំលែក​ថាមពល​សកម្ម​នេះ ទៅ​ដល់​អ្នកទស្សនា​ សិល្បករ ក្វៀន​ ថៀន​ដាក់ (Quyen Thien Dac) រៀប​រាប់​ អំពី​ទីកន្លែង​ជា​កម្មសិទ្ធិ​របស់បង​។​

ក្រុម​តន្រ្តី​ត្រៀម​សម្រាប់​កម្មវិធី​ ”ឪពុក និង កូន​”។ រូបថត៖ ត្រឹន​ ថាញ​យ៉ាង​/កាសែតរូបភាពវៀតណាម

Jazz វៀតណាម​

តាមសម្តី​សំណេះសំណាល​របស់សិល្បករ​ ក្វៀន​ ថៀន​ដាក់ (Quyen Thien Dac) អ្នក​និពន្ធ​តន្រ្តី​ម្នាក់ៗ​​ សុទ្ធតែ​មាន​បេសកកម្ម​ដោយ​ឡែក​​ ហើយ​បេសកកម្ម​របស់​បង​ គឺជា​​ការ​អភិវឌ្ឍ​តន្រ្តី​ Jazz នៅវៀតណាម​ ទៅ​​ជា​ចរន្ត​តន្រ្តី​ Jazz វៀត​ណាម​។​

ក៏តាម​សិល្បករ​ ក្វៀន​ ថៀន​ដាក់ (Quyen Thien Dac) សព្វថ្ងៃ​តន្រ្តី​ Jazz នៅ​វៀតណាម​ ក៏មានការ​អភិវឌ្ឍបង្គួរ​ បើប្រៀប​នឹង​ពិភពលោក​។ យុវវ័យ​ជា​ច្រើន​លេង​ Jazz ពីរោះ​ តែ​​មិនអាច​ណា​លេង Jazz​ ពីរោះស្មើ​នឹង​ជនជាតិ​អាមេរិក​ ឬទ្វី​បអ៊ឺរ៉ុបទេ​​។ ហេតុនេះ តាម​ក្វៀន​ ថៀន​ដាក់ (Quyen Thien Dac) ផ្លូវតែមួយគត់​ដែល​សិល្បករ​តន្រ្តី​ Jazz នៅវៀតណាម​ ក្នុងនោះ​មាន​ខ្ញុំ​ គឺ​បង្ខំត្រូវតែ​ស្វែងរក​ទិសដៅដោយ​ឡែក​​ និង ខុសប្លែក​។​

ឈុត​ប្រគំពីរនាក់ នៃ​សិល្បករ​ ក្វៀន​ ថៀនដាក់ (Quyen Thien Dac) ជាមួយ​នឹង​សិល្បករ ក្វៀន វ៉ាន់មិញ (Quyen Van Minh)។ រូបថត៖ ត្រឹន​ ថាញ​យ៉ាង​/កាសែតរូបភាពវៀតណាម​
ឪពុកកូន​ សិល្បករ ក្វៀន​ ថៀន​ដាក់ (Quyen Thien Dac) សិល្បករ​ ក្វៀន​ វ៉ាន់មិញ​ (Quyen Van Minh) និង ក្វៀន​ ថៀន​ឡុក​ (Quyen Thien Loc) បើក​ឆាកកម្មវិធី​តន្រ្តី Jazz អន្តរជាតិ​។ រូបថត៖ ត្រឹន​ ថាញ​យ៉ាង​/កាសែតរូបភាពវៀតណាម​

តន្រ្តី​ជនជាតិ​តែង​ជា​របស់មួយ​ដ៏សំខាន់​ ជា​កក្តា​ដើម្បីអាច​ទាញ​យក​ និង ស្ថាបនា​កសាង​ទៅ​ជា​ភាសា​ដោយ​ឡែក​ ក្នុងនោះមាន​ Jazz។ តាមនោះ​ តន្រ្តីប្រពៃណី​​បាន​ស្តែង​​តាម​រយៈ​ភាសា​បំផុស​ដោយ​ភាព​ចៃដន្យ​នៃJazz នឹង​ជា​ក្តី​សង្ឃឹម​ធំធេង​ដើម្បីកកើត​បាន​ជា​រចនាបថ​ដោយ​ឡែក​។ ដើម្បី​ធ្វើបាន​ការ​ងារនេះ តាម​សិល្បករ​ ក្វៀន​ ថៀន​ដាក់ (Quyen Thien Dac) ត្រូវការ​មានមនុស្ស​ជាច្រើន​ យល់ដឹង​​ និង រួម​ដៃ​ធ្វើទាំង​អស់គ្នា បើសំណាងទល់តែដល់​ជំនាន់ទី១ ​ទី២បន្ទាប់ នឹងមាន​សមិទ្ធផល​។​

ឆ្នាំ២០០៣ សិល្បករ ក្វៀន​ ថៀន​ដាក់ (Quyen Thien Dac) ធ្វើ​ថាស់​ វៀតណាម​ស្រមោល​ស្រុកកំណើត​ រួម​មាន​ស្នាដៃ​និពន្ធជាច្រើន​​របស់​បង​។ ឆ្នាំ​២០១១ សិល្បករ ក្វៀន​ ថៀន​ដាក់ (Quyen Thien Dac) ​ធ្វើ​ថាស់​ អាអើយ​ (A Oi) នៅ​ប្រទេសស្វិស​។ល។​

សិល្បករ ក្វៀន​ ថៀន​ដាក់ (Quyen Thien Dac) ក៏បាន​អនុវត្ត​គម្រោង​តន្រ្តី​កុមារ ជាមួយ​តន្រ្តី​ Jazz យក​ឈ្មោះ​ថា Vietnamese Kids Song's Book។ អត្ថន័យ​នៃ​គម្រោង​នេះ គឺអនុស្សាវរីយ៍ជាមួយ​​នឹង​ស្នាដៃ​ឆ្លងភពកាល​​ ដូចជា​ បទបក្សីចាប​​ កូន​កង្កែប​ បាក់គីម​ថាន​ (Bac Kim Thang)។ល។​

ទស្សនិកជន​លង់អារម្មណ៍នឹង​បរិយាកាសតន្រ្តី Jazz “ឪពុក និង កូន” នៃ​សិល្បករ​ ក្វៀន ថៀន​ដាក់ (Quyen Thien Dac)​។ រូបថត៖ ត្រឹន​ ថាញ​យ៉ាង​/កាសែតរូបភាពវៀតណាម​​
 

ឆ្លងកាត់​ជាច្រើន​ឆ្នាំ ស្វែង​រកគ្រូសិក្សា” នៅ​ដែនដី​ដើម​កំណើត​​តន្រ្តី​ jazz ដូចជា​អាមេរិក ឬទ្វីប​អ៊ឺរ៉ុប​ ហើយ​វិល​ត្រឡប់មកស្រុកវិញ​​ ដំបូង​គឺ​រួម​ជាមួយ​ឪពុក​ - សិល្បករ ក្វៀន វ៉ាន់​មិញ​ (Quyen Van Minh) ក្រោយ​មក​រួម​ជាមួយ​នឹង​​តន្រ្តី​ករ​ស្រករវ័យ​ គួបផ្សំតន្រ្តី​ jazz នឹងវត្ថុធាតុ​​តន្រ្តី​ប្រពៃណី ដែល​​ជាលក្ខណៈពិសេស​របស់វៀតណាម​។ បំណង​ប្រាថ្នា​​លះបង់ ​សម្រាប់​ខឿន​តន្រ្តីវៀតតណាម​​របស់​ក្វៀន​ ថៀន​ដាក់ (Quyen Thien Dac) មិនត្រឹមតែ​ការ​ផ្សព្វផ្សាយ​តន្រ្តី​ jazz នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះឡើយ​ បងនៅ​ទាំង​ចង់​នាំ​យក​ស្មារតី​វៀតណាម​ ចូល​ចរន្ត​តន្រ្តី​ឯកទេសនេះ  ដោយ​របៀ​ប​ប្រើវត្ថុធាតុ​ប្រជាប្រិយ​ពិសេស ហើយ​ផ្តើមពីនោះ​លើកកម្ពស់​ទី​ជំហរ​របស់​ jazz វៀតណាម​ នៅលើ​ពិភពលោក​៕

អត្ថបទ៖ ថាវ​វី  រូបថត៖ ត្រឹន ​ថាញ​យ៉ាង/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top