ក្រុមហ៊ុន Vinamilk និងដំណើរអភិវឌ្ឍម៉ាកយីហោជាតិនៃឧស្សាហកម្មទឹកដោះគោប្រកបដោយនិរន្តរភាព

ក្រុមហ៊ុន Vinamilk និងដំណើរអភិវឌ្ឍម៉ាកយីហោជាតិនៃឧស្សាហកម្មទឹកដោះគោប្រកបដោយនិរន្តរភាព

គណៈប្រតិបត្តិនៃក្រុមហ៊ុន Vinamilk មានវត្តមាននៅក្នុងព្រឹត្តិការណ៍ "ឈុត​កំណត់អត្តសញ្ញាណម៉ាកយីហោថ្មីរបស់ Vinamilk" សម្រាប់បុគ្គលិក បាន​រៀបចំឡើងនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីចែករំលែកអំពីផែនការណ៍អនាគតរបស់ក្រុមហ៊ុន​។ រូបថត៖ ឯកសារ Vinamilk

ឆ្លងកាត់រយៈពេលជិត ៥០ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍ ក្រុមហ៊ុនភាគហ៊ុនភាគហ៊ុនទឹកដោះគោវៀតណាម (Vinamilk) បច្ចុប្បន្នគឺជាសហគ្រាសទឹកដោះគោឈានមុខគេនៅវៀតណាម។ Vinamilk មិនត្រឹមតែរក្សាម៉ាកយីហោជាតិ អស់រយៈពេលជាច្រើនឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតទីតាំងដ៏មោទនភាពមួយនៅលើផែនទីនៃឧស្សាហកម្មទឹកដោះគោពិភពលោកទៀតផង។ អាជីវកម្មនេះបច្ចុប្បន្នស្ថិតក្នុងចំណោម​ក្រុមហ៊ុនផលិតទឹកដោះគោធំជាងគេទាំង ៤០ នៅលើពិភពលោកអំពី​ប្រាក់​ចំណូល(យោងទៅតាម Plimsoll របស់ចក្រភពអង់គ្លេស) ហើយត្រូវបានអង្គការ Brand Finance វាយតម្លៃដោយថាជាម៉ាកទឹកដោះគោដ៏មានតម្លៃលេខ ៦ នៅលើពិភពលោក និងសក្តានុពលល្អបំផុត ដោយតម្លៃម៉ាកយីហោ ២,៨ ពាន់លានដុល្លារអាមេរិក។

ការកសាងសមត្ថភាពស្នូលឆ្ពោះទៅគោលដៅនៃនិរន្តរភាព

បានបង្កើតឡើងក្នុងឆ្នាំ ១៩៧៦ ពីសហគ្រាសទឹកដោះគោជាមួយនឹងការចាប់ផ្តើមដ៏តូចល្មម ជិតស្មើនឹង សូន្យ Vinamilk បានខិតខំដើម្បី​ឆ្លងកាត់ឧបសគ្គទាំងអស់ ហើយក្លាយជាម៉ាកផលិតផលទឹកដោះគោជាតិដែលត្រូវបានជ្រើសរើសដោយអ្នកប្រើប្រាស់គ្រប់វ័យ។

បច្ចុប្បន្ននេះសហគ្រាបានគ្រប់គ្រងជាង ៥០ អង្គភាពទាំងក្នុង និងក្រៅប្រទេស រួមទាំងកសិដ្ឋានចំនួន ១៥ និងរោងចក្រចំនួន ១៧ ក្នុងស្រុក និងក្រៅប្រទេស ក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ១៣ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា និងតភ្ជាប់​ក្នុង​និងក្រៅប្រទេស។ ជាពិសេសនៅប្រទេសវៀតណាម ប្រព័ន្ធរោងចក្រ និងកសិដ្ឋានរបស់ Vinamilk អាចចាត់ទុកថា មានទ្រង់ទ្រាយធំបំផុតនៃឧស្សាហកម្មទឹកដោះគោ។


កសិដ្ឋានរបស់ Vinamilk សុទ្ធតែបានវិនិយោគ និងសាងសង់​ដោយ​ជិត​ស្និទ្ធនឹងបរិស្ថាន ត្រូវបានវិនិយោគនិងសាងសង់តាមយុទ្ធសាស្ត្រអភិវឌ្ឍធ្វើអាជីវកម្មប្រកបដោយនិរន្តរភាព។ ក្នុងចំណោមនោះ លេចធ្លោកគឺកសិដ្ឋានអេកូ Vinamilk (Green Farm) នៅខេត្ត​ តីនីញ (Tay Ninh) ខេត្ត ក្វាង​ង៉ាយ (Quang Ngai) ខេត្ត​ ថាញ​ហ័រ (Thanh Hoa) និងកសិដ្ឋានសរីរាង្គស្តង់ដារអឺរ៉ុបដំបូងគេនៃប្រទេសវៀតណាមនៅទីក្រុង ដាឡាត (Da Lat)...។ ហើយថ្មីៗ នេះ Vinamilk គឺជាសហគ្រាសដំបូងគេ ដែលមាន​ទាំងកសិដ្ឋាន និងរោងចក្របន្សាបកាបូន ដែល​ឆ្លើយតបនឹងតាមស្តង់ដារអន្តរជាតិ ​PAS២០៦០​:​២០១៤។


រោង​ចក្រទឹក​ដោះគោវៀតណាម (Mega Factory) គឺជារោងចក្រទំនើបបំផុតក្នុងប្រទេសវៀតណាម ដែលបំពាក់ដោយបច្ចេកវិទ្យារួមបញ្ចូលគ្នាស្វ័យប្រវត្តិដ៏ជឿន​លឿនបំផុតរបស់ពិភពលោក ដែលមានសមត្ថភាពផលិតទឹកដោះគោ ៨០០ លានលីត្រក្នុងមួយឆ្នាំ។ រូបថត៖គីម​ភឿង /កាសែតរូបភាពវៀតណាម

ដើម្បីឆ្លើយតបនឹងតម្រូវការផលិតកម្ម រោងចក្ររបស់ Vinamilk ត្រូវបានសាងសង់យ៉ាងទំនើប អនុវត្ត​បច្ចេកវិទ្យាស្វ័យប្រវត្តិកម្មដ៏ទំនើបនិងឆ្លើយតបនឹងស្តង់ដារគុណភាពនៃពិភពលោកដូចជា FDA Organic EU HACCP Halal។ គួរកត់សម្គាល់គឺរោងចក្រទឹកដោះគោវៀតណាម (រោងចក្រ Mega Factory) គឺជារោងចក្រទំនើបបំផុតនៅប្រទេសវៀតណាម និងក្នុងតំបន់ ដែលបំពាក់ដោយបច្ចេកវិទ្យារួមបញ្ចូលគ្នា ស្វ័យប្រវត្តិដ៏ទំនើបបំផុតក្នុងពិភពលោក ដែលមានសមត្ថភាពផលិតទឹកដោះគោ ៨០០ លានលីត្រ/ឆ្នាំ ដោយនាំមកនូវបរិមាណទឹកដោះគោរាវសរុបរបស់ Vinamilk កើន​ឡើង​ដល់ ១,៤ ពាន់លានលីត្រក្នុងមួយឆ្នាំ។ ក្នុងរ​យៈ​​​ពេល ៥ ឆ្នាំខាងមុខ Vinamilk នឹងរៀបចំការបង្កើនសមត្ថភាព​ផលិតកម្មជាមួយនឹងគម្រោងធំៗ ដែល​មាន​ដើមទុនវិនិយោគសរុបរហូតដល់ ៦០០ លានដុល្លារអាមេរិក ដូចជារោងចក្រទឹកដោះគោ ហ៊ឹង​អៀន (Hung Yen) ស្ថានសួគ៍ទឹក​ដោះគោ ម៉ុក​ចូវ (Moc Chau)...

ខ្សែសង្វាក់ផលិតកម្មទឹកដោះគោម្សៅ រួមមានឧបករណ៍ទំនើបដែលនាំចូលពីក្រុមហ៊ុន GEA គ្រុប នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បាន​បំពាក់បច្ចេកវិទ្យាផលិតកម្មទំនើបបំផុត នាពេលបច្ចុប្បន្ននេះ។ រូបថត៖ ឡេមិញ/ កាសែតរូបភាព វៀតណាម

សម្ដែងពីដំណើរឈាន​មុខ​គេក្នុងការអភិវឌ្ឍប្រកប​ដោយ​និរន្តរភាព Vinamilk ក៏ជាសហគ្រាសទឹកដោះគោដំបូងគេ ប្រទេសវៀតណាម ដែលបានចូលរួមក្នុង Pathways to Dairy Net Zero (គំនិត​ផ្តួច​ផ្តើម​ពិភពលោកនៃឧស្សាហកម្មទឹក​ដោះគោ​អំពី Net Zero)  និងជាសហគ្រាសទឹកដោះគោដំបូងគេ នៅអាស៊ី សម្របសម្រួលជាមួយអង្គការក្របខណ្ឌអភិវឌ្ឍយ៉ាងចីរភាពវិស័យទឹកដោះគោពិភពលោក (DSF) អនុវត្តកម្មវិធីវាយតម្លៃ និងកំណត់កត្តាសំខាន់ ៗ នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅ Vinamilk ជាពិសេស និងឧស្សាហកម្មទឹកដោះគោវៀតណាមជាទូទៅ។

នៅឆ្នាំ ២០២៣Vinamilk បានប្រកាសពីផែនទីឆ្ពោះទៅរក Net Zero និងផែនការសកម្មភាពលម្អិត ដូចជា កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចុះ ១៥% ក្នុងឆ្នាំ ២០២៧ កាត់បន្ថយនិងបន្សាបការបំភាយឧស្ម័ន ៥៥% នៅក្នុងឆ្នាំ ២០៣៥ និងឈាន​ទៅកាន់​គោល​ដៅ ​បន្សាបការបំភាយ​ឧស្ម័នចុះដល់ ០ - Net Zero នៅឆ្នាំ ២០៥០ រួមចំណែក​ក្នុងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនៅសន្និសីទពិភពលោកស្ដីពីបម្រែបម្រួលអាកាសធាតុ COP២៦ ។ 

ផលិតផលវៀតណាម គុណភាពអន្តរជាតិ

ក្នុងនាមជាសហគ្រាសដែលផលិតបណ្ដាផលិតផលអាហារូបត្ថម្ភ ដើម្បីបម្រើអ្នកប្រើប្រាស់មួយចំនួនធំ ហេតុ​ដូច្នេះ ការអភិវឌ្ឍប្រកបដោយនិរន្តរភាពត្រូវបាន Vinamilk យក​ចិត្តទុក​ដាក់ និងវិនិយោគតាំងពីយូរលង់មកហើយ ​ ដោយផ្ដោតទៅលើសសរស្តម្ភសំខាន់ៗចំនួនបី៖ ធម្មជាតិ - មនុស្ស - ផលិតផល។

តម្លៃស្នូល និងគន្លឹះនៃភាពជោគជ័យរបស់សហគ្រាសផលិតគឺ គុណភាពផលិតផល។ ដូច្នេះហើយ Vinamilk បានសហប្រតិបត្តិការយុទ្ធសាស្រ្តជាមួយសារអាជិវកម្ម និងក្រុមអ្នកជំនាញអាហារូបត្ថម្ភឈានមុខគេក្នុងពិភពលោកដូចជា Chr Hansen, DSM, Beneo, AKK... ដើម្បីអភិវឌ្ឍផលិតផលទឹកដោះគោដែលទទួល​បានស្តង់ដារអន្តរជាតិសម្រាប់អ្នកប្រើប្រាស់ក្នុងស្រុក និងបរទេស។

 

ផលិតផលរបស់ Vinamilk ត្រូវបានគេស្គាល់កាន់តែច្រើនលើពិភពលោក តាមរយៈពានរង្វាន់ និងការវាយតម្លៃជាសកលដ៏មានកិត្យានុភាព។ ជាពិសេសនៅឆ្នាំ ២០២៣ ផលិតផលម្សៅទឹកដោះគោទារក Vinamilk ទាំងអស់បានទទួលពានរង្វាន់ "Purity Award" ដែលជាពានរង្វាន់យ៉ាងល្បីល្បាញសម្រាប់ស្តង់ដារនៃភាពបរិសុទ្ធ និងសុវត្ថិភាពចំណីអាហារ ដោយពិនិត្យតាមលក្ខណៈវិនិច្ឆ័យសំខាន់ៗ ជាង ៤០០ លក្ខខណ្ឌ។ ជាពិសេស ទឹកដោះគោស្រស់ Green Farm & Organic របស់ Vinamilk គឺជាផលិតផលទឹកដោះគោស្រស់ដំបូងគេលើពិភពលោក ដែលឆ្លើយតបនឹងស្តង់ដារ Clean Label Project សម្រាប់សុវត្ថិភាព ភាពបរិសុទ្ធ និងតម្លាភាព។

ផលិតផលរបស់ Vinamilk ក៏ជាផលិតផលដំបូងគេពីប្រទេសវៀតណាមដែលទទួលបានផ្កាយបីក្នុងពាន​រង្វាន់ Superior Taste Award បន្ទាប់ពីបានធ្វើ​ឲ្យគណៈកម្មការមេប្រយោគ ​រួមមាន ​អ្នកជំនាញរសជាតិអាជីពជាង ២០០ នាក់នៃវិទ្យាស្ថានរសជាតិអន្តរជាតិ (International Taste Institute ដែលមានទីស្នាក់ការនៅប្រទេសបែលហ្សិក)។ ក្រុមហ៊ុនផលិតទឹកដោះគោនេះក៏ទទួល​បានពានរង្វាន់ The World Dairy Innovation Awards ២០២៣ (ពានរង្វាន់ឧស្សាហកម្ម​ទឹក​ដោះ​គោពិភពលោកអំពី​ការ​ផ្លាស់ប្តូថ្មី ឆ្នាំ២០២៣) ជាមួយចំណាត់​ថ្នាក់លេខមួយក្នុងបណ្ដាចំណាត់ថ្នាក់លើក ដម្កើងបណ្តា​ផលិតផល​ជំនួសទឹកដោះគោ។

 

ចាប់តាំងពីបាននាំចេញក្នុងឆ្នាំ ១៩៩៧ រហូតមកដល់បច្ចុប្បន្ន ផលិតផល Vinamilk ត្រូវបានស្រាវជ្រាវ និងអភិវឌ្ឍស្របតាមស្តង់ដារអន្តរជាតិ ឆ្លើយតបនឹងស្តង់ដារនៃទីផ្សារពិបាកៗជាច្រើន ដូចជា សហរដ្ឋអាមេរិក កាណាដា នូវែលសេឡង់ ជប៉ុន កូរ៉េ និងសិង្ហបុរី... ជាមួយនឹងចំណូលនៃការនាំចេញសរុប ៣ ពាន់លានដុល្លារ។

បញ្ជូន "ទឹកដោះគោវៀតណាម" ទៅកាន់ពិភពលោកជាមួយនឹងទីតាំង​ថ្មី

ទន្ទឹម​នឹងការអភិវឌ្ឍទីផ្សារក្នុងស្រុក ក្រុមហ៊ុនទឹកដោះគោឈានមុខគេនៅវៀតណាមបានស្ដារយ៉ាងសកម្មនូវឱកាស ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួននៅលើទីផ្សារអន្តរជាតិ តាមរយៈការវិនិយោគលើសាខានៅឯបរទេស និងការនាំចេញដើម្បីបង្កើនប្រាក់ចំណូលជាបណ្តើរៗ ឆ្ពោះ​ទៅ​សម្រេចគោលដៅក្លាយជាក្រុមហ៊ុនទឹកដោះគោធំបំផុតមួយក្នុងចំណោមក្រុមហ៊ុនទឹកដោះគោធំជាងគេទាំង ៣០ នៅលើពិភពលោក។


Vinamilk ណែនាំផលិតផលនៅក្នុងការតាំងពិព័រណ៍នៅទីក្រុង Guangzhou - ប្រទេសចិន។ រូបថត៖ ឯកសារ Vinamilk
 

ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ Vinamilk បានបន្តជំរុញការវិនិយោគលើសាខានៅឯបរទេស ដូចជា Driftwood (សហរដ្ឋអាមេរិក), Lao-Jagro Development (ឡាវ), Angkormilk (កម្ពុជា) និងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Del Monte - Vinamilk (ហ្វីលីពីន)។ គម្រោងទាំងនេះត្រូវបានរំពឹងថា នឹងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាព និងយូរអង្វែងរវាងវៀតណាមនិងប្រទេសដទៃទៀត រួមចំណែកក្នុងការនាំមកនូវភាព​ជឿនលឿនដ៏អស្ចារ្យដល់ឧស្សាហកម្មទឹកដោះគោ និងការចិញ្ចឹមគោយកទឹកដោះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

គម្រោងវិនិយោគរបស់ Vinamilk សុទ្ធតែបានទទួលលទ្ធផលវិជ្ជមាន សូម្បីតែក្នុងអំឡុងពេលដ៏លំបាកនៃពិភពលោក ដោយសារជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ចនាពេលថ្មីៗនេះ។ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ Lao-Jagro ជិតបញ្ចប់ការសាងសង់ ដំណាក់កាលទី ១ បាននាំចូលគោយក​ទឹកដោះជាង ១០០០ ក្បាលពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសឡាវ។ គម្រោងនេះមានដើមទុនវិនិយោគ​ប៉ាន់ស្មានរហូតដល់ ១០០ លានដុល្លារអាមេរិក។ នេះគឺជាគម្រោងនៃកិច្ចសហប្រតិបត្តិការរវាង វៀតណាម-ឡាវ-ជប៉ុន ដែលមានសារៈសំខាន់ខាងសេដ្ឋកិច្ច និងនយោបាយ និងរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មក្នុងតំបន់។ ឬនៅក្នុងប្រទេសកម្ពុជា Vinamilk បានបន្តវិនិយោគបន្ថែមចំនួន ៤២ លានដុល្លារ សម្រាប់រោងចក្រ និងកសិដ្ឋាននៅទីនេះ បន្ទាប់ពីរោងចក្រទឹកដោះគោ Angkor Milk របស់ Vinamilk បានបង្ហាញពីប្រសិទ្ធភាពប្រតិបត្តិការ ដែលនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចជាច្រើន។ 

Vinamilk បានបង្កើត​ចំណាប់​អារម្មណ៍ល្អ នៅលើទីផ្សារពិភពលោកជាមួយនឹងផលិតផលដែលទទួល​ការ​ចូល​ចិត្ត​ នៅទីផ្សារអន្តរជាតិ​។
 

ក្រៅពីការវិនិយោគលើសាខានៅឯបរទេស Vinamilk ក៏សកម្មក្នុងសកម្មភាពនាំចេញផងដែរ។ ក្រៅពីទីផ្សារប្រពៃណី ដូចជា មជ្ឈិមបូព៌ា Vinamilk ក៏ បានជំរុញសកម្មភាពអាជីវកម្មនៅក្នុងទីផ្សារធំៗដូចជា ជប៉ុន កាណាដា កូរ៉េខាងត្បូង អូស្ត្រាលី ចិន... ហើយមានវត្តមាន ស្ទើរគ្រប់ប្រទេសនៃអាស៊ីអាគ្នេយ៍... ការនាំចេញបច្ចុប្បន្នរួមចំណែកជិត ១៥% នៃប្រាក់ចំណូលរបស់ Vinamilk និងបន្តកើនឡើងទាំងបរិមាណ​ផល និងតម្លៃ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រៅពីចូលរួមយ៉ាងសកម្មក្នុងសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម Vinamilk ក៏ជាតំណាងនៃឧស្សាហកម្មទឹកដោះគោរបស់វៀតណាម ត្រូវបានអញ្ជើញចូលរួមក្នុងសន្និសីទ និងវេទិកាធំៗជាច្រើននៃឧស្សាហកម្មទឹកដោះគោពិភពលោក តាមរយៈនោះ ក៏បាននាំម៉ាកយីហោ Vinamilk និងរូបភាពនៃឧស្សាហកម្មទឹកដោះគោរបស់វៀតណាមទៅកាន់សាធារណៈជន និងសហគមន៍ធុរកិច្ចអន្តរជាតិ។ 


នៅឆ្នាំ ២០២៣ បន្ទាប់ពីរយៈពេល ៤៧ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍ Vinamilk កាន់តែខិតទៅជិតគោលដៅយុទ្ធសាស្រ្ត​ឈានចូលក្នុងចំណោម​ក្រុមហ៊ុនទឹកដោះគោធំជាងគេទាំង ៣០ នៅលើពិភពលោកទាក់ទងនឹងប្រាក់ចំណូល និងជាពិសេសលើកកម្ពស់តម្លៃនៃម៉ាក់យីហោ Vinamilk និងម៉ាកយីហោជាតិជាទូទៅ តាមនិន្នាការជឿនលឿនបំផុតរបស់ពិភពលោក./.

ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍ Vinamilk តែងកំណត់នឹងអមដំណើរជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃមូលដ្ឋាន និងអត្ថប្រយោជន៍របស់សហគមន៍ តាមរយៈកម្មវិធីជាច្រើនមនុស្សធម៌ជាច្រើនដែលមានអត្ថន័យខ្ពង់ខ្ពស់​។ ជាពិសេសគឺកម្មវិធីមូលនិធិទឹកដោះគោ “ក្រោកឈរឡើង​ខ្ពស់វៀតណាម” របស់ Vinamilk បច្ចុប្បន្ននេះបានដំណើរការអស់រយៈពេល ១៦ ឆ្នាំ ហើយកំពុងបន្តជួយកុមារដែលជួបការលំបាកជិត ១៧.០០០  នាក់ ត្រូវបាន​ពិសាទឹកដោះគោជាមួយនឹងជាង ១,៥ លានកំប៉ុងទឹកដោះគោដែលមានតម្លៃប្រហែល ១០ ពាន់លានដុង​។ រូបថត៖ ដាំង គីមភឿង​ /កាសែតរូបភាពវៀតណាម

អត្ថបទ៖ ដាំងគីម​ភឿង រូបថត៖ ឡេ​មិញ ដាំងគីមភឿង និង​ឯកសាររបស់​ក្រុមហ៊ុន Vinamilk

 ប្រែសម្រួលដោយង្វៀនយ៉ាង


Top