ការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាពជាអាទិភាពដំបូង

ការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាពជាអាទិភាពដំបូង

ក្នុងរយៈពេលថ្មីៗនេះ យន្តការសហប្រតិបត្តិការមេគង្គ-ឡានឆាងសម្រេចបានលទ្ធផលសំខាន់ៗ ជាច្រើន រួមចំណែកកសាងតំបន់មេគង្គប្រកបដោយសន្តិភាព ស្ថិរភាព និងអភិវឌ្ឍប្រកបដោយចីរភាព។ ជាពិសេស ការការពារប្រភពទឹកទន្លេមេគង្គ តែងបានផ្តល់អាទិភាពដំបូង ព្រោះមានតួនាទីពិសេសខាន់ និងសម្រេចវាសនាវិស័យកសិកម្មនៃតំបន់នេះ។

នេះជាការវាយតម្លៃនៃកិច្ច​ប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ - ឡានឆាង (MLC) លើកទី ៩ ដែលទើបបានប្រព្រឹត្តទៅ នៅទីក្រុងឈៀងម៉ៃនៃប្រទេសថៃ ដោយមានការចូលរួមពីប្រទេសជាសមាជិក រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ចិន និងវៀតណាម។


ដោយប្រធានបទ "ឆ្ពោះទៅអនាគតសុវត្ថិភាព និងនិរន្តរភាពបន្ថែមទៀតក្នុងតំបន់មេគង្គ - ឡាង​ឆាង" ប្រទេសនានាបានសង្កត់ធ្ងន់ថា ការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាពជាអាទិភាពដំបូង នៅក្នុងកិច្ច​ប្រជុំ​នេះ។ រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង (MLC) អះអាងថា ការខិតខំប្រឹងប្រែងនៃការអនុវត្តផែនការសកម្មភាពសហប្រតិបត្តិការធនធានទឹកទន្លេមេគង្គ-ឡានឆាង ប្រកបដោយប្រសិទ្ធភាព​ ក្នុងដំណាក់កាល ២០២៣-២០២៧ និងគាំទ្រ​វៀត​ណាមរៀបចំកិច្ច​ប្រជុំរដ្ឋមន្ត្រីអំពីកិច្ចសហប្រតិបត្តិការធនធានទឹកមេគង្គ​-ឡានឆាងលើកទី ២ នៅឆ្នាំ២០២៥។


បណ្តាប្រទេសបានអបអរសាទរចំពោះលទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាមួយនឹងគម្រោងជិត ១០០ ដែលឧបត្ថម្ភដោយមូលនិធិ​ពិសេសមេគង្គ-ឡានឆាង ហើយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៅមូលដ្ឋាន និងសហគ្រាសលើវិស័យជាច្រើន ដូចជា ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ការគ្រប់គ្រងប្រភពទឹក បរិស្ថាន ការអភិវឌ្ឍបៃតង សុខាភិបាល ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។

នៅក្នុងកិច្ចប្រជុំនេះ ប្រទេសជាសមាជិកក៏បានស្នើនូវគំនិតផ្តួចផ្តើមថ្មីៗ ជាច្រើន ដើម្បីចាប់យកឱកាសដែលចេញមក​ពីនិន្នាការរអភិវឌ្ឍថ្មីក្នុង​បរិវត្តកម្មឌីជីថល ការផ្លាស់ប្តូរ​​ពណ៌បៃតង ការជឿនលឿនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិតសម្រាប់ការអភិវឌ្ឍ។ ប្រទេសនានាបានព្រមព្រៀងគ្នាក្នុងការលើកកម្ពស់ការតភ្ជាប់ តាមរយៈការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែក ផ្លូវគោក និងអាកាសចរណ៍ ធានានូវខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ស្ថិរភាព ការលើកកម្ពស់កសិកម្មឆ្លាតវៃ និងនិរន្តរភាព និងការលើកកម្ពស់សមត្ថភាពឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ កាត់បន្ថយការបំពុលខ្យល់  ទប់ស្កាត់ និង​ប្រឆាំងបទល្មើសឆ្លងដែន។

 

នៅក្នុងកិច្ចប្រជុំនេះ ប្រទេសជាសមាជិកក៏បានស្នើនូវគំនិតផ្តួចផ្តើមថ្មីៗ ជាច្រើន ដើម្បីចាប់យកឱកាសដែលចេញមក​ពីនិន្នាការរអភិវឌ្ឍថ្មីក្នុង​បរិវត្តកម្មឌីជីថល ការផ្លាស់ប្តូរ​​ពណ៌បៃតង ការជឿនលឿនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិតសម្រាប់ការអភិវឌ្ឍ។ ប្រទេសនានាបានព្រមព្រៀងគ្នាក្នុងការលើកកម្ពស់ការតភ្ជាប់ តាមរយៈការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែក ផ្លូវគោក និងអាកាសចរណ៍ ធានានូវខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ស្ថិរភាព ការលើកកម្ពស់កសិកម្មឆ្លាតវៃ និងនិរន្តរភាព និងការលើកកម្ពស់សមត្ថភាពឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ កាត់បន្ថយការបំពុលខ្យល់  ទប់ស្កាត់ និង​ប្រឆាំងបទល្មើសឆ្លងដែន។

ប្រជាជនរក្សាភាពត្រជាក់ខ្លួន នៅក្បែរកន្លែងបាញ់ទឹកក្នុងថ្ងៃដ៏ក្តៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ រូបថត៖ AFP/ VNA

ថ្លែងសុន្ទរកថាក្នុងកិច្ច​ប្រជុំ​នេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោកស្រី ង្វៀន​មីញ​​ហាំង (Nguyen Minh Hang) បានអះអាងថា ការ​យក​ចិត្តទុក​ដាក់ និងការរួមចំណែកដែលមានប្រសិទ្ធភាពរបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង​។ ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍដែលបានអនុម័តដោយថ្នាក់ដឹកនាំនៃតំបន់មេគង្គ - ឡាន​ឆាង  អនុរដ្ឋមន្ត្រីការបរទេស លោកស្រី ង្វៀន​មីញ​ហាំង (Nguyen Minh Hang) បានស្នើថ្នាក់ដឹកនាំមេគង្គ - ឡាន​ឆាងគួរតែសហប្រតិបត្តិការបើកទូលាយទីផ្សារ ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍​។ ក្នុង​នោះ ផ្តល់អាទិភាពដល់ការលើកកម្ពស់សមត្ថភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃច្រករបៀងនវានុវត្តន៍​មេគង្គ - ឡានឆាង។

បណ្តាប្រទេសមេគង្គ –ឡានឆាង ចាំបាច់ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ ឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។ លើកកម្ពស់បន្ថែម​ទៀតនូវកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងអំពីធនធានទឹក ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត ចែករំលែកទិន្នន័យធារាសាស្ត្រ សហការ​ជាមួយ​គ្នាដើម្បីស្រាវជ្រាវរួម...បន្តជំរុញទំនាក់ទំនងមិត្តភាពជាអ្នកជិតខាង និងភាពជិត​ស្និទ្ធ​កាន់តែធ្វើស៊ីជម្រៅរវាងប្រជាជននៃប្រទេសទាំង ៦។

 

ក្នុងឱកាសអបអរសាទរខួបលើកទី ១០ នៃការបង្កើតយន្តការសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ ២០២៥ វៀតណាមស្នើឱ្យពង្រឹង និងធ្វើពិពិធកម្មសកម្មភាពជួប​ប្រាស្រ័យរវាងប្រជាជន និង​ប្រជាជន ជួប​ប្រាស្រ័យ​រវាង​យុវជន ​និង​យុវជន តភ្ជាប់​មូលដ្ឋាន សហគ្រាស ស្វែងរកគំនិតនូវសហប្រតិបត្តិការថ្មីពីយុវជនជំនាន់ក្រោយនៃប្រទេសទាំង ៦ ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែងជាង វិស័យកិច្ចសហប្រតិបត្តិបានពង្រីកជាង និងមានការចូលរួមយ៉ាងស៊ីជម្រៅពីគ្រប់វណ្ណៈក្នុង​សង្គម និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងបន្ថែមទៀតសម្រាប់ប្រជាជន។/.

អត្ថបទ៖ VNP  

រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន /កាសែតរូបភាពវៀតណាម 

បច្ចេកទេសនិងក្រាហ្វិក៖ ត្រាងញុង

 



Top