• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

​ទិវាបុណ្យនៃចំណងមិត្តភាពវៀតណាម - ឡាវ

៥៥ឆ្នាំមុន បន្ទាប់​ពី​កិច្ច​ព្រមព្រៀង Geneva ស្តីពី​ប្រទេស​ឡាវ ដែល​បាន​ចុះហត្ថលេខា ​វៀតណាម​និង​ឡាវ​បាន​ឯកភាព​ នូវការ​បង្កើត​ទំនាក់ទំនង​ការទូត​ នា​ថ្ងៃទី៥ ខែ​កញ្ញា​ ឆ្នាំ១៩៦២ បើក​​ទំព័រ​​ថ្មី​ក្នុង​បុព្វហេតុ​ពង្រឹង​និង​ពង្រីក​​ទំនាក់ទំនង​នៃ​ប្រទេសទាំងពីរ​ថែមទៀត។ នា​ថ្មីៗនេះ ​ថ្ងៃ​​ជួប​ប្រា​ស្រ័យ​​វប្បធម៌ កីឡា​ និងទេសចរណ៍​​ នៅ​តាម​​តំបន់​ជាប់​ខ្សែព្រំដែន​វៀតណាម ឡាវ​លើកទី២ ឆ្នាំ២០១៧ ដែលបាន​រៀបចំ​ដោយ​ក្រសួង​វប្បធម៌ កីឡា និងទេសចរណ៍​ សហការ​ជាមួយ​គណៈកម្មាការ​​ប្រជាជន​សើនឡា (Son La) គឺជា​ឱកាស​សម្តែង​​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​រឹង​មាំ​ ទំនាក់ទំនង​ដ៏ស្មោះត្រង់​​ ក្នុង​រយៈពេល​៥៥​ឆ្នាំ​ រវាង​​ប្រជាជន​វៀតណាម ​និង​ប្រជាជន​ឡាវ។
​នា​ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ គណៈកម្មាការ​មជ្ឈិមបក្ស លោក​ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល រណសិរ្យ​មាតុភូមិ​វៀតណាម និង​ទីក្រុង​​ហាណូយ (Ha Noi) បាន​​សហការ​គ្នា ដើម្បី​រៀប​ចំ​​​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥ឆ្នាំ នៃទិវា​បង្កើត​​ទំនាក់ទំនង​ការទូត (ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៦២ - ថ្ងៃទី៥ ​ខែកញ្ញា ឆ្នាំ២០១៧) និង ៤០ឆ្នាំ នៃ​ថ្ងៃចុះហេត្ថលេខាលើកិច្ច​ព្រមព្រៀង​មិត្តភាព​ និង​សហប្រតិបត្តិការ​វៀតណាម - ឡាវ (ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៧៧ - ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧) នៅ​វិមាន​វប្បធម៌​មិត្តភាព​ហាណូយ (Ha Noi)។
 

ក្នុង​បរិយាកាស​អធឹម​អធម​ និង​ពោរពេញ​​​ចំណង​មិត្តភាព សមមិត្ត​ ង្វៀន​ធីគីមង៉ឹន (Nguyen Thi Kim Ngan) សមាជិក​នៃ​ការិយាល័យ​​នយោបាយ ប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ និងសមមិត្ត ​ Pany Yathotu សមាជិក​នៃ​ការិយាល័យ​​នយោបាយ ប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​ ប្រជាធិបតេយ្យ​ ប្រជាមានិតឡាវ រួមជាមួយ​ថ្នាក់ដឹក​នាំ​ ​ក្រសួង ផ្នែក​ វិស័យ​ នៃ​ប្រទេសទាំងពីរ ដែល​បាន​​ចាប់​ដៃ​គ្នា​និង​រាំ​របាំ​ប្រពៃ​ណី​​​សាមគ្គី​ ក្នុង​ថ្ងៃបុណ្យ​វប្បធម៌ កីឡា ទេសចរណ៍​ នៅ​តំបន់​ជាប់​​ខ្សែ​ព្រំដែន​​វៀតណាម - ឡាវ ឆ្នាំ២០១៧ ដែលបាន​រៀបចំ​នៅ​ខេត្ត​សើនឡា (Son La) និង​​សម្តែង​មនោសញ្ចេតនា​​នៃ​​​ប្រទេស​ទាំង​​ពីរ បានតភ្ជាប់​ភ្នំ តភ្ជាប់ទន្លេ​ជាមួយ​គ្នា។

នេះគឺជាឱកាស​ដែល​ប្រជាជន​នៃប្រទេសទាំងពីរ វៀតណាម - ឡាវ  រំលឹក​សា​ឡើង​វិញ​​​​​ដំណើរ​បដិវត្តន៍ ចំណង​សាមគ្គីភាព​ពិសេស កិច្ច​សហប្រតិបត្តិការ​រវាង​បក្សទាំងពីរ រដ្ឋទាំងពីរ​និង​ប្រជាជន​នៃប្រទេសទាំងពីរ គឺជា​ឱកាស​​ដើម្បីឧទ្ទេសនាមនិង​ឃោសនា​សក្តានុពល ប្រៀប​ខ្លាំងអភិវឌ្ឍន៍​វប្បធម៌ កីឡា ទេសចរណ៍ ​និង​បេតិកភណ្ឌវប្បធម៌ ​បណ្តា​ប្រជាជន​រស់​នៅ​តំបន់​​ខ្សែ​ព្រំដែន​​វៀតណាម - ឡាវ​ក្នុង​ដំណាក់​កាល​​​សមាហរណកម្ម​និងអភិវឌ្ឍន៍។


 នា​រសៀល​ថ្ងៃទី៥ ខែកក្កដា នៅ​ខេត្ត​សើន​ឡា (Son La) លោក​ស្រី​ប្រធានរដ្ឋសភា ង្វៀន​ធីគីម​ង៉ឹន (Nguyen Thi Kim Ngan) បាន​ប្រគល់​
គ្រឿង​ឥស្សរិយយស​ឯករាជ្យ​លំដាប់​លេខពីរ​ចំនួន ១១ គ្រឿង  គ្រឿង​ឥស្សរិយយស​ឯករាជ្យ​លំដាប់លេខបីចំនួន ៧៤ គ្រឿង និង​គ្រឿង​
ឥស្សរិយយស​​​ពលកម្ម​លំដាប់លេខមួយ​​ចំនួន ១ គ្រឿង ជូនដល់​​​បុគ្គល​ជា​ថ្នាក់ដឹក​នាំ​នៃ​ ១៥ ខេត្ត​នៅ​ប្រទេស​ឡាវ ដោយ​មាន​​ស្នាដៃ​
ឆើម​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​ចំណង​មិត្តភាព​ជា​ប្រពៃណី សាមគី្គភាព​ពិសេស​និង​កិច្ច​សហប្រតិបត្តិការ​លើគ្រប់វិស័យ
​រវាង​ប្រទេសវៀតណាម​– ​ឡាវ។ រូបថត៖ វៀតគឿង


 
នា​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌល​សន្និសីទ​ខេត្ត​សើនឡា (Son La) ​សមាជិកា​នៃការិយាល័យ​នយោបាយ និង​ជា​ប្រធានរដ្ឋសភា
លោកស្រី Pany Yathotou បាន​ជួប​សំណេះសំណាល​ជាមួយ​សិស្សនិស្សិត​ ជនជាតិ​ឡាវ​កំពុង​សិក្សា ​នៅ​ខេត្តសើនឡា (Son La)។ នេះគឺជា​
សកម្មភាពមួយ​​​​ក្នុង​ដំណើរការបំពេញទស្សនកិច្ច​​ នៅវៀតណាម​និងអញ្ជើញ​ចូលរួម​ក្នុង​បណ្តា​សកម្មភាព​អបអរសារទរ​ពិធីរំលឹក​​ខួប​
អនុស្សាវរីយ៍លើកទី​​៥៥ឆ្នាំ នៃ​ទិវា​បង្កើត​ទំនាក់ទំនង​ការទូត​វៀតណាម – ឡាវ។ រូបថត៖ វៀតគឿង

 ក្នុង​ឱកាស​​រំលឹក​​ខួប​អនុស្សាវរីយ៍​​លើកទី​ ៥៥ ឆ្នាំ ​នៃ​ទិវា​បង្កើត​ទំនាក់ទំនង​ការទូត​វៀតណាម - ឡាវ និង​ ៤០ ឆ្នាំ នៃថ្ងៃចុះហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​​មិត្តភាព​ និង​សហប្រតិ​បត្តិការ​​វៀត​ណាម - ឡាវ (ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៧៧ - ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧) នា​យប់ថ្ងៃទី ១៧ ខែ​កក្កដា​ ឆ្នាំ២០១៧ នៅសាលមហោស្រព​ធំ​បាន​ប្រព្រឹត្ត​ទៅ​ពិធីបើក “​បណ្តា​ថ្ងៃវប្បធម៌​​ទេសចរណ៍​ឡាវ​” នៅ​វៀត​ណាម​។ អញ្ជើញចូលរួម​ក្នុង​ពិធីបើកនេះ​សមមិត្ត ផាម​ប៊ិញមិញ​ (Pham Binh Minh) សមាជិក​នៃ​ការិយាល័យ​នយោ​បាយ​ ឧបនាយករដ្ឋមន្ត្រី​ និងជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម សមមិត្ត​ Phankham Viphavanh សមាជិក​នៃ​ការិយាល័យ​​នយោបាយ លេខាអចិន្ត្រៃយ៍​ អនុប្រធានរដ្ឋ​សាធារណ​​ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ​​ រួម​ជាមួយ​ថ្នាក់ដឹក​​នាំ​ក្រសួង ផ្នែក​ នៃប្រទេស​ទាំងពីរ។ ក្នុង​រូបថត៖​ តំណាង​ថតរូបជាមួយ​សិល្បករ ​សិល្បការិនី។ រូបថត៖ ​វ៉ាន់​ឌៀប – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

កម្មវិធី​ពិសេស​ក្នុង​ពិធី​បើក “​បណ្តា​ថ្ងៃវប្បធម៌​ទេសចរណ៍​ឡាវ​” គឺ​កម្មវិធី​​សម្តែង​សិល្បៈ​ ក្រោម​ប្រធានបទ "ពោរពេញ​​ដោយ​ចំណង​សាមគ្គី​ភាព​ពិសេស​វៀតណាម - ឡាវ" រួម​មាន​ ៣ វគ្គ៖ វគ្គទី១  "មនោសញ្ចេតនា​ដ៏ស្មោះត្រង់" កោតសរសើរ​ចំណង​មិត្តភាព​វៀត​ណាម - ​ឡាវ​ ក្នុងការ​​វិវឌ្ឍ​​ប្រវត្តិសាស្ត្រ​តស៊ូ រំដោះ​​ប្រជាជន​ ក៏​ដូច​ជា​ក្នុង​​បុព្វ​ហេតុ​ផ្លាស់​ប្តូរ​និង​សមាហរណកម្ម​ប្រទេស​ជាតិ​នា​បច្ចុប្បន្ន​នេះ​។
 
វគ្គ​ទីពីរ​ "ពោពេញ​ដោយ​មនោសញ្ចេតនា​នៅ​តំបន់​ជាប់​ខ្សែព្រំដែន​វៀត​ណាម ​- ឡាវ" ឧទ្ទេសនាម​អំពី​ប្រទេស​និង​ប្រជាជន បេតិក​ភណ្ឌ សក្តានុពល វប្បធម៌ កីឡា ទេសចរណ៍​​ របស់​​ ១២​ជនជាតិ​កំពុង​​រស់​នៅ​​ខេត្ត​សើនឡា (Son La) និង​តាម​​​ខេត្ត​ជាប់​ខ្សែព្រំដែន​វៀតណាម​-ឡាវ។
 
វគ្គទីបី ​"វៀតណាម - ឡាវ​​​រួម​គ្នាឆ្ពោះទៅកាន់​អនាគត" សម្តែង​​ក្តី​ជឿ​ជាក់​​លើ​​ចំណង​មិត្តភាព​វៀតណាម​ - ឡាវ​​ ជិត​ស្និទ្ធ​ ស្ថិតស្ថេរ​ជា​និច្ច​ រួម​គ្នា​​​ក្នុងការកសាង​ និងការពារ​មាតុភូមិ រួមចំណែក​អភិវឌ្ឍន៍​​​ប្រទេស​ទាំងពី​រ កាន់តែខ្លាំង​ក្លានិង​​ល្អប្រសើរថែមទៀត។
 
​តាម​នោះ​បាន​អះអាង​ចំណង​សាមគ្គី​​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​លើគ្រប់វិស័យ​រវាង​វៀតណាម​ - ឡាវ អះអាង​​ទស្សនៈ គោលមាគ៌ា គោល​នយោបាយ​​​មិន​ប្រែប្រួល​ជានិច្ច​របស់​បក្ស រដ្ឋ ប្រជាជន​នៃប្រទេសទាំងពីរ​ ក្នុង​​ការ​​រក្សា ពង្រឹង​និង​បង្កើន​ទំនាក់ទំនង​ចំណង​​មិត្តភាព​ពិសេសនេះ​រវាង​បក្សទាំងពីរ រដ្ឋទាំងពីរ​ និង​ប្រជាជន​​វៀតណាម - ឡាវ​ផង​ដែរ៕

 
 


រូបភាពបង្ហាញ​មនោសញ្ចេតនា​ជិតស្និទ្ធ​​​​ពិសេស រវាង​ប្រជាជន​នៃប្រទេសទាំងពីរ រវាង​កងទ័ព​នៃ​ប្រទេសវៀតណាម​  – ឡាវ​កៀកស្មាគ្នា​
ក្នុង​បុព្វ​ហេតុ​កសាង អភិវឌ្ឍន៍ ការពារ​ប្រទេស​ជាតិ​ ដែល​បាន​សម្តែង​កក្នុង​កម្មវិធី​សិល្បៈពិសេស​ក្នុង​ពិធីបើក “​បណ្តា​ថ្ងៃវប្បធម៌
​ទេសចរណ៍​ឡាវ​” នៅ​វៀតណាម។ រូបថត៖ វៀតគឿង


 
ស្ថាន​ភាព​​ប្រជាជន​និង​កងទ័ព​នៃប្រទេសទាំងពីរ​ កៀកស្មាគ្នា​ក្នុង​​បុព្វ​ហេតុ​តស៊ូ​ប្រឆាំង​នឹង​សត្រូវរួម ដណ្តើម​ឯករាជ្យ​​ ដែល​បាន​សម្តែង
​ក្នុង​វគ្គទី១ "មនោសញ្ចេតនា​ដ៏ស្មោះត្រង់" ​ក្នុង​ពិធីបើក “​បណ្តា​ថ្ងៃវប្បធម៌​ទេសចរណ៍​ឡាវ​” នៅ​វៀតណាម។ រូបថត៖ វៀតគឿង


 
កម្មវិធី​សម្តែង​សិល្បៈ ក្រោម​ប្រធានបទ “បទចម្រៀង​មិត្តភាព​វៀតណាម - ឡាវ” ក្នុង​​ពិធីបើក​​​ថ្ងៃបុណ្យ​វប្បធម៌ កីឡា ទេសចរណ៍​
នៅ​តំបន់​ជាប់​ខ្សែ​ព្រំដែន​វៀតណាម-ឡាវ ឆ្នាំ២០១៧។ រូបថត៖ វៀតគឿង


 
រូបភាព​បង្ហាញ​ទំនាក់ទំនង​ជិត​ស្និទ្ធ​ពិសេស ​រវាង​ប្រជាជន​ទាំងពី កងទ័ព​នៃប្រទេស​ទាំងពីរ​វៀតណាម - ឡាវ​កៀកស្មាគ្នា​ ក្នុងបុព្វហេតុ​
កសាង អភិវឌ្ឍន៍ ការពារ​មាតុភូមិ​ដែល​បាន​សម្តែង​ក្នុង​កម្មវិធីសិល្បៈពិសេស​ ក្នុង​ពិធីបើក ​ថ្ងៃបុណ្យ​វប្បធម៌ កីឡា ទេសចរណ៍​
នៅ​តំបន់​ជាប់​ខ្សែ​ព្រំដែន​វៀតណាម-ឡាវ ឆ្នាំ២០១៧។ រូបថត៖ វៀតគឿង


 
អ្នកចម្រៀង​នៃ​ប្រទេស​វៀតណាម - ​ប្រទេស​ឡាវ​​ ចម្រៀង​​បទចម្រៀង​សំដៅអបអរសារទរ​​​​ពិធី​រំលឹក​ខួបអនុស្សាវរីយ៍លើកទី​ ៥៥ ឆ្នាំ
នៃទិវា​បង្កើតទំនាក់ទំនងការទូត​វៀតណាម -ឡាវ។ រូបថត៖ វៀតគឿង


 
សោភណ្ឌភាពវប្បធម៌​​ពិសេស​ ​នៃ​ប្រទេស​ឡាវ ​ត្រូវបាន​ឧទ្ទេសនាម​​ក្នុង​​ពិធីបើក​ ថ្ងៃបុណ្យ​វប្បធម៌ កីឡា ទេសចរណ៍​
នៅ​តំបន់​ជាប់​ខ្សែ​ព្រំដែន​វៀតណាម-ឡាវ ឆ្នាំ២០១៧។ រូបថត៖ វៀតគឿង


 
បណ្តា​ឈុត​សម្តែង​ក្នុងកម្មវិធី​សិល្បៈ​ ​ក្នុង​ពិធីបើក ​ថ្ងៃបុណ្យ​វប្បធម៌ កីឡា ទេសចរណ៍​នៅ​តំបន់​ជាប់​ខ្សែ​ព្រំដែន​វៀតណាម-ឡាវ ឆ្នាំ២០១៧
បាន​ឧទ្ទេសនាម​​ប្រៀបខ្លាំង សក្តានុពល​អភិវឌ្ឍន៍វប្បធម៌ កីឡា និងទេសចរណ៍​ របស់​បណ្តាជនជាតិ​រស់​នៅ​តំបន់​ជាប់ខ្សែព្រំដែន​
និយាយ​ដោយឡែក​ និង​ប្រជាជន​វៀតណាម​ ​-ឡាវ​និយាយរួម។ រូបថត៖​វៀតគឿង


 ជនជាតិ​វៀតណាម - ឡាវ​ជួប​ប្រាស្រ័យ​ក្នុង​​ការ​តាំងពិព័រណ៌ពាណិជ្ជកម្ម​ និង​ទេសចរណ៍​វៀតណាម -​ ឡាវ។ មាន​ ១៣០ ស្តង់​​របស់​ ១០០
សហគ្រាស និង​អង្គការ​នៃប្រទេសទាំងពីរ​ ព្រឹត្តិការណ៍​នេះ​បាន​ឧទ្ទេសនាម ឃោសនា ​នូវ​សក្តានុពល ប្រៀបខ្លាំង​​ ដើម្បី​អភិវឌ្ឍន៍​វប្បធម៌
កីឡា ទេសចរណ៍ ​និង​វប្បធម៌​បណ្តា​ជនជាតិ​រស់នៅ​​តំបន់ជាប់​ខ្សែព្រំដែន​វៀត​ណាម -​ ឡាវ ក្នុង​ដំណាក់​កាល​សមាហរណកម្ម​និងអភិវឌ្ឍន៍។
រូបថត៖ វៀតគឿង


 
យុវជន​នៃប្រទេស​ទាំងពីរវៀតណាម -​ ឡាវ ក្នុង​​​តាំង​ពិព័រណ៍ ក្រោម​ប្រធានបទ៖ សមិទ្ធផល​​នូវ​កិច្ច​សហប្រតិបត្តិការ​​ ដោយ​អភិវឌ្ឍន៍​
វៀតណាម -​ ​ឡាវ”។ ​តាំង​ពិព័ណ៌​នេះ​បាន​រៀបចំ​ នៅ​មជ្ឈមណ្ឌល​វប្បធម៌​​ខេត្ត​សើន​ឡាបាន (Son La Ban) ក្នុង​​ថ្ងៃបុណ្យ​ជួប​ប្រាស្រ័យ
​​វប្បធម៌ កីឡា ទេសចរណ៍ ​នៅ​តំបន់​ជាប់​ខ្សែ​ព្រំដែន​វៀតណាម - ឡាវលើក​ទីពីរ ឆ្នាំ២០១៧។ រូបថត៖ វៀតគឿង


 
ស្តង់​​មួយ​ក្នុង​​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​ និង​ទេសចរណ៍វៀតណាម -​ ​ឡាវ ឆ្នាំ២០១៧ បាន​​ឧទ្ទេសនាម​​នូវ​វប្បធម៌​ប្រពៃណី ​
របស់​បណ្តា​ជនជាតិ​​រស់​​នៅ​​តំបន់​ជាប់​ខ្សែ​ព្រំដែន​វៀតណាម - ឡាវ។ រូបថត៖ វៀតគឿង


 
សកម្មភាពជួប​ប្រាស្រ័យ​កីឡា​ វប្បធម៌​ប្រពៃណី​លេច​ធ្លោ​ បាន​រៀបចំ​ក្នុង​សង្វាក់​ព្រឹត្តិការណ៍​ ទិវា​បុណ្យជួប​​ប្រាស្រ័យ​វប្បធម៌​ កីឡា​
និង​ទេសចរណ៍​ នៅ​តាម​តំបន់​ព្រំដែន​វៀតណាម​ - ឡាវ​ ឆ្នាំ​២០១៧ បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​សើន​ឡា (Son La) ។ រូបថត៖ វៀត​គឿង​


-  តាម​អ្នក​យក​ព័ត៌មាន​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​​នៅ​ឡាវ​ ជា​ខ្លឹម​សារមួយ​ក្នុង​ចំណោម​ខ្លឹម​សារ​សំខាន់​ នៃ​កិច្ច​ឆ្លើយ​បទ​សម្ភាសន៍​ការ​វាយ​តម្លៃ​ អំពី​ទំនាក់ទំនង​វៀតណាម​ - ឡាវ ក្នុង​ពេល​វេលា​កន្លង​ហើយ​ ក៏ដូចជា​ទិសដៅ​សហប្រតិបត្តិ​ការ​​​ក្នុង​វេលា​ទៅ​ខាងមុខ ដែល​នាយក​រដ្ឋមន្រ្តី​​សាធារណរដ្ឋ​ ប្រជាធិបតេយ្យ​ ប្រជា​មានិត​​ឡាវ​ Thongloun Sisoulith សម្រាប់​អ្នក​យក​ព័ត៌មាន​វៀតណាម​ អះអាង​កិច្ច​ការ​បក្ស​ទាំងពីរ​ រដ្ឋាភិបាល​ទាំងពីរ​ និង​ប្រជាជន​នៃ​ប្រទេសទាំងពីរ​ រំលឹក​ខួប​អនុស្សាវរីយ៍​​​ព្រឹត្តិការណ៍​ទាំងពី​រ​​យ៉ាង​មហោឡារិក​ ទាំងស្រុង​មិន​មាន​កើត​ឡើង​​ដោយ​ច្នៃ​ដន្យ​ នេះ​ជា​ប្រពៃណីល្អ​​​ នៃ​ទំនាក់ទំនង​សាមគ្គី​​ក្នុ​ងការ​ប្រយុទ្ធ​ សហប្រតិបត្តិ​ការ​គ្រប់​វិស័យ​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ តាំង​ពី​ថ្ងៃប្រយុទ្ធ​រំដោះ​​ជាតិ​ ប្រឆាំង​ខ្មាំង​ឈាន​ពាន​ ដើម្បីគោល​ដៅ​ និង​ឧត្តមគិត​រួម​ នៃ​បក្ខទាំង​ពីរ​ រដ្ឋ​ទាំងពីរ​ និង​ប្រជាជននៃប្រទេស​ទាំង​ពីរ​​ឡាវ​ - វៀតណាម​។​
 
នាយក​រដ្ឋមន្រ្តី​ Thongloun Sisoulith ឲ្យ​ដឹង​ថា ចំណង​​មិត្ត​ភាព​ដ៏មហស្ចារ្យ​ ដែល​យើង​ខ្ញុំ​តែង​​ពោល​និយាយ​ គឺ​ទំនាក់​ទំនង​សាមគ្គី​ពិសេស​ និង​សហប្រតិបត្តិការ​គ្រប់វិស័យ ​រវាង​បក្ស​រដ្ឋ និង​​ប្រជាជន​ប្រទេស​ទាំង​ពីរ​ នេះជា​ទំនាក់ទំនង​បាន​លោក​ប្រធាន​ហូជីមិញ​ លោកប្រធាន​​ Kaysone Phomvihane និង​លោក​ប្រធាន​ Suphanuvong ដាក់​គ្រឹះស្ថាន​​ បាន​អ្នក​ដឹក​នាំ​ជំនាន់​បន្ត​បន្ទាប់​ និង​យោធា​ប្រជាជននៃ​ប្រទេសទាំងពីរ​ ខំបំពេញ​ក្នុ​ងច្រើន​ទស្សវត្ស៍​ ដោយ​​​កម្លាំង​ញើសនិ​ងលោហិត​។​
 
- ឆ្នាំ​២០១៧ ជា​ឆ្នាំ​មាន​អត្ថន័យ​ពិសេស​ចំពោះ​វៀតណាម​ - ឡាវ​ ពេល​ប្រជាជន​ប្រទេសទាំងពីរ​ រៀប​ចំ​យ៉ាង​មហោឡារិក​​នូវ​សកម្មភាព​​រំលឹក​ខួប​អនុវស្សាវរីយ៍​លើកទី​៥៥​ឆ្នាំ ទិវាប្រទេសទាំងពីរ​ បង្កើត​ទំនាក់ទំនង​ការទូត ​​(ថ្ងៃទី​៥ ខែ​កញ្ញា​ ឆ្នាំ​១៩៦២ -​ ថ្ងៃទី​៥ ខែ​កញ្ញា​ ឆ្នាំ​២០១៧)​ និង​៤០​ឆ្នាំ​ ទិវា​ប្រទេស​ទាំងពីរ​ ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ចំណង​​មិត្ត​ភាព​និង​សហប្រតិបត្តិ​ការ​ (ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ១៩៧៧ - ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៧)។

 

អត្ថបទ៖ កាសែត​រូបភាព​វៀតណាម​    រូបថត៖   វៀតគឿង​ វ៉ាន់​ឌេប ទ្រី​យុង​

 


Top