• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

៤០ឆ្នាំ ជ័យជំនះលើរបបប៉ុលពត៖ សមរភូមិស្មាច់ (Xa Mat) និង តំបន់ដីមិត្តភាព

ជាង ​៤០ ​ឆ្នាំ​មុន​ តំបន់ដី ​ស្មាច់​ (Xa Mat) ​ខេត្ត​តី​និញ​ (Tay Ninh) ជា​ទីកន្លែង​កង​ទ័ព​ និង​ ប្រជា​ជន​វៀតណាម​សាមគ្គី​ជាមួយ​នឹង​អ្នក​ស្នេហា​​ជាតិ​កម្ពុជា​ វាយ​តប​ខ្លាំង​ក្លាទៅ​លើ​កងទ័ព​ប៉ុល​ពត។
 
តំបន់​សមរភូមិក្តៅ​ពី​អតីត​​កាល បាន​ត្រឹម​ស្ថិតនៅ​ក្នុងការ​ចង់ចាំ​​ ស្មាច់​ (Xa Mat) ឥឡូវនេះ ​​បាន​ក្លាយ​ជា​​ច្រក​ព្រំដែន​អន្តរជាតិ​រុ​ងរឿង​ខាង​​ពាណិជ្ជកម្ម ជា​ទីកន្លែង​​ដោះដូរ​ តភ្ជាប់​​នៃ​ប្រជាជន​ទាំងពីរ​ប្រទេស​។​
 
សមរភូមិ​ក្តៅ​
 
ក៏​ដូចជា​ទីកន្លែង​ដទៃទៀត ​នៅ​លើ​បន្ទាត់ខ្សែ​​ព្រំដែន​​និរតីខណៈ​ពេល​នោះ​ រាត្រី​ថ្ងៃទី​២៤​ ព្រឹកព្រលឹម​​​ថ្ងៃទី​២៥ ខែ​កញ្ញា​ ឆ្នាំ​១៩៧៧​ កងទ័ព​ប៉ុល​ពត​​ចាប់​ផ្តើម​វាយ​ប្រហារ​មក​លើ​ប៉ុស្ត៍ស្មាច់​ (Xa Mat) ​ដោយ​កងកម្លាំង​យោធា​​ពូកែៗ​​។​
 
គោល​ដៅ​របស់​ប៉ុល​ពត​ គឺ​វាយ​ប្រហារតាម​ទិសដៅ​ អនុវត្ត​កល់​ល្បិច​​​កាប់​សម្លាប់​ប្រជាជនវៀតណាម​​ ទន្ទឹម​នោះ​ទប់​ស្កាត់​ការ​ជំនួយ​និង​ហំ​ព័ទ្ធ​ ដើម្បី​វាយ​យក​​ប៉ុស្ត៍​​និង​ដង​ផ្លូវ​លេខ​២២ ធ្វើ​ជា​ឈ្នាន់សម្រាប់​​វាយ​ប្រហារ​មក​​លើ​ដែន​ដីវៀតណាម​​។​
 
ពេល​នោះ​ គណៈ​បញ្ជាការ​ប៉ុស្ត៍​នគរ​បាល​ប្រជាជន​ប្រដាប់អាវុធ​ស្មាច់​ (Xa Mat) (​ឥឡូវ​ជា​ប៉ុស្ត៍​ព្រំដែន​ ច្រក​ព្រំដែន​អន្តរជាតិ​ស្មាច់​ (Xa Mat)​) បាន​ទាន់​ពេល​ចលនា​ស្មារតី​​តស៊ូប្រយុទ្ធ​​​នៃ​កម្មាភិបាល​ យុទ្ធជន​ (កាល​នោះ នៅ​ទី​នេះ​​មាន​កម្មាភិបាល​ និង​យុទ្ធជន​​៣៩​នាក់) ទន្ទឹម​នោះ របាយការណ៍​ឡើង​​គណៈមេ​​បញ្ជាការ​​​នគរបាល​ប្រជាជនប្រដាប់​​អាវុធ​​តីនិញ (Tay Ninh) (​ឥឡូវ​ជា​​​មេបញ្ជាការ​ទាហាន​​​ព្រំដែន​​ខេត្ត​តីនិញ​ - Tay Ninh​​) សូម​ជំនូយ​។​
 
ក្រោយ​១០ថ្ងៃ អត់ធ្មត់​តទល់​​វាយ​បក​ នាថ្ងៃទី​៥ ខែតុលា ឆ្នាំ​១៩៧៧ ប៉ុស្ត៍​ស្មាច់ (Xa Mat)​​ រួម​នឹង​កង​កម្លាំង​ជំនួយ​​​រួម​គ្នា​តស៊ូ​ប្រឆាំង​​នៃយោធា​ភូមិ​ភាគ​៧ បាន​រុញ​សត្រូវ​ឃ្លាត​ឆ្ងាយពី​តំបន់​ស្មាច (Xa Mat) ភូមិ​បី​បាវ (Bay Bau) ​​​និង ​តំបន់ទំនប់​ថ្ម (Dap Da)។ ក្នុង​ការ​ប្រយុទ្ធ​ យើងវាយ​ប្រហារសម្លាប់​​ឃ្មាំង​​១១៤នាក់​ ប្រមូល​​យកបាន​​អាវុធ​យ៉ាង​ច្រើន​។​
 
សាស្រ្តចារ្យ​ បណ្ឌិត​ វ៉​វ៉ាន់​សែន​ (Vo Van Sen) សមាជិក​ក្រុម​ប្រឹក្សា​ទ្រឹស្តី​មជ្ឈិម​ និង​ជា​ប្រធាន​សមាគម​វិទ្យាសាស្រ្ត​ប្រវត្តិសាស្រ្ត​ទីក្រុង​ហូជីមិញ​ ឲ្យ​ដឹងថា ជាមួយ​​ការ​ប្រមូល​ផ្តុំ​​១៩/២៣​កង​ពល​សម្រុក​វាយប្រហារ​​ មក​លើ​ព្រំដែន​វៀត​ណាម​​ ក្រុមកង​ពល​​សត្រូវ​​​ប៉ុល​ពត​ បង្ហាញ​​ឱ្យ​ឃើញ​ថា​ នេះ​មិន​ត្រឹម​តែ​ជា​សកម្មភាព​​​បង្ក​ជម្លោះ​ទេ តែ​ពួកប៉ុល​ពត​​​ចង់​វាយប្រហារ​ឈ្លាន​ពាន​ និង ​កាប់​សម្លាប់​ប្រជាជន​​វៀត​ណាម​​។​
 
តំបន់​ស្មាច់​ (Xa Mat) ​ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​​រង​ការ​វាយប្រហារ​ ខូច​ខាត​​ខ្លាំង​បំផុត​ ដោយសារ​​យោធា​ប៉ុល​ពត​​។​
 
តាម​​តំណាង​កងពល​​៣០២ ឆ្លងកាត់រយៈពេល​​១៥០​យប់​ថ្ងៃ​តស៊ូ​ប្រយុទ្ធ​ការពារ​​អង់អាច​ (ចាប់​ពី​​ដើម​ខែ​សីហា រហូត​ដល់​ខែវិច្ឆិកា ​ឆ្នាំ​១៩៧៨) កម្មាភិបាល​ យុទ្ធ​ជន​កងពល​​៣០២ រង​ការ​លំបាក​ ពលី​ វាយ​​កម្ទេច​ការ​វាយប្រហារ​​ឈ្លានពាន​នៃ​កងយោធា​​ប៉ុល​ពត ការពារ​រាល់​ចំអាម​ដី​ពិសិដ្ឋ​នៃ​មាតុប្រទេស​​។​
 
បន្ទាបពី​រក្សា​ខ្សែការពារ​ កងពល៣០២​បាន​អនុវត្ត​កាតព្វកិច្ច​អន្តរជាតិ​ដ៏​ខ្ពង់ខ្ពស់​ លើ​ទឹក​ដី​មិត្ត​​កម្ពុជា​។​
 
អំឡុង​មួយ​ទសវត្ស​រ៍​ (១៩៧៩ - ១៩៨៩) ធ្វើ​ជា​យុទ្ធជន​ស្មគ្រ​ចិត្ត​ ប្រយុទ្ធ​ផង​ ជួយ​មិត្ត​ផង​ ដូចជា​ចូល​រួម​សង្រ្គោះ​ទុរភិក្ស ស្តារ​កសិកម្មជាដើម​ កម្មាភិបាល​យុទ្ធជន​កង​ពល​​៣០២ ​មកជាមួយ​នឹង​មិត្តកម្ពុជា​ដោយ​ទឹក​ចិត្ត​អន្តរជាតិ​សុទ្ធចិត្ត​ ស្មោះស​​។​
 
តាម​សាស្រ្តា​ចារ្យ​ បណ្ឌិត​វ៉វ៉ោន់​សែន (Vo Van Sen) សមាជិក​ក្រុម​ប្រឹក្សា​ទ្រឹស្តី​មជ្ឈិម​ ប្រធាន​សមាគម​វិទ្យាសាស្រ្ត​ប្រវត្តិសាស្រ្ត​ទីក្រុង​ហុជីមិញ​​ ដោយ​ភាព​ក្លាហាន​អង់​អាច​ នៃ​កងទ័ព​ និង ​ប្រជាជន​វៀតណាម​​​ រួម​ទាំង​កងកម្លាំង​យោធា​នៅ​នឹងកន្លែង​​ និង​ កង​ជំនួយ​ បាន​ជួយ​រក្សា​បាន​ខ្សែការពារ​នេះ​។​
 
ប្រការ​នេះ មាន​អត្ថន័យ​សំខាន់​ ពីព្រោះ​ចាប់ពី​នោះ​ បាន​ក្លាយ​ជា​ឈ្នាន់​សម្រាប់​វៀតណាម ​សហប្រតិបត្តិការ​នឹង​កងកម្លាំង​ប្រដាប់​អាវុធ​ស្នេហា​ជាតិ​កម្ពុជា​ វាយប្រហារ​កងទ័ព​ប៉ុល​ពត​ និង ​រំដោះរាជធានី​ភ្នំ​ពេញ​។​
 
តំបន់ដី​មិត្ត​ភាព​
 
សព្វថ្ងៃ​​នេះ មកដល់​តំបន់​ច្រក​ព្រំដែន​អន្តរជាតិ​ស្មាច់​ (Xa Mat) ​នឹង​សំឡឹង​ឃើញ​ស្ថានីយ៍​ស្តូប​បូជា​យុទ្ធជន​ពលី ​នា​សង្គ្រាម​ប្រយុទ្ធ​ដ៏​​សាហាវ​ពី​អតីត​កាល​។​
 
ស្តូប​បូជា​ស្ថិត​នៅកណ្តាល​​ប៉ុស្ត៍​ការ​ពារព្រំដែនច្រក​អន្តរជាតិ​ស្មាច់ (Xa Mat)​ ចាស់​ និង​ ថ្មី​។ នេះ​ជា​ “ស្លាក​ស្នាម​” បង្ហាញ​ពី​ការ​ពលី​អង់អាច ​នៃ​កម្មាភិបាល​ យុទ្ធជន ​ប៉ុស្ត៍​ការពារព្រំដែន​ស្មាច់ (Xa Mat)​។​
 
សង្គ្រាម​បាន​ផុត​ទៅ​​ ស្មាច់​ (Xa Mat)​ ឥឡូវ​នេះ​ជា​តំបន់ដី​សន្តិភាព​​។ ចាប់ពី​​ជា​សមរភូមិ​ដ៏​សាហាវ ​ក្នុង​សង្គ្រាម​ការពារ​ព្រំដែន​​នីរតិ​ សព្វថ្ងៃ​ស្មាច់ (Xa Mat) ​ជា​ច្រក​ព្រំដែន​អន្តរជាតិ​​ ឯកសទេស​ខាង​​ពាណិជ្ជកម្ម​ រវាង​ប្រទេសទាំងពីរ​។​
 
ភាគីទាំងពីរ​ បាន​ជួយ​ឧបត្ថម្ភ​គ្នាទៅ​វិញទៅមក​ ក្នុង​ការងារ​​​រក្សា​ព្រំដែន​ រឹត​បន្តឹង​ស្មារតី​សាមគ្គី​​នៃ​ប្រជាជនទាំង​ពីរ​នៅ​ជាប់​ព្រំដែន​ បង្ក​លក្ខណៈ​​ជូន​ប្រជាជន​ សហគ្រាស​​ដោះ​ដូរ​ទំនិញ​។​
 
តាម​អនុសេនីយ៍​ឯក​​ ផាន​ឌី​ញតូ (Phan Dinh To) អនុប្រធាន​​ទទួល​បន្ទុក​ខាងនយោបាយ​កងទ័ព​ ច្រក​ព្រំដែន​អន្តរជាតិ​ស្មាច់ (Xa Mat) សព្វថ្ងៃ​កំពុង​សកម្មភាព​ដោះដូរអាជីវកម្ម​​ ក៏ដូចជា​ការ​រួម​ប្រាស្រ័យ​ប្រជាជន​​នៅ​តំបន់​នេះ​កុះករ​ណាស់​។​
 
ទំនិញ​ពី​កម្ពុជា​មក​វៀតណាម​ ចម្បង​គឺ​ឈើ​ផលិតផល​។ ក្នុងពេលនោះ​វៀតណាម​​​នាំ​ទៅ​នូវ​មុខ​ទំនិញ​ស្បៀង​អាហារ​ចាំបាច់​ ដែលធ្លាប់​​ជា​របស់តម្រូវ​ការ​ចំពោះ​ប្រជាជន​កម្ពុជា​។ ដោយ​សារ​ការ​ផ្លាស់ប្តូរ​​ទិញ​លក់​ជាប្រចាំ ​បានជា​មាន​ភាព​​ផ្សារភ្ជាប់​ប្រជាជន​ទាំងពីរ​ប្រទេស​។​
 
អង្គភាព​កំពុង​រក្សា​សន្តិសុខ​ល្អ នៅ​តំបន់​ច្រក​ព្រំដែន។​ សហប្រតិបត្តិការ​ស្អិត​រមួត​​ជាមួយ​កង​កម្លាំង​សមត្ថកិច្ច ​រៀប​ចំ​​​ពិនិត្យសង្កេត​ ​គ្រប់​គ្រង​ ដាក់ពាក្យ​ មធ្យោបាយ​ ទំនិញ​ ឆ្លងកាត់​ច្រក​ព្រំដែន​ ធានា​សុវត្ថិភាព​ ឆាប់​រហ័ស ត្រឹមត្រូវ​សំណុំបែប​បទ​ និង​ លក្ខន្តិកៈ​។
 
នៅ​ឆ្នាំ​២០១៨  ប៉ុស្ត៍​ព្រំដែន​​ច្រក​ព្រំដែន​អន្តរជាតិ​ស្មាច់​ (Xa Mat) បាន​ចាប់​ករណី​​ដឹក​ជញ្ជូន​គ្រឿង​ញៀន​៤គីឡូ​ក្រាម​ បារី​បរទេស​ ៣.២៥០​ដើម​។​ សហប្រតិបត្តិការ​កង​កម្លាំង​​​​សមត្ថកិច្ច​រកឃើញ​ ចាប់​ករណី​ដឹក​ជញ្ជូន​ ៦៨.០០០​ដូល្លាអាមេរិក ៩៦​លាន​រៀល​ ឆ្លង​ព្រំដែន​។ ករណី​ដឹក​​ជញ្ជូន​ខុស​ច្បាប់​​នូវ​ឈើ​គ្រញូង​ និង​ វត្ថុតាងគេច​​ពន្ធ​ផ្សេងៗ។​
 
អនុសេនីយ៍​ឯក​ ផាន​ឌីញ​តូ (Phan Dinh To) ឱ្យ​ដឹក​ថា​ ប៉ុស្ត៍​តែង​រក្សា​ ដោះដូរ​ព័ត៌មាន​ រួម​កិច្ចប្រជុំ​តាម​កំណត់​ ជាមួយ​នឹង​កង​កម្លាំង​ប្រដាប់​អាវុធ​​ និង​រដ្ឋ​អំណាច​ឃុំ​ខាង​​កម្ពុជា​ (ប៉ុស្ត៍​ប៉ូលិស​​ការពារ​ព្រំដែន​​ត្រពាំង​ផ្ទុង​ និង​ ឃុំ​ត្រពាំង​ផ្ទុង​ ស្រុក​ពញ្ញា​ក្រែក ខេត្ត​ត្បូង​ឃ្មុំ)។
 
ក្នុង​នោះ ប្រទេសទាំងពីរ​​តែង​ប្រកាស​ស្ថាន​ភាព ​ដែល​ពាក់ព័ន្ធដល់​សន្តិសុខ​​នយោបាយ​ សន្តិសុខ​សង្គម​ និង ​សហការ​តស៊ូ​ប្រឆាំង​ជួញដូរ​​គេច​ពន្ធ​ ពាណិជ្ជកម្ម​លួច​លាក់​​ នាំ​ឆ្លង​ព្រំដែន​ដោយ​ខុសច្បាប់​។​
 
ជាមួយ​នឹង​នោះ ប៉ុស្ត៍​ព្រំដែន​ស្មាច់ (Xa Mat)​ សេនាធិការ​ទាន់ពេល​ជូន​រដ្ឋ​អំណាច​មូលដ្ឋាន​ អនុវត្ត​ល្អ​ការងារ​ការទូត​ព្រំដែន ​​និង ក្រុមស្វ័យភាព​​ ចូល​រួម​ការពារ​ខ្សែ​ព្រំដែន​ បង្គោល​ព្រំប្រទល់​។​
 
ប្រទេសទាំងពីរ​តែង​រៀប​ចំ​កម្មវិធី​រួម​ប្រាស្រ័យ​វប្បធម៌​ សិល្បៈ​ កីឡា​ ជំនួយ​ឧបត្ថម្ភ​ និង​ សួរ​សុខទុក្ខ​ទៅ​វិញ​ទៅ​មក​ តាម​រយៈ​នោះ​រឹត​បន្តឹង​ទឹក​ចិត្ត​សាមគ្គី​រវាង​រដ្ឋ​អំណាច​ និង​ប្រជា​ជន​ទាំងពីរមូលដ្ឋាន​​។​
 
វរសេនីយ៍​ទោ​ វ៉ាវ៉ាន​ម៉ៅ​ (Vo Van Mao) ​អតិតប្រធាន​ប៉ុស្ត៍​ព្រំដែន ​ច្រក​ព្រំដែន​អន្តរជាតិ​ស្មាច់​ (Xa Mat) ចែក​រំលែក​ បន្ទាប់ពី​កម្ពុជា​បាន​រំដោះ​ កង​ទាហាន​​ស្ម័គ្រ​ចិត្ត​ និង ​អ្នក​ឯកទេស​វៀតណាម​ មាន​ការ​ជំនួយ​ឧបត្ថម្ភ​សម្រាប់​មិត្ត​ស្តារ​និង​ស្ថាបនា​ទឹក​ដី​។​
 
កម្មាភិបាល​ យុទ្ធជន​ ប៉ុស្ត៍​ព្រំដែន​ស្មាច់​ (Xa Mat) ក៏តែង​ទៅ​មក​ផ្លាស់​ប្តូរ​ ចែក​រំលែក​បទពិសោធន៍​ និង​ ឧបត្ថម្ភ​មូលដ្ឋាន​ជិត​ខាង ក្នុងការ​ងារ​ស្ថាបនារដ្ឋ​អំណាច ​កសាង​​កងកម្លាំង​ ក៏ដូចជា​​​ឧបត្ថម្ភប្រជា​មូល​ដ្ឋាន​។​
 
ដោយ​កិច្ច​ការធ្វើ​ដ៏មា​ន​អត្ថន័យ​នេះ បាន​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​​ស្រឡាញ់​មានទំនុក​ចិត្ត​លើ​វៀតណាម​ បំផុត​គឺ​កងកម្លាំង​យោធា​​ព្រំដែន​វៀតណាម​ តាម​រយៈ​នោះ​រួម​ចំណែក​ពង្រឹង​ និង​ ពង្រីក​ស្មារតី​សាមគ្គី​​មិត្ត​ភាព​ ផ្សារភ្ជាប់​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរវៀតណាម​​ និង កម្ពុជា​៕​​

តាម​គេហទំព័រ​ vietnamplus / ​កាសែតរូបភាព​វៀតណាម
ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

មកកាន់​ប្រទេសវៀតណាម​កាលពី​ឆ្នាំ​១៩៩៥ វិចិត្រការិនី​​ជនជាតិ​ជប៉ុន​ Ando Saeko បាន​ចំណាយ​រយៈពេល​ជិត​៣០ឆ្នាំ​ សម្រាប់បុព្វហេតុ​របរ​សិល្បៈគំនូរ​​ខ្មុក​ម្រក្សណ៍​ និងរបរ​ថ្នាំពណ៌​​ប្រពៃណរបស់​វៀតណាម​។

Top