• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

៣០ឆ្នាំទាក់ទាញ FDI៖ រលឹកដើម្បីបោះជំហានបន្ត

ក្រោយ​៣០​ឆ្នាំ​ផ្លាស់​ប្តូរ​ថ្មីនិង​បើក​ទ្វារ​ វៀតណាម​បាន​ក្លាយ​ជា​ប្រទេសមួយ​ក្នុង​ចំណោម​ប្រទេស​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពីបរទេស​ (FDI) ជោគ​ជ័យ​បំផុត​ក្នុងតំបន់​។​

ជា​សាក្សី​ឲ្យ​សម័យ​កាល​ដំបូង​នៃ​ប្រទេស​ជាតិ​ ទទួលប្រភព​​ទុន​វិនិយោគ​ (FDI) សាស្រ្តាចារ្យ​ បណ្ឌិត​វិទ្យាសាស្រ្ត​ ង្វៀន​ម៉ាយ​ (Nguyen Mai) ប្រធាន​សហគម​សហគ្រាស​ FDI នៅ​វៀតណាម​ (VAFIE) ឲ្យ​ដឹង​ថា បន្ទាប់ពី​រដ្ឋសភា ​បានចេញសេចក្តីប្រកាស​ជាធរមាន​ ច្បាប់​វិនិយោគ​បរទេស​នៅ​វៀតណាម​នា​ចុង​ឆ្នាំ​១៩៨៧ ដើម្បី​ទាន់ពេល​ទទួលប្រភព​​ទុន​អន្តរជាតិ​ នៅ​ដើម​ឆ្នាំ​១៩៨៨ ​រដ្ឋាភិបាល​បាន​ប្រគល់​​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​បរទេស​​នូវភារកិច្ច​ពិនិត្យ​សង្កេត​និង​ផ្តល់​លិខិតអនុញ្ញាត​គម្រោម​​ FDI។

“​ច្បាប់​វិនិយោគ​បរទេស​នៅ​វៀតណាម​ បាន​បង្កើត​ឡើង​ពឹង​ផ្អែក​លើ​ការសិក្សា​បទពិសោធន៍​និតី​វិនិយោគ​បរទេសផ្សេង​ ទាំង​១៨ប្រទេស​។ សិក្សា​ត្រឹម​អ្វី​ដែល​ល្អ​ ដូចនេះ​ច្បាប់​វៀតណាមមាន​ភាព​​ទាក់ទាញ​” លោក​ង្វៀន​ម៉ាយ​ (Nguyen Mai) ឲ្យ​ដឹង​។

យ៉ាង​ណាក៏ដោយ​ អំឡុង​ប៉ុន្មាន​​ឆ្នាំ​ដំបូង​ ពេល​ច្បាប់​វិនិយោគ​បរទេស​ទើប​បានចេញសេចក្តីប្រកាស​ជា​ធរមាន​​ ប្រភព​ទុន​វិនិយោគ​នៃ​សហគ្រាស​ FDI ចូល​មក​វៀតណាម​នៅ​មាន​កម្រិត​ទាប​។ ​អំឡុង​​ជាងពីរ​ឆ្នាំ ​ គិត​ចាប់ពី​ឆ្នាំ​ ​១៩៨៨ រហូត​ដល់​ខែឧសភា ​ឆ្នាំ​ ១៩៩០ ​​លិខិត​អនុញ្ញាត​វិនិយោគបាន​ផ្តល់ជូនបាន​ត្រឹម​​តែ​២១៣ច្បាប់​​ ជាមួយ​នឹង​សរុប​ដើម​ទុន​វិនិយោគ​ចុះ​បញ្ជី​ជិត​១,៨ពាន់​លាន​ដូល្លាអាមេរិក​។

ពេល​នោះ ចរន្តដើម​​ទុន FDI ចូល​មក​វៀតណាម​នៅ​មាន​ភាព​រអាក់​រអួរ​ ដោយ​​​បុព្វហេតុ​ផ្លាស់​ប្តូរ​ថ្មី​របស់​វៀតណាម​ទើបតែ​រៀន​​បោះ​ជំហាន​ដើរ​ដំបូង​។


 តំបន់ឧស្សាហកម្ម​ភូ​ងៀ (Phu Nghia) បាន​វិនិយោគ​ហេដ្ឋរចនា​សម្ពន្ធ​ទំនើប។​
រូបថត៖ កាសែតរូបភាព​វៀតណាម



 
ដោយសារ​ការ​ផ្ទេរ​បច្ចេកវិទ្យា​ទំនើប​ ម៉ាស៊ីន ​កំពុង​ជំនួស​កម្លាំង​មនុស្ស​ ​
នៅ​តំបន់​ឧស្សាហកម្ម​បច្ចេកវិទ្យា​​ខ្ពស់​​នៅ​វៀតណាម​។ រូបថត៖ កាសែតរូបភាព​វៀតណាម​



 ខ្សែ​សង្វាក់​ផលិត​ទំនើប​កំពុង​ផ្លាស់​ប្តូរ​ សាង​មុខ​មាត់​ថ្មី​នៅ​តំបន់​ឧស្សាហកម្ម​ភូងៀ​ (Phu Nghia)
(​ស្រុកចឿង​មី - Chuong My ក្រុង​​ហាណូយ​)​។ រូបថត៖ កាសែតរូបភាព​វៀតណាម​



 ខេត្ត​ប៊ិញ​យឿង (Binh Duong) ​កំពុង​ជាកន្លែង​ទាក់ទាញ​សម្រាប់​សហគ្រាសខាង​​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​
ខ្ពស់​។ រូបថត៖ ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀត​ណាម​



 ស្រាវ​ជ្រាវ​អភិវឌ្ឍន៍​ផលិតផល​​ នៅ​តំបន់​ឧស្សាហកម្ម​បច្ចេកវិទ្យា​ទីក្រុង​ហូជីមិញ​។​
រូបថត៖ កាសែតរូបភាព​វៀតណាម​



 សង្វាក់​ផលិត​ទោចក្រយាន​យន្ត​ នៅ​ខេត្ត​វិញ​ភុក​។​
រូបថត៖ កាសែតរូបភាព​វៀតណាម​



 ខ្សែ​សង្វាក់​ផលិត​ឡាន Hyundai ​ជោគ​ជ័យ​ នៅ​ខេត្ត​និញ​ប៊ិញ (Ninh Binh)​។
រូបថត៖ កាសែតរូបភាព​វៀតណាម​



 
ដោយ​សារ​មានដើម​​ទុន​វិនិយោគ​ FDI ខាង​វិស័យ​ល្បែង​ជើង​វៀតណាម ​ទើបបាន​បំពាក់​​សម្ភារ​ម៉ាស៊ីន​​
ទំនើប​ កម្លាំង​ផលិតធំ។ រូបថត៖ កាសែតរូបភាព​វៀតណាម​​



 
ខ្សែ​សង្វាក់​​ច្នៃ​ជល​ផល ​នៅ​វាលទំនាប​​ទន្លេ​​គឺវ​ឡុង​។
​ រូបថត៖ កាសែត​រូប​ភាព​​វៀត​ណាម​

 

ចាប់​ផ្តើម​​​ដល់​​ឆ្នាំ​១៩៩១ ជំនោល​វិនិយោគ​​បរទេសមួយ​ ដ៏សន្ធឹក​​ចូល​មក​វៀតណាម​​។ តាម​នោះ គ្រាន់តែអំឡុង​​ពេល​​៧​ឆ្នាំ​​ មាន​គម្រោង​ចុះបញ្ជី​វិនិយោគជាង ​២.២០០ ​​គម្រោង​​ ចូល​មក​វៀតណាម ដោយមាន​ដើម​ទុន​វិនិយោគ​​​បានចុះបញ្ជី​ជាង ​១៦​ ពាន់​លាន​ដូល្លាអាមេរិក ​នឹង​ដើមទុន​អនុវត្ត​ជាង​១២​ពាន់​លាន​ដូល្លាអាមេរិក​។
​ក្នុង​​​នោះ​ ដោយ​ឡែក​នៅ​ឆ្នាំ​១៩៩៧​ ដើមទុន​អនុវត្ត​សម្រេច​ជាង​​ ៣ ពាន់​លាន​ដូល្លាអាមរិក​ កើន ​៩,៥ ដងនៅ​​ឆ្នាំ​១៩៩១​។

សព្វ​ថ្ងៃ ៥៨%​​ដើមទុន​ FDI ប្រមូល​ផ្តុំ​លើ​ខាង​វិស័យ​ឧស្សាហកម្ម​ច្នៃ​ ផលិត​កម្ម​ បង្កើតបាន​៥០%តម្លៃ​ផលិត​ឧស្សាហកម្ម​ រួម​ចំណែក​កកើត​រូបសណ្ឋាន​នៃ​វិស័យ​​ឧស្សាហកម្ម​ស្នូល​មួយ​ចំនួន ​នៃ​ខឿន​សេដ្ឋកិច្ច​ដូចជា ​ប្រេង​ឥន្ធនៈ​​ អេឡិច​ត្រូនិក​ ទូរគមនាគមន​។​ល។​

 

ចាប់ពី​ឆ្នាំ​១៩៨៨ រហូតដល់​ខែ​សីហា ឆ្នាំ​២០១៨ ៦៣​ខេត្ត​ក្រុង​​​ទូទាំង​ប្រទេស​វៀត​ណាម​​​​​ទាក់​ទាញ​​គម្រោង​ FDI ជាង ​២.៦០០ គម្រោង​​​នៃ​ប្រទេស ​និង​តំបន់​ដីគោក​ចំនួន​១២៩ នៅ​មាន​​សុពល​ភាព ដោយ​មានសរុប​ដើម​ទុន​​ចុះ​បញ្ជី​ជាង ​​៣៣៣ ពាន់លាន​​ដូល្លា​អាមេរិក​​ ដើម​ទុនអនុវត្តសម្រេច​​ប្រហែល​​ជាង​​ ១៨​៣​ ពាន់លាន​ដូល្លាអាមេរិក​​ ស្មើ ​៥៥%​​ នៃ​សរុប​​ដើមទុន​ចុះ​បញ្ជី​នៅ​មាន​សុពល​ភាព​។

រួម​ជាមួយ​ការ​បន្ថែម​ដើមទុន​ជូនខឿន​​សេដ្ឋកិច្ច​ សហគ្រាស​ FDI នៅ​​ទាំង​រួម​ចំណែក​ផ្ទេរ​បច្ចេកទេស​គ្រប់​គ្រង​ជូន​ប្រជាជន​វៀត​ណាម​ ផ្លាស់​ប្តូរ​ថ្មី​បច្ចេកវិទ្យា​ចំពោះ​សហគ្រាស​នៅ​ក្នុង​ប្រទេស​។​

ចំពោះ​​មូលដ្ឋាន​ទាក់ទាញ​គម្រោង​ FDI ជា​ច្រើន​ដូចជា​៖ ហាណូយ​ បាក់​​និញ (Bac Ninh) ថៃ​ង្វៀន (Thai Nguyen) វិញ​ភុក (Vinh phuc) ហាយ​​ផុង​ (Hai Phong) ទីក្រុង​ហូជីមិញ​ ប៊ិញ​យ៉ឿង​ (Binh Duong) ដុង​​ណាយ​ (Dong Nai) ការ​រួម​ចំណែក​នៃ​​តំបន់​នេះ នៅ​មាន​ច្រើន​ជាង​​នេះ​ទៀត​ ធ្វើ​បំលាស់​ប្តូរ​មូលដ្ឋាននៃ​​រចនា​សម្ពន្ធ​សេដ្ឋកិច្ច​​ខេត្ត​ទីក្រុង​នីមួយ​ៗ បង្កើត​លក្ខណៈ​សម្រាប់​សហគ្រាស​ក្នុង​ប្រទេស​រីក​ចម្រើន​​និង​អាជីវកម្ម​មានប្រសិទ្ធភាព​ខ្ពស់​។​

វាយ​តម្លៃ​ខ្ពស់​​បរិស្ថាន​​វិនិយោគ​​របស់​វៀតណាម​ ក្នុងលើក​អញ្ជើញ​​​​​បំពេញ​ទស្សនកិច្ច​និង​ធ្វើ​ការជាមួយ​​​ដៃគូ​វៀតណាម​ថ្មីៗ​​​ នេះ លោក Kuniharu Nakamura ​សហប្រធាន​គណៈ​កម្មាធិការ​សេដ្ឋកិច្ច​ជប៉ុន​ - វៀត​ណាម​នៃ​សហសម្ពន្ធ​​អង្គការ​សេដ្ឋកិច្ច​​ជប៉ុន​ (Keidanren) ឲ្យ​ដឹង​ថា ចំពោះ​សហគ្រាស​ជប៉ុន​ វៀតណាម​ជា​ទីផ្សារ​​ទាក់ទាញ​ខ្លាំង​ ដោយសារ​​មាន​ប្រជា​ជន​ច្រើនកុះករ​​ ជា​ច្រក​តភ្ជាប់​នឹង​អាស៊ាន​ គោលនយោបាយ​សង្គម​​លំនឹង​ ស្ថេរភាព​។
មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​​សហគ្រាស​ជប៉ុន​​ ចង់​​ឆ្លង​មក​វៀតណាម​​វិនិយោគ​ និង​ផលិត​អាជីវកម្ម​។

និន្នាការ​នៃ​ចរន្ត​ដើម​ទុន​សកលលោក​កំពុង​បន្តដំណើរ​ការ​។ និន្នាការ​នេះ ឲ្យ​ដឹង​ថា​ចំពោះវៀតណាម​ក្នុង​ដំណាក់កាល​ខាង​មុខ ក្រោម​ការ​ចង្អុល​ការ​ ប្រតិបត្តិ​នៃ​រដ្ឋាភិបាលស្ថាបនា ស្មោះ​ត្រង់​ បម្រើ​សហគ្រាស​ និង​ប្រជាជន​វៀតណាម​មាន​ប្រៀប​ខ្លាំងយ៉ាង​​ច្រើន​​ទុក​សម្រាប់ទាក់ទាញ​ FDI ។​

តាម​លោក​ដូ​ ញ៉ឹត​ហ្វាង​ (Do Nhat Hoang) អគ្គនាយក​​នៃអគ្គ​នាយកដ្ឋាន​​វិនិយោគ​បរទេស​​ (ក្រសួង​ផែនការ​និង​វិនិយោគ​) គោលនយោបាយ​ទាក់ទាញ​​ FDI របស់​វៀតណាម​មាន​ភាព​ងាយ​ស្រួល​បង្គួរ​ ក្នុងពេល​ប្រទេស​ជាច្រើន​លើពិភពលោក​មាន​គោលនយោបាយ​វិនិយោគ​មិន​ឯកភាព​ តភ្ជាប់​ “បិទ​ - ​បើក” វៀតណាម​តែង​រក្សា​គោលនយោបាយ​ “បើកចំហ​​” ទាក់ទាញ​វិនិយោគ​។ នេះ​ជា​ពន្ទុះ​​មួ​យ​ក្នុង​ចំណោម ”​ពន្ទុះ​បូក​” សំខាន់​ជួយ​ឲ្យ​វៀតណាម ​ទទួល​បាន​ការ​យក​ចិត្តទុក​ដាក់​នៃការ​​វិនិយោគិន​លើពិភពលោក​។​

“​វៀតណាម​​ត្រូវ​ប្រមូលផ្តុំ​អាទិភាព​ទាក់ទាញ​គម្រោង​បច្ចេកវិទ្យា​ខ្ពស់​នៃ​សម្ពន្ធ​ក្រុមហ៊ុន​អន្តរ​ប្រទេស​ខាង​វិស័យ​​ឧស្សាហកម្ម​ច្នៃ​ កសិកម្ម​ប្រសិទ្ធភាព​ខ្ពស់​ បច្ចេកវិទ្យា​ព័ត៌មាន ​និង​វិស័យ​សេវាកម្ម​ ដែល​វៀតណាម​មាន​សក្តានុពល​និង​ប្រៀបខ្លាំង​​បើនឹង​​​ធៀប​” រដ្ឋមន្រ្តី​ក្រសួង​ផែនការ​និង​វិនិយោគ​ លោក​ង្វៀន​ ជី​យុង​ (Nguyen Chi Dung) ឲ្យ​ដឹង​ថា​។​

ដោយ​កម្លាំង​ខិត​ខំមិន​ឈប់​ឈរ ​ក្នុងការ​កែប្រែ​​​នៃ​រដ្ឋាភិបាល​ ភាព​ជិតស្និទ្ធ​​​បើកចំហ​​នៃ​ប្រជាជនវៀតណាម​ លោក​​រដ្ឋមន្រ្តី ង្វៀន ​ជីយុង (Nguyen Chi Dung) ​​សង្ឃឹមថា​គោលនយោបាយ​បើកចំហ​​របស់​វៀតណាម​ ក្នុងពេលវេលា​ខាង​មុខ​ សហគ្រាស​បាន​វិនិយោគ​និង​បន្តបើកទូលាយ​វិនិយោគ​ ​ពង្រីក​មាន​ប្រសិទ្ថភាព​ មួយ​ថ្ងៃកាន់​តែ​រីក​ចម្រើន​។ វិនិយោគិន​មិន​ទាន់​មាន​គម្រោង​វិនិយោគ​ ឆាប់​ស្វែង​រក​ឱកាស​វិនិយោគ​ នាំ​យក​ផល​ប្រយោជន៍​​ជូន​សហគ្រាស​ខ្លួន​​ ចូល​រួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ - សង្គមកិច្ច​វៀតណាម​៕​

អត្ថបទ៖ កាសែតរូបភាព​វៀតណាម
រូបថត៖ កាសែត​រូភាព​វៀតណាម​ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 


HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

បន្ទាប់ពីជាង ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបាន​ផលិតនៅវៀតណាម

Top