រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគប៊ុយក្វាងវិញ។ រូបថត៖ ដឹកតាម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម។
អ្នកយកព័ត៌មាន៖ ជម្រាបប្រសាសន៍លោករដ្ឋមន្រ្តី សំរាប់ឆ្នាំ២០១៥ គឺជាឆ្នាំគូសបញ្ជាក់នូវជំហានសំខាន់មួយក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាម។ ដូច្នេះវៀតណាមនឹងត្រូវប្រឈមមុខនឹងបញ្ហាអ្វីខ្លះក្នុងសមាហរណកម្ម?
រដ្ឋមន្រ្តី ប៊ុយក្វាងវិញ៖ វៀតណាមកំពុងសកម្មក្នុងការចុះហត្ថលេខា លើកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរី និងឈានចូលឆ្នាំ២០១៦ វៀតណាមនឹងចាប់ផ្តើមឈានចូលសមាហរណកម្ម នៅកម្រិតខ្ពស់ជាង បើប្រៀបនឹងកម្រិតសមាហរណកម្មសព្វថ្ងៃ។
ជាបឋមគឺយើងចូលរួមការបង្កើតសហគមន៍អាស៊ាន ក្នុងនោះមានសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៥។ ពេលចូលរួមសហគមន៍នេះ យើងនឹងត្រូវប្រឈមមុខចំពោះបញ្ហាទាំងបី៖ នោះគឺការបង្វិលទំនិញដោយសេរីការបង្វិលវិនិយោគដោយសេរី និងការបង្វិលពលករដែលមានបច្ចេកទេសជំនាញខ្ពស់ដោយសេរី។
តាមខ្ញុំបើមិនលើកកម្ពស់សមត្ថភាពប្រកួតប្រជែងទេ យើងនឹងអាចបាត់បង់ការងារ “នៅនឹងទីកន្លែង”។ ខ្ញុំសូមលើកយកឧទាហរណ៍ដូច៖ ការជ្រើសរើសអាកាសយានិករបស់អាកាសចរណ៍ Vietnam Airlines កន្លងហើយ។ បើកាលពីមុននេះ គ្រាន់តែជ្រើសរើសពលករក្នុងប្រទេស។ ប៉ុន្តែឥឡូវនេះ Vietnam Airlines អាចជ្រើសរើសបុគ្គលិកនៅទូទាំងតំបន់អាស៊ាន ហើយនេះក៏ជាបញ្ហាប្រឈមវិជ្ជមានចំពោះមុខ។
បន្ទាប់មក ឆ្នាំ២០១៦ វៀតណាមត្រូវឈានចូលអនុវត្ត FTA វៀតណាម-កូរ៉េខាងត្បូង ដែលមានសុពលភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦។ កិច្ចព្រមព្រៀង FTA មួយទៀត រវាងវៀតណាមនិងសហព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប កំពុងត្រៀមបានអនុម័ត។ មិនទាន់និយាយដល់ កិច្ចព្រមព្រៀង FTA មួយចំនួនផ្សេងទៀត កំពុងរងចាំដូចជា៖ វៀតណាម-អឺរ៉ុប TPP ។ល។ ដូច្នេះ អាចនិយាយថាបញ្ហាធំទាំងឡាយនេះ ជាជំហានមួយក្នុងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាម។
អ្នកយកព័ត៌មាន៖ ជម្រាបលោករដ្ឋមន្រ្តី ការសមាហរណកម្មសេដ្ឋកិច្ចនេះ នឹងមានឥទ្ធិពលដល់ខឿនសេដ្ឋកិច្ចរបស់វៀតណាម ក្នុងរយៈពេលខាងមុខដូចម៉្តេចខ្លះ? រដ្ឋាភិបាលវៀតណាមនិងសហគ្រាសវៀតណាមបានត្រៀមបម្រុងអ្វី ដើម្បីទទួលឱកាសពីកិច្ចព្រមព្រៀង FTA ផ្តល់ឲ្យ?
រដ្ឋមន្រ្តីប៊ុយក្វាងវិញ៖ រដ្ឋសភានិងអ្នកឯកទេសសេដ្ឋកិច្ច កាសែតបាននិយាយ អំពីបញ្ហាទាំងនេះយ៉ាងច្រើន។ តាមខ្ញុំ មានចរន្តទស្សនៈពីរ។ ចរន្តទស្សនៈទីមួយនិយាយថា យើងបាននិងកំពុងត្រៀមបម្រុងយ៉ាងល្អ។ រដ្ឋាភិបាលត្រៀមបម្រុងល្អ និងសហគ្រាសក៏បានត្រៀមបម្រុងហើយដែរ។
ទស្សនៈមួយចំនួនធំយល់ឃើញថា យើងត្រូវការមានផែនការជាក់ច្បាស់ជាង លម្អិតជាងដើម្បីឲ្យរាល់សហគ្រាស ប្រជាជនយល់ដឹងបានឱកាសពេល ដែលកិច្ចព្រមព្រៀងទាំងនេះនាំមក។ ហើយបង្ហាញរបៀបធ្វើដូចម្តេច ដើម្បីទាញយកឱកាសនោះឲ្យបាន ព្រមទាំងបង្ហាញបានបញ្ហាត្រូវប្រឈមក្នុងផ្នែក វិស័យនីមួយៗ ។
ខ្ញុំនិយាយដូចនេះ ពីព្រោះកិច្ចព្រមព្រៀងទាំងឡាយមិនដូចគ្នាទេ។ មិនមែន កិច្ចព្រមព្រៀង FTA ណាក៏ដូចកិច្ចព្រមព្រៀង FTA ណា។ កិច្ចព្រមព្រៀងនីមួយៗមានចំណុចរួមមួយចំនួន ឧទាហរណ៍ ផ្នែកវាយនភណ្ឌមានបញ្ហាប្រឈមផ្សេង វិស័យបច្ចេកវិទ្យាអេឡិកត្រូនិកផ្សេង ផ្នែកកសិកម្មកាន់តែផ្សេងទាំងស្រុងទៀត។ ហេតុដូចនេះ វិស័យ ក្រសួង និងផ្នែកនីមួយៗ ត្រូវបង្ហាញនូវបញ្ហាប្រឈមទាំងឡាយ ចំពោះរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មយ៉ាងណា។ ហើយត្រូវវាយតម្លៃត្រឹមត្រូវចំពោះដៃគូរបស់ខ្លួន ។
ខ្ញុំឧទាហរណ៍៖ កិច្ចព្រមព្រៀង FTA ទ្វេភាគីរវាងវៀតណាម-កូរ៉េខាងត្បូង គឺប្រទេសកូរ៉េខាងត្បូងមានចំណុចខ្លាំងនិងខ្សោយ បើប្រៀបនឹងវៀតណាម។ បើកិច្ចព្រមព្រៀង FTA រវាងវៀតណាម-កូរ៉េខាងត្បូងបើកចេញ គឺការឥទ្ធិពលរបស់កូរ៉េខាងត្បូង ចំពោះវៀតណាម ពេលដែលបើកទ្វារយ៉ាងដូចម្តេច? ហើយផ្ទុយទៅវិញយើងមានឱកាសអ្វីពេលនាំចេញទៅកូរ៉េខាងត្បូង។
នោះគឺជាបញ្ហាជាក់ស្តែង។ ខ្ញុំគិតថា យើងធ្វើបាននូវបញ្ហាសារវ័នមួយចំនួនអំពីការជូនព័ត៌មាន ដល់សហគ្រាស ដល់ផ្នែកទំនិញ ប៉ុន្តែយើងមិនអាចធ្វើបានគ្រប់ប្រការដូចខ្ញុំនិយាយនោះទេ។
តាមខ្ញុំ យើងត្រូវប្រជុំសហគមទាំងឡាយ ហើយពិភាក្សាជាមួយសហគ្រាស។ ចាប់ពីនោះ កសាងយន្តការគោលនយោបាយជម្រុញកម្លាំងចលករក្នុងប្រទេស អាចទាញយកបាននូវឱកាសដែល កិច្ចព្រមព្រៀង FTA នាំមក ហើយមានផ្នែនការឆ្លងកាត់បញ្ហាប្រឈមទាំងនេះ ។
ខ្ញុំយល់ថា ភារកិច្ចរបស់រដ្ឋាភិបាល កម្មាភិបាល និងផ្នែកត្រូវធ្វើច្រើនជាងនេះទៀត បំផុតគឺយើងនៅមានពេលវេលា។ ពីព្រោះ កិច្ចព្រមព្រៀងធំបំផុតដែលយើងត្រូវប្រឈមមុខ នោះគឺ កិច្ចព្រមព្រៀង FTA រវាងវៀតណាមនិងអឺរ៉ុប និងកិច្ចព្រមព្រៀង TPP ។
ត្រូវការសរសេរព្រាងផែនការលម្អិតមួយ ដើម្បីអូសទាញយកនៅប្រៀបខ្លាំងដែលនាំមក ឆ្លងកាត់បានបញ្ហាប្រឈម នឹងត្រូវប្រឈមមុខនូវពេលចូលរួមកិច្ចព្រមព្រៀង FTA ទាំងសកលលោក។
វៀតណាមនឹងរងឥទ្ធិពលជាក់ស្តែង ចំពោះបញ្ហាបង្វិលពលករដែលមានបច្ចេកទេសខ្ពស់ដោយសេរី ក្នុងប្លុកអាស៊ាន។
រូបថត៖ វូស៊ិញ-ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ផ្នែកផលិតកម្មនិងផលិតរថយន្តក្នុងប្រទេស នឹងរងកម្លាំងគាបសង្កត់ពីការនាំរថយន្តចូល។
រូបថត៖ ត្រឹនវៀត-ទីភ្នាក់ងារសារព័ត៌មានវៀតណាម
បង្កើតសហគមណ៍អាស៊ាននឹងមានការជះឥទ្ធិពលដល់ការងារជ្រើសរើសពលករនៃផ្នែកអាកាសចរណ៍វៀតណាម។
រូបថត៖ យីខឿង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ពេលចូលរួមសហគមន៍អាស៊ាន វៀតណាមនឹងត្រូវប្រឈមមុខនឹងបញ្ហាពីការបង្វិលទំនិញដោយសេរី។
រូបថត៖ ដ័នម៉ាញយឿង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម
អ្នកយកព័ត៌មាន៖ មានមតិជាច្រើនពោលថាសហគ្រាសឯកជន សហគ្រាសធុនល្មមនិងតូចសព្វថ្ងៃយ៉ាងឯកោ មិនមានអាទិភាព ដូចសហគ្រាសដែលមានប្រាក់វិនិយោគទុនពីបរទេស។ លោករដ្ឋមន្រ្តីវាយតម្លៃពីមតិខាងលើដូចម្តេចដែរ?
រដ្ឋមន្ត្រី ប៊ុយក្វាងវិញ៖ តាមខ្ញុំ រដ្ឋាភិបាលមើលសំខាន់នូវផ្នែកសេដ្ឋកិច្ចទាំងអស់ និងរដ្ឋាភិបាលក៏កំពុងធ្វើការងារយ៉ាងច្រើន ដើម្បីប្លុកសហគ្រាសនេះ។ មិនត្រឹមតែរដ្ឋាភិបាល រដ្ឋសភា ទាំងប្រព័ន្ធរដ្ឋាភិបាលសុទ្ធតែចូលរួមទាំងអស់។
ជាក់ស្តែង ច្បាប់ដែលបានបង្កើតចេញជាទូទៅដូចជា៖ ច្បាប់វិនិយោគ ច្បាប់ពាណិជ្ជកម្មកែប្រែ និងច្បាប់ពន្ធកែប្រែ ក្នុងរយៈពេលកន្លងទៅសុទ្ធតែមានអាទិភាព សម្រាប់សហគ្រាសធុនល្មមនិងតូច សហគ្រាសឯកជន។
យ៉ាងណាមិញ កំពុងមានការប្រៀបធៀបសហគ្រាស FDI មានអាទិភាពច្រើនជាង។ ប្រការនោះ អាចត្រូវចំពោះជ្រុងណាមួយតែប៉ុណ្ណោះ ប៉ុន្តែមិនត្រូវទាំងស្រុងទេ។ ហេតុដូចនេះ ច្បាប់គឺជាច្បាប់រួមឲ្យផ្នែកទាំងអស់។ ខ្ញុំឧទាហរណ៍៖ មិនមែនច្បាប់បច្ចេកវិទ្យាខ្ពស់អនុវត្តតែឲ្យសហគ្រាស FDI។
ច្បាប់បច្ចេកវិទ្យាខ្ពស់ គឺអនុវត្តឲ្យទាំងសហគ្រាសក្នុងប្រទេស និងសហគ្រាសបរទេស។ បញ្ហាគឺសហគ្រាសក្នុងប្រទេសទៅជិត និងមានគ្រប់លក្ខណៈដើម្បីទទូលយកអាទិភាពនេះទេ ហើយចុះឈ្មោះដើម្បីអនុវត្តដែរឬទេ។
ហើយច្បាប់នេះមិនមែនកំណត់ ថាសម្រាប់សហគ្រាសបរទេស។ ប៉ុន្តែពីព្រោះសហគ្រាសបរទេសគឺជាសម្ព័ន្ធក្រុមហ៊ុនធំអន្តរជាតិ ពួកគេមានផលិតផលសម្រេចគុណភាពកម្រិតខ្ពស់ ហើយពួកគេមានគ្រប់សំណូមពរ។
អ្នកយកព័ត៌មាន៖ ខាងក្រសួងផែនការនិងវិនិយោគបាន និងកំពុងសេនាធិការឲ្យរដ្ឋាភិបាល កសាងរបងច្បាប់ដូចម្តេច ដើម្បីបង្កលក្ខណៈឲ្យសហគ្រាសឯកជនរីកចម្រើនបាន ជម្រាបប្រសាសន៍រដ្ឋមន្រ្តី?
រដ្ឋមន្រ្តីប៊ុយក្វាងវិញ៖ ខ្ញុំយល់ស្របនឹងមតិមួយគឺ យើងមិនទាន់យកចិត្តទុកដាក់គ្រប់គ្រាន់ និងមិនទាន់ច្បាប់តឹងតែង ដើម្បីបង្កលក្ខណៈឲ្យសហគ្រាសឯកជន ធុនល្មមនិងតូចរបស់វៀតណាមរីកចម្រើន។ នេះក៏ជាប្រការដែលខ្ញុំព្រួយបារម្ភ។
ទោះបី មានអាទិភាពហើយ ប៉ុន្តែត្រូវតែធ្វើ និងធ្វើទៀត ដើម្បីឲ្យសហគ្រាសទន់ខ្សោយឈរឡើង រីកចម្រើនខ្លាំងឡើង ដើម្បីក្លាយជាកងកម្លាំងស្នូលនៃខឿនសេដ្ឋកិច្ចវៀតណាម។
ដូចនេះហើយ ក្រសួងផែនការនិងវិនិយោគបានបង្កើតច្បាប់ជាច្រើន ក្នុងនោះមានច្បាប់ជាច្រើន បង្កលក្ខណៈងាយស្រួលឲ្យសហគ្រាសដូចជា៖ ច្បាប់វិនិយោគ ច្បាប់សហគ្រាសកែប្រែ។ ហើយខាងមុខនេះយើងខ្ញុំនៅធ្វើជាងនេះទៅទៀត។ ឆ្នាំ២០១៥ ក្រសួងផែនការនិងវិនិយោគបានរដ្ឋាភិបាលអនុញ្ញាតបង្កើតមូលនីធិឧបត្ថម្ភសហគ្រាសធុនល្មមនិងតូច។
មូលនីធិនេះនឹងប្រើប្រាក់ក្នុងថវិការជាតិ ហើយតាមរយៈធនាគារពាណិជ្ជកម្ម ដើម្បីសម្រាប់ឲ្យកម្ចីលើកទឹកចិត្តដល់សហគ្រាសធុនល្មមនិងតូច។ ក្រសួងផែនការនិងវិនិយោគកំពុងធ្វើម្ចាស់នៃមូលនីធិឧបត្ថម្ភនេះ។
ខាងមុខនេះ យើងខ្ញុំកំពុងសរសេរព្រាងច្បាប់ឧបត្ថម្ភសហគ្រាសល្មមនិងតូច មិនត្រឹមនៅកម្រិតថ្នាក់សន្ធិសញ្ញា ការងារនេះបានរដ្ឋសភាឯកភាព។ សព្វថ្ងៃ គណៈកម្មការសរសេរព្រាងកំពុងសកម្ម ដើម្បីបង្កើតច្បាប់ព្រាងដំបូង ដើម្បីពិភាក្សាពីគោលនយោបាយអាទិភាព ឧបត្ថម្ភឲ្យសហគ្រាសធុនល្មមនិងតូច។
ក្រៅពីនេះ យើងខ្ញុំកំពុងស្នើរដ្ឋាភិបាល បង្កើតមជ្ឈមណ្ឌលពន្លកនៃសហគ្រាស ក៏ដូចជាការឧបត្ថម្ភកែច្នៃ។ ពីព្រោះគំនិតកែច្នៃនេះ នឹងចាប់ផ្តើមពីប្រជាជនទាំងឡាយ និងសមាសភាពទាំងអស់។
យើងខ្ញុំលើកទឹកចិត្តស្រទាប់យុវវ័យ បញ្ញាវ័ន ដើម្បីពួកគេអាចរិះគិតដល់ការច្នៃប្រឌិត ដល់គំនិតថ្មី វិនិយោគផ្សង ពីនោះលើកទឹកចិត្តស្រទាប់សហគ្រាសវ័យក្មេងរីកចម្រើន៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាមកាសែតរូបភាពវៀតណាម