• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឱកាសសេដ្ឋកិច្ចក្រោយ Covid-19 និងមេរៀនពីវៀតណាម

 អ្នក​កាសែត Mohamed Kamal ចាត់ ទុកថា ដើម្បីឆ្លើយតបនឹងដំណាក់កាលក្រោយ Covid-19 វៀតណាមបាន កសាង​យុទ្ធសាស្ត្រ​និងគោលនយោបាយដ៏សមស្របក្នុងរយៈពេលខ្លីនិង មធ្យមដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ហើយ​បទ​ពិសោធន៍​នេះអាចត្រូវបាន អនុវត្តនៅអេហ្ស៊ីបនិងប្រទេសអារ៉ាប់ផ្សេងៗទៀតបានដែរ។ 
 
កាសែត​ Almasryalyoum របស់អេហ្ស៊ីបទើបតែបានចុះផ្សាយអត្ថបទវិភាគ ស្ដីពីគោល​នយោបាយ​និ​ង​យុទ្ធសាស្ត្រ​របស់​វៀត​ណាម ដើម្បីឆ្លៀតយក ឱកាសសេដ្ឋកិច្ចក្រោយ Covid-19។ អ្នកកាសែត Mohamed Kamal ចាត់ ទុកថា ដើម្បីឆ្លើយ​តបនឹងដំណាក់កាលក្រោយ Covid-19 វៀតណាមបាន កសាងយុទ្ធសាស្ត្រនិង​គោលន​យោបាយ​ដ៏សម​ស្រប​ក្នុង​រយៈពេលខ្លីនិង មធ្យមដើម្បីស្ដារសេដ្ឋកិច្ច​ឡើងវិញ ហើយបទពិសោធន៍​នេះអាចត្រូ​វបាន អនុវត្ត​នៅអេហ្ស៊ីប​និងប្រទេសអារ៉ាប់ផ្សេងៗទៀតបានដែរ។ យោងតាមអត្ថ បទនេះ គោលនយោបាយក្នុង​រយៈពេល​មធ្យម​របស់​វៀតណាមនោះគឺ យកចិត្តទុកដាក់ដល់វិស័យកសិកម្ម ដោយសារពិភពលោកទាំងមូលនឹង យកចិត្ត​ទុក​​ដាក់​ដល់សន្តិសុខស្បៀងអាហារក្រោយ Covid-19។ លើវិស័យ ទេសចរណ៍ រដ្ឋាភិបាល​វៀត​ណាម​បាន​ជួយ​ឧបត្ថម្ភ​បណ្ដា​ក្រុមហ៊ុន​អាកាស ចរណ៍ ក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាននិងតំបន់រមណីយ ដ្ឋាន ដើម្បីផ្គត់​ផ្គង់​សេវាទេសចរណ៍ដោយមានតម្លៃសមរម្យ ក្នុងគោល បំណងទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំងជាតិ​និង​អន្តរជាតិ​ក្រោយ​ជំងឺឆ្លង​។ គោល នយោបាយគួរឲ្យកត់សម្គាល់មួយទៀតគឺខ្សែសង្វាក់ផ្គត់ផ្គង់។ រដ្ឋាភិបាល វៀតណាមចាត់​ទុក​ថា ​នេះជាឱកាសល្អដើម្បីទាក់ទាញទុនវិនិយោគសំដៅ ផ្លាស់​ប្ដូរខ្សែសង្វាក់ផ្គ​ត់ផ្គង់ ព្រមទាំង​ជំរុញការ​ទាក់​ទាញ​ទុន​វិនិយោគដោយ ផ្ទាល់ពីបរទេសតាមរយៈគោលនយោបាយអនុគ្រោះអំពីពន្ធនិងការជួលដី ការពា​រក​ម្មសិទ្ធិ​បញ្ញា​ ជួយឧបត្ថម្ភបណ្ដុះបណ្ដាលធនធានមនុស្សនៅតំបន់ និងប្រើប្រាស់ផលិតផល​របស់​វិនិយោគិន​នៅក្នុងគម្រោង​តំបន់នានាផង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top