• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឱកាសពី EVFTA ចំពោះមុខបម្រែបម្រួលនៃជំងឺរាតត្បាត COVID-19


 លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញនិងនាំចូលនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម
 

យោងតាម​ការព្យាករណ៍ថា ខណៈពេលដែល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ចូលជាធរមាន ប្រសិនបើ​រាល់​ការ​សន្យាស្តីពី​ការ​កាត់​បន្ថយ​ពន្ធគ​យនិង​មិន​មែន​ពន្ធ​គយ​ត្រូវ​បាន​អនុវត្ត​ពេញ​លេញ រួមជាមួយកត្តាផ្សេងទៀត ពិតណាស់ថា កំណើនសេដ្ឋកិច្ចរបស់វៀត ណាមនឹងត្រូវបាន​កែលម្អ​ទាំងក្នុង​រយៈពេលខ្លី មធ្យមនិងយូរអង្វែងជាពុំខាន។
 
អ្នកជំនាញ​សេដ្ឋកិច្ចជឿជាក់ថា នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ដែលប៉ះពាល់​ដល់​ស្ថាន​ភាពផលិតកម្មនិងការនាំចេញ - នាំចូលរបស់វៀតណាមក៏ដូចជានៅលើពិភពលោក ការដែល​កិច្ចព្រម​ព្រៀង ​EVFTA ត្រូវបានអនុវត្តនឹងរួមចំណែក ស្តារខឿនសេដ្ឋកិច្ច ដែលធ្លាក់ចុះ ក្នុងដំណាក់​កាល​ជំងឺ​រីករាល​​ដាល។ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញនិងនាំចូល នៃក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ បានឲ្យដឹងថា៖ “ទីផ្សារ EU  គឺជាទីផ្សារដ៏ធំមួយ ហើយ ក៏កំពុងបង្កើតតម្លៃខ្ពស់ នៅក្នុងសកម្ម​ភាព​​នាំ​ចេញ និងនាំចូលរបស់វៀតណាម។ ទាំងនេះក៏ជាមុខទំនិញប្រពៃណីនិងមានគុណសម្បត្តិ ដូចជា វាយនភណ្ឌ​ ស្បែកជើង ផលិតផលកសិកម្ម ជលផលនិងផលិតផលឈើជាដើម។ ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ វៀតណាមបានជ្រៀតចូលនិងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីនៅក្នុងទីផ្សារនេះ។ ជាមួយ នឹងកិច្ចព្រមព្រៀង​ EVFTA ចូលជាធរមាន វៀតណាមក៏នឹងមាន​គុណសម្បត្តិ​បន្ថែមទៀត​ក្នុងការទាក់​ទងផ្ទាល់​នឹង​ផ្សារ”។

អាច​និយាយបាន​ថា ក្នុងដំណាក់កាលក្រោយជំងឺរាតត្បាត ប្រសិនបើកិច្ចព្រមព្រៀង EVFTA ចូលជាធរមាន សហគ្រាស​វៀតណាមជាច្រើននឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការកាត់បន្ថយ ឬលុបបំបាត់​របាំង​ពន្ធគយ​លើទីផ្សារ​អឺរ៉ុប ដើម្បីទាញយកទីផ្សារ ១៨ សែនកោដិ​ដុល្លារនេះ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top