• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឯកអគ្គរដ្ឋទូត EU ប្រចាំអាស៊ានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំកំពូលអាស៊ាន ៣៦ និងកិច្ចសហប្រតិបត្តិការអឺរ៉ុប - អាស៊ាន

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំនៅសមា គមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Igor Driesmans បានវាយតម្លៃថា វៀតណាមបានជំនះរាល់ឧបសគ្គដែលមិនធ្លាប់មានពីមុន មក ដើម្បីរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នៅថ្ងៃទី ២៦ ខែមិថុនា។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំនៅសមា គមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Igor Driesmans


លោកឯកអគ្គរដ្ឋទូត Driesmans បានសង្កត់ធ្ងន់ថា ជាលើកដំបូងក្នុងរយៈពេលជាងពាក់កណ្តាលសតវត្សរ៍មក មេដឹកនាំអាស៊ានបានជួបនិងពិភាក្សាគ្នាតាមរយៈប្រព័ន្ធវីដេអូដែរ។ ទោះបីស្ថិតក្នុងបរិបទលំបាកក៏ដោយ ក៏កិច្ចប្រជុំកំពូលផ្លូវការលើកដំបូងដែលរៀបចំឡើង ដោយប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ នៅតែទទួលបានលទ្ធផលសំខាន់ៗជាច្រើន។ មេដឹកនាំអាស៊ានបានបន្តធ្វើរបៀបវារៈសមាហរណកម្មតំបន់ ដោយទទួលយកនូវសេចក្តីថ្លែងការណ៍ “ចក្ខុវិស័យអំពីអាស៊ានមួយដែលមានភាពស្អិតរមួតនិងការឆ្លើយតប៖ ជម្នះរាល់បញ្ហាប្រឈមនិងរក្សាកំណើនប្រកបដោយចីរភាព”។ ជាមួយនឹងឯកសារដ៏ពេញលេញនេះ មេដឹកនាំអាស៊ានបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តវឌ្ឍនភាពនៅក្នុងវិស័យជាច្រើន ជំរុញថែមទៀតនូវចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥។ ជាពិសេស សេចក្តីថ្លែងការណ៍នេះបានទទួលស្គាល់តម្រូវការចាំបាច់គឺត្រូវឆ្លើយតបប្រកបដោយប្រសិទ្ធភាពជាមួយនឹងជំងឺរាតត្បាត COVID-19 ទន្ទឹមនឹងការស្តារសេដ្ឋកិច្ចនិងសង្គមនៅក្នុងតំបន់ផង។

លោកឯកអគ្គរដ្ឋទូត Driesmans បានចាត់ទុកថា ការដែលវៀតណាមបានផ្តោតសំខាន់លើការពង្រឹង “ភាពស្អិតរមួតនិងការឆ្លើយតប” គឺសមស្របបំផុតនៅក្នុងបរិបទបច្ចុប្បន្ន។ ក្រោមការដឹកនាំរបស់វៀតណាម អាស៊ានបានបង្ហាញការត្រៀមខ្លួនយ៉ាងពិតប្រាកដ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយសម្រាប់តំបន់និងកាត់បន្ថយផលប៉ះពាល់នៃវិបត្ដិនេះ។ យ៉ាងណាមិញ វៀតណាមក៏បានបញ្ជាក់ជាថ្មីនូវតួនាទីមជ្ឈភាពរបស់ខ្លួននិងឯកភាពរបស់អាស៊ាន តាមរយៈការរក្សាការសន្ទនាជាទៀងទាត់និងជាក់ស្តែងរវាងអាស៊ាននិងដៃគូ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាត ហើយត្រូវបានបញ្ជាក់តាមរយៈកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូថ្នាក់រដ្ឋមន្ត្រីអាស៊ាន - សហភាពអឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺរាតត្បាត កាលពីខែមីនាឆ្នាំ ២០២០ កន្លងមក។

លោកឯកអគ្គរដ្ឋទូត Driesmans បានបញ្ជាក់ថា សហគមន៍អឺរ៉ុបនឹងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីកសាងសហគមន៍មួយប្រកបដោយវិបុលភាព សុវត្ថិភាពនិងសាមគ្គីភាព ព្រោះប្រការនេះនឹងផ្តល់ផលប្រយោជន៍ដល់តំបន់ទាំងពីរផងដែរ៕

​តាម VOV5-​ វិទ្យុសម្លេងវៀតណាម


ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top