• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឯកអគ្គរដ្ឋទូតឥណ្ឌាមកជំរៀបលានាយករដ្ឋមន្រ្តីវៀតណាម

 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន ស្នើអោយភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ព្រម​ទាំងជួយ ​សម្រួលដល់មុខទំនិញផ្លែឈើវៀតណាមជ្រៀតចូ​លទីផ្សារឥណ្ឌាផងដែរ​។ 
 
នាព្រឹក​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ទទួលជួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា លោក Parvatheneni Harish ដែលមក ជំរៀបលាក្នុង​ឱកាស​បញ្ចប់​អាណត្តិ​បេស កកម្មការទូតនៅវៀតណាម។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន ស្នើអោយ​ភាគី​ទាំង​ពី​របន្តជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ព្រមទាំងជួយ សម្រួល​ដល់​មុខ​ទំនិញ​ផ្លែឈើ​វៀតណាម​ជ្រៀត​ចូល​ទីផ្សារ​ឥណ្ឌាផងដែរ។ ជា មួយលទ្ធផលសហប្រតិបតិ្តការដ៏ល្អប្រសើរក្នុងវិស័យការពារជាតិ លោកនាយក រដ្ឋមន្ត្រី​វៀត​ណាមបានស្នើអោយប្រទេសទាំងពីរបន្តជំរុញកិច្ចសហប្រតិបតិ្តការ ក្នុងវិស័យនេះអោយ​បាន​ខ្លាំង​ក្លាថែម​ទៀត​នាពេលខាងមុខ។
 
ជាការឆ្លើយត​ប ឯកអគ្គរដ្ឋទូតឥណ្ឌាលោក Parvathaneni Harish មាន គោលបំណងថា ប្រទេស​ទាំងពីរ​នឹង​បន្ត​ជំរុញ​កិច្ច​សហប្រតិបតិ្តការក្នុងវិស័យ ពាណិជ្ជកម្ម ដែលក្នុងនោះមានការជួយសម្រួល់ដល់ការប្រើប្រាស់មុខទំនិញ កសិផល​និង​ផ្លែឈើរបស់វៀតណាម។ ក្រៅពីនោះ លោកឯកអគ្គរដ្ឋទូតក៏បាន ជម្រាបថា ឥណ្ឌានឹង​គាំទ្រចំពោះវៀ​តណា​មក្នុ​ងឋានៈជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការស​ហប្រជាជាតិអាណត្តិ២០២០-២០​២១៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

កាលពីយប់ថ្ងៃទី ១៤ មេសា នៅស្ថានីយ៍រថភ្លើង Da Lat ទីក្រុង Da Lat ខេត្ត Lam Dong អគ្គក្រុមហ៊ុនផ្លូវរថភ្លើងវៀតណាម បានបើកសម្ពោធដំណើររថភ្លើងពេល រាត្រី Da Lat - Trai Mat ដោយមានឈ្មោះថា “ដំណើរពេលរាត្រីនៅ Da Lat”។

Top