• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយយរដ្ឋមន្ត្រីវៀតណាម Vuong Dinh Hue ទទួលជួប​ជាមួយតំណាងរ​ងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​


 
ឧបនាយយរដ្ឋមន្ត្រីវៀតណាម Vuong Dinh Hue ទទួលជួបជាមួយតំណាងរងពាណិជ្ជកម្ម
សហរដ្ឋអាមេរិក លោក Jeffrey Gerrish

នារសៀលថ្ងៃទី២១ ខែ​ឧសភា ឆ្នាំ​២០១៨ នៅរដ្ឋធា​នីហាណូយ ឧបនាយយរដ្ឋម​ន្ត្រី​វៀត​ណាម លោក Vuon​g Dinh Hue បាន​ទទួល​ជួបជាមួយតំណាងរង​ ពាណិជ្ជកម្មសហរដ្ឋអាមេរិ​ក លោក Jeffrey G​errish ដែលកំពុង​បំពេញ ទស្សន​កិច្ចកា​រងារនៅវៀតណាម។​

ក្នុងជំនួបនេះ លោក V​uong Dinh Hue បានអះអាងថា ទំនាក់​ទំនងវៀតណា​ម ​- អាមេរិក​បន្តអភិវឌ្ឍ​យ៉ាង​ជាក់​ស្តែង ​និង មានប្រសិទ្ធភាពលើវិស័យជាច្រើ​ន ​ជាពិសេស ក្រោយ​ពីដំណើរ​ទស្សនកចិ្ច​របស់​នាយក​រដ្ឋមន្ត្រី​វៀត​ណាម​ លោក Nguyen Xuan Phuc នៅអាមេ​រិក (ក្នុងខែឧសភា ​ឆ្នាំ២​០១៧) និង ដំណើរ​ទស្សនកិច្ច​របស់​ប្រធានា​អធិបតីអាមេរិក​ លោក Donald Trump នៅវៀតណាម​ (ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧​) ក្នុង​នោះ មានកិច្ច​សហប្រតិបត្តិការ​លើវិស័យសេដ្ឋកិច្ច និង ពាណិ​ជ្ជកម្ម ដើរតួនាទី​យ៉ាងសំខាន់​ក្នុងទំនាក់ទំនង​នៃប្រទេស​ទាំងពីរ។  លោ​ក Vuong Dinh Hue ក៏បញ្ជាក់ទៀតដែរថា​ រដ្ឋាភិបាលវៀតណាមកំ​ពុង​ខិតខំ ប្រឹង​ប្រែង​អស់​ពីកម្លាំង​កាយចិត្ត​ ដើម្បី​កែលម្អនូវបរិស្ថានធ្វើអាជីវកម្ម និង​លើក កំពស់សមត្ថភាពប្រកួតប្រ​ជែងថ្នាក់​ជាតិ យោង​តាមស្មារតី​ រដ្ឋាភិបាលបម្រើដើម្បី ប្រជាជន ​សហគ្រាសនានា ផងដែ​រ។

រីឯ​ខ្លួនវិញ លោក  Jeffre​y Gerrish បានអះអាងថា អាមេរិកនឹ​ងអភិវឌ្ឍថែមទៀត ​នូវទំនាក់​ទំនង​លើវិស័យ​សេដ្ឋកិច្ច​ និងពាណិជ្ជកម្មជាមួ​យវៀតណាម។ ហើយ ​លោក ក៏មាន​គោលបំណង​ចង់សម្រេច​បាននូវកិច្ច​ព្រមព្រៀង​ជាមួយ វៀ​តណាម ដែលទាក់ទងនឹងបញ្ហាឧប​សគ្គនានាក្នុងការនាំចូលរថ​យន្ត ការ​ទូទាត់តាមរយៈ ​ប្រព័ន្ធ​អេឡិចត្រូនិក​ និង​ បទបញ្ចានានាស្តីអំពីការដាក់ឧបក​រណ៍គ្រង់គ្រងទិន្នន័​យ អ្នក​ប្រើប្រាស់​វៀត​ណាម​នៅប្រទេស​វៀត​ណាម ក្នុង​សេចក្តីព្រាងច្បាប់សន្តិ​សុខ អ៊ីនធឺណែ​ត៕​

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top