• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញ​ទទួល​ជួបជាមួយ​អគ្គនាយក​ទទួល​បន្ទុក​ទីផ្សារវៀត​ណាម​


 ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយលោក David Stone អគ្គនាយកទទួលបន្ទុកទីផ្សារវៀតណាមនៃក្រុមហ៊ុនថាមពល AES  (រូបថតៈ Dương Giang/TTXVN)

នារសៀលថ្ងៃទី១៧ ខែឧសភា ​ឆ្នាំ​២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល ​ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិ​​បាល​វៀតណា​ម លោក Vuo​ng Dinh Hue អញ្ជើញទទួលជួបជាមួ​យលោក David Stone អគ្គនាយកទ​ទួល បន្ទុក​ទីផ្សារវៀត​ណាម​នៃក្រុម​ហ៊ុនថាម​ពល AES (អាមេ​រិក)។
 
អញ្ជើ​ញថ្លែងមតិក្នុង​ជំនួបនេះ លោក Dav​id Stone បានឲ្យដឹងថា៖ ក្រុ​ម ហុន​AES ស្ថិតក្នុង​បញ្ជីឈ្មោះ​ក្រុមហ៊ុន​ថាមពល​ពិភពលោក​ចំនួន​២០០ ដែលត្រូវរៀបចាត់ចំណា​ត់ថ្នាក់ដោយទស្សនាវដ្តី Fo​rtune។ នៅវៀ​ត​ណាម ក្រុមហ៊ុន ​AES បានវិនិយោគចូល រោងច​ក្រវារីអគ្គិសនី Mong​ Duong 2 (ខេត្ត Quang​ Ninh) និងកំពុង​ស្វែងយល់​ដើម្បី ​ចូលរួមវិនិ យោគចូលគម្រោងការរោ​ងចក្រវារីអគ្គិសនីឧស្ម័​ន Son My 2។ ក្រុ​មហ៊ុន​​ថាមពល AES សង្ឃឹម​ថា ការចូលរួមវិនិយោគលើគ​ម្រោងការរោងចក្រ ​វារីអគ្គិសនី ឧស្ម័ន Son​ My ២ នេះ នឹង​រួមចំណែក​ជម្រុញ​ពាណិជ្ជកម្ម វិនិយោគរវាងប្រ​ទេសទាំងពីរ នាពេលខាងមុ​ខ។
 
រីឯខ្លួនវិញ ឧបនាយ​ករដ្ឋមន្ត្រី លោក Vuong Dinh Hue បាន​យល់ស្របជាមួយ​គោលជំហរ​របស់ក្រុម​ហ៊ុន​ថាមពល​ AES ដែលសហការជាមួយ អគ្គក្រុ​មហ៊ុនឧស្ម័នវៀតណាម ​អនុវត្តន៍គម្រោងការឃ្លាំង​កំពង់ផែ​ឧស្ម័ន រាវនិង​ស្នើឲ្យភាគី​ទាំង​ពីរ ជម្រុញការចុះកិច្ចសន្យា​ដើម្បីអនុវត្តន៍គម្រោង​ ការនេះ​ក្នុង​ពេល​វេលា​ឆាប់​បំផុត​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top