• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ទទួលជួបជាមួយរដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺម៉ង់


 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh អញ្ជើញទទួលជួបជាមួយរដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺម៉ង់លោក Andreas Michaelis
 

នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩​ នៅទីស្នាក់ការនៃក្រសួងការបរទេសវៀតណាម ឧបនាយករដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ការ​បរទេស ​លោក Pham Binh Minh បានទទួល​ជួប​ជាមួយ​រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​អាល្លឺម៉ង់​លោក​ Andreas Michaelis ក្នុងឱកាសអញ្ជើញមកវៀតណាម ធ្វើ សហប្រធាននៃកិច្ចប្រជុំ ក្រុមការ​ងារប្រតិបត្តិ​យុទ្ធសាស្ត្រ ​លើកទី ៥  ថ្នាក់រដ្ឋមន្ត្រីការបរទេសវៀតណាម-អាល្លឺម៉ង់។

ក្នុងជំនួប​នេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានអះអាងថា វៀតណាម​តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងជាមួយអាល្លឺម៉ង់ ដែលជាដៃគូសំខាន់​របស់​វៀត​ណាម​នៅអឺរ៉ុប ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះ ភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម-អាល្លឺម៉ង់ ដែលបាន​រួម​ចំណែក​យ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងរវាងវៀតណាមនិងអាល្លឺម៉ង់ ដោយមាន​ការ​អភិវឌ្ឍ​គួរ​អោយ​កត់​សម្គាល់​ ជាពិសេស លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ។ ទន្ទឹមជាមួយគ្នានោះ វៀត​ណាម​មាន​គោល​បំណង​ ចង់អោយអាល្លឺម៉ង់ ក្នុងនាមជាក្បាលម៉ាស៊ីនក្នុងអឺរ៉ុប នឹងជំរុញការអនុម័តយ៉ាងឆាប់ៗ លើកិច្ច​ព្រមព្រៀងពាណិជ្ជ កម្មសេរី រវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA)។

អញ្ជើញ​ជាការឆ្លើយតប រដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺម៉ង់ លោក Andreas Michaelis បានសម្តែង​នូវការ​រីករាយ​ចំពោះការវិវឌ្ឍន៍ជាវិជ្ជមាននៃភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អាល្លឺម៉ង់ ដោយ​បាន​អះអាង​ថា អា​ល្លឺម៉ង់នឹងត្រៀមខ្លួនជាស្រេច ​រួមជាមួយ​វៀត​ណាម ដើម្បី​ខិតខំ​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​អោយ​មាន​ការអភិវឌ្ឍ នៅកម្រិតខ្ពស់ និងប្រកបដោយប្រសិទ្ធភាព​ជាងទៀត៕ ​

 

តាម​​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top