• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam អញ្ជើញចូលរួម​ពិធីបង្កើតមជ្ឈមណ្ឌលធ្វើសកម្មភាពជាតិ​ជំនះពុះពារលើផលវិបាកដោយសារសារធាតុគីមីពុល


 បណ្ដាតំណាងចូលរួមពិធីនេះ (រូបថត៖ baoquocte.vn) 
 

នារសៀល​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ ស្ថាប័នអចិន្រ្តៃយ៍គណៈ កម្ម ការជាតិ​ទទួល​បន្ទុក​ការ​ជំនះ​ពុះពារលើផលវិបាកដោយសារគ្រាប់បែកមីន និងសារធាតុគីមីពុលក្រោយពីសង្គ្រាមនៅវៀតណាម (ឬហៅថា​ គណៈ កម្មការ ៧០១) បានរៀបចំពិធីប្រកាសសេចក្ដីសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តី រដ្ឋាភិបាល​ស្ដីពី​ការ​បង្កើត​មជ្ឈមណ្ឌលធ្វើសកម្មភាពជាតិជំនះពុះពារលើផល ​វិបាកដោយសារសារធាតុគីមីពុល​និង​បរិស្ថាន (NACCET)។
 
មជ្ឈមណ្ឌល​នេះមានទីស្នាក់ការ មូលដ្ឋានស្រាវជ្រាវ សាកពិសោធន៍ មូល ដ្ឋានដោះស្រាយសារធាតុគីមីពុល កាកសំណល់​គ្រោះថ្នាក់​ក៏ដូចជាមូលដ្ឋាន ភ័ស្តុភាបច្ចេកទេសផងដែរ។ ភារកិច្ចនៃមជ្ឈមណ្ឌលនេះគឺ ប្រតិបត្តិ សហការ រៀបចំអនុវត្តការងារជំនះ​ពុះពារលើ​ផល​វិបាក​ដោយសារ​សារធាតុ​គីមី​ពុល​ទៅលើ​បរិស្ថាន​និង​មនុស្ស​ក្រោយ​ពីសង្គ្រាម​ បោសសម្អាតការបំពុលដោយសារធាតុ គីមីពុល សារធាតុគ្រោះថ្នាក់ ជំនះពុះពារលើឧបត្តិ​ហេតុខាង​សារធាតុគីមី ឧស្ម័ន ពុល និងបរិស្ថានលើទូទាំងប្រទេស។ ទន្ទឹ​មនឹងនោះ កសាង គ្រប់គ្រងមូលដ្ឋា​ន ទិន្នន័យព័ត៌មានដែលទា​ក់ទិនដល់ការងារនេះទៀ​តផង៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top