• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh៖ ជំរុញខ្លាំងនូវដំណើរការកសាង សាកលវិទ្យាល័យច្បាប់ក្លាយទៅជាសាលាស្នូលក្នុងការបណ្ដុះបណ្ដាលកម្មាភិបាលជំនាញច្បាប់

​នា​ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាកលវិទ្យាល័យច្បាប់ហាណូយបានរៀបចំពិធី រំលឹកខួបលើកទី៤០ឆ្នាំ​នៃ​ទិវា​បង្កើត​ (ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៩-ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០១៩) ហើយទទួលគ្រឿងឥស្សរិយយសការងារថ្នាក់ទី១លើក​ ទី២។
 
ក្នុងអំឡុង​ពេល៤០ឆ្នាំកន្លងទៅ សាកលវិទ្យាល័យច្បាប់បានបណ្ដុះបណ្ដាល កម្មាភិបាលជំនាញច្បាប់ជាង១សែន​នាក់​សម្រាប់ប្រទេសទាំងមូល។ បណ្ដា ជំនាន់និស្សិតនៃសាលា​នេះកំពុង​បំពេញ​ការ​ងារ​ហើយ​រួម​ចំណែក​ជាច្រើន​ក្នុង​ វិស័យច្បាប់និងយុត្តិធម៌ទូទាំងប្រទេស។ មានអតីតនិស្សិតជាច្រើននៃសាលា កំពុង​កាន់​មុខ​តំណែង​សំខាន់ៗ​ក្នុង​ស្ថាប័ននានារបស់បក្ស រដ្ឋ ក្នុងនោះមាន សមាជិកសភានីតិកាលទី១៤ប្រមាណ៨០នាក់ ធ្លាប់ជាគ្រូ​បង្រៀន​ សិក្ខាកាម និង និស្សិតនៃសាលានេះ។
 
អញ្ជើញ​ថ្លែងនៅពិធីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានសង្កត់ធ្ងន់ថា ការងារ​បណ្ដុះ​បណ្ដាល​ប្រភព​ធនធានមនុស្សផ្នែកច្បាប់ ដោយមានគុណភាពខ្ពស់សម្រាប់ប្រទេសជាតិនោះ គឺភារកិច្ចសំខាន់​មួយ​ដែល​ ត្រូវបានបក្សនិងរដ្ឋយកចិត្តទុកដាក់ ជាពិសេសគឺក្នុងការកសាងនីតិរដ្ឋវៀតណាម សង្គមនិយម​នាបច្ចុប្បន្ន​ សំដៅឆ្លើយតបនឹងតម្រូវការនៃបុព្វហេតុឧស្សាហូបនីយ កម្ម ទំនើបកម្ម និងសមាហរណកម្ម​អន្តរជាតិ​។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើ អោយសាកលវិទ្យាល័យច្បាប់ហាណូយ ត្រូវការ​កំណត់​អោយ​បាន​ច្បាស់​​នូវយុទ្ធ សាស្ត្រ ឋានៈ តួនាទីជាមូលដ្ឋានបណ្ដុះបណ្ដាល ស្រាវជ្រាវច្បាប់ជួរមុខនៅវៀត ណាម តាមនោះ​រួមចំណែក​ដ៏សំខាន់ក្នុងការផ្គត់ផ្គង់ប្រភពធនធានមនុស្សដែល បម្រើការងារកែទម្រង់យុត្តិធម៌ ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​និងការធ្វើសមាហរណ​ក​ម្ម​​អន្តរជាតិ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top