• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍសេដ្ឋកិច្ចនិងបច្ចេកវិទ្យាស្លូវ៉ាគី


  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh (ខាងស្ដាំ) និងរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍសេដ្ឋ កិច្ចនិងបច្ចេក វិទ្យាស្លូវ៉ាគីលោក Zdravko Pocivalsek (រូបថត៖ baoquocte.vn)
 

នារសៀល​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍសេដ្ឋ កិច្ចនិងបច្ចេក វិទ្យាស្លូវ៉ា​គីលោក Zdravko Pocivalsek ដែលកំពុងមកបំពេញ ទស្សនកិច្ចនៅវៀតណាមនោះ ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ការ​បរទេសវៀតណាម លោក Pham Binh Minh បានស្នើអោយស្លូវ៉ាគីជំរុញអោយសហភាពអឺរ៉ុបនិង ប្រទេស​សមាជិកនានាអនុម័តយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និង កិច្ចព្រម​ព្រៀង​គាំ​ពារ​វិនិយោគ (IPA) សំដៅនាំមកនូវផល ប្រយោជន៍ពិតៗសម្រាប់ភាគីទាំងពីរ រួមចំណែក​បង្កើន​ថែ​ម​ទៀត​នូវ​ការ​ដោះដូរ ពាណិជ្ជកម្មទ្វេភាគី។ ចំណែកឯរដ្ឋមន្រ្តី Zdravko Pocivalsek បានវាយតម្លៃខ្ពស់ ចំពោះ​តួនា​ទី​និង​​សក្ដានុពលរបស់វៀតណាមក្នុងតំបន់ ហើយគាំទ្រចំពោះការ អនុម័តលើ​កិច្ចព្រម​ព្រៀង​ទាំង​ពីរ​ពោល​ខាង​លើ​​រវាង EU និងវៀតណាមយ៉ាង ឆាប់ៗ។ ក្នុងឱកាសនេះដែរ ភាគីទាំងពីរបាន​ឯកភាព​បង្កើនការផ្លាស់​ប្ដូរ​គណៈ​ ប្រតិ​ភូគ្រប់ជាន់ថ្នាក់និងជាន់ខ្ពស់រវាងគ្នាទៅវិញទៅមក បង្កលក្ខណៈដើម្បី​អោយសហ គ្រាស​នៃ​ភាគី​ទាំង​​ពីរបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគលើវិ​ស័យដែលភាគី ទាំងពីរមានឧត្តមភា​ពនិង​តម្រូវការ ព្រម​ទាំង​គាំទ្រគ្នា​ទៅវិញទៅមក​នៅវេទិកា ពហុភាគីនានាផងដែ​រ៕
 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top