• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue ទទួលជួបអភិបាលខេត្ត Aichi (ជប៉ុន)


  ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue (រូបថត៖TTXVN)
 

នាថ្ងៃ​ទី១២ ខែកញ្ញា ឆ្នាំ​២០១៩ នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម ឧបនាយករដ្ឋ   មន្ត្រី លោក Vuong Dinh Hue បានអញ្ជើញទទួលជួបអភិបាលខេត្ត Aichi (ជប៉ុន) លោក Omura Hideaki ដែលកំ​ពុងបំពេញ​ទស្សន​កិច្ចការ​ងារនៅប្រទេសវៀតណាម។

ក្នុងជំនួបនេះ លោក Omura Hideaki បានសម្តែងនូវគោល​បំណង​ចង់មាន​ជើង​ហោះហើរ​បន្ថែម​ទៀត​ដែល​ភ្ជាប់​​រវាង​ខេត្ត Aichi និងទីក្រុងហូជីមិញ ទីក្រុង Da Nang និងទីក្រុងដទៃទៀតនៃប្រទេសវៀតណាម។ ក្នុង​ដំណើរ​​ទស្សន​កិច្ចនេះថ្នាក់ដឹកនាំខេត្ត Aichi  បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនអាកាសចរណ៍     វៀត​ណាម​ ​ Airline និង Vietjet ដោយទទួលបានសញ្ញាវិជ្ជមានជាច្រើនផងដែរ។ លើសពីនេះទៀតសហគ្រាស Aichi  ក៏មាន​​បំណង​ចង់​វិនិយោគ​លើគម្រោង​ផ្លូវ​ហាយ​វ៉េថ្មីដែល​ភ្ជាប់​ទីក្រុង​ហូជីមិញ​ទៅនឹង​គម្រោង​អាកាស​យាន​ដ្ឋាន​ Long Thanh ហើយសង្ឃឹមថានេះនឹងក្លាយជានិមិត្តរូបថ្មីនៅក្នុងទំនាក់ទំនងជប៉ុននិង វៀតណាម។ រីឯ​ឧប​នាយក​​រដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអបអរសារទរចំពោះសំណើរបស់ថ្នាក់ដឹកនាំខេត្ត Aichi ក្នុងកិច្ចសហប្រតិបត្តិការ និងវិនិយោគ​ជាមួយ​គ្រប់​ក្រសួង​និង​ស្ថាប័ន​នានា​របស់​វៀត​ណាម​ព្រម​ទាំង​អះអាង​ថា              រដ្ឋាភិបាលវៀតណាមកំពុងជំរុញគម្រោងអាកាសយានដ្ឋាន Long Thanh និងគម្រោង​ផ្លូវល្បឿន​លឿន​ដែលភ្ជាប់ទីក្រុងហូជីមិញជាមួយអាកាសយានដ្ឋាន Long Thanh ដើម្បីដោះស្រាយ​ការក​ក​ស្ទះចរាចរណ៍​និង​ការតភ្ជាបសេដ្ឋកិច្ចអន្តរជាតិផង​ដែរ៕​
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top