• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីវៀតណាម Trinh Dinh Dung៖ បង្កើតលក្ខខណ្ឌសម្រាប់ក្រុមហ៊ុនជប៉ុនមកវិនិយោគនៅវៀតណាម


 លោកឧបនាយករដ្ឋមន្ត្រីវៀតណាម Trinh Dinh Dung បានទទួលជួបជាមួយលោក Hiroshi Hosoi អគ្គនាយកក្រុមហ៊ុន JX NOEX (ប្រទេសជប៉ុន) (រូបថត៖ TTXVN)
 

នាថ្ងៃ​ទី២១ ខែសីហា ឆ្នាំ២០១៩ នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បាន​ទទួល​ជួបជាមួយលោក Hiroshi Hosoi អគ្គនាយកក្រុមហ៊ុន JX NOEX (ប្រទេសជប៉ុន)។
 
ថ្លែងនៅក្នុង​ជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung បានមានប្រសាសន៍ថា កិច្ច​សហ​ប្រតិ​បត្តិ​ការ​និង​ទំនាក់ទំនងមិត្តភាពវៀតណាម - ជប៉ុនកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏ល្អប្រពៃ ជាក់ស្តែង​និង​ទូលំ​ទូលាយ​លើគ្រប់វិស័យដោយមានទំនុកចិត្ត​នយោបាយយ៉ាងខ្ពស់​ផងដែរ។ លោក Trinh Dinh Dung បាន​អះអាង​ថា វៀតណាមផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយជប៉ុន ដោយ​វាយ​តម្លៃខ្ព​ស់ចំពោះកិច្ច​ខិតខំប្រឹង​ប្រែងរបស់​រដ្ឋាភិបាល​និង​សហគ្រាស​ជប៉ុន ក្នុងការ​ឈានដល់​ចំណាត់ថ្នាក់​នាំមុខគេនៅក្នុង​បណ្តាប្រទេសនិងតំបន់ដែនដីដែលមកវិនិយោគនៅវៀតណាមនាឆ្នាំ ២០១៧ និង​ឆ្នាំ ២០១៨។ សហគ្រាសជប៉ុនមកបណ្តាក់ទុននៅវៀតណាមសុទ្ទសឹងតែជាសហគ្រាសមានកិត្យានុភាពខ្ពស់ ព្រម​ទាំង​រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់វៀតណាមផងដែរ។ ទន្ទឹមនឹងនេះដែរ លោក​ Trinh Dinh Dung ក៏បានកត់សម្គាល់ពីសកម្មភាពសន្តិសុខសង្គមរបស់ក្រុមហ៊ុន JX NOEX ដែល​បាន​រួម​វិភាគ​ទាន​ទឹកប្រាក់ប្រមាណ ២ លានដុល្លា​រអាមេរិកក្នុងកិច្ចការសន្តិសុខសង្គមនៅវៀត​ណាមផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top