• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តី Truong Hoa Binh: ការថែទាំសម្រាប់ជន​មានគុណណូបការៈ​បង្ហាញពីប្រពៃណី “ផឹក​ទឹកនឹកដល់ប្រភពដើម​” របស់​ប្រទេស​ជាតិ​​

នារសៀលថ្ងៃទី១២ ខែមិថុនា  ឆ្នាំ២០១៩ ក្នុងពិធីជួបជាមួយ​គណៈប្រតិភូជាជន​ មាន​គុណូបការៈ​ចំពោះ​បដិវត្តន៍​ខេត្ត ​Thua Thien Hue នាឱកាស គណៈប្រតិភូមកបំពេញ​​ទស្សនកិច្ច នៅទីក្រុងហាណូយ​ ឧបនាយក​រដ្ឋមន្ត្រី​អចិន្ត្រៃយ៍​រដ្ឋាភិបាល​វៀត​ណាម លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា​: បក្សនិងរដ្ឋ តែង​តែកត់សម្គាល់​និងចង​ចាំជានិច្ចនូវគុណូបការៈនិងមានគោលន​យោបាយអាទិភាពជាច្រើន សម្រាប់មុខសញ្ញា​ជាជន​មាន​គុណូប​ការៈផង​ដែរ។  
 
ឆ្លៀតឱកា​សនេះ លោកឧបនាយករដ្ឋមន្ត្រីការសង្កត់ធ្ងន់ថា ប្រព័ន្ធនយោបាយទាំង មូលត្រូវតែ​បង្កើន​ការ​យល់​ដឹង​ ការទទួលខុសត្រូវនិង​ធ្វើអ្វីៗដែលយើងអាចធ្វើបា​ន ដើម្បីថែទាំដល់ជីវភាពរបស់ជនដែលមា​នគុ​ណូប​ការៈ​និង​​គ្រួសារគោល​ន​យោ​​បាយ។ លោកឧប​នាយករដ្ឋមន្រ្តីបានស្នើដល់ខេត្ត​ Thua Thien Hue ឱ្យលើកកម្ពស់​និង​បំពេញ​ឲ្យបានល្អ​ថែមទៀត ការងារ “តបស្នងសងគុណ” ហើយសង្ឃឹមថា ជ​នដែលមាន​គុណូបការៈ​ក្នុង​ខេត្តនឹង​បន្តលើកកម្ពស់​ទំនៀមទំលាប់បដិវត្តន៍ ហើយធ្វើជាគំរូល្អស​ម្រាប់ជំនាន់វ័យក្មេង។ លោកឧ​បនាយក​រដ្ឋមន្រ្តី​បាន​លើក​ឡើង​ថា អ្នកដែលមានគុណូបកា​រៈនៃគណៈប្រតិភូ គួរចូលរួមយ៉ាងសកម្មក្នុង​ការផ្តល់យោបល់​ដើម្បី​កសាង​មូលដ្ឋាន​ស្អាតនិង​រឹងមាំ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top