• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខជាតិសឹង្ហបុរីទៅបំពេញទស្សន កិច្ចនៅទីក្រុង ហ្វេ


 លេខាគណៈកម្មាធិការបក្ស ខេត្ត Thua Thien Hue លោក Le Truong Luu (ខាងស្ដាំ) ប្រគល់អំណោយអនុស្សាវរីយ៍ជូន ឧប នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខជាតិសឹង្ហបុរីលោក Teo Chee Hean (រូបថត៖ VOV)
 

 បន្តដំណើរទស្សនកិច្ចនៅវៀតណាម នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០១៩ ឧប​នាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​សម្រប​សម្រួល​សន្តិ​សុខជាតិសឹង្ហបុរីលោក Teo Chee Hean បានបំពេញទស្សនកិច្ចនៅខេត្ត Thua Thien Hue ភាគ​កណ្ដាល​វៀត​ ណាម។

នៅ​ក្នុងជំនួបជាមួយលោក Teo Chee Hean លេខាគណៈកម្មាធិការបក្ស ខេត្ត Thua Thien Hue លោក Le Truong Luu បានអោយដឹងថា នាបច្ចុប្បន្នខេត្ត Thua Thien Hue មានគម្រោង វិនិយោគចំនួន៤របស់​វិនិយោគិន​សឹង្ហបុរី ហេតុនេះ ហើយខេត្តមានគោលបំណងថា លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីសម្របសម្រួល សន្តិ​សុខ​ជាតិសឹង្ហបុរីនឹងបន្តយកចិត្តទុកដាក់ ឧទ្ទេសនាមអោយធុរកិច្ចជនសឹង្ហបុរីមក ស្រាវជ្រាវ ស្វែករ​ក​កា​លានុវត្ត​ភាព​បោះទុនចូលមកខេត្ត ព្រមទាំងបង្កើនកិច្ចសហ ប្រតិបតិ្តការ​លើ​វិស័យ​បណ្ដុះ​បណ្ដាល​និង​អភិវឌ្ឍន៍​ប្រភពធនធានមនុស្ស សហ ការគ្នាផ្សព្វផ្សាយនិងពន្លឿនទេសចរណ៍ ក៏ដូចជា​កសាង​និង​អភិវឌ្ឍន៍​ផលិត​ផល ​ទេសចរណ៍ផងដែរ។

​ចំណែកឯឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខជាតិសឹង្ហបុរី លោក Teo Chee Hean បាន​សម្ដែង​នូវ​ក្ដី​សោមនស្សរីករាយពេលដែលមកដល់ ហ្វេ ជាលើកដំបូង ព្រមទាំងចាត់ទុកថា ហ្វេ ជាតំ​បន់​ដែល​មាន​កេរ​ដំណែល​ប្រវត្តិ សាស្ត្រនិងវប្បធម៌ជាច្រើនគួរអោយទាក់ទាញចំពោះភ្ញៀវទេសចរអន្តរជាតិ ក្នុង នោះរួម​មាន​ភ្ញៀវ​សឹង្ហ​បុរី។ លោកឧបនាយករដ្ឋមន្ត្រីក៏បានសន្យាថា នឹងបន្តឧទ្ទេស នាមអោយ​សហគ្រាស​និង​ក្រុម​ហ៊ុន​ធំៗ​របស់​សឹង្ហបុរីមកស្វែងយល់និងបណ្ដាក់ ទុននៅខេត្ត​ Thua Thien​ Hue៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top