• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ចូលរួមពិធីរំលឹកខួបលើក ទី៧០ជ័យជំនះ Moc Hoa

 នាព្រឹកថ្ងៃ​ទី១៨ ខែសីហា ពិធីរំលឹកខួបលើកទី​៧០ជ័យជំនះ Moc Hoa ​(ថ្ងៃទី ១៨ ខែសីហា ឆ្នាំ១៩​៤៨) បាន​ប្រព្រឹត្ត​ទៅនៅ​ទីរួម​ខេត្ត Kien Tuong ​ខេត្ត Long An ភាគខាងត្បូងវៀត​ណាម​។

ជ័យ​ជំនះ Moc Hoa ត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ ជា​សញ្ញាសម្គាល់​ដ៏ភ្លឺស្វាង​បំផុតក្នុង​ដំណើរ​ការតស៊ូរំដោះ​ប្រជា​ជាតិ​នៃ​ប្រទេស វៀតណាម។ អញ្ជើញថ្លែងមតិនៅ​ពិធីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក ​Truong Hoa Binh បាន​បញ្ជាក់​ថា រួមជាមួយជ័យជំ​នះ Viet Bac ឆ្នាំ១៩៤៧ និងជ័​យជំនះព្រំដែន ឆ្នាំ១៩៥០នោះ គឺជ័យ​ជំនះ ​Moc Hoa នា​គ្រានោះ បានក្លាយ ទៅជាកម្លាំងចលករដ៏ធំធេងដែលលើកទឹកចិត្តគាំទ្រកងទ័ពនិងប្រជាជននៃ ប្រទេសវៀតណាមទាំងពីរភាគ បន្តសាមគ្គីគ្នាក្រោកឈរឡើងដណ្ដើមបានជ័យ ជំនះដ៏ត្រចះ​ត្រចង់​ជាច្រើន​ថែម​ទៀត​នៅ​ឆ្នាំក្រោយ​ៗ រួមចំណែកបង្កើតឡើងជ័យ ជំនះដ៏មហិមារនិ​ទាឃរដូវឆ្នាំ១៩៧៥ បង្រួបបង្រួមប្រទេសជា​តិ។ លោក ​Truong Hoa Binh បានស្នើឲ្យគណៈកម្មា​ធិការបក្សគ្រប់ជាន់ថ្នាក់និងប្រជាជនគ្រប់ស្រទាប់​ នៃខេត្ត Long An ចាំបាច់ត្រូវបន្តពង្រីកនូវប្រពៃណីដ៏ល្អប្រសើរនោះ ដោយសាមគ្គី គ្នា រួម​ដៃរួម​កម្លាំង​ប្រឡង​ប្រណាំង​ស្នេហា​ជាតិ​និង​ធ្វើផលិតកម្មដោយច្នៃ​ប្រឌិត​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top