• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកប្រេស៊ីលនិងឈីលី


 ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកប្រេស៊ីលនិងឈីលី

 ឧបនាយករដ្ឋមន្ត្រីវៀតណាម ​លោក Vuong Di​nh Hue នឹងអញ្ជើញទៅ ​បំពេញទស្សនកិច្ចជាផ្លូវ​ការនៅ​សហរដ្ឋ​អាមេរិក​ចាប់ពីថ្ងៃ​ទី២៥ ដល់ទី​២៧ ខែមិថុនា ឆ្នាំ ២០១៨ ​ហើយអញ្ជើញ​ចូលរួម​កម្ម​វិធីថ្នាក់​ដឹកនាំ​គ្រប់​គ្រង​ជាន់​ខ្ពស់ វៀតណាម​នៅ​មហា​​វិទ្យាល័យ Harvard ទីក្រុង Bo​ston អាមេរិក ទៅបំពេ​ញ ទស្សនកិច្ច​ជាផ្លូវ​ការ​នៅ​ប្រេស៊ីល​ពីថ្ងៃទី​ ២ ដល់ទី ៣ កក្កដា ​និងឈីលីចាប់ពីថ្ងៃទី ៥ ដល់ទី​ ៦ កក្កដា ឆ្នាំ ២០​១៨។ ដំ​ណើរទ​ស្សនកិ​ច្ចនៅ​អាមេរិក​​រក្សានិងជំរុញ​ ទំនាក់ទំនងការទូតរវាងប្រ​ទេសទាំងពីរ ព្រមទាំង អះអាងនូវសា​ររបស់វៀតណាម​ គឺ​ជំរុញ​យ៉ាងខ្លាំង​កិច្ចសហប្រតិបត្តិកា​រជាមួយអាមេរិកតាមក្របខ័​ណ្ឌដៃគូលើគ្រប់ ជ្រុង​ជ្រោយផ្លាស់ប្តូរ​វិធានការ​ជំរុញ​ទំនាក់​ទំនងសេដ្ឋកិច្ចពាណិជ្ជក​ម្មវិនិយោគ ​ដោយឈរលើមូលដ្ឋាន​ភាគីទាំងពីរ​មានផល​ប្រយោជន៍​រួម។​ ចំពោះ​ប្រេស៊ីល វៀតណាមមាន​គោលបំណងបង្កើនទំនាក់ទំនង​ដៃគូលើគ្រប់វិស័យ​។ ​ចំពោះ ឈីលី ​វៀតណាម​មាន​គោលបំណងផ្លាស់ប្តូរដំណើរ​ទស្សនកិច្ចជាន់ខ្ពស់នាពេល​ ខាងមុខ ព្រមទាំង ជំរុ​ញកិច្ច​សហប្រតិ​បត្តិការ​ទ្វេភាគី​និងពហុភាគី។ តាម​គំរោង ក្នុងបណ្ដាដំណើរទស្សនកិច្ចទាំ​ង​នេះ ភាគីទាំងពីរ​នឹង​ចុះហត្ថលេខា​លើកិច្ច​ព្រម​​ព្រៀង​​សំខាន់ៗ​៕
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top