• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការជំរុញនិងការពារសិទ្ធិមនុស្ស

 ក្នុងជំនួបនេះ ស្នងការសិទ្ធិមនុស្សលោកស្រី Michelle Bachelet បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងកិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយបណ្តាយន្តការរបស់អង្គការសហប្រជាជាតិ ក៏ដូចជាសមិទ្ធិផលថ្មីៗនេះរបស់វៀត ណាមក្នុងការជំរុញនិងការពារសិទ្ធិមនុស្ស។
ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាម លោកស្រី Le Thi Tuyet Mai និងឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Michelle Bachelet (រូបថតៈ TTXVN)


នាថ្ងៃទី ១៨ ខែកុម្ភៈ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមលោកស្រី Le Thi Tuyet Mai ប្រធានបេសកកម្មអចិន្រ្តៃយ៍ វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិដទៃទៀតប្រចាំនៅទីក្រុងហ្សឺណែវ បានអញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Michelle Bachelet នៅឯទីស្នាក់ការនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវនៃប្រទេសស្វីស។

ក្នុងជំនួបនេះ ស្នងការសិទ្ធិមនុស្សលោកស្រី Michelle Bachelet បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងកិច្ចសហប្រតិបត្តិការរបស់ វៀតណាមជាមួយបណ្តាយន្តការរបស់អង្គការសហប្រជាជាតិ ក៏ដូចជាសមិទ្ធិផលថ្មីៗនេះរបស់វៀតណាមក្នុងការជំរុញនិងការពារសិទ្ធិមនុស្ស។ លោកស្រី Michelle Bachelet សង្ឃឹមថា វៀតណាមនឹងបន្តចូលរួមចំណែកក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ជាពិសេស រួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅវៀតណាមនិងក្នុងតំបន់ ព្រមទាំងលើកកម្ពស់នូវតួនាទីជាប្រធានអាស៊ានដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងការិយាល័យឧត្តមស្នងការនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ​។

អញ្ជើញជាការឆ្លើយតបលោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានជម្រាបអំពីអាទិភាព គោលនយោបាយនិងសមិទ្ធិផលថ្មីៗរបស់​វៀតណាមក្នុងការជំរុញនិងការពារសិទ្ធិមនុស្ស។ លោកស្រីឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ការលើកកម្ពស់និងការពារសិទ្ធិមនុស្សក៏ជាបញ្ហាគន្លឹះក្នុងការអនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ និង គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top