• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

អ្នកស្រាវជ្រាវអក្សរហានណោម ៨​X

ត្រឹង​ក្វាង​ឌឹក​ (Tran Quang Duc) ជា​អ្នក​ស្រាវជ្រាវ​អក្សរ​​ហាន​ណោម​ (Han Nom) ​នៅ​ជំនាន់​វ័យ​ ៨X​ ជា​អ្នក​និពន្ធ​សៀវ​ភៅ​ “​ពាន់​ឆ្នាំ​អាវ​មួក​” បង្កើត​បាន​បាតុ​ភូត​​លើ​​ពិភព​​យុវវ័យ​នាពេលកន្លងទៅ​​ និង​​បើកចេញ​ទិសដៅ​ថ្មី​ខិតជិត​ថ្មី​ក្នុង​វិស័យ​ស្រាវ​ជ្រាវ​វប្បធម៌​ ដែល​ធ្លាប់​បាន​សិក្សា​ស្រាវ​ជ្រា​វ​។

ចាប់​ពីបាតុ​ភូត​​ “ពាន់​ឆ្នាំ​អាវ​មួក​”...។ល។

ឆ្នាំ​២០១៣ ស្នាដៃ​​ “ពាន់​ឆ្នាំ​អាវ​មួក​” របស់​បង​ត្រឹន​ក្វាង​ឌឹក​ (Tran Quang Duc) បាន​ចុះ​ផ្សាយ​ជា​សាធារណៈ​​។ សៀវ​​ភៅ​នេះចេញ​ភ្លាម​ ក្រោយ​មក​បាន​​បង្ករ​បាតុភូត​មួយ​​នៅ​​លើ​ទីផ្សារ​សៀវភៅ​ស្រាវ​ជ្រាវ​​វៀតណាម​។​​

ចំពោះ​ការ​ចុះផ្សាយត​គ្នា​ពីរ​លើក​ក្នុង​មួយ​ខែ​ ចំនួនក្បាល​ដែល​​លក់ចេញ​នៃ​ “ពាន់​ឆ្នាំ​អាវ​មួក​” ​បាន​កើន​ឡើង​ពី​​​១០០០​ក្បាលក្នុង​លើក​​ចុះ​ផ្សាយដំបូង​​​ និង​ជាង​៧០០០ក្បាល​ក្នុង​លើក​​ចុះ​ផ្សាយ​ទី​ពីរ​។​


អ្នក​​ស្រាវ​​ជ្រាវ​​វ័យក្មេង​ ត្រឹន​ក្វាង​ឌឹក​ (Tran Quang Duc) ជា​​អ្នក​បើកចេញ​ទិសដៅ​ខិត​ជិត​ថ្មី​​
ក្នុង​វិស័យ​​ស្រា​វជ្រាវ​វប្បធម៌​ ធ្លាប់សិក្សា​ស្រាវ​ជ្រាវ​​នៅ​វៀតណាម​។


 រឿង​រ៉ាវ​វប្បធម៌​តែង​បាន​ត្រឹង​ក្វាង​ឌឹក​ (Tran Quang Duc) លាយ​ចម្រុះ​តាម​​តួ​អក្សរនីមួយ​ៗ​
ក្នុង​រាល់​​ថ្នាក់​រៀន​អក្សរហាន​ណោម​របស់​ខ្លួន​។
  

ញាណាម​ (Nha Nam) ​អគារ​​លក់​សៀវភៅល្បី​​ឈ្មោះ “រសើប​” លើ​ទីផ្សារសៀវភៅ​វៀតណាម ក៏​មិន​អាច​ប៉ាន់ស្មាន់​​ដល់​ហាង​ឆេង​​​ របស់​​ពាន់​ឆ្នាំ​អាវ​មួក​។​ នេះ​ជា​សៀវ​ភៅ​មួយ​​ក្នុង​ចំណោម​​សៀវភៅ​​កម្រ ​ក្នុង​ចរន្ត​សៀវ​ភៅ​ស្រាវជ្រាវ​នៅ​​វៀតណាម​ បាន​យក​ជំនះទាំង​ស្រុង​ទៅលើ​អ្នក​ជំនាញ​ និង​ទទួល​បាន​រង្វាន់​សៀវភៅពីរោះ​ ផ្នែក​ខាង ​”​រកឃើញ​ថ្មី​” (ឆ្នាំ​២០១៤)។
 
“​ពាន់​ឆ្នាំ​អាវមួក​” បង្កើតចេញ​ពី​បំណង​តូចមួយ​​​ របស់​និស្សិតសិក្សា​បរទេស​ថ្មីម្នាក់​​ ត្រឡប់​​មក​មាតុភូមិ​។ ឆ្នាំ​២០០៩ ត្រឹន​ក្វាង​ឌឹក​ (Tran Quang Duc) បញ្ចប់​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ​​ប៉េកាំង​ ហើយ​ត្រឡប់​មក​ប្រទេស​វៀត​ណាម​។ ខណៈនោះ​ ភាពយន្ត​​បុរាណ​​​​វៀតណាម​ កំពុងជួប​បញ្ហា​​អំពី​​សម្លៀក​​បំពាក់​ មិនទាន់​មាន​ការ​ខុស​ប្លែក​​ពី​សម្លៀក​បំពាក់​របស់​ចិន​។ ប្រការ​នេះ ធ្វើ​​ឲ្យ​​និស្សិត​​សិក្សា​បរទេស​វ័យ​ក្មេង​មានគោល​​​គំនិត​​ធំជាង​ នោះ​គឺ​សរសេរ​​សៀវភៅ​​មួយ​ក្បាល​​ដើម្បី​ “​បំពេញ​បន្ថែម​ចូល​ចំណុច​កង្វះ​​ខាត​​ដ៏ធំធេង នៃ​ប្រវត្តិ​​សម្លៀក​បំពាក់​​និង​ប្រវត្តិ​វប្បធម៌វៀតណាម​។
 
ពាន់ឆ្នាំ​អាវ​មួក​ ជា​ស្នាដៃ​ធ្វើ​ឲ្យ​​​​សម្លៀក​បំពាក់​​វៀតណាមរស់​សាឡើង​វិញ​​ ក្នុង​ជិត​១០០០ឆ្នាំ​ ចាប់​​ពី​​រាជការ​លី (Ly) ​រហូត​ដល់​រាជការ​ង្វៀន​ (Nguyen) (១០០៩ - ១៩៤៥)។ ក្នុង​សៀវ​ភៅ​ អ្នក​និពន្ធ​សរសេរ​វិភាគ​ស៊ី​ជម្រៅ​អំពី​​សម្លៀក​បំពាក់នៅ​រាជវាំង​ (​ស្តេច ស្តេច​ក្រាញ់  មន្ត្រី​ សម្លៀកបំពាក់​សម្រាប់ពិធី​បួង​សួង​ សម្លៀកបំពាក់​រាជវង្ស​​) រហូត​ដល់​សម្លៀក​បំពាក់​កង​ទ័ព​ សម្លៀកបំពាក់​ប្រជាប្រិយ​ (ទាំង​សម្លៀកបំពាក់​និង​​ម៉ូដ​សក់​)​។

“ប្រហែល​នេះជា​ឯកសារ​មួយ​ក្នុង​ចំណោមឯកសារ​​វប្បធម៌​ ប្រវត្តិសម្លៀក​បំពាក់​បាន​ស្រាវជ្រាវ​ស៊ី​ជម្រៅ​​ ហើយបាន​រៀប​ចំ​ល្អិត​ល្អនបំផុត​នៅ​វៀតណាម​ បើ​មិននិយាយ​ជា​អន្តរជាតិ​ រហូត​ដល់​ខណៈ​ពេល​នេះ”។
(អ្នក​ស្រា​ជ្រាវ​​ទ្រីញ​បាច់​ វាយ​តម្លៃអំ​​ពី​សៀវភៅ​ពាន់​ឆ្នាំ​អាវ​មួក​)​។


រហូត​ដល់​សុបិននិង​​បំណង​​ របស់​គ្រូគូរ​អក្សរក្បាច់​ ៨X

សម្ពាយ​គ្មាន​​អ្វី​ដែល​គួរឲ្យ​​និយាយ​ ក្រៅពី​សៀវភៅ​ “ពាន់ឆ្នាំ​អាវមួក​” ប៉ុន្តែ​​សុបិននិង​បំណង​​​របស់​អ្នក​ស្រាវជ្រាវ៨X ​ មិន​មែន​ដោយ​សារ​ហេតុ​នោះ​ត្រូវ​បញ្ឈប់​នោះ​ទេ​។​

ថ្នាក់​រៀន​អក្សរ​ហាន​ណោម​ បាន​បង្កើតឡើងបន្ទាប់​​នោះ។​ បងត្រឹន​ក្វាង​ឌឹក (Tran Quang Duc) ​ចាប់​ផ្តើម​សុបិននិង​បំណង​របស់​ខ្លួន​​ ចំពោះ​​ការងារ​នៃ​​គ្រូ​គូរ​​អក្ស​រក្បាច់​។​

ថ្នាក់​រៀន​អក្សរ​ហាន​ណោម​ ធ្លាប់​ជាមុខ​វិជ្ជា​​កម្រ​មាន​​​អ្នក​រៀន​ មេចំណោទ​អត្ថិភាព​នេះ មិនងាយ​ដោះ​ស្រាយ​។ ប៉ុន្តែ​ដល់​ខែ​១០ ឆ្នាំ​២០១៧ ថ្នាក់​រៀន​អក្សរហាន​ណោម ​របស់​ត្រឹន​ក្វាង​ឌឹក​ (Tran Quang Duc) ​បញ្ចប់​វគ្គសិក្សា​ចំនួន​៧លើក​ ​​សព្វថ្ងៃ​នៅ​តែ​បើកវគ្គ​ថ្មី​ជាប្រចាំ​​។


 កិច្ចតែង​ការ​ប្រើប្រាស់​​ក្នុង​ថ្នាក់​រៀន​អក្សរ​ហាន​ណោម​របស់​ត្រឹន​ក្វា​ង​ឌឹក​ (Tran Quang Duc) តែង​ធ្វើ​បច្ចុប្បន្ន​
ភាពជា​​រៀង​រាល់តែ​លើក​​ តាំង​ពី​ចិត្ត​សាស្រ្ត​ តម្រូវ​ការ​ និង​​លក្ខណៈ​​នៃ​សិក្ខាកាម ​បន្ទាប់ពី​វគ្គសិក្សានីមួយ​ៗ​។


ហេតុនេះ​ហើយ​ ថ្នាក់រៀន​អក្សរ​ហាន​ណោម​ របស់​ត្រឹន​ក្វាង​ឌឹក​ (Tran Quang Duc)
តែង​មាន​កម្លាំ​ងទាក់ទាញ​ពិសេសមួយ​ ចំពោះ​អ្នក​ចូល​ចិត្ត​វប្បធម៌​បុរាណ​។

តាម​ត្រឹង​ក្វាង​ឌឹក​ (Tran Quang Duc) ថ្នាក់​រៀន​អក្សរ​ហានណោម​ បានបង្កើត​ចេញដោយ​គោលបំណង​ ដើម្បី​​ត្រឹន​ក្វាង​ឌឹក​ (Tran Quang Duc) ទាក់ទង​សំណេះសំណាល​ ផ្សាយ​ចំណេះ​វិជ្ជា​ទៅលើ​​អ្នក​​ចំណូល​ចិត្តដូច​គ្នា​​​ ហើយ​​​កូន​​សិស្ស​​របស់​គ្រូគូរ​អក្សរ​​ក្បាច់​៨X ​ បែរ​ជា​​បន្ត​ធ្វើការ​ដូច​​គ្រូ​បង្រៀន​​របស់គាត់​​ នោះគឺ​ទៅ​បក​ប្រែ​សៀវ​ភៅ​។​

គោលបំណង​ទីពីរ​នៃ​ថ្នាក់រៀន ​តាមសម្តីរបស់​លោកគ្រូ​គូរ​អក្សរ​ក្បាច់​៨X ​ “ធ្វើសុក្រិត​កិច្ច​តែង​​ការ​​ភាសា​ហាន​ណោម​​សកលកម្ម ​ទៅ​លើ​​​ភាគ​ច្រើនប្រជា​​ជន​វៀតណាម​​ តាម​រយៈ​នោះ​ ពួកគាត់​នឹង​​យល់​អំពី​ផ្នត់​ហូប​ ផ្នត់​គំនិត​​របស់​វិរជនជំនាន់​ដើម​​”។

ហេតុនេះ​ កិច្ចតែង​ការ​ប្រើ​ក្នុង​ថ្នាក់​រៀន​ តែង​បានធ្វើ​​បច្ចុប្បន្ន​ភាព​​ជាប្រចាំ តាំង​ពី​​ចិត្ត​សាស្រ្ត តម្រូការ​ និង​លក្ខណៈនៃ​សិក្ខាកាម​​បន្ទាប់​ពី​វគ្គសិក្សា​និមួយ​ៗ។​

ទស្សនទាន​របស់​ត្រឹន​ក្វាង​ឌឹក​ (Tran Quang Duc) នោះ​គឺ “ធ្វើ​មុខ​របរ​អ្វីមួ​យ សំខាន់​បំផុត​គឺ​តែង​ត្រូវ​មាន​គំនិត​រៀប​ចំ​វិទ្យា​សាស្រ្ត​ logic (តក្កៈ) និង​លើកកម្ពស់​ប្រសិទ្ធិភាព​”។ ហេតុនេះ​ហើយ  គ្រូគូរ​​អក្សរក្បាច់​​៨X ​មិនអៀន​ខ្មាស់​ពេល​អ្នក​ដទៃ​ប្រើពាក្យ ​ដែល​មាន​លក្ខណៈ​​ទីផ្សារ​ភ្ជាប់​នឹង​ការងារ​បច្ចុប្បន្ន​របស់​ខ្លួន​ នោះគឺ​ “​ផ្តើម​អាជីវកម្ម”។​

វិធី​ដែល​អាច​អនុវត្ត​គោល​បំណង​​ផ្តើម​អាជីវកម្ម​នៃមនុស្ស​គ្រប់​គ្នា​ អាច​ខុសពីគ្នា​ ទៅតាម​ការ​ត្រិះរិះ​នៃ​សម័យ​​កាល​ ដែល​ពួកគាត់​​កំពុង​រស់នៅ​។ ប៉ុន្តែប្រការ​​សំខាន់​សម្រាប់​អ្នក​ធ្វើកិច្ច​ការ​​ស្រាវ​ជ្រាវ​ទាក់ទង​ដល់​វប្បធម៌​ បាន​​សហគមន៍ទទួល​​សម្គាល់​​ ត្រឹង​ក្វាង​ឌឹក (Tran Quang Duc) ​ក៏មិនអាច​ជៀសវៀងបានដែរ​​។ លោក​គ្រូគូរ​អក្សរ​ក្បាច់​​​៨X​ បានតភ្ជាប់​រឿង​រ៉ាវ​​នឹង​យើង​ខ្ញុំ​ជាមួយ​ពាក្យ​សំណេះសំណាលថា៖ “មនុស្សគ្រប់​គ្នា​ដែល​រស់​នៅ​សព្វថ្ងៃ​ សុទ្ធតែ​រែក​អម្រែក​ស្រមោល​អតីតកាស​មួយ​ ប៉ុន្តែ​ទូទៅ​ពួកគាត់​​មិន​យល់​ឃើញ​បាន​ប្រការ​នោះ។ ការ​ងារ​​របស់​ខ្ញុំ​ នោះគឺ​ជួយ​ពួកគាត់​​យល់ឃើញ​ពី​ភាពសុក្រិត​ក្នុងមនុស្ស​ម្នាក់ៗ​​ សុទ្ធតែបាន​​ភ្ជាប់មក​​ពី​អតីតកាស​”៕

 

អត្ថបទ៖ ថា​​វី រូបថត៖ វៀត​កឿង

 

 
 
 
 
 

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top