• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

អ្នកវិទ្យាសាស្ត្រជាស្ត្រីបានអនុវត្តបច្ចេកវិទ្យា nano បា្រក់ ក្នុងជីវភាពរស់នៅ

លោកស្រី ត្រឹន​ ធី​ង៉ុកយុង (Tran Thi Ngoc Dung) ប្រធាន​ការិយាល័យ​​បច្ចេកវិទ្យា​ដែល​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាង​ជិត​ស្និទ្ធ (វិទ្យាស្ថាន​បច្ចេក​វិទ្យា​បរិស្ថាន បណ្ឌិត​សភា​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​វៀត ណាម) ​បាន​ស្គាល់​គឺ​​​អ្នក​វិទ្យាសាស្ត្រ​ល្បី​ឈ្មោះ ដោយ​​ស្នាដៃ​ស្រាវ​ជ្រាវ​នូ​វ​បច្ចេកវិទ្យា nano ប្រាក់។ ​ការ​អនុវត្ត​ស្នា​ដៃ​​ស្រាវជ្រាវ​នេះ​បាន​​​ផ្តល់​ផល​ប្រយោជន៍ជាច្រើន​ក្នុង​ជីវភាព។

នាឆ្នាំ២០០២  បច្ចេកវិទ្យា nano បានពិភពលោកយកចិត្តទុកដាក់ បន្ទាប់មកបីឆ្នាំ លោកស្រីយុង (Dung)  បានចាប់ផ្តើមស្រាវជ្រាវបច្ចេកវិទ្យានេះ នៅប្រទេសវៀតណាម។

រឿងរ៉ាវនូវម៉ាសប្រើប្រាស់បច្ចេកវិទ្យា nano បាក់ បានឆ្លងកាត់គម្រោងផ្សេងៗ ទៀត និងក្លាយទៅជាគម្រោងមួយដែលវិនិយោគដោយ
អង្គការក្រៅរដ្ឋាភិបាលមួយនៃប្រទេសប៊ែលហ្សិក សំដៅការពារបរិស្ថាន។


អ្នកវិទ្យាសាស្ត្រជាស្ត្រី ត្រឹន ធីង៉ុកយុង (Tran Thi Ngoc Dung) ទទួលពានរង្វាន់ L’Oreal-UNESCO ឆ្នាំ២០១៧
ដើម្បីការអភិវឌ្ឍស្ត្រីក្នុងវិស័យវិទ្យាសាស្ត្រ ឆ្នាំ២០១៧។ 



អ្នកវិទ្យាសាស្ត្រជាស្ត្រី ត្រឹន ធីង៉ុកយុង (Tran Thi Ngoc Dung) អញ្ជើញចូលរួមក្នុងពិធីប្រគល់ពានរង្វាន់
L’Oreal-UNESCO ឆ្នាំ២០១៧ ដើម្បីការអភិវឌ្ឍស្ត្រីក្នុងវិស័យវិទ្យាសាស្ត្រ។



លោកស្រី បណ្ឌិត ត្រឹន ធីង៉ុកយុង (Tran Thi Ngoc Dung) ប្រធានការិយាល័យបច្ចេកវិទ្យាដែលប៉ះពាល់ដល់
បរិស្ថានយ៉ាងជិតស្និទ្ធ (វិទ្យាស្ថានបច្ចេកវិទ្យាបរិស្ថាន បណ្ឌិតសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម)
បានត្រួតពិនិត្យនូវការកំចាត់មេរោគសំរាប់ផលិតផលម៉ាស nano បាក់។



លោកស្រី បណ្ឌិត ត្រឹន ធីង៉ុកយុង (Tran Thi Ngoc Dung) ធ្វើពិសោធអំពីលទ្ធភាពកំចាត់មេរោគសំរាប់
ផលិតផលម៉ាសប្រើប្រាស់បច្ចេកវិទ្យា  nano ប្រាក់។



គំរូក្រណាត់ធ្យូងសកម្ម - ស្រទាប់ស្នូលនៃម៉ាស nano ប្រាក់។


ដើម្បីក្លាយក្រណាត់ធ្យូងសកម្មអាចកំចាត់មេរោគ លោកស្រី បណ្ឌិត ត្រឹន ធីង៉ុកយុង (Tran Thi Ngoc Dung)
បានប្រើប្រាស់ធាតុរាវ  nano ប្រាក់។



 ទឹកថ្នាំខ្ពុលមាត់ nano ប្រាក់ គឺមួយក្នុងបណ្តាផលិតផលដែលស្រាវជ្រាវនិងផ្ទេរបច្ចេកវិទ្យារបស់លោកស្រី
បណ្ឌិត ត្រឹន ធីង៉ុកយុង (Tran Thi Ngoc Dung)។



ផលិតផលមួយចំនួនប្រើប្រាស់បច្ចេកវិទ្យា nano ប្រាក់ ដែលបានផ្ទេរបច្ចេកវិទ្យាពីស្នាដៃស្រាវជ្រាវរបស់លោកស្រី បណ្ឌិត ត្រឹន ធីង៉ុកយុង (Tran Thi Ngoc Dung)។

 

នៅពេលមើលឃើញគម្រោងរបស់លោកស្រី បណ្ឌិត យុង (Dung) លោកសម្រូបសម្រួលបណ្តាគម្រោងបាននិយាយថា“ ខ្ញុំចូលចិត្តគម្រោងនេះៗ។ គម្រោងនេះជាគម្រោងមួយដែលប្រទេសវៀតណាមកំពុងចាំបាច់…”។

លោកស្រី បណ្ឌិត ត្រឹន ធីង៉ុកយុង (Tran Thi Ngoc Dung) បានលើកតំកើង ដោយស្នាដៃស្រាវជ្រាវនូវការអនុវត្តធាតុវាវ nano ប្រាក់។ បន្ទាប់ពី មានសម្ព័ន្ធក្រុមហ៊ុនមួយមកពីប្រទេសជប៉ុនបានចាត់តំណាងមកប្រទេសវៀតណាម និងចរចាអំពីកិច្ចសន្យាផលិតម៉ាសnano ប្រាក់ ដែលពេញនិយម នៅប្រទេសជប៉ុន។ ប៉ុន្តែ វៀតណាមមិនទាន់ឆ្លើយតបនឹងតម្រូវការរបស់ជប៉ុន ពីព្រោះជប៉ុនបញ្ជាទិញបរិមាណម៉ាសជាច្រើន ដូច្នេះ ម៉ាស nano ប្រាក់មិនទាន់នាំចេញទៅកាន់ជប៉ុននៅឡើយ។

ក្រុមប្រឹក្សាវិទ្យាសាស្ត្រ L’Oreal – UNESCO For Women in Science ប្រចាំនៅប្រទេស​វៀត​ណាម​បានជ្រើសតាំងអ្នកវិទ្យាសាស្ត្រជាស្រ្តីដ៏ឆ្នើមបំផុតចំនួន ៥ រូប ក្នុងវិស័យវិទ្យាសាស្ត្រវត្ថុធាតុដើម និងវិទ្យាសាស្ត្រអនុវត្តក្នុងជីវភាព​រស់នៅ ។ 


បណ្តាផលិតផលផ្សេងៗ ទៀត ជាច្រើនដែលប្រើប្រាស់ធាតុរាវ nano ប្រាក់ក៏បានវត្តមាន នៅទីផ្សារ ដូចជា៖ ទឹកអនាម័យសំរាប់ស្ត្រី ទឹកថ្នាំខ្ពុលមាត់ សំឡីអនាម័យ ខោទឹកនោម ទឹកថ្នាំលាងស្នាមរបួស ខោអាវកំចាត់មេរោគ....

ក្នុងស្នាដៃស្រាវជ្រាវរបស់លោកស្រី បណ្ឌិត យុង (Dung) “ ស្រាវជ្រាវនូវការផលិត nano ប្រាក់ និងប្រើប្រាស់ nano ប្រាក់ ដើម្បីកំចាត់មេរោគក្នុងទឹកពិសា។ ” លោកស្រី បណ្ឌិត យុង (Dung) បានដាក់ចេញដំណោះស្រាយធ្វើសម្អាតប្រភពទឹក រួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់បណ្តាគ្រួសារដែលរស់នៅក្នុងតំបន់លិចទឹកជំនន់ ឬតំបន់ដាស់ស្រយាល។

ធាតុរាវ  nano ប្រាក់ លោកស្រី បណ្ឌិត ត្រឹន ធីង៉ុកយុង (Tran Thi Ngoc Dung) និងក្រុមស្រាវជ្រាវបានចេញសន្និដ្ឋានថា ធាតុ nano ប្រាក់បានធានាក្នុងរយៈពេលច្រើនថ្ងៃ អាចកំចាត់មេរោគ...


ស្នាដៃ “អនុវត្តបច្ចេកវិទ្យា nano ប្រាក់ ក្នុងការផលិតបង់សម្រាប់រុំរហួស ដើម្បីព្យាបាលស្នាមរបួស និងមនុស្សមានដំបៅពិបាកព្យាបាល" បន្ទាប់ពីធ្វើពិសោធ នៅមន្ទីរពេទ្យមជ្ឈិមធំៗមួយចំនួន ដូចជា៖ មន្ទីរពេទ្យរលាកជាតិ ឡេ ហ៊ឹវត្រាក (Le Huu Trac) (វិទ្យាស្ថានពេទ្យទ័ព) មន្ទីរពេទ្យមជ្ឈិមទ័ព ១០៨ មន្ទីរពេទ្យវៀតឌឹក (Viet Duc)  ស្នាដៃ nano ប្រាក់ របស់លោកស្រី យុង (Dung) បានក្រុមប្រឹក្សាវិទ្យាទទួលបាន និងវាយតំលៃខ្ពស់ណាស់។

និយាយអំពីបង់រុំសម្រាប់របួសប្រើប្រាស់ nano ប្រាក់ តាមចំណេះដឹងរបស់លោកស្រី បណ្ឌិត ត្រឹន ធីង៉ុកយុង (Tran Thi Ngoc Dung) នៅសហរដ្ឋអាមេរិក គេលក់បង់រុំសម្រាប់របួសប្រើប្រាស់ nano ប្រាក់ តំលៃពី ៥០ ដុល្លារអាមេរិកសំរាប់មួយ និងនៅប្រទេសចិន តំលៃថោកបំផុតគឺ ១៤ ដុល្លារអាមេរិកសំរាប់មួយ។ រីឯ នៅប្រទេសវៀតណាមវិញ ផលិតផលបង់រុំសម្រាប់របួសប្រើប្រាស់ nano ប្រាក់មានតំលៃថោកជាងផលិតផលប្រភេទនេះដែលផលិត នៅសហរដ្ឋអាមេរិកនិងចិន ប៉ុន្តែគុណភាពនិងលទ្ធភាពព្យាបាលស្នាមរបួសដូចគ្នាដែរ ./.


អត្ថបទ៖ ថាវវី រូបថត៖ តឹតសើន


សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top