លោក Marc Vanborren Alfons E កើតឆ្នាំ១៩៥៨ ជាសញ្ជាតិបែលហ្ស៊ិក មានទំនុកចិត្តយ៉ាងខ្លាំងទៅលើដំណាំកាកាវវៀតណាម។ ក្នុងដំណើរទេសចរណ៍នៅវៀតណាមរួមជាមួយមិត្តភក្តិ នៅតាមខេត្តវាលទំនាបទន្លេគឺឡុងមួយចំនួន
លោក Marc ចៃដន្យសំឡឹងឃើញចម្ការកាកាវផ្លែប្រក់ដើម របស់ប្រជាកសិករនៅទីនេះ។ អ្នកស្រុកដាំដំណាំកាកាវត្រូវគ្រប់ស្តង់ដារ ដែលលោក Marc Vanborren Alfons បានដាក់ចេញ ដើម្បីគ្រាប់កាកាវមានគុណភាពខ្ពស់។ យោងទៅតាមតំបន់ដីដាំដំណាំកាកាវ តែងមានរសជាតិ chocolate ផ្សេងពីគ្នា។ លោក Marc Vanborren Alfons E ពិនិត្យគុណភាពផ្លៃកាកាវ។ លោក Marc Vanborren Alfons E ពិភាក្សាដោះដូរបទពិសោធន៍ដាំដំណាំកាកាវ ជាមួយមាមីងកសិករ។ លោក Marc Vanborren Alfons E ចែករំលែកនិងបែងចែកគ្រាប់កាកាវ ដែលមានគុណភាពខ្ពស់ ជាមួយប្រជាកសិករ។ លោក Marc ចុះកិច្ចសន្យាប្រមូលទិញកាកាវផ្ទាល់ជាមួយប្រជាកសិករ ដោយតម្លៃខ្ពស់ជាងទីផ្សារ។
គ្រួសារលោកតា ត្រឹនវ៉ាន់ញិន (Tran Van Nhin) មានផ្ទៃដី៦០០០ម៉ែត្រការេ ដាំដំណាំកាកាវចម្រុះជាមួយដើមដូង។ រៀងរាល់ឆ្នាំប្រមូលផលប្រហែល ១,៨តោនគ្រាប់កាកាវ។ ដើម្បីបង្កើតបានគ្រាប់កាកាវ ដែលមានរសជាតិគាប់ចិត្តបំផុត លោក Marc បានរួមជាមួយលោកតាញិន (Nhin) ពិនិត្យ ពិភាក្សាអំពីរបៀបថែទាំ និងរយៈកាលប្រមូលផល រហូតដល់របៀបច្នៃដំបូងដូចម្តេច...។ល។ សំឡឹងមើលរូបភាពខិតខំប្រឹងប្រែង លោករបស់ Marc ដូចជា៖ វាស់ទំហំខ្នាតផ្លែកាកាវ ហូបសាកគ្រាប់ដើម្បីពិនិត្យរសជាតិ...។ល។ ឲ្យឃើញនៅសភាពរួមដំណើររបស់ លោក Marc ជាមួយអ្នកដាំដំណាំកាកាវ ដើម្បីបង្កើតបានផលិតផលល្អបំផុត។ ហេតុនេះហើយ គ្រាប់កាកាវមកពីចម្ការផ្ទះលោកតាញិន (Nhin) តែងបានក្រុមហ៊ុន Belvie Chocolate ប្រមូលទិញដោយតម្លៃខ្ពស់ជាងឈ្មួញ និងតម្លៃស្ថេរភាព។