ស្ថាបបត្យករ ហ្វាងធុកហាវ (Hoang Thuc Hao) ចែករំលែកថា៖ “ខឿនស្ថាបត្យកម្មបូរាណវៀតណាម ជាឃ្លាំងកម្រមួយ សម្រាប់អនុវត្តក្នុងសំណង់ស្ថាបត្យកម្មបៃតងទំនើប”។ ដោយសារប្រការនេះបានធ្វើឲ្យបងមានទំនុកចិត្តយ៉ាងខ្លាំង ដើម្បីធ្វើដំណើរតាមនិងសម្រេចក្តីសុបិន្តស្ថាបនាខឿនស្ថាបត្យកម្មបៃតងមួយ ដែលមានលក្ខណៈវប្បធម៌វៀតណាម ប្រៀបស្មើពិភពលោក។
មុនឆ្នាំ២០០៩ សំណង់ស្ថាបត្យកម្មរបស់ស្ថាបត្យករ ហ្វាងធុកហាវ (Hoang Thuc Hoa) (ទាំងសំណង់ដែលបានទទួលរង្វាន់អន្តជាតិ) បានត្រឹមតែស្ថិតនៅក្នុងប្លង់។ ហេតុដូចនេះ ពេលសំណង់អគារសហគមស៊ូយរ៉ែ (Suoi Re) បានកសាង វាបានក្លាយជា ”ដុំថ្ម” ជាលើកដំបូងដែលមានអត្ថន័យពីរ គឺបើកទ្វារនាំសំណង់ដែលនៅលើក្រដាសរបស់បង ជាសំណង់ពិត “ចាក់ឫស្ស” និងបង្កើតកេរិ៍ឈ្មោះរន្ទឺក្នុងនិងក្រៅប្រទេស។
ស្ថាបត្យករ ហ្វាងធុកហាវ (Hoang Thuc Hoa) (ខែឧសភា ឆ្នាំ២០១៦)។ រូបថត៖ តឹតសើន
ស្ថាបត្យករ ហ្វាងធុកហាវ (Hoang Thuc Hoa) លើវេទិកាមហាវិទ្យាល័យស្ថាបនាហាណូយ។ រូបថត៖ តឹតសើន
ស្ថាបត្យករ ហ្វាងធុកហាវ (Hoang Thuc Hoa) និងអ្នករួមអាជីពមានកិត្តិយលដណ្តើមបានរង្វាន់លេខមួយ នៅ Festival ស្ថាបត្យកម្ម
ពិភពលោក បានរៀបចំនៅប្រទេសសឹង្ហបូរី ឆ្នាំ២០១៥។ រូបថត៖ ឯកសារ |
ជាមួយស្ថាបត្យកម្មពិសេស មានលក្ខណៈអេកូឡូស៊ី សំណង់អគារសហគមនៅភូមិស៊ូយរ៉ែ (Suoi Re) ឃុំគឺអៀន(Cu Yen) ស្រុកឡឿងសើន (Luong Son) ខេត្តហ្វាប៊ិញ (Hoa Binh) បានស្ថាបនាដោយវត្ថុធាតុដែលមានស្រាប់ពីធម្មជាតិដូចជា៖ ស្បូវ ឫស្សី ស្លឹក។ល។ ដណ្តើមបានពានរង្វាន់ Green Good Design ២០១២ របស់អាមេរិក រង្វាន់ International Architecture Awards (IAA) របស់អាមេរិក ហើយមានឈ្មោះក្នុង Top៧ នៃរង្វាន់ Ecowan របស់អង្គការ World Architecture News។
|
ស្ថាបត្យករ ហ្វាងធុកហាវ (Hoang Thuc Hoa) បានសំណេះសំណាលថា៖ “ក្តីសង្ឃឹមរបស់ខ្ញុំបានកើនឡើងទ្វេដង ពេលសំណង់បានបម្រើជូនប្រជាជន”។ ប្លង់សំណង់ រូបថតសំណង់អគារសហគមស៊ូយរ៉ែ (Suoi Re) បានតាំងបង្ហាញក្នុងតាំងពិព័រណ៍នៅទ្វីបអឺរុប ក្នុងរយៈពេលយ៉ាងយូរ។ វត្ថុធាតុទាំងអស់សម្រាប់ធ្វើផ្ទះ គឺបងប្រើដីនិងឫស្សីតែប៉ុណ្ណោះ។ ផ្ទះមានទំហំ៨០ម៉ែត្រការេ ជាន់ក្រោមកប់ជាប់នឹងភ្នំ សរុបផ្ទៃដីប្រើប្រាស់គឺ២០០ម៉ែត្រការេ ជុំវិញមានដាំដើមស៊ូវ ខ្នុរ ឫស្សី ក្រូច ផ្ការំចេក។
ក្នុងបរិបទពិភពលោកកំពុងប្រឈម ជាមួយបញ្ហា បរិស្ថាន បម្រែបម្រួលអាកាសធាតុ កខ្វក់បរិស្ថាន។ល។ ស្ថាបត្យកម្មបៃតងជានិន្នាការមួយ របស់ពិភពលោកសព្វថ្ងៃ។ ប៉ុន្តែ រឿងរ៉ាវដែលស្ថាបត្យករ ហ្វាងធុកហាវ (Hoang Thuc Hoa) មកជាមួយស្ថាបត្យកម្មបៃតង មិនត្រឹមតែជារឿងនិន្នាកាទេ នៅទាំងជារឿងរ៉ាវបរិយាយពីស្ថាបត្យករអាន យល់ សំឡឹងមើល និងទទួលបាននៅមូលដ្ឋានគ្រឹះ មាគ៌ាប្រពៃណីនៃវប្បធម៌វៀតណាម។
ស្ថាបត្យករ ហ្វាងធុកហាវ (Hoang Thuc Hao) បានធ្វើដំណើរទៅច្រើនតំបន់ ភូមិភាគដើម្បីសង្កេតនិងអនុវត្តក្នុងសំណង់ស្ថាបត្យកម្ម។ នោះគឺផ្ទះខ្ពស់ពីដីសមស្រប់ជាមួយធាតុអាកាសកក់ក្តៅនៅរដូវរងា ត្រជាក់នៅរដូវប្រាំង របស់ជនជាតិ ថៃ ណុង តី។ល។ ឬផ្ទះឥដ្ឋនៅហាយ៉ាង(Ha Giang) បានធ្វើពីវត្ថុធាតុដីក្រាស់រាំងកំដៅ ដំបូលប្រក់ស្លឹក ក្នុងផ្ទះមានខ្យល់ចេញចូល។ តំបន់វាលទំនាបភាគខាងជើង មានផ្ទះបីល្វែងដំបូលពីរ និងមានសំយាប់ពីមុខផ្ទះសម្រាប់បាំងពន្លឺព្រះអាទិត្យចែងចាំងផ្ទាល់ចូលក្នុងផ្ទះ។ ដំបូលផ្ទះធ្វើពីវត្ថុធាតុ ដូចក្បឿង សន្លឹក។ ទីធ្លាផ្ទះដីដង្ហាប់ជួយកាត់បន្ថយកំដៅ។ ផ្ទះបែរមុខទៅទិសខាងត្បូង មានផ្ទៃទឹក មានចំការ បង្កើតបានបរិស្ថាន ទេសភាពសម្រប់ជាមួយធម្មជាតិ និងជីវភាពរស់នៅរបស់មនុស្ស។ នេះគឺជាចំណេះវិជ្ជាវប្បធម៌សំខាន់ ដែលស្ថាបត្យករហ្វាងធុកហាវ(Hoang Thuc Hao) សង្កេតឃើញក្នុងស្ថាបត្យកម្មប្រពៃណីពីបូរាណរបស់ជនជាតិវៀតណាម។
ជណ្តើរឡើងជាន់លើបានធ្វើពីដើមឈើដូចជាជណ្តើរផ្ទះប្រពៃណី របស់បងប្អូនជនជាតិតំបន់ខ្ពស់រាប នៅក្នុងសំណង់អគារសហគមមួយ ដែលស្ថាបត្យករហ្វាងធុកហាវ(Hoang Thuc Hao) ជាអ្នករចនា។ រូបថត៖ ឯកសារ
សំណង់ទីលានកំសាន្តសម្រាប់កុមារ នៅទីក្រុងបូរាណហូយអាន(Hoi An) ដែលស្ថាបត្យករហ្វាងធុកហាវ (Hoang Thuc Hao) ជាអ្នករចនា។
រូបថត៖ ឯកសារ
សំណង់អគារសហគមស៊ូយរ៉ែ (Suoi Re) ដែលស្ថាបត្យករ ហ្វាងធុកហាវ (Hoang Thuc Hao) ជាអ្នករចនា បានសាងសង
នៅឃុំគឺអៀន(Cư Yen) ស្រុកឡឿងសើន (Luong Son) ខេត្តហ្វាប៊ិញ (Hoa Binh)។ រូបថត៖ ឯកសារ
សំណង់អគារសហគម ធ្វើតាមបែបស្ថាបត្យកម្មផ្ទះឥដ្ឋ នៅស្រុកក្វានបា (Quan Ba) ខេត្តហាយ៉ាង
(Ha Giang) ដែលស្ថាបត្យករ ហ្វាងធុកហាវ (Hoang Thuc Hao) ជាអ្នករចនា។ រូបថត៖ ឯកសារ
សំណង់អគារសហគមគឹមថាញ (Cam Thanh) ហូយអាន (Hoi An) ដែលបានស្ថាបត្យករហ្វាងធុកហាវ
(Hoang Thuc Hao) ជាអ្នករចនា។ រូបថត៖ ឯកសារ
ប្លង់ រូបថត សំណង់អគារសហគម ស៊ូយរ៉ែ(Suoi Re)។ រូបថត៖ ឯកសារ |
ស្ថាបត្យករ ហ្វាងធុកហាវ (Hoang Thuc Hao) បានអនុវត្តចំណេះវិជ្ជានេះ ចូលក្នុងសំណង់ស្ថាបត្យកម្ម “មជ្ឈមណ្ឌលសុភមង្គល Bhutan” ជាស្នាដៃបានឆ្លងកាត់ប្លង់រចនាជាច្រើន របស់ស្ថាបត្យករ ដែលល្បីឈ្មោះពិភពលោក បានជម្រើសសាងសងជោគជ័យនៅ Bhutan។
ស្ថាបត្យករ ហ្វាងធុកហាវ(Hoang Thuc Hao)បញ្ចេញគំនិតច្នៃ មេឃមូលដីបួនជ្រុងរបស់វៀតណាម ចូលជីវសាស្រ្តចម្រុះចំនួន១.៥០០ម៉ែត្រការេ ស្ថិតនៅកណ្តាលព្រៃស្រល់Bhutan។ ទិដ្ឋភាពរួមគឺ “ការសន្ទនារវាងដី ថ្ម និងឈើ" រវាងបរិយាកាសខាងក្នុងនិងទេសភាព រវាងចំណេះសិក្សាជាមួយការបទពិសោធន៍ប្រជាប្រិយ។ សំណង់មានរចនាបទស្នូល ជាស្ថាបត្យកម្មដើមកំណើត Bhutan ប៉ុន្តែក៏មានវប្បធម៌វៀតណាម។ ដើម្បីប្រឆាំងនៅលក្ខណៈធម្មជាតិអាក្រក់ ផ្ទះមានជញ្ជាំងពីរស្រទាប់ឆ្អឹងឈើ បិទដី ជញ្ជាំងកម្រាស់កន្លះម៉ែត្រ ក្រាលថ្មខាងក្រោមដាក់ដីពីលើ ទ្វារកញ្ចក់ពីរស្រទាប់ កែវបេតុង ឈើ ដំបូលចោត និងប្រហោងក្នុង ដើម្បីប្រឆាំងភាពត្រជាក់របស់ព្រិល។
មណ្ឌលសុភមង្គល Bhutan ដែលស្ថាបត្យករ ហ្វាងធុកហាវ (Hoang Thuc Hao) ជាអ្នករចនា។ រូបថត៖ ឯកសារ |
សំណង់នេះ ដូចជាពាក្យអះអាងថា៖ ស្ថាបត្យកម្មបរិសុទ្ធរបស់វៀតណាម សុទ្ធតែអាចប្រៀបផ្ទឹមនឹងពិភពលោក បើយើងមានមាគ៌ាអភិវឌ្ឍន៍ត្រឹមត្រូវ និងតាមក្បូនខ្នាត។ អាចយល់បានប្រការទាំងនេះ ស្ថាបត្យករហ្វាងធុកហាវ (Hoang Thuc Hao) ទោះបីមានការមមាញឹក ជាមួយគម្រោងការធំៗនៅក្នុង និងក្រៅប្រទេស បងនៅតែមានពេលវេលា ដើម្បីឈរលើវេទិការបស់មហាវិទ្យល័យស្ថាបនា ដោយតួនាទីជាគ្រូបង្រៀនផ្តល់បទពិសោធន៍ ចំណេះវិជ្ជាជូនស្ថាបត្យករជំនាន់ថ្មី របស់ប្រទេសជាតិ៕
អត្ថបទ៖ ថាវវី រូបថត៖ ង្វៀនតឹតសើន និងឯកសារ