• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

អ្នកថតរូប ង្វៀន វៀតហុង (Nguyen Viet Hung) និង រូបថតសំរាម៣០០០សន្លឹកនៅវៀតណាម

ម៉ាស៊ីន​ថតរូប អ្នក​ថតរូប​ ង្វៀន​ វៀតហុង​ (Nguyen Viet Hung)​ (Lekima Hung) បានធ្វើ​ដំណើរ​តាម​​បណ្តោយមាត់​​​សមុទ្រ​ប្រវែង​៧០០០គីឡូម៉ែត្រ​​ ច្រក​ទ្វារ​​ព្រែក​ទន្លេ​១០០ ​នៅ​ខេត្តក្រុង​ទាំង​២៨​​នៅ​វៀតណាម​ ​កត់​ត្រាទុក​នូវ​រូបភាព​​នាំ​សារ​លិខិត​ “ចូរ​សង្គ្រោះ​សមុទ្រ​” “ចូរ​ធ្វើសកម្មភាព​” ដើម្បី​កាត់​​បន្ថយ​សំរាម​​ប្លាស្ទិក​ចាក់​​ចោល​លើ​មហាសមុទ្រ​​ជា​​រៀង​រាល់ថ្ងៃ​។ ជាមួយនឹង​​ការ​ខិត​ខំប្រឹង​ប្រែង​​នោះ​ បង​បាន​ក្រសួង​ធនធាន​​បរិស្ថាន​​ប្រទាន​នាម​ជា​ឯកអគ្គរដ្ឋទូត​​សមុទ្រ​បៃតង​​ដូចជា​ការ​កត់​ត្រា​មួយ​​នៃ​សហគមន៍​ ប្រជាជន​ សង្គម ​ចំពោះ​បុព្វហេតុ​ការ​ពារ​បរិស្ថាន​ សមុទ្រ​កោះ​​របស់​​​ឯកជន​​ Lekima Hung

អ្នក​ថតរូប ​​​ង្វៀន វៀត​ហុង (Nguyen Viet Hung) ទើប​អនុវត្ត​ជោគ​ជ័យ​តាំងពិព័រណ៍​​​រូបថតសំរាម​ប្លាស្ទិក​​​ "ចូរ​សង្រ្គោះ​សមុទ្រ​” នៅ​ហាណូយ​។ តាំងពិព័រណ៍​​រូបថតជាង១០០​សន្លឹក ​បាន​ជ្រើស​​​មកពី​រូបថត​​ជាង​​៣០០០​សន្លឹក​​ និទាន​​អំពី​រឿង​រ៉ាវ​​សំរាម​ប្លាស្ទិក​​​នៅវៀតណាម​ បាន​ជះឥទ្ធិពល​ផ្ទាល់​ដល់​បរិស្ថាន​រស់​នៅ​ដូចម្តេច​ខ្លះ​។ នោះ​មិន​ត្រឹម​តែ​​​ជាបញ្ហា​ក្តៅ​របស់​វៀតណាម​ ហើយ​សព្វថ្ងៃ​​​ក៏ជា​ "​សង្គ្រាម​”​​ នៃ​ប្រទេសទាំងអស់​លើពិភពលោកដែរ​។​

ក្នុងពេល​វេលា​ប្រព្រឹត្តទៅ​តាំងពិព័រណ៍​រូបថត​សំរាម​ប្លាស្ទិក​ លោក​នាយករដ្ឋមន្រ្តី ង្វៀន ​ស្វឹនភុក​ (Nguyen Xuan Phuc) ​ក៏បាន​បើក​ចលនា​​ប្រឆាំង​សំរាម​ប្លាស្ទិក​ជាផ្លូវ​ការ ​នៅលើ​បរិវេណ​ទូទាំងប្រទេស​ និង អំពាវ​នាវ​ពួក​យើង​ត្រូវមាន​​សកម្មភាព​ជាក់ស្តែង ​​ដើម្បី​គ្រប់​គ្រង់​ ទប់​ស្កាត់ ​កើតមាន​សំរាម​ប្លាស្ទិក​លំហូរ​ចេញទៅ​បរិស្ថាន​។​

 

 Nhà អ្នក​ថតរូប ង្វៀន​ វៀតហុង​ (Nguyen Viet Hung) រូបថត៖ ត្រឹន​ថាញ​យ៉ាង


 រូបថត​​អំពី​សំរាម​ប្លាស្ទិក ​បាន​បង​ ង្វៀន វៀតហុង (Nguyen Viet Hung) រៀប​​រៀង​​​សម្រាប់​​​តាំងពិព័រណ៍​​រូបថត​ “ចូរ​សង្រ្គោះ​សមុទ្រ​” បាន​រៀប​ចំ​នៅ​ហាណូយ​​។ រូបថត៖ ត្រឹន​ថាញយ៉ាង​


 លោក​ស្រី Caitlin Wiesen (ឆ្វេង​) ប្រធាន​តំណាង​ប្រចាំ​កម្មវិធី​អភិវឌ្ឍន៍​​អង្គការ​សហប្រជាជាតិ​ (UNDP) នៅវៀតណាម​ អ្នក​ថតរូប​ ង្វៀន វៀតហុង  (Nguyen Viet Hung) និង លោក​ស្រី Elsbeth Akkerman (ស្តាំ) ជា​ឯកអគ្គរដ្ឋទូត​ប្រទេស​ហូឡង់​ប្រចាំនៅវៀតណាម​ និង សារលិខិត​​ពាំនាំ​និមិត្ត​រូប​ “ចូរ​សង្រ្គោះ​សមុទ្រ​ “។ រូបថត៖ ឯកសារ​


ត្រី​ក្រដាស​សរសេរ​នៅលើ​នោះ​ នូវ​ចំណាប់​អារម្មណ៍​នៃ​ភ្ញៀវទេសចរ​បន្ទាប់ពី​ទស្សនា​​មើល​រូបថត​ នៅ​​​តាំងពិព័រណ៍ ​របស់​​អ្នក​ថតរូប​​ ង្វៀន ​វៀតហុង​(Nguyen Viet Hung)​។ រូបថត៖ ត្រឹន​ថាញ​យ៉ាង​

 វៀតណាម​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេសទាំង​១០​​ ដែល​មាន​​​ប្រវែង​មាត់​សមុទ្រ​ប្រៀប​​នឹង​ផ្ទៃដី​គោកច្រើន​​បំផុត ​​គឺ​​៣២៦០​​គីឡូម៉ែត្រ​ ហើយ​ក៏ជា​​ប្រទេស​ដែល​មាន​​ព្រែក​ទន្លេ​តូចធំ​ឡើង​ដល់​២៣៦០​។ ​សំរាម​ប្លាស្ទិក​ទាំងអស់​​​​ ​​កើត​ឡើង​លំហូរ​​មកពី​​ប្រភព​ជា​ច្រើន​ យ៉ាង​នេះក៏ចេះតែបណ្តែតហូរ​​តាម​ព្រែក​ទន្លេ​ ​ចាក់​ចូល​មក​​កាន់​សមុទ្រ​។​

ជា​អ្នក​ធ្វើ​ការ​ជាង​២០​ឆ្នាំ​ ក្នុង​វិស័យ​បណ្តុះបណ្តាល​​អ្នក​ថតរូប​ ផ្តើម​គំនិត​កត់ត្រាទុកនូវ​​ភាពគ្រោះថ្នាក់​មកពី​សំរាម​ប្លាស្ទិក ​​ចំពោះ​បរិស្ថាន​​កើត​ឡើង​​ចាប់ពី​ពេល​ បង​​ង្វៀន​ វៀតហុង (Nguyen Viet Hung) ឃើញ​ផ្ទាល់​​​អ្នក​ម្តាយរបស់ខ្លួនបានផ្ទុក​ជំងឺ​មហារីក​។ បង​​ស្វែង​យល់​ពី​មូលហេតុ​​នៃ​ជំងឺ​ និង រកឃើញ​​​ខាងក្រោយ​ភាពងាយស្រួល​នៃ​ប្រដាប់​ប្លាស្ទិក​ប្រើមួយ​លើក​ តែង​បង្កប់​កក្តា​បង្ក​​ជំងឺ​ គ្រោះថ្នាក់ដល់​ជីវិត​​។ ត្រូវធ្វើ​ប្រការ​​អ្វីមួយ​​​​ ដើម្បី​ជះ​ឥទ្ធិពល​ដល់គោល​​​គំនិត​របស់​ប្រជាជន​វៀតណាម​ ចំពោះម​ហន្តរាយ​សំរាម​ប្លាស្ទិក ​​កំពុង​រាយពេញ​បរិស្ថាន​ បាន​ជំរុញ​បងលះបង់​​ពេលវេលាច្រើន​ ដើម្បី​ស្រាវ​ជ្រាវលើ​​វិស័យ​នេះ ហើយ​ប្តេជ្ញា​ចិត្ត​​ “ប្រមាញ់​​រូបថត​ខាង​សំរាម​ប្លាស្ទិក​”។​

ក្រោយ​មួ​យឆ្នាំ​ត្រៀម​បម្រុង​ ឆ្នាំ​២០១៨ បង​ចាប់​ផ្តើម​ធ្វើ​ដំណើរ​អនុវត្ត​​គម្រោង​ការ​រូបថត​សំរាម​ប្លាស្ទិក​។ ដាន​ជើង​បង​បាន​ធ្វើ​ដំណើរ​បណ្តោយ​តាម​មាត់សមុទ្រ​ប្រវែង​​​៧០០០​គីឡូម៉ែត្រ​​ ច្រកព្រែក​ទន្លេ​ទាំង​១០០ ​នៅ​តាម​ខេត្ត​ក្រុង​ទាំង​២៨​ ហើយ​កត់ត្រា​ទុក​ដោយ​រូបថតជាង​​៣០០០​សន្លឹក​។​

ជាមួយ​សារលិខិត​ “​មានតែ​សកម្មភាព​ទើប​នាំ​មក​នូវ​ភាព​ផ្លាស់​ប្តូរ​” រូបថត​របស់​ង្វៀន ​វៀត​ហុង​ (Nguyen Viet Hung) បានអង្រួន​​បេះដូង​អ្នកទស្សនា​​ ហើយ​ផ្សារ​​​ការ​យល់​ដឹងនៃ​​មនុស្ស​គ្រប់​គ្នា​​អំពី​សំរាម​ប្លាស្ទិក​ អំពាវនាវ​ព្រួតដៃ​​សកម្មភាព​របស់​​​ស្ថាបន​គ្រប់​គ្រង​​រដ្ឋ​។ រូបថត​​បាន​​រៀប​ចំទៅ​តាម​​ខ្លឹម​សារ​​ ទីកន្លែង​ និង ពេលវេលា​ ថតសម្រាប់​​អ្នកទស្សនា​​​​ អាច​ស្រមៃ​ឃើញ​​រូបភាព​ទាំងមូល ​ស្តីពី​ស្ថានភាព​​សំរាម​ប្លាស្ទិក​នៅ​​បណ្តោយ​តាម​មាត់​​សមុទ្រ​វៀតណាម​។​



 បង​ង្វៀន ​វៀត​ហុង​ (Nguyen Viet Hung) នៅ​ក្បែរ​​វាល​សំរាម​ ក្នុងការ​​ធ្វើ​ដំណើរ​​របស់​​ខ្លួន​​។ រូបថត៖ ឯកសារ​


 វាល​​សំរាម​ក្បែរ​ផ្លូវ​ថ្នល់​ នៅ​កោះ​ភូ​ក្វឹក​​ឆ្នាំ​២០១៧។ រូបថត៖ ង្វៀន​ វៀតហុង


 ហាម​ចាក់​​សំរាម​នៅ​ខេត្ត​ណាម​ឌិញ (Nam Dinh) ឆ្នាំ​២០១៨។ រូបថត៖ ង្វៀន​ វៀតហុង

Đầm  បឹង​ធ្វើ​អំបិល​សាហ្វិញ (Sa Huynh) ខេត្តក្វាង​ង៉ាយ (Quang Ngai) ​ឆ្នាំ​២០១៨។ រូបថត៖ ង្វៀន​ វៀតហុង


 ចាក់​សំរាម​ចុះ​សមុទ្រ​នៅ​ខេត្ត​ក្វាង​ង៉ាយ (Quang Ngai) ​ឆ្នាំ​២០១៨។ រូបថត៖ ង្វៀន​ វៀតហុង


 ហាល​​ត្រី​​នៅ​ស្រុក​កឹន​យើ (Can Gio) ​ឆ្នាំ​២០១៨។ រូបថត៖ ង្វៀន​ វៀតហុង


 ព្រៃមរណៈ​នៅ​ខេត្ត​ណាម​ឌិញ​ (Nam Dinh) ឆ្នាំ​២០១៨។ ​រូបថត៖ ង្វៀន​ វៀតហុង


ឆ្នេរ​សមុទ្រ​វិញ​ឡឿង (Vinh Luong) ​នៅ​ក្រុង​ញ៉ា​ត្រាង (Nha trang) ​ខេត្ត​ខាញ​ហ្វ័រ (Khanh Hoa) ​ឆ្នាំ​២០១៨​។ រូបថត៖ ង្វៀន​ វៀតហុង


 បម្រើ​ជីវភាពរស់នៅ​ ​នៅ​ខេត្ត​ប៊ិញ​ធ្វឹន (Binh Thuan) ​ឆ្នាំ​២០១៨។ រូបថត៖ ង្វៀន​ វៀតហុង

 

តាម​លោក​ស្រី Caitlin Wiesen ប្រធាន​តំណាង​ប្រចាំ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ (UNDP) នៅ​វៀតណាម​ និទាន​រឿង​រ៉ាវ​សំរាម​​ប្លាស្ទិក​ដោយ​រូបថត​នៃ​​អ្នក​ថតរូប​ ង្វៀន ​វៀតហុង (Nguyen Viet Hung) ពិតជា​សាយ​ភាយ​ និង បំផុស​គំនិត​​ខ្លាំង​​​ទៅ​ដល់សហគមន៍​។​

នៅ​ចំពោះ​អ្នក​ថតរូប​ ង្វៀន វៀតហុង (Nguyen Viet Hung) បន្ទាប់​ពី​ថតរូប​សំរាម​រាល់តែដង​នៅ​មូលដ្ឋាន​ បងនៅតែង​តែ​​​ចែករំលែក​រូបភាព​ និង សារលិខិត​ "ចូរ​​សង្រ្គោះ​សមុទ្រ​" នៅ​លើ​​បណ្តាញ​សង្គម​។ ប្រសិទ្ធភាព​ ​គឺ​កន្លែង​​រដ្ឋអំណាច​មូលដ្ឋាន​​ជាច្រើន​​​ និង ​ប្រជាជន ​បាន​ចាប់​ផ្តើម​​មានគំនិត​ប្រមូល​​សម្អាត​សំរាម​។ ពេល​ខាង​​មុខ បង​ហុង (Hung) ​នឹង​បន្ត​តាំងពិព័រណ៍​រូបថតសំរាម​ប្លាស្ទិក​នៅ​តាម​មូលដ្ឋាន​​នានា​ ដែលមានជាប់​​សមុទ្រ​ ហើយ​មាន​បំណង​ចង់​​ធ្វើ​ច្រើន​ថែមទៀត​នូវ​តាំង​ពិព័រណ៍​សម្រាប់​កុមារ​យល់ដឹង​ជាង ​អំពី​សំរាម​ប្លាស្ទិក​ តាម​រយៈ​​​រឿង​​​រ៉ាវ​រូបភាព​​៕​

 

អត្ថបទ៖ ប៊ិច​វឹន រូបថត៖ ថាញយ៉ាង​ និង​ ឯកសារ​
 

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top