• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

អ្នកដឹកនាំរឿង លោក លឿងឌីញយុង (Luong Dinh Dung) - អ្នកបង្កើតរូបភាពស្រស់ស្អាតនិងរឿងរ៉ាវប្លែកៗ

ភាពយន្តដំបូង ឪពុកអៀវកូនប្រុស ទទួលបានពានរង្វាន់ភាពយន្តអាស៊ីឆ្នើមបំផុត ក្នុងនាមជាតំណាងភាពយន្តវៀតណាមអញ្ជើញចូលរួមក្នុងពិធី Oscars លើកទី ៩០ អ្នកដឹកនាំរឿង លោក លឿងឌីញយុង (Luong Dinh Dung) កំពុងបន្តយកចិត្តទុកដាក់និងអនុវត្តគម្រោងភាពយន្តថ្មី​​និងនាំមកនូវសេចក្តីប្រាថ្នានៃម៉ាកយីហោភាពយន្តវៀតណាមលើឆាកអន្តរជាតិ។

តាមការចែករំលែករបស់អ្នកដឹកនាំរឿង លោក លឿងឌីញយុង ( Luong Dinh Dung) បាននិយាយថា លោកបានផលិតខ្សែភាពយន្ត ដើម្បី “សងបំណុលជីវិត” ។  ហេតុដូច្នេះខ្សែភាពយន្ត“ ឪពុកអៀវកូនប្រុស” គឺជាការសងគុណដំបូងរបស់លោកក្នុងជីវិតនេះ។

ចាប់ពីការ“សងបំណុលជីវិត” ដែលលោកបានលើកឡើង ប្រហែលជាមានមនុស្សតិចណាស់ដែលដឹងថា អ្នកដឹកនាំភាពយន្តដ៏ល្បី លោក លឿងឌីញយុង ( Luong Dinh Dung) ធ្លាប់គឺជាកូនប្រុសដ៏អាក្រក់ម្នាក់ក្នុងអតីតកាល។ ដោយទឹកចិត្តល្អរបស់មនុស្សនៅជុំវិញ ជាពិសេសសេចក្តីស្រឡាញ់គ្មានដែនកំណត់និងចិត្តសប្បុរសធម៌នៃអ្នកម្តាយរបស់លោក កូនកម្លោះ  លឿងឌីញយុង (Luong Dinh Dung)  “ បានក្លាយទៅជាកូនល្អម្នាក់” ។ ទិសដៅដ៏ល្អនេះប្រហែលជាដោយសារលោកមានបេសកកម្មមិនទាន់រួចសម្រេចជាមួយជីវិត។ ពួកគេបាននិយាយថា បេសកកម្មនៃសិល្បៈគឺដើម្បីជួយមនុស្សឱ្យរស់នៅក្នុងបច្ចុប្បន្ន។ ហើយអ្នកដឹកនាំភាពយន្ត លោក លឿងឌីញយុង ( Luong Dinh Dung) កំពុងប្រគល់បេសកកម្មនោះ នៅពេលដែលបង្កើតភាពយន្តគួរឲ្យរំជួលចិត្តមនុស្ស។

 

"ភាពយន្តគឺឃឿនដ៏មានឥទ្ធិពលសម្រាប់ការផ្លាស់ប្តូរសង្គម” ។

អ្នកដឹកនាំភាពយន្ត លោក លឿងឌីញយុង ( Luong Dinh Dung ) បានចែករំលែក

អ្នកដឹកនាំភាពយន្ត លោក លឿងឌីញយុង ( Luong Dinh Dung ) បានចែករំលែកថា​ បំផុសគំនិតនៃខ្សែភាពយន្ត "ឪពុកអៀវកូនប្រុស" ។ នោះគឺជាពេលដែលលោក យុង (Dung) មានអាយុ ៦ ឆ្នាំ ក្នុងការធ្វើដំណើរជាមួយឪពុករបស់លោកទៅកាន់ខេត្ត ទៀនក្វាង (Tuyen Quang) ឪពុកនិងកូនប្រុសរូបនេះបានជួបកូនកម្លោះម្នាក់មានអាយុ ១៨ ឆ្នាំបានប្រើដំរែកវាយឪពុកបង្កើតរបស់គាត់។ 
 

បន្ទាប់ពីទប់ស្កាត់នឹងសកម្មភាពនេះ ឪពុករបស់លោក យុង (Dung) និងលោក យុង (Dung) បានសួរឪពុកនាក់នោះថា ហេតុអ្វីបានជាគាត់មិនរាយការណ៍ទៅប៉ូលីស។ ឪពុករូបនេះបានប្រាប់ថា កូនប្រុសរបស់គាត់ស្រវឹងស្រា ដូច្នេះកូនប្រុសរបស់គាត់បានវាយគាត់ ហើយគាត់គិតថានៅពេលណាដែលកូនប្រុសគាត់មិនស្រវឹង កូនប្រុសគាត់នឹងផ្លាស់ប្តូរ។ “ សកម្មភាពនេះដែលធ្វើឲ្យខ្ញុំភ័យខ្លាចនិងមមៃជាប់ក្នុងអារម្មណ៍ខ្ញុំ ក្នុងរយៈពេលយូរអង្វែង។  ពេលខ្ញុំធំឡើង ខ្ញុំបានបន្តមើលឃើញរឿងរ៉ាវដ៏ឈឺចាប់ជាច្រើនទៀតនៅក្នុងសង្គម”។ អ្នកដឹកនាំភាពយន្ត លោក លឿងឌីញយុង ( Luong Dinh Dung) បានរំលឹកឡើងវិញ។

 
លោក លឿងឌីញយុង ( Luong Dinh Dung) គឺជាអ្នកដឹកនាំភាពយន្ត អ្នកនិពន្ធ កើតនាឆ្នាំ១៩៧៣ នៅខេត្ត ទៀនក្វាង (Tuyen Quang) នៃប្រទេសវៀតណាម។


អ្នកដឹកនាំភាពយន្ត លោក លឿងឌីញយុង ( Luong Dinh Dung ) បានទទួលពានរង្វាន់ “ភាពយន្តអាស៊ីឆ្នើមបំផុត” នៅមហោស្រពភាពយន្តអន្តរជាតិអ៊ីរ៉ង់លើកទី ៣៦ ។


អ្នកដឹកនាំភាពយន្ត លោក លឿងឌីញយុង ( Luong Dinh Dung ) បានថតរូបជាមួយតួអង្ករកុមារដែលបានសម្តែងក្នុងភាពយន្ត “ឪពុកអៀវកូនប្រុស” ។


អ្នកដឹកនាំភាពយន្ត លោក លឿងឌីញយុង ( Luong Dinh Dung ) បានថតរូបជាមួយតួអង្គក្នុងភាពយន្ត “ ៥៧៨៖ គ្រាប់កាំភ្លើងរបស់មនុស្សឆ្កួត” ។
 

មមៃជាប់ក្នុងអារម្មណ៍អំពីកូនប្រុសអាក្រក់ម្នាក់ និងចិត្តហ៊ានធ្វើអ្វីៗ ទាំងអស់ដែលធ្វើឲ្យលោក លឿងឌីញយុង (Luong Dinh Dung ) ក្លាយទៅជាមនុស្សល្អម្នាក់ ហើយប្រការនេះបានបង្ហាញយ៉ាងច្បាស់លាស់ក្នុងខ្សែភាពរបស់លោក។ 

ភាពយន្ត “ឪពុកអៀវកូនប្រុស” បានបង្កើតឡើងក្នុងគោលបំណងចង់ដាស់តឿនមនុស្សជាតិនៅក្នុងមនុស្សម្នាក់ដែលកំពុងបំភ្លេច ចោល ដោយសារតែជីវិតរវល់។ សេចក្តីស្រឡាញ់របស់ឪពុកឬសេចក្តីស្រឡាញ់របស់ម្តាយគឺជាប្រការដ៏អស្ចារ្យនិងពិសិដ្ឋបំផុត។ អ្នកដឹកនាំភាពយន្ត លោក លឿងឌីញយុង (Luong Dinh Dung )បាននិយាយថា“ នៅក្នុងខ្សែភាពយន្តនេះ ក្តីសុបិន្តបានជិះយន្តហោះដែលជាសុបិនរបស់ខ្ញុំដែរ ពីព្រោះខ្ញុំចង់អោយម្តាយខ្ញុំជិះយន្តហោះតែម្តង ប៉ុន្តែខ្ញុំមិនអាចធ្វើបានទេ នាពេលនោះ ម្តាយខ្ញុំបានស្លាប់ហើយ” ។ អ្នកដឹកនាំភាពយន្តរូបនេះបានចែករំលែក។

មមៃជាប់ក្នុងអារម្មណ៍អំពីកូនប្រុសអាក្រក់ម្នាក់ និងចិត្តហ៊ានធ្វើអ្វីៗ ទាំងអស់ដែលធ្វើឲ្យលោក លឿងឌីញយុង (Luong Dinh Dung ) ក្លាយទៅជាមនុស្សល្អម្នាក់ ហើយប្រការនេះបានបង្ហាញយ៉ាងច្បាស់លាស់ក្នុងខ្សែភាពរបស់លោក។ ដូច្នេះខ្សែភាពយន្តរបស់លោកបានវាយតំលៃថា មានភាពជាក់ស្តែងនិងរំជួលចិត្តជាងពេលណាទាំងអស់។ អ្វីៗ ទាំងអស់នេះបានបង្កើត“ លក្ខណ្ឌ” របស់អ្នកដឹកនាំភាពយន្ត លោក លឿងឌីញយុង ( Luong Dinh Dung) ។

 

“អ្នកដឹកនាំភាពយន្ត លោក លឿងឌីញយុង ( Luong Dinh Dung) គឺជាអ្នកដឹកនាំភាពយន្តម្នាក់បានបង្កើតឡើងរូបភាពស្អាតនិងរឿងរ៉ាវប្លែកៗ “។

អ្នកដឹកនាំភាពយន្ត លោក Mike Newell បានមានប្រសាសន៍.


 

ពេលវេលាដែលលោករស់នៅគ្មានគោលដៅ និងមានស្ថានភាពលំបាកខ្វះខាតដែលជួយឱ្យអ្នកដឹកនាំភាពយន្ត លោក លឿងឌីញយុង (Luong Dinh Dung) មានបទពិសោធន៍ដ៏សម្បូរបែប ក្នុងជីវិត ដូចជាការចែករួមលែករបស់មិត្តរួមការងាររបស់លោក បាននិយាយថា “បទពិសោធន៍ជីវិតរបស់អ្នកដឹកនាំភាពយន្ត លោក លឿងឌីញយុង (Luong Dinh Dung) មានភាពរឹងមាំ” ។ អ្នកដឹកនាំភាពយន្ត លោក Mike Newell (ភាពយន្ត “Harry Potter និងកែវភ្លើង”  “ពិធីអាពាហ៍ពិពាហ៍បួន ពិធីបុណ្យសព្វតែមួយគត់”  ... ) ក៏បានវាយតំលៃថា៖ 
 

នោះក៏ជាហេតុផលផងដែរ នៅក្នុងគម្រោងភាពយន្ត“ ៥៧៨៖ គ្រាប់កាំភ្លើងរបស់មនុស្សឆ្កួត” ទោះបីជាវាជាប្រធានបទដ៏ចម្រូងចម្រាសហើយមនុស្សជាច្រើននាក់ទប់ក៏ដោយ ប៉ុន្តែអ្នកដឹកនាំភាពយន្ត លោក លឿងឌីញយុង (Luong Dinh Dung) នៅតែសម្រេចចិត្តធ្វើ ហើយលោកបញ្ចូលក្តីសង្ឃឹមដ៏ធំក្នុងគម្រោងភាពយន្តនេះ។

តាមរយៈខ្សែភាពយន្តនេះ អ្នកដឹកនាំភាពយន្ត លោក លឿងឌីញយុង (Luong Dinh Dung) ចង់បញ្ជូនសារដ៏ខ្លាំងមួយទៅកាន់សហគមន៍ថា វាចាំបាច់មានសកម្មភាពទប់ស្កាត់នឹងអំពើករំលោភបំពានផ្លូវភេទលើកុមារ។ អ្នកដឹកនាំភាពយន្ត លោក រឿងលោក លឿងឌីញយុង (Luong Dinh Dung)  បានចែករំលែកថា“ ខ្ញុំជាអ្នកផលិតខ្សែភាពយន្ត ដូច្នេះខ្ញុំចង់ប្រើខ្សែភាពយន្តនេះមានភាពល្បីល្បាញ។ ម៉្យាងទៀត ភាពយន្តគឺជាឃឿនដែលមានឥទ្ធពលយ៉ាងខ្លាំងដល់ការផ្លាស់ប្តូរក្នុងសង្គម”។

“ លក្ខណៈរបស់អ្នកដឹកនាំភាពយន្ត លោក លឿងឌីញយុង (Luong Dinh Dung) ” ក៏ត្រូវបានបង្ហាញយ៉ាងខ្លាំងក្លា តាមរយៈរូបភាព។ នេះជាមូលហេតុដែលខ្សែភាពយន្តរបសលោកធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបភាព។ ប្រសិនបើជាមួយភាពយន្ត "ឪពុកអៀវកូនប្រុស" រូបភាពដ៏ក្រៀមក្រំនៃស្ថានភាពមនុស្សតូចតាចបានធ្វើឱ្យមានតុល្យភាពដោយរូបភាពស្រស់ស្អាតនិងភាពទាក់ទាញនៃធម្មជាតិនិងរុក្ខជាតិ។ បន្ទាប់មកនៅក្នុងភាពយន្ត “ ៥៧៨៖ គ្រាប់គាំភ្លើងរបស់មនុស្សឆ្កួត” មិនត្រឹមតែមានកត្តាចៃដន្យក្នុងសាច់រឿង ដែលមិនប៉ាន់ស្មានជាមុនតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្តល់ឱ្យទស្សនិកជននូវការពេញចិត្តដោយមើលឃើញទេសភាព​​ធម្មជាតិដ៏អស្ចារ្យនៃប្រទេសវៀតណាម។

 


"ឪពុកអៀវកូនប្រុស" បានផលិត ដោយមានបំណងចង់បង្ហាញពីសេចក្តីស្រឡាញ់ក្នុងនរណាម្នាក់ត្រូវបានបំភ្លេចចោល ដោយសារតែភាពរវល់នៃជីវិត។ សេចក្តីស្រឡាញ់របស់ឪពុកឬសេចក្តីស្រឡាញ់របស់ម្តាយគឺជារឿងដ៏អស្ចារ្យនិងពិសិដ្ឋបំផុត។


ទេសភាពនៃការថតខ្សែភាពយន្តរឿង "ឪពុកអៀវកូនប្រុស" ។


ទេសភាពនៃការថតខ្សែភាពយន្តរឿង “ ៥៧៨៖ គ្រាប់កាំភ្លើងរបស់មនុស្សឆ្កួត” ។


 “ ៥៧៨៖ គ្រាប់កាំភ្លើងរបស់មនុស្សឆ្កួត” បានគេថតនៅតាមបណ្តាខេត្តផ្សេងៗ គ្នា។ ក្នុងរូបថតគឺជាថតនៅកេរ្តិ៍ដំណែល ត្រាងអាន ( Trang An) (ខេត្តនិញប៊ិញ) (Ninh Binh) ។


 “ ៥៧៨៖ គ្រាប់កាំភ្លើងរបស់មនុស្សឆ្កួត” បានគេថតនៅតាមបណ្តាខេត្តផ្សេងៗ គ្នា។ ក្នុងរូបថតគឺជាថតនៅកេរ្តិ៍ដំណែល ត្រាងអាន ( Trang An) (ខេត្តនិញប៊ិញ) (Ninh Binh) ។


ការថតមួយក្នុងខ្សែភាពយន្ត “ ៥៧៨៖ គ្រាប់កាំភ្លើងរបស់មនុស្សឆ្កួត”។


“ ភាពយន្តរបស់យើង -  សំលេងរបស់យើង - Make Our Film - Raise Our Voice'”ជាមួយនឹងសារ អ្នកដឹកនាំភាពយន្ត លោក លឿងឌីញយុង (Luong Dinh Dung) សង្ឃឹមថា ភាពយន្ត ៥៧៨ នឹងក្លាយជាសំលេងរបស់សហគមន៍ទាំងមូល។


ផ្នែកនៃក្បាច់គុនក្នុងខ្សែភាពយន្តនេះត្រូវបានគ្រប់គ្រងដោយក្រុមអ្នកជំនាញភាពយន្តសកម្មភាពកូរ៉េខាងត្បូងដែលដឹកនាំដោយអ្នកដឹកនាំភាពយន្តលោក Oh Sea Young ដែលបានចូលរួមក្នុងខ្សែភាពយន្តល្បីល្បាញរបស់កូរ៉េខាងត្បូងនិង Hollywood ជាច្រើនដូចជា Avengers៖ ចកភព្រ Ultron (Avengers: Empire of Ultron) Snowpierce (រថភ្លើងទឹកកក) ...

យោងតាមការចែករំលែករបស់អ្នកដឹកនាំភាពយន្ត លោក លឿងឌីញយុង  (Luong Dinh Dung ) តាំងពីគាត់នៅក្មេង គាត់បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបភាព ដូច្នេះប្រសិនបើ លោកមានឱកាសលោកអាចអង្គុយមើលគំនូរបានរាប់ម៉ោង។

អ្នកដឹកនាំភាពយន្ត លោក លឿងឌីញយុង ( Luong Dinh Dung ) បានចែករំលែកថា ការចងចាំអំពីឪពុកម្តាយរបស់លោកដែលបានបំផុសគំនិតរបស់លោកនូវសិល្បៈ៖“ ម្តាយខ្ញុំមិនត្រឹមតែអានសុភាសិតប្រជាប្រិយប៉ុណ្ណោះទេ ថែមទាំងពន្យល់ពីរូបភាពនៅក្នុងបសុភាសិតនេះទៀតផង ដើម្បីឱ្យខ្ញុំយល់។ ចំណែកឯឪពុកខ្ញុំវិញ នៅពេលដែលកូន ៗ ក្រោកពីដេកយឺត គាត់នឹងមិនហៅកូនឲ្យភ្ញាក់ពីគេងទេ គាត់បានច្រៀងខ្លាំង ៗ តែបទចម្រៀងគឺសាមញ្ញណាស់។ ខ្ញុំជាប្រុសពៅនៅតែដេក ហើយបន្ទាប់មកចាប់ផ្តើមស្រមៃរូបភាពនៃបទចម្រៀងនោះ។ ប្រហែលដូច្នេះ ចំណង់ចំណូលចិត្តរបស់ខ្ញុំនឹងសិល្បៈកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ” ។

 

នៅអាយុ ១២ ឆ្នាំ អ្នកគ្រូខ្ញុំបានប្រគល់ភារកិច្ចឱ្យពិពណ៌នាអំពីទន្សាយ ហើយកូនសិស្ស លឿងឌីញយុង (Luong Dinh Dung) បានអង្គុយនិងតែងកំណាព្យ។
បន្ទាប់​​​ពី​​អានកំណាព្យ អ្នកគ្រូបានដាក់ឱ្យកូនសិស្ស​លឿងឌីញយុង (Luong Dinh Dung )  ពិន្ទុ ១ ព្រោះ អ្នកគ្រូគិតថា កូនសិស្ស យុង (Dung)  ចម្លងកំណាព្យរបស់អ្នកដទៃ។ យករឿងនេះនិយាយជាមួយអ្នកម្តាយរបស់លោក ម្តាយ​របស់លោក លឿងឌីញយុង ( Luong Dinh Dung) បានលើកទឹកចិត្តថា៖“ គ្រូយល់ច្រឡំថាការចម្លងកំណាព្យរបស់អ្នកដទៃមានន័យថាកូនសរសេរកំណាព្យបានល្អណាស់” ។

ពីការលើកទឹកចិត្តនេះ លោក លឿងឌីញយុង (Luong Dinh Dung) សរសេរកំណាព្យជាច្រើន បោះពុម្ពផ្សាយលើកាសែតមួយចំនួននិងលោកចូលចិត្តសរសេរនៅពេលណាដែលមិនចងចាំទេ។ នៅឆ្នាំ ១៩៩៧ លោក លឿងឌីញយុង (Luong Dinh Dung) កំពុងធ្វើការជាកម្មករលើកស៊ីម៉ងត៍ ហើយលោកបានបោះពុម្ភប្រលោមលោក“ ក្មេងស្រីគ្មានម្ចាស់” ។

ប្រាំឆ្នាំក្រោយមក លោក ឌិញយុង (Dinh Dung) បានបន្តបោះពុម្ភសៀវភៅរឿង "កូនទៅឆ្ពោះទៅកាន់ព្រះអាទិត្យ" រួមទាំង កំណាព្យចំនួន ៥៨ បទ និងរឿងខ្លីចំនួន ២៤ ។

 

“ ខ្សែភាពយន្តនេះបានគេចាត់ទុកដូចជាស្រមោលមានពណ៌របស់អ្នកដឹកនាំ "។

អ្នកថតភាពយន្ត លោក លឿងឌីញយុង (Luong Dinh Dung )បានចែករំលែកបទពិសោធន៍នូវជីវិតរបស់លោកក្នុងនាមជាអ្នកដឹកនាំភាពយន្ត

អ្នកជំនាញនិងអ្នកវិនិយោគជាច្រើននិយាយថា ខ្សែភាពយន្ត “ឪពុកអៀវកូនប្រុស” ត្រូវតែជួលអ្នកដឹកនាំបរទេស ដើម្បីផលិតភាពយន្តនេះ។ “ ឬខ្សែភាពយន្ត “៥៧៨”  មាននរណាម្នាក់និយាយថា ខ្ញុំបានសរសេរដូចនេះ វាគ្រាន់តែនៅលើក្រដាសប៉ុណ្ណោះ។ អ្នកដឹកនាំជើងចាស់ក៏ពិបាកធ្វើដែរ លុះត្រាតែលោក យុង (Dung) ថតរួចហើយ អ្នកនោះបាននិយាយ​ថា “មានតែបងឯងម្នាក់គត់ដែលអាចធ្វើគំនិតនេះបាន”។

យកឈ្នះពីមនុស្សរាប់ពាន់នាក់មកពីប្រទេសជាច្រើន និងទទួលពានរង្វាន់“ ខ្សែភាពយន្តអាស៊ីឆ្នើមបំផុត” នៅមហោស្រពភាពយន្តអន្តរជាតិអ៊ីរ៉ង់លើកទី ៣៦ ខ្សែភាពយន្ត“ ឪពុកអៀវកូនប្រុស” អ្នកដឹកនាំភាពយន្ត លោក លឿងឌីញយុង ( Luong Dinh Dung) មានក្តីមោទនភាព នៅពេលដែល ”ខ្សែភាពយន្តវៀតណាមឈ្នះ លើឆាកល្បែងអន្តរជាតិ "។ យោងតាមលោក លឿងឌីញយុង (Luong Dinh Dung) នោះគឺជាវិធីដែលមានប្រសិទ្ធភាពនិងលឿនបំផុតក្នុងការផ្សព្វផ្សាយវប្បធម៌ប្រជាជនឬប្រជាជាតិទាំងមូលនៅលើឆាកអន្តរជាតិ៕

អត្ថបទ៖ ថាវវី រូបថត៖ ត្រឹន​ង៉ុក​សើន
ប្រែសម្រួលដោយង្វៀន​យ៉ាង

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top