• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

អ្នកដឹកនាំភាពយន្តឯកសារ Connie Field និងរឿងរ៉ាវ "អ្នករំលឹកការកាប់សម្លាប់យ៉ាងសាហាវឃោឃៅ នៅមីឡាយ (My Lai) "

ជា​អ្នក​ដឹកនាំ​ភាពយន្តឯកសារ​ឈាន​មុខ​គេ​ចំពោះ បញ្ហា​សង្គម​ និង​ធ្លាប់​ទទួល​ពានរង្វាន់ Emmy Oscar អ្នក​ដឹកនាំភាពយន្តឯកសារជនជាតិអាមេរិក Connie Field នា​ពេល​ថ្មីៗនេះ ​លោក​​ស្រីបាន​មក​ប្រទេស​វៀតណាម​ និង​ឧទ្ទេសនាម​នូវ​ភាពយន្តឯកសារ អ្នក​រំលឹក​ការកាប់សម្លាប់ យ៉ាង​សាហាវ​ឃោឃៅ​ នៅមីឡាយ (My Lai)។ នេះគឺ​ភាពយន្ត​ឯកសារ​ដែល​លោកស្រី​និង​សហការី​​ បាន​អនុវត្តន៍​នូវ​ចលនា​​តស៊ូ ​នៅ​អាមេរិក បន្ទាប់ពី​​ការ​កាប់សម្លាប់ នៅ​មីឡាយ (My Lai) បាន​ប្រព្រឹត្តិ​ទៅ នៅ​ឃុំ​សើន​មី (Son My) (ស្រុក​សើន​ទីញ (Son Tinh) ខេត្ត​ក្វាង​ង៉ាយ (Quang Ngai))

អ្នកដឹកនាំភាពយន្តឯកសារបានថតនូវបញ្ហាសង្គម

យើងខ្ញុំបានជួបអ្នកដឹកនាំភាពយន្តឯកសារ Connie Field ក្នុងអំឡុងពេលលោកស្រីមកប្រទេសវៀតណាម ដើម្បីបញ្ចាំងភាពយន្តឯកសារ “អ្នករំលឹកការកាប់សម្លាប់យ៉ាងសាហាវឃោឃៅ នៅមីឡាយ (My Lai) ”។ តាមលោកស្រី Connie Field ពីឆ្នាំ ១៩៦៧ ដល់ឆ្នាំ១៩៧៣ លោកស្រីបានជាអ្នកនយោបាយ នៅពេលចូលរួមចលនាប្រឆាំងសង្គ្រាមនៅវៀតណាម និងធ្វើសកម្មភាពក្នុងអង្គការសិទ្ធិនារីមួយចំនួន។

ភាពយន្តឯកសារដំបូងដែលអ្នកដឹកនាំភាពយន្តឯកសារ Connie Field បានថត៖ “The Life and Times of Rosie the Riveter” រៀបរាប់អំពីនារីធ្វើការជំនួសប្រុសក្នុងអំឡុងពេលសង្គ្រាមពិភពលោកលើកទីពីរបានប្រព្រឹត្តទៅ ប៉ុន្តែពួកគេបានបណ្តេញចេញជាភ្លាម បន្ទាប់ពីសង្គ្រាមបានបញ្ចប់។ ភាពយន្តឯកសារខាងលើនេះបានបញ្ចាំងជាផ្លូវការ នាខែកញ្ញា ឆ្នាំ១៩៨០ និងទទួលបានពានរង្វាន់អន្តរជាតិសំរាប់ភាពយន្តឯកសារល្អបំផុត និងស្ថិតក្នុងបញ្ជីភាពយន្តបានជ្រើសរើសឲ្យឈរសំរាប់ទទួលពានរង្វាន់  Oscar។ ក្រៅពីនោះ ភាពយន្តនេះបានបកប្រែជា ២០ ភាសាខុសគ្នា ហើយបញ្ចាំងក្នុងពិធីបុណ្យមួយចំនួននិងសាលា នៅសហរដ្ឋអាមេរិក ប្រទេសអង់គ្លេស ប្រទេស​អូស្ត្រាលី…

បន្ទាប់ពីទទួលភាពជោគជ័យពីភាពយន្តឯកសារ ដំបូង បណ្តាភាពយន្តឯកសារនូវចលនាតស៊ូ ដើម្បីសិទ្ធប្រជាពលរដ្ឋតស៊ូ ដើម្បីសុខភាពពិភពលោក ប្រឆាំងនឹងការប្រកាន់ជាតិសាសន៍ ដែលបានទទួលពានរង្វាន់ផ្សេងៗ ទៀត និងបានផ្សព្វផ្សាយលើស្ថានីយ៍ទូរទស្សរ៍ជាតិដូចជា៖ ប្រទេសជប៉ុន ប្រទេសប្រេស៊ីល ប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសអង់គ្លេស ប្រទេសអូស្ត្រាលី...

ចែករំលែកនូវការងារផលិតភាពយន្ត អ្នកដឹកនាំភាពយន្តឯកសារ Connie Field បាននិយាយ៖ “នាសព្វថ្ងៃនេះ បច្ចេកវិទ្យា បច្ចេកទេសបានរីកចំរើនយ៉ាងខ្លាំងក្លា ដូច្នេះការថតភាពយន្តនិងចងក្រងក៏ពិតជាងាយស្រួល។ ខ្ញុំបានចំណាយពេលវេលាជាច្រើនចំពោះការអំពាវនាវការជួយឧបត្ថម្ភ ក្នុងដំណើរការថតភាពយន្តឯកសារ”។

ដោយភាពឆ្នើមនៃដំណើរការផលិតភាពយន្តឯកសារ លោកស្រីបានទទួលពានរង្វាន់ John Grierson សំរាប់“អ្នកដឹកនាំភាពយន្តឯកសារសង្គមដ៏ឆ្នើមបំផុត” និងក្លាយទៅជាសមាជិកនៃបណ្ឌិតសភាបច្ចេកវិទ្យានិងសិល្បភាពយន្ត​អាមេរិក។ នាសព្វថ្ងៃនេះ លោកស្រីបានបង្កើតក្រុមហ៊ុនដែលក្លាយទៅជាក្រុមហ៊ុនឯករាជ្យមួយបានផលិតភាពយន្តឯកសារអំពីបណ្តារឿងរ៉ាវមិនទាន់រៀបរាប់ទេ។


លោកស្រី Connie Field អ្នកដឹកនាំភាពយន្តឯកសារ "អ្នករំលឹកការកាប់ស្លាប់យ៉ាងសាហាវឃោឃៅ
នៅមីឡាយ (My Lai) "។
រូបថត៖ ខាញឡុង


អ្នកដឹកនាំភាពយន្តឯកសារ Connie Field ទទួលពានរង្វាន់ Emmy របស់សហរដ្ឋអាមេរិក សំរាប់ភាពយន្តឯកសារ "Have You Heart From Johannesburg" ឆ្នាំ២០១២។ រូបថត៖ ឯកសារ NVCC

អ្នក​ដឹកនាំ​ភាពយន្តឯកសារ Connie Field ក្នុង​ពិធីទទួល​ពានរង្វាន់ Oscar សំរាប់​ភាពយន្តឯកសារ
" Free on my mind" នា​ឆ្នាំ១៩៩៥។ រូបថត៖ ឯកសារ NVCC

រឿងរ៉ាវអំពី"អ្នករំលឹកការកាប់សម្លាប់យ៉ាងសាហាវឃោឃៅ នៅមីឡាយ (My Lai) "

ចែករំលែកនូវគំនិតផ្តួចផ្តើមអំពី "អ្នករំលឹកការកាប់សម្លាប់យ៉ាងសាហាវឃោឃៅ នៅមីឡាយ (My Lai) " លោកស្រី Connie Field បាននិយាយថា៖ លោកស្រីបានជួបអ្នកនិពន្ធបទភ្លេង  Jonathan Berger ក្នុងពិធីជប់លៀងមួយ។ លោក Jonathan Berger បានលើកឡើងនូវបំណង់ចង់ផលិតភាពយន្តឯកសារថតរឿងល្ខោនឡើងវិញ រួមផ្សំនឹងតន្ត្រីនូវការកាប់សម្លាប់ នៅ មីឡាយ (My Lai) ដែលបានរៀបរាប់ដោយលោក Hugh Thompson។

ភាពយន្តឯកសារ "អ្នករំលឹកការកាប់សម្លាប់យ៉ាងសាហាវឃោឃៅ នៅមីឡាយ (My Lai)" បានចាប់ផ្តើមនូវការថត នាឆ្នាំ២០១៥។ មុនពេលថតភាពយន្តនេះ អ្នកដឹកនាំភាពយន្ត Connie Field មិនស្គាល់លោក Hugh Thompson ដូច្នេះលោកស្រីបានស្វែងយល់នូវជីវភាពរបស់តួអង្គតាមរយៈការរៀបរាប់របស់អ្នកពិន្ធបទភ្លេង Jonathan Berger ស្វែងយល់បន្ថែមនូវការកាប់សម្លាប់យ៉ាងឃោឃៅ នៅមីឡាយ (My Lai) លើបណ្តាញ Internet និងកញ្ចក់ទូរទស្សរ៍របស់សហរដ្ឋអាមេរិក។ លោកស្រីបានចំណាយមួយឆ្នាំ ដើម្បីថតឲ្យសម្រេចភាពយន្តនេះ ថែម​ទាំងចំណាយ ៦ ខែទៀត សំដៅនិពន្ធ ដោយការជួយពីប្តីរបស់លោកស្រី។

តន្ត្រីបានរួមចំណែកនូវបង្ហាញសកម្មភាពបាញ់សម្លាប់យ៉ាងឃោឃៅរបស់កងទ័ពអាមេរិក ការឈឺចាប់របស់ប្រជាជនវៀតណាម ជាពិសេសការឈឺចិត្តយ៉ាងធ្ងន់ធ្ងររបស់លោក Hugh Thompson នៅពេលសម្រេចចិត្តថ្កោលទោសកងទ័ពអាមេរិកចំពោះការកាប់សម្លាប់ នៅមីឡាយ (My Lai)។

ភាពឆ្នើមរបស់អ្នកដឹកនាំភាពយន្តឯកសារ Connie Field គឺការបញ្ចូលការសង្គ្រោះប្រជាជនទាំងបីលើករបស់អាកាសយានិក Hugh Thompson និងអ្នកបាញ់កាំភ្លើងយន្តពីរនាក់ លោក Larry Colburn  និងលោក Glenn Andreotta ដែលជួយទស្សនិកជនមើលឃើញអត្ថន័យមនុស្សធម៌ពីភាពយន្តឯកសារនេះ។


ការបញ្ចាំងភាពយន្តឯកសារ "អ្នករំលឹកការកាប់សម្លាប់យ៉ាងសាហាវឃោឃៅ នៅមីឡាយ (My Lai) " 
ការជួបប្រាស្រ័យរវាងអ្នកដឹកនាំភាពយន្តឯកសារ Connie Field និងទស្សនិកជន ក្នុងឱកាសរំលឹកខួប
៥០ ឆ្នាំនៃទិវាកាប់សម្លាប់ នៅមីឡាយ (My Lai) យ៉ាងសាហាវឃោឃៅ (១៩៦៨ -២០១៨) រៀបចំ
នៅរដ្ឋធានីហាណូយ ដោយសមាគមន៍វៀតណាម អាមេរិកចំណុះបណ្តាអង្គការមិត្តភាពវៀតណាម ។
រូបថត៖ ខាញ់ឡុង


អ្នកដឹកនាំភាពយន្តឯកសារ Connie Field និយាយអំពីដំណើរការផលិតភាពយន្តឯកសារ ។
រូបថត៖ ខាញ់ឡុង


អ្នកដឹកនាំភាពយន្តឯកសារ Connie Field ថតរូបទុកជាអនុស្សាវរីយ៍ជាមួយភ្ញៀវដែលអញ្ជើញចូលរួម
ក្នុងពិធីបញ្ចាំងភាពយន្ត "អ្នករំលឹកការកាប់សម្លាប់យ៉ាងសាហាវឃោឃៅ នៅមីឡាយ (My Lai) " ។
រូបថត៖ ខាញឡុង


អ្នកដឹកនាំភាពយន្តឯកសារ Connie Field ថតរូបទុកជាអនុស្សាវរីយ៍ជាមួយភ្ញៀវដែលអញ្ជើញចូលរួម
ក្នុងពិធីបញ្ចាំងភាពយន្ត "អ្នករំលឹកការកាប់សម្លាប់យ៉ាងសាហាវឃោឃៅនៅមីឡាយ (My Lai) " ។
រូបថត៖ ខាញឡុង


អ្នកដឹកនាំភាពយន្តឯកសារ Connie Field  បាននិយាយយ៉ាងសំណេះសំណាលជាមួយប្រជាជន
នៅសារមន្ទីរសើនមី (Son My) ខេត្តក្វាងង៉ាយ (Quang Ngai)។
រូបថត៖ កម្មវិធី Talk Vietnam VTV4


អ្នកដឹកនាំភាពយន្តឯកសារ Connie Field  ជួបជនរងគ្រោះក្នុងការកាប់សម្លាបយ៉ាងឃោឃៅ
នៅមីឡាយ នាថ្ងៃទី១៦ ខែមិនា ឆ្នាំ១៩៦៨។
រូបថត៖ កម្មវិធី Talk Vietnam VTV4


អ្នកដឹកនាំភាពយន្តឯកសារ Connie Field បាននិយាយឲ្យដឹងថា៖ “មកដល់វៀតណាមលើកនេះ ខ្ញុំបានមកទស្សនាសារមន្ទីរសើនមី (Son My) និងជួបជនរងគ្រោះ ក្នុងការកាប់សម្លាប់យ៉ាងសាហាវឃោឃៅ ត្រឹនវ៉ាន់ឌឹក (Tran Van Duc)។ ខ្ញុំបានស្តាប់រឿងរ៉ាវការពិតបានបង្កើតឡើង និងទាក់ទិននឹងរូបថតអ្នកម្តាយរបស់លោកបានបាញ់សម្លាប់ ក្នុងការកាប់សម្លាប់នេះដែលប្រើប្រាស់ក្នុងភាពយន្តឯកសាររបស់លោកស្រី។ ខ្ញុំគ្រោងនឹងបញ្ចាំង​ភាពយន្តនេះលើកញ្ចក់ទូរទស្សមួយចំនួននៃសហរដ្ឋអាមេរិក និងនាពេលខាងមុខឆាប់ៗនេះ ខ្ញុំនឹងផលិតភាពយន្តនូវចលនាតស៊ូ ដើម្បីជំនាន់កូនចៅក្រោយៗនេះ អាចយោគយល់និងចែករំលែក”./. 

អត្ថបទ៖ ង៉ឹនហា ង្វៀនហើប
រូបថត៖ ខាញ់ឡុង ឯកសារមកពីតួអង្គនិងកម្មវិធី Talk Vietnam VTV4


សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top