• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

អ្នកជំនាញស្រាវជ្រាវអំពីមេរោគលើដើមរុក្ខជាតិ លោក ង្វៀនហ័ង (Nguyen Hoang) និងក្តីសុបិន្តអំពីប្រព័ន្ធអេកូឆ្លាតវៃ។

គឺមួយ​ក្នុង​ចំណោម​បណ្តា​អ្នកប្រាជ្ញា​ជនជាតិ​វៀតណាម​ចំនួន ១០០ នាក់​ ដែល​រស់​នៅ​បរទេស ទទួល​ការ​អញ្ជើញ​​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដើម្បី​ពិភាក្សា​​នូវការ​ជំរុញ​​បដិវត្តន៍​ ៤.០ នៅ​ប្រទេស​វៀតណាម ក្នុង​"សន្និសីទ​​ចក្ខុវិស័យ​ និង​ដំណោះស្រាយ​​អនុវត្ត​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បី​អភិវឌ្ឍ​​កសិកម្ម ​ប្រកបដោយ​ចីរភាព"។ លោក​បណ្ឌិត ង្វៀន​ហ័ង (Nguyen Hoang) ជាជំនាញ​​​ស្រាវ​ជ្រាវ​អំពី​មេរោគ​លើដើម​រុក្ខជាតិ នៅ​មហាវិទ្យាល័យ California, Davis (សហរដ្ឋ​អាមេរិក) បាន​លើកឡើង​​​​​យោបល់​នូវ​ការកសាង​ប្រព័ន្ធអេកូ​ឈ្លាត​វៃ ដែល​ជួយ​កសិកម្ម​វៀតណាម​​អាច​ឆ្លៀត​យក​សក្តានុពល​ និង​ឱកាស ពីបដិវត្តន៍​ ៤.០។

ពីមជ្ឈមណ្ឌលកសិកម្មមួយនៃរដ្ឋ California

ក្នុងផ្នែកមេរោគលើដើមរុក្ខជាតិ នៃមហាវទ្យាល័យ California, Davis (UC Davis) ជាមជ្ឈមណ្ឌលស្រាវជ្រាវ បង្រៀន និងអនុវត្តន៍បច្ចេកវិទ្យាសំរាប់កសិកម្ម នៅរដ្ឋ California លោកបណ្ឌិត ង្វៀនហ័ង (Nguyen Hoang) ទទួលបរិញ្ញាបត្រថ្នាក់បណ្ឌិតខាងស្តារឡើងវិញបណ្តាប្រភេទដើមរុក្ខជាតិដែលជិតផុតពូជ ។

ស្នាដៃស្រាវជ្រាវរបស់លោកបណ្ឌិត ង្វៀនហ័ង (Nguyen Hoang) បានផ្សព្វផ្សាយនៅលើបណ្តាញសារព័ត៌មាន និងបានសមាគមន៍ជីវសាស្ត្រ Vitro ប្រគល់ពានរង្វាន់។

ធ្វើការ ក្នុងមហាវិទ្យល័យកសិកម្មមួយក្នុងចំណោមបណ្តាមហាវិទ្យល័យកសិកម្ម ឈានមុខគេលើពិភពលោក លោកបណ្ឌិត ង្វៀនហ័ង (Nguyen Hoang) បានយល់ដឹងយ៉ាងច្បាស់លាស់នូវប្រសិទ្ធភាពចំពោះការកសាងប្រព័ន្ធអេកូកសិកម្មដ៏ឆ្លាតវៃ។

តាម លោកបណ្ឌិត ង្វៀនហ័ង (Nguyen Hoang) បណ្តាប្រទេសលោកខាងលិច ដូចជា៖ សហរដ្ឋអាមេរិក បាន អនុវត្តន៍បណ្តាស្នាដៃស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវ និងមូលដ្ឋានផលិតកសិកម្ម សំរាប់ការអភិវឌ្ឍន៍កសិកម្ម ប្រកបដោយជោគជ័យ

 


លោកបណ្ឌិត ង្វៀនហ័ង (Nguyen Hoang) គឺមួយក្នុងចំណោមអ្នកប្រាជ្ញាជនជាតិវៀតណាម ចំនួន ១០០ នាក់ រស់នៅបរទេស ដែលទទួលការអញ្ជើញរបស់រដ្ឋាភិបាល ដើម្បីត្រឡប់ទៅស្រុកកំណើតវិញ និងពិភាក្សា
នូវការជំរុញបដិវត្តន៍ ៤.០ នៅប្រទេសវៀតណាម។



លោកបណ្ឌិត ង្វៀនហ័ង (Nguyen Hoang) រួមជាមួយសហការី សហការិនីជនបរទេសធ្វើការ
នៅបន្ទប់ពិសោធន៍ ក្នុងមហាវិទ្យាល California, Davis (UC Davis)។



លោកបណ្ឌិត ង្វៀនហ័ង (Nguyen Hoang) រួមជាមួយសហការី សហការិនីជនបរទេស ចូលរួមក្នុងសកម្មភាពស្រាវជ្រាវស្ថានភាពជាក់ស្តែងនៃកសិកម្ម នៅសហរដ្ឋអាមេរិក។


នាឆ្នាំ២០១៧ លោកបណ្ឌិត ង្វៀនហ័ង (Nguyen Hoang) រួមជាមួយសហការី សហការិនីជនបរទេស ក្នុងសិក្ខាសាលាកសិកម្មអភិវឌ្ឍន៍យ៉ាងចីរភាព Arizona (សហរដ្ឋអាមេរិក)។

 

តួនាទីនៃសេវាកម្មរុក្ខជាតិ Foundation របស់ UC Davis និងឃ្លាំងរក្សាមេរោគជាតិរបស់  UC Davis ក្នុងបណ្តាញផលិតផ្លែឈើ California គឺជាគំរូមួយសំរាប់ប្រព័ន្ធអេកូកសិកម្មឆ្លាតវៃ។

ក្នុងផ្នែកមេរោគលើដើមរុក្ខជាតិ នៃមហាវទ្យាល័យ California, Davis (UC Davis) មហាវិទ្យាល័យបានសហការជាមួយបណ្តាមជ្ឈមណ្ឌលផ្សេងៗ ចំណុះក្រសួងកសិកម្ម  ដែលបង្កើតមជ្ឈមណ្ឌលធំមួយ អាចជួយសហគ្រាសចាប់ផ្តើមការធ្វើអាជីវកម្ម  ក៏ដូចជាបណ្តាសហគ្រាសផ្សេងៗ ទៀតយកចិត្តទុកដាក់លើផលិតកម្ម។

បណ្តាបញ្ហាពាក់ព័ន្ធនឹងបច្ចេកទេសរបស់សហគ្រាស  នឹងបានជួយឧបត្ថម្ភ ដោយផ្នែកអនុវត្តន៍ (Cooperative extension)  ជាអង្គការមួយបង្កើតដោយក្រសួងកសិកម្ម និងមហាវិទ្យាល័យ ។ រីឯបញ្ហាពាក់ព័ន្ធនឹងកម្មសិទ្ធិវិញ បានអនុវត្តន៍យ៉ាងតឹងរឹង ដូច្នេះសហគ្រាសមិនប្រារម្ភនូវបញ្ហារំលោភកម្មសិទ្ធិ។ មហាវិទ្យល័យនឹងអភិវឌ្ឍន៍បច្ចេកវិទ្យាសំខាន់ៗ ដោះស្រាយបញ្ហាធំៗ បន្ទាប់មក សហគ្រាសនឹងដោះស្រាយបណ្តាបញ្ហាសេសសល់។

ផ្នែក Cooperative extension បានតភ្ជាប់រវាងមហាវិទ្យាល័យ ក្រសួងកសិកម្មនិងសហគ្រាស។ ផ្នែកនេះមានភារកិច្ចជួយសហគ្រាសអភិវឌ្ឍន៍ និងដោះស្រាយបណ្តាបញ្ហារបស់សហគ្រាស។  ព្រមទាំង អនុវត្តន៍ការណែនាំពីក្រសួងកសិកម្ម ផ្តល់ចំណេះដឹងដល់សហគ្រាស និងផ្តល់សំនួរដល់គ្រូបង្រៀនក្នុងមហាវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវ។

មិនបដិសេធនូវតួនាទីរបស់បច្ចេកទេសកសិកម្មទំនើប ដែលមកពីបណ្តាប្រទេសលោកខាងលិច ជាពិសេសគឺប្រទេងហូឡង់ ប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់។ ប៉ុន្តែ តាមលោកបណ្ឌិត ង្វៀនហ័ង (Nguyen Hoang) ប្រទេសជប៉ុន តៃវ៉ាន់ ប្រទេសថៃ និងប្រទេសអ៊ីស្រាអែល  ជាបណ្តាប្រទេសកំពុងអភិវឌ្ឍវិស័យកសិកម្ម ដែលជាជំនាន់ទទួលបន្ត។ ដូច្នេះ បណ្តាប្រទេសនេះបានចាត់ទាំងសិស្សនិស្សិតទៅរៀនសូត្រនៅបរទេស ដើម្បីប្រមូលនិងយកបច្ចេកវិទ្យា និងត្រឡប់ទៅកាន់ប្រទេសវិញ ហើយអនុវត្តអាស្រ័យទៅលើស្ថានភាពជាក់ស្តែង។

“ហេតុដូច្នោះ បញ្ហាស្នូលគឺការរៀនបច្ចេកទេសពីបរទេសប្រកបដោយត្រឹមត្រូវ ដែលបំរើដំណើរការឯកវប្បកម្ម កសិកម្មក្នុងស្រុកកាន់តែតម្រង់ទិសជំនាញ កាត់បន្ថយប្រាក់ចំណាយសំរាប់ការស្រាវជ្រាវ ប៉ុន្តែធានាប្រសិទ្ធភាព” លោកបណ្ឌិត ង្វៀនហ័ង (Nguyen Hoang) បានបញ្ជាក់អះអាង។


កសាងទំនាក់ទំនងនៃអេកូឆ្លាតវៃ ៤.០

លោកបណ្ឌិត ង្វៀនហ័ង (Nguyen Hoang) បានសន្និដ្ឋានថា៖  “បដិវត្តន៍ ៤.០ គឺជាឱកាសល្អសំរាប់កសិកម្មវៀតណាមផ្លាស់ប្តូរថ្មី”។ តាមលោកបណ្ឌិត ង្វៀនហ័ង (Nguyen Hoang) រដ្ឋាភិបាល សហគ្រាស និងនិស្សិតរៀននៅបរទេស ត្រូវឆ្លៀតយកប្រភពពូជ និងបច្ចេកវិទ្យារបស់បណ្តាប្រទេសជឿនលឿន ដើម្បីអនុវត្តន៍នៅប្រទេសវៀតណាម។

ដោយការលេចចេញបច្ចេកវិទ្យាដែលមានលក្ខណៈផ្លាស់ប្តូរលើគ្រប់ជ្រុងជ្រោយ ក្នុងរយៈពេលកន្លងមកនេះ លោកបណ្ឌិត ង្វៀនហ័ង (Nguyen Hoang) បានចាត់ទុកថា បច្ចេកវិទ្យាបាន កំពុង នឹងផ្លាស់ប្តូរវិស័យកសិកម្ម នៅវៀតណាម ដែលជាបញ្តាញអ៊ីនធើណិត។


ចំពោះប្រជាជនក្នុងស្រុកអាចស្វែងយល់ចំណេះដឹងនូវបច្ចេកវិទ្យាដោយគ្មានព្រំដែនរបស់ពិភពលោក ថែមទាំងធ្វើការយ៉ាងផ្ទាល់ជាមួយអ្នកជំនាញអន្តរជាតិ។ ទំនាក់ទំនងនេះបានជួយប្រជាជនកាន់តែជិតខិតដល់ចំណេះដឹងរបស់ពិភពលោក ដោយប្រាក់ចំណាយទាប។

យល់ដឹងនូវសក្តានុពលនេះ ក្នុងអំឡុងពេលធ្វើការ នៅ UC Davis លោកបណ្ឌិត ង្វៀនហ័ង (Nguyen Hoang) បានបង្កើតអង្គការក្រៅរដ្ឋាភិបាលមិនទទួលប្រាក់ចំណេញ ដែលជាសហគមន៍ជំនាញខាងកសិកម្មពិភពលោក VietAgGlobal (www.vietagglobal.com) ដោយគោលដៅតភ្ជាប់អ្នកជំនាញនិងសហគ្រាស។

 


ធ្វើការក្នុងមហាវិទ្យាល័យកសិកម្មឈានមុខគេមួយលើពិភពលោក លោកបណ្ឌិត ង្វៀនហ័ង (Nguyen Hoang)
បានយល់ដឹកយ៉ាងច្បាស់លាស់អំពីប្រសិទ្ធិភាពសំរាប់ការកសាងប្រព័ន្ធអេកូកសិកម្មអាស្រ័យទៅលើចំណេះដឹង។



លោកបណ្ឌិត ង្វៀនហ័ង (Nguyen Hoang) រួមដំណើរជាមួយសាស្ត្រាចារ្យ Jack Comstock ទៅកាន់ខេត្ត ថាញហ័រ (Thanh Hoa) និងធ្វើការជាមួយ លោក លេ វ៉ាន់តាម (Le Van Tam) ក្រុមហ៊ុនផលិតស្ករ Lasuco។


លោកបណ្ឌិត ង្វៀនហ័ង (Nguyen Hoang) បានផ្លាស់ប្តូរបទពិសោធន៍របស់ខ្លួន ក្នុងសន្និសីទចក្ខុវិស័យ
និងដំណោះស្រាយអនុវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សំរាប់ការអភិវឌ្ឍន៍កសិកម្មដ៏ឆ្លាតវៃនិងចីរភាព
ដែលរៀបចំនៅរដ្ឋធានីហាណូយ។

 

អង្គការ VietAgGlobal ប្រមូលផ្តុំនិសិ្សតបានទទួលបរិញ្ញាបត្រ នៅវៀតណាម អ្នកជំនាញនៅលើពិភពលោក និងសមាជិកក្នុងអង្គការនេះ ដែលសហការតាមរយៈបណ្តាញអ៊ីនធើណិត សំដៅរៀបចំបណ្តាសកម្មភាពនិងទាក់ទងគ្នាក្នុងស្រុក។

នាពេលអនាគត អង្គការ VietAgGlobal នឹងកសាង (ឬជួយឧបត្ថម្ភកសាង) ទិន្នន័យ ក្នុងស្រុក និងអន្តរជាតិ ទន្និន័យជំនាញ និងរៀបចំថ្នាក់រៀន តាមរយៈ online។ នេះគឺរបៀបមួយ ដើម្បីប្រើប្រាស់បណ្តាញអ៊ីនធើណិតសំរាប់បញ្ជូនចំណេះដឹងដល់តំបន់ជនបទវៀតណាម ប្រកបដោយប្រសិទ្ធភាព។

ដោយការជួយឧបត្ថម្ភរបស់អង្គការអប់រំវៀតណាម (VEF) លោកបណ្ឌិត ង្វៀនហ័ង (Nguyen Hoang) បានរៀបចំសិក្ខាសាលាទាក់ទងនឹងវិស័យកសិកម្មចំនួនពីរ នៅសហរដ្ឋអាមេរិក ៖ សិក្ខាសាលាស្តីពីកសិកម្មអភិវឌ្ឍដោយចីរភាពទី ១ និងទី ២ នៅ Arizona  (ឆ្នាំ២០១៦) និង District of Columbia (ឆ្នាំ២០១៧)។ ទន្ទឹមនឹងនេះ បណ្តាក្រុមកាងារងារបស់ប្រទេសវៀតណាមទៅកាន់សហរដ្ឋអាមេរិក ក៏ដូចជាក្រុមអ្នកជំនាញអាមរិកទៅកាន់ប្រទេស​វៀតណាម បានរៀបចំយ៉ាងទៀងទាត់ ផងដែរ។

លោកបណ្ឌិត ង្វៀនហ័ង (Nguyen Hoang) បានចាត់ទុកថា ការផ្លាស់ប្តូរគ្រូបង្រៀន និសិ្សតនឹងក្លាយជាបុព្វបទ ដើម្បីលើកកម្ពស់គុណភាពបណ្តុះបណ្តាល ក៏ដូចជាបញ្ជូនបច្ចេកវិទ្យាទំនើបពីបរទេសមកដល់ប្រទេសវៀតណាម ។

បោះបង់ចោលការងារ នៅទីកន្លែងឈានមុខគេលើពិភពលោក នាខែកក្កដា ឆ្នាំ២០១៨ លោកបណ្ឌិត ង្វៀនហ័ង (Nguyen Hoang) បានត្រឡប់ទៅស្រុកកំណើតវិញ និងបានក្លាយទៅជាគ្រូបង្រៀនមុខវិជ្ជាមេរោកលើដើមរុក្ខជាតិ នៅមហាវិទ្យាល៍យវិទ្យាសាស្ត្រធម្មជាតិ ចំណុះសកលវិទ្យាល័យជាតិទីក្រុងហូជីមិញ។

និយាយអំពីជម្រើសនេះ អ្នកជំនាញស្រាវជ្រាវអំពីមេរោគលើដើមរុក្ខជាតិ លោក ង្វៀនហ័ង 
(Nguyen Hoang) បានចែករំលែកថា “នៅទីណា យើងក៏ដំស្រាយចំណោទ ទន្ទឹមនឹងនេះ ខ្ញុំជាជនជាតិវៀតណាមម្នាក់ ដូច្នេះ​ មានអត្ថន័យណាស់ បើសិនជា ខ្ញុំចំណាយពេលវេលា ដើម្បីដោះស្រាយចំណោទរបស់ជនជាតិវៀតណាម”./.

អត្ថបទ៖ ថាវវី រូបថត៖ វៀតគឿង
និងឯកសារដែលផ្គត់ផ្គង់ដោយលោកបណ្ឌិត ង្វៀនហ័ង (Nguyen Hoang)


សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top