• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

អ្នកគ្រូ Tsuchiya Akari ជនជាតិជប៉ុនម្នាក់ រួមដំណើរជាមួយកុមារវៀតណាម

ក្នុង​អំឡុងពេល ៦ ឆ្នាំធ្វើការ​នៅ​​មតេយ្យ​សិក្សា​​​ នៅប្រទេសជប៉ុន ​ អ្នក​គ្រូ Tsuchiya Akari មាន​បទពិសោធន៍​​ក្នុង​វិស័យ​​អប់​រំជាច្រើន។ ​​ បាន​អញ្ជើញ​ចូលរួម​​ក្នុង​កម្មវិធី​អ្នកស្ម័គ្រចិត្ត​របស់​ស្ថាប័ន​​នូវកិច្ច​សហប្រតិបត្តិការ​អន្តរជាតិ JICA ​ដើម្បី​​ទៅកាន់​ប្រទេស​វៀតណាម សំដៅ​​លើក​កម្ពស់​គុណភាព​អប់​រំ​​សម្រាប់​កុមារ​​ដែល​រៀន​នៅ​មតេយ្យ​សិក្សា និង​បំប៉ន​ចំណេះដឹង​នូវ​គរុកោសល្យ​​សំរាប់គ្រូ​វៀតណាម។

អ្នកគ្រូ Tsuchiya Akari បាននិយាយឲ្យដឹងថា តាំងពីកុមារភាព អ្នកគ្រូរូបនេះមានបំណងប្រាថ្នាក្លាយទៅជាអ្នកគ្រូម្នាក់ និងបង្រៀនកូនសិស្សជាច្រើននាក់។ ដូច្នេះ នៅពេលស្ថាប័ននូវកិច្ចសហប្រតិបត្តិការអន្តរជាតិ JICA ជូនដំណឹងអំពីការជ្រើសរើសអ្នកស្ម័គ្រចិត្ត ក្នុងវិស័យអប់រំ ដូច្នេះ អ្នកគ្រូ Tsuchiya Akari បានសម្រេចចិត្តដាក់ពាក្យសុំចូលរួម និងទៅកាន់ប្រទេសវៀតណាម នាខែមិនា ឆ្នាំ២០១៧។

នាសព្វថ្ងៃនេះ អ្នកគ្រូ Tsuchiya Akari កំពុងធ្វើការ នៅមតេយ្យសាលា ហឿងសែន (Huong Sen) ចំណុះមជ្ឈមណ្ឌលស្ត្រីអភិវឌ្ឍន៍ សមាគមន៍សម្ព័ន្ធស្ត្រីវៀតណាម។ នៅទីនេះ នារី Tsuchiya Akari ក្លាយជាអ្នកគ្រូបង្រៀនពីរថ្នាក់ ថ្នាក់ទីមួយបង្រៀនកុមារមានអាយុពី ០ ដល់ ៣ ឆ្នាំ ថ្នាក់ទីពីរបង្រៀនកុមារមានអាយុពី ៣ ដល់ ៦ ឆ្នាំ។ ដើម្បីមានម៉ោងបង្រៀនដ៏ចាប់ចិត្តនិងទាក់ទាញកូនសិស្ស អ្នកគ្រូរូបនេះបានត្រៀមមេរៀនជាភាសាវៀតណាម ដែលអ្នកគ្រូធ្លាប់រៀនភាសារវៀតណាមពីមុនហើយ។ ព្រមទាំង អ្នកគ្រូបានធ្វើបរិក្ខា សម្ភារៈសិក្សា ដោយផ្ទាល់ដៃ សំដៅបង្កើតចំណាប់អារម្មណ៍ចំពោះកុមារ ក្នុងម៉ោងរៀនសូត្រ។

 


ក្នុងអំឡុងពេល ៦ ឆ្នាំធ្វើការនៅមតេយ្យសាលា នៅប្រទេសជប៉ុន អ្នកគ្រូ Tsuchiya Akari
ទទួលបទពិសោធន៍ជាច្រើននូវបំណិតបង្រៀនកុមារដែលរៀននៅមតេយ្យសាលា។



អ្នកគ្រូ Tsuchiya Akari បង្រៀនកុមារ នៅមតេយ្យសាលាផង និងរៀនភាសាវៀតណាមផង។


អ្នកគ្រូ Tsuchiya Akari បកប្រែមេរៀនពីភាសាជប៉ុន -  វៀតណាម ដើម្បីបង្រៀនកុមារវៀតណាម។


អ្នកគ្រូ Tsuchiya Akari ក្នុងម៉ោងបង្រៀនរបៀបគូរសំរាប់កុមារដែលមានអាយុពី ៣ ដល់ ៦ ឆ្នាំ។ 


អ្នកគ្រូ Tsuchiya Akari ធ្វើបរិក្ខា និងសម្ភារៈសិក្សា ដោយផ្ទាល់ដៃ ហើយរួមផ្សំនឹងមេរៀន
ដើម្បីបង្កើតចំណាប់អារម្មណ៍របស់កុមារ នៅពេលរៀនសូត្រ។



អ្នកគ្រូ Tsuchiya Akari ធ្វើបរិក្ខា និងសម្ភារៈសិក្សា ដោយផ្ទាល់ដៃ ហើយរួមផ្សំនឹងមេរៀន
ដើម្បីបង្កើតចំណាប់អារម្មណ៍របស់កុមារ នៅពេលរៀនសូត្រ។



ទោះបីទើបរៀនភាសាវៀតណាមក៏ដោយ ប៉ុន្តែការយកចិត្តទុកដាក់របស់អ្នកគ្រូរូបនេះធ្វើកុមារ
ដែលរៀននៅតេយ្យសាលា ហឿងសែន (Huong Sen) ទទួលយកមេរៀនពីអ្នកគ្រូជប៉ុន Tsuchiya Akari។



អ្នកគ្រូ Tsuchiya Akari កំពុងណែនាំកុមារគូរត្រីដោយទឹកខ្មៅពិសេសដែលអ្នកគ្រូនាំយក
ពីប្រទេសជប៉ុន។.



បន្ទប់ពីគូរនិងលាបពណ៌ជាសម្រេច គំនូរត្រីបានបាញ់ទឹក
ហើយបានបង្កើតពណ៌ស្រស់ស្អាតជាងនៅពេលដំបូង។
 


អ្នកគ្រូ Tsuchiya Akari រួមជាមួយជនស្ម័គ្រចិត្តជប៉ុនកំពុងណែនាំកុមារ ដែលរៀននៅតេយ្យសាលា
ហឿងសែន (Huong Sen) អំពីសិល្បៈបត់ក្រដាស Origami ពីប្រទេសជប៉ុន។



អ្នកគ្រូ Tsuchiya Akari បត់ក្រដាសមុន និងកុមារធ្វើតាមអ្នកគ្រូ Tsuchiya Akari។



ដោយការយកចិត្តទុកដាក់លើចិត្តកុមារ និងការជួយគ្រូវៀតណាមក្នុងម៉ោងបង្រៀន បន្ទាប់ពីមួយឆ្នាំ
អ្នកគ្រូ Tsuchiya Akari បានធ្លាប់ធ្វើការ នៅប្រទេសវៀតណាម និងទទួលបានក្តីស្រឡាញ់និងគោរព
រាប់អានពីកុមារវៀតណាម។

 


អ្នកគ្រូ Tsuchiya Akari បានស្វែងរកនូវការចាប់ចិត្ត នៅពេលបង្រៀនកុមារវៀតណាម។ តាមទស្សនៈ អ្នកគ្រូ Tsuchiya Akari  កុមារវៀតណាមមានចរិតធ្វើការ ដោយខ្លួនឯង។ រីឯ កុមារជប៉ុន ពុកម៉ែរបស់គេពិតជារវាល់ណាស់ ដូច្នេះគ្មានពេលទំនេរបង្រៀនគេអំពីបំណិនជីវិត។ ហេតុដូច្នេះគេត្រូវមានការជួយពីគ្រូ។ ក្រៅពីនោះ កុមារនៅវៀតណាមភាគីច្រើនតែងតែសន្ទនាជាមួយគ្រូ ក្នុងនោះនៅពេលដែលចំពោះកុមារជប៉ុនតែងតែមានការទាក់ទងយ៉ាងស្និទ្ធស្នាលជាមួយគ្រូ។
 

អ្នកគ្រូ Tsuchiya Akari បានចែករំលែកថា ៖ “នៅពេលធ្វើការ នៅប្រទេសវៀតណាម ខ្ញុំបានរៀនបន្ថែមនូវការសន្ទនាជាមួយកុមារ និងសហការី សហការិនីជនជាតិវៀតណាម។ ខ្ញុំទទួលអារម្មណ៍ថា ការទាក់ទងយ៉ាងស្និទ្ធស្នាលរវាងគ្រូនិងកូនសិស្សគឺជាកត្តាសំខាន់ៗ ដើម្បីបង្កើនប្រសិទ្ធភាពទទួលយកចំណេះដឹង ក្នុងម៉ោងបង្រៀនរបស់គ្រូ”។  

ការ​យក​ចិត្តទុក​ដាក់ ភាពជិតស្និទ្ធ​​​រវាង​អ្នក​គ្រូ​និង​​កុមារ​​​កាន់តែ​ពង្រឹង​ តាម​រយៈមេរៀន​ប្រតិបត្តិ​ដ៏សាមញ្ញ ណែនាំ​​របៀប​​បត់​​ក្រដាស Origami របស់​ជប៉ុន ដើម្បី​កុមារ​អាច​បង្ហាញ​លទ្ធភាព​​ច្នៃប្រឌិត​ក្នុង​វិចិត្រសិល្ប។ រីឯ មេរៀន​​ដែល​មាន​សកម្មភាព​រស់រវើក​​តាម​​​សំនៀង​​​បទចម្រៀង ឬ​តន្ត្រី​ piano វិញ បានអនុវត្តន៍ ដែល​បង្កើន​​​ចរិត​រហ័ស​រហួន និង​លទ្ធភាព​ភាពរស់រវើក។

ដោយការតាមដានចិត្តកុមារនិងជួយគ្រូវៀតណាមក្នុងម៉ោងរៀន។  បន្ទាប់ពីមួយឆ្នាំ អ្នកគ្រូ Tsuchiya Akari បានធ្លាប់ធ្វើការ និងទទួលក្តីស្រឡាញ់ និងគោរពរាប់អានពីកូនសិស្សវៀតណាម។

លោកស្រី ម៉ាយ ឡានហឿង (Mai Lan Huong) - ចាងហ្វាងមតេយ្យសាលា ហឿងសែន (Huong Sen) បាននិយាយឲ្យដឹងថា “វិស័យអប់រំនៅប្រទេសជប៉ុនមានប្រការល្អប្រសើរជាច្រើនសំរាប់គ្រូវៀតណាមរៀនសូត្រតាម។ ហេតុដូច្នេះ នៅពេលអ្នកគ្រូ Tsuchiya Akari ធ្វើការ នៅវៀតណាម គ្រូបង្រៀននៅមតេយ្យសាលាមានឱកាសរៀនសូត្រ និងចែករំលែកបទពិសោធន៍។ អ្នកគ្រូ Tsuchiya Akari យកចិត្តទុកដាក់លើការបង្រៀន។ យើងខ្ញុំនិងអ្នកគ្រូរូបនេះបានពិភាក្សាជាមួយគ្នា ដើម្បីអាចអនុវត្តន៍របៀបបង្រៀនសមស្របចំពោះកុមារ”។

អ្នកគ្រូ Tsuchiya Akari ចូលចិត្តទេសចរណ៍ និងបានមកដល់តំបន់ជាច្រើននៃប្រទេសវៀតណាម ដូចជា៖ ទីក្រុងហុយអាន (Hoi An) ខេត្តនិញប៊ិញ (Ninh Binh) ទីក្រុងដាឡាត (Da Lat)។ អ្នកគ្រូរូបនេះក៏ចូលចិត្តម្ហូបអាហារវៀតណាម ពីព្រោះ រសជាតិនៃម្ហូបអាហារវៀតណាមស្រដៀងរសជាតិនៃម្ហូបអាហារជប៉ុន./.

អត្ថបទ៖ ង៉ឹនហា សង់តឹមគ្វៀន រូបថត៖ កុងដាត

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top