• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកកាសែតវ័យក្មេងនិងយុវជនមានតួនាទីដ៏សំខាន់ក្នុងការជំរុញចំណងមិត្តភាពរវាងវៀតណាមនិងកម្ពុជា


 កិច្ចសន្ទនាមានការចូលរួមរបស់អ្នកកាសែតវ័យក្មេងចំនួន១២០នាក់នៃប្រទេសទាំងពីរវៀតណាម-កម្ពុជា (រូបថត៖ hcmcpv.org.vn)
 

នាព្រឹក​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បាន ប្រព្រឹត្ត​ទៅកិច្ច​សន្ទនា​ស្ដីពី​តួនាទី​របស់អ្នកកាសែតវ័យក្មេងនិងយុវជនក្នុងការ ជំរុញចំណងមិត្តភាពវៀតណាម-កម្ពុជាដោយ​មាន​ការ​ចូលរួម​របស់អ្នក​កាសែត វ័យក្មេងចំនួន១២០នាក់នៃប្រទេសទាំងពីរ។

ថ្លែង​នៅ​ទីនេះ​ អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាម លោក Hoang Vinh Bao បាន​សង្កត់​ធ្ងន់​​ថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដោយឈរលើ ទិសស្លោក “អ្នកជិតខាងល្អប្រសើរ មិត្តភាពប្រពៃណី កិច្ច​សហប្រតិ​បតិ្ត​ការគ្រប់ជ្រុង ជ្រោយ និរន្តភាពយូរអង្វែង” នោះ ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាត្រូវបាន ពង្រឹងនិង​ពង្រីក​ដោយឥតឈប់ឈរ កាន់តែស៊ីជំរៅនិងប្រកបដោយផ្លែផ្កាពីមួយ ​ថ្ងៃទៅមួយថ្ងៃ។ លោក Hoang Vinh Bao ​បានបន្តទៀតថា៖
 
“ជាមួយអត្ថន័យ​នោះ កិច្ចសន្ទនាក្រោមប្រធានបទ “តួនាទីនៃសារព័ត៌មាន និងសកម្មភាពជួប​ប្រាស្រ័យ​មិត្តភាព​រវាង​យុវជនវៀតណាម-កម្ពុជា” គឺសំដៅ ជំរុញអោយ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​បន្ត​រីក​ចម្រើន​យ៉ាងរឹង​មាំថែ​មទៀត។ នេះក៏ជាតួនាទីរបស់អ្នកកាសែតវ័យក្មេង របស់យុវជន និងនិស្សិតនៃប្រទេសទាំង ពីរក្នុង​ការរួម​ចំណែកជំរុញទំនាក់ទំនងវៀតណាម-កម្ពុជាផងដែរ”។
 
នៅកិច្ច​សន្ទនានេះ បទអន្តរាគមន៍នានារបស់អ្នកកាសែតវ័យក្មេងនៃប្រទេស ទាំងពីរ​បាន​អះអា​ង​នូវ​តួនាទី​របស់​អ្នក​កាសែតក្នុងការឃោសនាអំពីព្រឹត្តិការណ៍ ធំៗ ដើម្បីអោយទំនាក់ទំនងវៀតណាម-កម្ពុជាបន្ត​មាន​ការ​អភិវឌ្ឍ​ហើយក្លាយទៅ ជាកត្តាសំខាន់ដែលរួមចំណែកស្ថាបនាបរិយាកាសសន្តិភាព ស្ថិរភាពដ៏យូរអង្វែង តាមនោះ​ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាទំនាក់ទំនងការទូតរវាង ប្រជាជននៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។ តំណាងនៃក្រុមអ្នកកាសែតវ័យក្មេងកម្ពុជា លោក សន សុខឌៀន បានចែករំលែកថា៖
 
“ចំពោះ​ព័ត៌មាននិងព្រឹត្តិការណ៍ដែលកំពុងប្រព្រឹត្តទៅរវាងប្រទេសយើងទាំងពីរនោះ គឺអ្នក​កាសែត​វ័យ​ក្មេង​ម្នាក់​ៗ​ត្រូវការពិភាក្សាគ្នាមុនពេលផ្សាយលើសារ ព័ត៌មានឬបណ្ដាញសង្គម ដើម្បី​អោយ​ប្រជាជន​អាច​យល់​និង​ទទួល​យក​ព័ត៌មាន ល្អបំផុត។ យើងក៏គប្បីស្រាវជ្រាវនូវព័ត៌មានវប្បធម៌ដើម្បីសរសេរឡើងប្រការល្អ ប្រសើរផង​ដែរ​។ ប្រទេសកម្ពុជាមានបទចម្រៀងនានាស្ដីពីស្មារតីសាមគ្គីភាពរវាង កម្ពុជា-វៀតណាម ដែល​បង្ហាញ​បាន​នូវ​មនោសញ្ចេតនា​ប្រកបដោយសុខ សន្តិភាពរវាងយុវជននៃប្រទេសទាំងពីរ”។
 
នៅសិក្ខាសា​លា​នេះដែរ បណ្ដាអ្នកកាសែតវ័យក្មេងបានលើកសំណើថា នាពេលខាងមុខ ស្ថាប័នសារព័ត៌​មាន​នៃ​ប្រទេស​ទាំងពីរ​គប្បីបើកវគ្គហ្វឹកហ្វឺនរួម រវាងប្រទេសទាំងពីរ ព្រមទាំងជំរុញខ្លាំងនូវ​សកម្មភាព​ជួបប្រា​ស្រ័យរវាង​ប្រជា​ជន នៃប្រទេសទាំងពីរ ជាពិសេសគឺនៅតាមតំ​បន់ព្រំប្រទល់នានាផងដែរ៕

 

តាម V​OV5 - វិទ្យុសំឡេងវៀតណាម​

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top