• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

អំពូលភ្លើងលេចពន្លឺបាតត្រាង (Bat Trang)

ជាមួយនឹងវត្ថុធាតុដីល្អបំផុតសព្វថ្ងៃ អំពូលភ្លើងលេចពន្លឺជាផលិតពិសេស របស់ភូមិសេរ៉ាមិចបាតត្រាង (Bat Trang) ស្រុកយ៉ាងឡឹម (Gia Lam) ហាណូយ។

យើងខ្ញុំមានវត្តមាននៅកម្មន្តាសាលផលិតកម្ម របស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតសេរ៉ាមិច ម៉ាយឡិញ (Mai Linh) ជាគ្រួសារមួយក្នុងចំណោមគ្រួសារជំនាញផលិតនូវផលិតផលអំពូលភ្លើងលេចពន្លឺ។ បងស្រី ដាំង ធីត្វៀត (Dang Thi Tuyet) ម្ចាស់ក្រុមហ៊ុនឱ្យដឹងថា សព្វថ្ងៃនៅភូមិបាតត្រាង (Bat Trang) មានផលិតផលសេរ៉ាមិចច្រើនប្រភេទ បានមនុស្សគ្រប់គ្នាស្គាល់ តែអំពូលភ្លើងលេចពន្លឺជាផលិតផលពិសេស ដែលបានផលិតចេញពីដីស៊ីពន្លឺ នាំមកពីរ៉ែដី នៅតាមខេត្តថៃង្វៀន (Thai Nguyen) ត្វៀនក្វាង (Tuyen Quang)។ ប្រភេទផលិតផលនេះ ពិសេសត្រង់កន្លែងផ្សំនឹងប្រេងចម្រាញ់ច្រើនប្រភេទ គុណប្រយោជន៍ជួយកម្ចាត់ក្លិនមិនល្អក្នុងបន្ទប់ ដេញមូស និងធ្វើឱ្យបន្ទប់មានភាពកក់ក្តៅជាង។

បទដ្ឋានផលិតកម្មអំពូលភ្លើងលេចពន្លឺ រួមមានច្រើនដំណាក់កាល។ ជាងនឹងដាក់ដីចូលប្រព័ន្ធពុម្ពដែលបានកំណត់។ បន្ទាប់ពេលចេញពីពុម្ពនឹងបានចិតកាត់ក្រឡឹង ឱ្យជ្រះស្អាត។ ដំណាក់កាលប្រើទឹក ក៏ត្រូវទាមទារភាពហ្មត់ចត់ ពីព្រោះស្រទាប់ដីនៃផលិតផលអំពូលភ្លើងលេចពន្លឺ វាស្តើងទើបមានពន្លឺអាចលេចចេញទៅខាងក្រៅបាន ហើយបញ្ចេញរំលេចបានក្បាច់រចនា មើលទៅមានភាពពិតបំផុត។



កម្មន្តាសាលផលិតអំពូលភ្លើងលេចពន្លឺភូមិបាតត្រាង (Bat Trang)ហាណូយ។ 

 

ដីស៊ីពន្លឺបានដាក់ចូលពុម្ពដែលមានស្រាប់ ទៅតាមប្រភេទអំពូលភ្លើងតូចធំផ្សេងគ្នា។ 

 

ឧបករណ៍ម៉ាស៊ីនជំនួយបង្កើតរូបសណ្ឋាន មានភាពប្រាកដនិងផលិតភាពកើនឡើង។

 

ផលិតផល បន្ទាប់ពេលបានម៉ាស៊ីនផលិតចេញដំបូង នឹងបានបញ្ជូនទៅដល់ដៃជាង ដើម្បីកែសម្រួលផលិតផល។

 

ដំណាក់កាលកាត់ក្រឡឹងអំពូលភ្លើងលេចពន្លឺ ឱ្យបានរលោង។

 

បន្ទាប់ពីបានកាត់ក្រឡឹងឱ្យរលោង នឹងបានយកទៅលាងដោយទឹក មុនពេលគូរវៀស។
 

មណ្ឌលសម្រាប់គូរលើផលិតផលអំពូលភ្លើងលេចពន្លឺ។

 

ក្បាច់រចនាតុបតែងលើអំពូលភ្លើងលេចពន្លឺ ចម្បងគឺទេសភាព ជនបទភូមិស្រុកវៀតណាម ដូចជាដើមឫស្សី ផ្សារស្រុក។ល។

 

ដើម្បីធ្វើសម្រេចផលិតផលនីមួយៗ ត្រូវចំណាយពេលវេលាចាប់ពី៣០នាទីរហូតដល់២ម៉ោង តាមបទពិសោធនៃជាងម្នាក់ៗ។

 

ក្រៅពីរូបភាពជនបទវៀតណាម ប្រភេទផលិតផលមានអក្សរក្បាច់ ក៏បានពេញនិយមប្រើប្រាស់ នៅរដូវជិតបុណ្យចូលឆ្នាំថ្មី។

 

ដំណាក់កាលសំខាន់បំផុតក្នុងការផលិតអំពូលភ្លើងលេចពន្លឺ គឺការច្នៃប្រតិដ្ឋក្បាច់រចនាប្រដិតលើផលិតផល។ ក្បាច់រចនាប្រដិតលើអំពូលភ្លើង នឹងបានជាងគិតឃើញ ឬតាមលិខិតកក់ទំនិញរបស់អតិថិជន។ ប្រធានបទ ក្បាច់រចនាសម្បូរបែប ស្ទើរទាំងអស់ប្រមូលផ្តុំលើទេសភាពសាមញ្ញ នៅតាមជនបទវៀតណាមដូចជាឫស្សី ទូកចម្លង រាត្រីពេញបូណ៌មី ផ្សារស្រុក។

ជាអ្នកមានបទពិសោធ១០ឆ្នាំ បងស្រី ដូ ធីធ្វី (Do Thi Thuy) ឱ្យដឹងថា គូរនៅលើអំពូលភ្លើងពិបាកជាង បើប្រៀបនឹងប្រភេទក្រឡធម្មតា ពីព្រោះធ្វើដូចម្តេច បើកភ្លើងគឺក្បាច់រចនានៅលើអំពូលភ្លើងលេចចេញដូចជារូបពិតៗ។ ម្លោះហើយ ស្ទើរទាំងអស់ការគូរគំនូសលយដោយជក់និងផ្លុំ ជាមួយនឹងស្នាមគំនូសតូចឆ្មា ប្រណីត។ កាលទើបតែគូរ មិនស្ទាត់ជំនាញ ត្រូវចំណាយពេលពី២ទៅ៣ម៉ោង ទើបគូររួចផលិតផលមួយ ឥឡូវមានបទពិសោធ ចំណាយពេលតែ៣០នាទីគឺអាចគូររួចផលិតផលមួយហើយ។ យ៉ាងនេះ បន្ទាប់ពីផលិតផលបានលាបថ្នាំកាចារ នាំចូលឡដុតរូច ជាងនឹងមើលកែសម្រួលសាឡើងវិញ ក៏ដូចជាយកបទពិសោធសម្រាប់គូរលើកក្រោយ។

ក្រៅពីនោះ ដើម្បីបង្កើនសំណាកផលិតផលសម្បូរបែប ជាងភូមិបាតត្រាង (Bat Trang) នៅនាំយកអក្សរក្បាច់ កំណាព្យ អក្សរធម្មតាផ្សារភ្ជាប់នឹងថ្ងៃបុណ្យចូលឆ្នាំថ្មី ឬក្បាច់ស្លឹកឈើរុក្ខជាតិ ដែលមានលក្ខណៈទំនើប រឹងមាំ បង្កប់រំលេចលើផលិតផលអំពូលភ្លើង បញ្ចេញក្លឹនប្រេងក្រអូបអប់បន្ទប់។ ពីព្រោះអំពូលភ្លើងបែបនេះ នៅបានប្រើក្នុងការតុបតែងក្នុងនឹងក្រៅផ្ទះ សមស្រប់នឹងបរិយាកាលរស់នៅ។

រួមជាមួយនឹងភាពសម្បូរបែបអំពីរូបរាងដូចជា៖ រាងមូល រាងការេ រាងត្រីកោណ រាងចតុកោណកែង រាងស៊ីឡាំង។ល។ សម្រាប់អតិថិជនជ្រើសរើស ផលិតផលអំពូលភ្លើងសព្វថ្ងៃរបស់ភូមិបាតត្រាង (Bat Trang) បានលក់ដោយតម្លៃពី៥៥ពាន់ទៅដល់១លាន់ដុង សមស្រប់នឹងតម្រូវការប្រើប្រាស់៕


សំណាកអំពូលភ្លើងលេចពន្លឺសម្បូរបែប ជក់ចិត្តដោយថ្វីដៃដ៏ប៉ិនប្រសប់របស់សិប្បករភូមិបាតត្រាង (Bat Trang)៖













 
 

អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញឡុង
ប្រែសម្រួល៖ រីកើង

ល្ខោនរឿង តុក្កតាស្រមោល ជំនោរថ្មីក្នុងល្ខោននិយាយវៀតណាម

ល្ខោនរឿង «តុក្កតាស្រមោល» ជំនោរថ្មីក្នុងល្ខោននិយាយវៀតណាម

ល្ខោនមាន​លក្ខណៈសម័យ " ​ស្រមោលតុក្កតា" ជាការរួមផផ្សំនៃបណ្ដាឥទ្ធពល​ពីតុក្កតា និងស្រមោល ដែលរៀបរៀងដោយរោងមហោស្រពល្ខោនវៀតណាម ពណ៌នាអំពីការតស៊ូក្នុងមនុស្សម្នាក់ៗ ក្នុងដំណើរ "បានរស់ជាខ្លួនឯង"។

Top