• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អូស្ត្រាលីសន្យាជួយឧបត្ថម្ភអាស៊ានក្នុងការកសាងសហគមន៍ និងអនុវត្តន៍ទស្សនៈវិស័យអាស៊ានឆ្នាំ ២០២៥


 ទិដ្ឋភាពនៃកិច្ចប្រជុំគណៈកម្មការសហប្រតិបត្តិការរួមអាស៊ាន - អូស្ត្រាលី លើកទី ៩ 
 

ក្នុងដំណាក់កាលចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងអូស្ត្រាលីទទួលបាន ១០៥ ​ពាន់​ដុល្លារអាមេរិក។

នាថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩​ កិច្ចប្រជុំគណៈកម្មការសហប្រតិបត្តិការរួមអាស៊ាន - អូស្ត្រាលី លើកទី ៩ បាន​ប្រព្រឹត្តិ​ទៅនៅទីក្រុងចាកាតា​។ កិច្ចប្រជុំនេះបានផ្តោតលើការបូក​សរុបទំនាក់ទំនងរវាង​អាស៊ាន - អូស្ត្រាលី ក្នុង​ឆ្នាំ​ទៅមិញ ក៏ដូចជាពិភាក្សាអំពីទិសដៅសហប្រតិបត្តិការនា​ពេល​ខាង​មុខ។
 
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់​ចំពោះរាល់​លទ្ធផល​ដែល​ទទួល​បាន​លើគ្រប់​វិស័យ​សហប្រតិ​បត្តិការ​ដូច​ជា៖ នយោបាយ សន្តិសុខ សេដ្ឋកិច្ច ​ វប្បធម៌ សង្គម។ ក្នុងដំណាក់កាលចាប់ពីឆ្នាំ២០​១៧ ដល់ ឆ្នាំ ២០១៨ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគីរវាងអាស៊ាន និងអូស្ត្រាលីទទួលបាន ១០៥ ពា​ន់ដុល្លារអាមេរិក។ នាប​ច្ចុប្បន្ន​នេះ ​អូស្រ្តាលីគឺជាដៃគូពាណិជ្ជកម្មធំទី ​៧ ហើយជាវិនិយោគិន FDI ធំទី​ ៦ របស់អាស៊ាន​។
 
ស្ដីពីផែន​ការធ្វើសកម្មភាពអាស៊ាន - អូស្ត្រាលី ដំណាក់កាលចាប់ពីឆ្នាំ២០១៥ ដល់ ឆ្នាំ ២០១៩ នោះ អាស៊ាន និង អូស្ត្រាលី ​អនុវត្តន៍បានសកម្មភាពចំនួន ១០៩ ក្នុងចំណោមសកម្មភាពទាំង ១១៣ ពោលគឺសម្រេចបាន ៩៦ ភាគរយ​។ ភាគីទាំងពីរក៏បានឯកភាពគ្នាអនុវត្តន៍រាល់សកម្មភាពដែលនៅសេសសល់ឲ្យបានឆាប់ៗក្នុងឆ្នាំ ២០១៩។​
 
ទន្ទឹម​នឹងនេះ អូស្ត្រាលីបានសន្យាបន្តជួយឧបត្ថម្ភអាស៊ានក្នុងការកសាងសហគមន៍ និងអនុវត្ត​ទស្សនៈវិស័យ​អាស៊ាន​ឆ្នាំ ២០២៥ ព្រមទាំងចាត់ទុកថានេះគឺជាតួនាទីដ៏សំខាន់របស់អាស៊ាន ក្នុងការរួម​ចំណែក​រក្សា​សន្តិភាព​ និងស្ថិរភាពក្នុងតំបន់ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top