• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

“អាស័យដ្ឋានពណ៌បៃតង - កសិផលស្អាត” នៅរដ្ឋធានី

នៅ​ពេល​​បញ្ហា​​អនាម័យ​​អាហារ​​ជា​​ការ​ព្រួយ​ប្រារម្ភ​របស់​មនុស្ស​ជា​ច្រើន​នាក់ "សប្តាហ៍​កសិផល​សុវត្ថិភាព"​មាន​កម្មវិធី​ អាស័យដ្ឋានពណ៌​​បៃតង កសិផល​ស្អាត​"បាន​រៀបចំ​ដោយ​ក្រសួង​កសិកម្ម​និងអភិវឌ្ឍន៍​ជនបទ ​ដែល​បង្កើត​​សេចក្តី​ជឿ​ជាក់​របស់​អ្នក​ប្រើ​ប្រាស់​​​​រស់​នៅ​រដ្ឋធានី នៅ​ពេល​ឧទ្ទេសនាម​បណ្តា​កសិផល​​​​សុវត្ថិភាព។

ក្នុង​រយៈ​​ពេលមួយសប្តាហ៍​បាន​ប្រារព្វធ្វើកម្មវិធី "អាស័យដ្ឋាន​ពណ៌បៃតង – កសិផលស្អាត” (ខែ​ឧសភា​ ឆ្នាំ២០១៦) នៅ​មជ្ឈមណ្ឌលជម្រុញ​​ពាណិជ្ជកសិកម្ម ( ៤៨៩ វិថី​ហ័ង​ក្វឹក​វៀត ខណ្ឌកូវយ៉ឹវ រដ្ឋធានី​ហាណូយ) ( 489 Hoang Quoc Viet Quan Cau Giay Ha Noi)បាន​ទាក់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ប្រជាជន​ជា​ច្រើន​នាក់​ដែ​លរស់​នៅ​រដ្ឋធានី​។

​ស្តង់​​ទំនិញ​ចំនួន​ ១០០ ដែលដាក់​តាំង​និងលក់​ប្រភេទកសិផល​ដូចជា៖ អង្ករ ស៊ុត បន្លែ មើម តែ ទឹក​ឃ្មុំ …របស់​បណ្តា​អង្គការនិង​មូលដ្ឋាន​ផលិត​កសិផល​សុវត្ថិភាព​បាន​ផ្តល់​លិខិតអាជ្ញាប័ណ្ណ​ដោយ​ក្រសួង​កសិកម្មនិងអភិវឌ្ឍន៍​ជនបទ។ ការតាំង​ពិព័រណ៍​ក៏​បានពាំនាំ​មក​​អ្នក​ប្រើប្រាស់​នៅ​រដ្ឋធានី​ហាណូយ​ទម្រង់​រូបភាព​ដាំ​បន្លែ​ស្អាត​ដ៏​ប្រជាប្រិយ​នៅ​ទីក្រុង​នា​នា​លើពិភពលោក​ដូចជា​៖ ទម្រង់រូបភាព​ដាំបន្លែ​ក្នុងទឹក​របស់​វិទ្យាស្ថាន​កសិកម្ម​វៀត​ណាម​។


ផលិតផលតែស្អាតមានពាណិជ្ជសញ្ញាអានអាន (An An) របស់ក្រុមហ៊ុនភាគហ៊ុនតឹនអាន (Tan An) (ខេត្តថាយង្វៀន) (Thai Nguyen) បានដាក់តាំងលក់នៅសប្តាហ៍កសិផលសុវត្ថិភាព

ផលិតផលស៊ុតស្អាតបាហឹន ( Ba Huan)បានឧទ្ទេសនាមនៅសបា្តហ៍កសិផលសុវត្ថិភាព

ផលិតផល Vegetable caterpillarរបស់វិទ្យាស្ថានការពាររុក្ខជាតិ

ផលិតផលខ្ទឹមលីសើន (Ly Son) ដ៏ល្បីឈ្មោះក៏ដាក់តាំងលក់ក្នុងសប្តាហ៍កសិផលសុវត្ថិភាពដែរ

ផលិតផលទឹកឃ្មុំរបស់ក្រុមហ៊ុនភាគហ៊ុនអភិវឌ្ឍន៍សត្វឃ្មុំនៅតំបន់ភ្នំ


អតិថិជនភ្លក់ទឹកឃ្មុំរបស់ក្រុមហ៊ុនភាគហ៊ុនអភិវឌ្ឍន៍សត្វឃ្មុំនៅតំបន់ភ្នំ


អង្គសេងគូ (Seng Cu)មានពាណិជ្ជសញ្ញាល្បីឈ្មោះរបស់ Vinafood

ស្តង់ដាក់តាំងលក់ផលិតផលពិសេសនៅតំបន់ភ្នំខាងជើងរបស់គណៈកម្មាធិការគ្រប់គ្រងការតាំងពិព័រណ៍រុក្ខជាតិ នេសាទវៀតណាម

ផលិតផលទឹកត្រីពិសេសកាតហាយ (Cat Hai) របស់ខេត្តហាយផុង (Hai Phong)

ផលិតផលទេព្វិរូនិងផលិតផលផ្កាចន្ទន៍របស់ក្រុមហ៊ុនទទួលខុសត្រូវមានកំរិតកែច្នៃនិងនាំចេញផលកសិកម្មឡាងសើន (Lang Son)

សប្តាហ៍នេះ​បាន​ផ្តល់​អាស័យដ្ឋាន​ចំនួន ៦៩ ទីកន្លែង​ផ្គត់​ផ្គង់កសិផល​សុវត្ថិភាព ដែល​បាន​បញ្ជាក់ក្នុង​ការ​ពិនិត្យ​​សុវត្ថិភាព​ស្បៀង​អាហារ​តាម​ការអនុវត្តន៍ក្នុង​ដំណាក់​កាល​​សំខាន់ៗនៃឆ្នាំ​អនាម័យ​សុវត្ថិភាព​ស្បៀង​អាហារ​​​ក្នុង​វិស័យ​កសិកម្ម​២០១៦។ ការរៀបចំ​សប្តាហ៍​​កសិផល​សុវត្ថិភាពគឺជាមួយ​ក្នុង​បណ្តា​សកម្មភាព​រួម​មាន៖ អភិវឌ្ឍន៍ តភ្ជាប់ ត្រួតពិនិត្យ​បណ្តា​​​តំបន់ដាំ​ដំណាំកសិកម្មស្អាត​​បាន​អនុវត្តន៍​មុន​នេះ​ដោយ​ក្រសួង​កសិកម្មនិងអភិវឌ្ឍន៍​ជនបទ។

​រហូត​ដល់​នាសព្វថ្ងៃនេះរដ្ឋធានីហាណូយ​បាន​គ្រប់​គ្រង​កសិផល​តាម​រយៈកម្មវិធី​តភ្ជាប់​លក់​ដូរនៅ​រដ្ឋធានីហាណូយ​ដូចជា៖​បន្លែ​​បាន​ដាំ​ដុះ​តាម​ស្តង់​ដា VietGAP​ របស់​ខេត្ត​ហ័រ​ប៊ិញ (Hoa Binh) ខេត្ត​សើន​ឡា (Son La) បានលក់​ក្នុងបណ្តាញ​ហាង ផ្សារទំនើប Biggreen, ផ្សារទំនើប Fivimart ​សាច់មាន់ DaBaCo បាក់​និញ (Bac Ninh) ...
ក្នុង​ដំណើរ​ការ​ដឹកជញ្ជូនកសិផល​ទៅ​ដល់​រដ្ឋធានី​ហាណូយ​ បណ្តា​ស្ថាប័ន​សមត្ថកិច្ច​របស់​រដ្ឋធានី​បាន​តាមដាន​ជា​បន្តបន្ទាប់ យក​គំរូកសិផល​​រុក្ខជាតិនិងជលផល​ ចំនួន ៤៣៧ គំរូ នៅ​បណ្តា​មូលដ្ឋាន​ផលិត មូលដ្ឋានលក់ដូរ​និងនៅ​ផ្សារធំៗ ដើម្បី​ត្រួត​ពិនិត្យ​គុណភាព អនាម័យ​សុវត្ថិភាព​ស្បៀងអាហារ។ តាម​នោះ​ ផលិតផល​ណា​មិន​ធា​នា​គុណភាព សមត្ថកិច្ច​របស់​រដ្ឋធានី​នឹង​ត្រួតពិនិត្យ​ឡើងវិញប្រភពដើម​របស់​ផលិត​ផល​នោះ ព្រម​ទាំង​ជូន​ដំណឹង​ទៅ​ដល់​សាខា​គ្រប់​គ្រង​គុណភាពកសិផល​និង​ជលផល​នៅ​បណ្តា​ខេត្ត ដែល​មាន​គំរូ​​ហួស​កំណត់​នូវ​​គុណភាព​​សុវត្ថិភាព​ស្បៀងអាហារនោះ។
 
ចាប់​ពី​នោះ រួម​ចំណែក​​ក្នុង​​ការ​ទល់ស្កាត់​ក៏​ដូចជា​​ស្វែង​រកវិធានការ​គ្រប់​គ្រង​យ៉ាង​ម៉ត់ចត់​ ដើម្បី​ធានា​គុណភាព​អនាម័យ​សុវត្ថិភាពស្បៀង​អាហារ​ដោយ​បណ្តា​កសិផល​ផ្គត់​ផ្គង់​ឲ្យអ្នក​ទិញ​នៅ​រដ្ឋធានី។
 
ក្រៅពីនេះ​ ដើម្បីជម្រុញ​បណ្តា​សកម្មភាព​លក់​ដូរ​កសិផល នា​ឆ្នាំ២០១៥​ មន្ទីរ​​កសិកម្មនិងអភិវឌ្ឍន៍​ជនបទ​ហាណូយ​បាន​​នាំ​​សហគ្រាសនៃរដ្ឋធានី​ហាណូយ​ចំនួនជាង ១០០​ សហការជាមួយ​បណ្តា​សហគ្រាស​នៃ​បណ្តា​ខេត្ត ទីក្រុង​ ដើម្បី​វាយតំលៃ​លទ្ធភាព​​ផលិត គុណភាព​កសិផល​​ ដែល​​យកលក់​នៅ​រដ្ឋធានីហាណូយ។ តាមរយៈនោះ​បាន​​ចុះ​កិច្ច​សន្យា​នូវ​ការសហការ​រវាង​ការ​ផ្គត់​ផ្គង់​​ផលិតផល​និង​ផ្ទេរ​ការបច្ចេកទេស​ជឿន​លឿន ហើយសហការ​​ក្នុង​ការ​លក់​ផលិតនៅ​រដ្ឋធានីហាណូយ។

 

ទម្រង់រូបភាពដាំបន្លែក្នុងទឹកត្រូវរៀបចំសមស្របនឹងបរិស្ថានរស់នៅ នៅរដ្ឋធានីនិងទីក្រុង

អតិថិជនកំពុងស្វែងយល់ទម្រង់រូបភាពដាំបន្លែក្នុងទឹករបស់វិទ្យាស្ថានកសិកម្មវៀតណាម ដែលដាក់តាំងនៅសប្តាហ៍កសិផលសុវត្ថិភាព

ក្រៅពីទម្រង់រូបភាពដាំបន្លែក្នុងទឹក វិទ្យាស្ថានកសិកម្មវៀតណាមក៏ឧទ្ទេសនាមដល់អ្នកប្រើប្រាស់នៅរដ្ឋធានីនូវបណ្តាទម្រង់រូបភាពដាំបន្លែទ្រង់ទ្រាយតូចដោយជាតិសិរីរាង្គ

ការ​ជម្រុញពាណិជ្ជកម្ម​ក្នុង​កសិកម្ម​​​រវាង​រដ្ឋានី​ហាណូយ​និង​បណ្តា​ខេត្ត​ជុំ​វិញនានា ដែល​ចាត់​ទុក​ដូចជា​ទិសដៅ​ដ៏ត្រឹម​ត្រូវ​និង​ប្រសិទ្ធិភាពសំដៅ​​​គ្រប់​គ្រង​យ៉ាង​ម៉ត់ចត់​កសិផល​នៅរដ្ឋធានី​ថែមទៀត។ តាមនោះ អ្នក​ប្រើប្រាស់​នៅ​រដ្ឋធានី​ក៏បានទិញ​​កសិផល​​ដែល​មកបី​បណ្តា​មូលដ្ឋាន ឬ​អង្គភាព​ផលិតកសិផល​បានទទួល​ស្តង់​ដា​ក្នុង​ស្រុកដែរ។

នា​ពេល​ខាង​មុខ​ឆាប់ៗនេះ រដ្ឋធានី​ហាណូយ​នឹង​ពង្រឹង​តួនាទី​​ដូចជា​​គំរូ​​នូវ​ការជម្រុញ​ពាណិជ្ជកម្ម កសាង​យន្តការ គោលនយោបាយ​​នូវ​ការ​ជម្រុញ​​ពាណិជ្ជកម្ម​ក្នុងវិស័យ​កសិកម្ម​ ដើម្បី​ទាក់ទាញ​​បណ្តាខេត្ត​និង​ទីក្រុង​​ផលិត​កសិផល​សុវត្ថិភាព​​ ដែល​ផ្គត់​ផ្គង់​នៅរដ្ឋធានី។ ឆ្លើយតប​នឹង​តម្រូវការ​របស់​អ្នក​ប្រើប្រាល់​នៅរដ្ឋធានី​គឺ​​ការ​សួរកទិញ​បណ្តា​កសិផល​សុវត្ថិភាព គុណភាព ធានាសុខភាពរបស់​ខ្លូន​និង​គ្រួសារ./.

អត្ថបទ៖ ថាវវី រូបថត៖ ត្រឹន​ថាញ់​យ៉ាង   
  

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

បន្ទាប់ពីជាង ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបាន​ផលិតនៅវៀតណាម

Top