• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

អាស៊ាន

អាស៊ាន៖ “ដុំសិលា” ក្នុងការទូតពហុភាគីរបស់វៀតណាម

“វៀតណាម​តែង​កំណត់សម្គាល់​​អាស៊ាន ជា​​​អាទិភាព​លំដាប់​ថ្នាក់ខ្ពស់បំផុត​ ​​ជា​ “​ដុំ​សិលា​” ក្នុង​ការទូត​​​ពហុភាគី​។ នោះ​ក៏ជា​ស្មារតី​ណែនាំ​លេខ​២៥ របស់​គណៈ​កម្មាធិការ​លេខាធិការ​ ស្តីពី​ការ​ជំរុញ​ និង​​ លើកកម្ពស់​ការ​ទូត​​ពហុ​ភាគី​ រហូតដល់​ឆ្នាំ​២០៣០ ជា​ត្រី​វិស័យ​សម្រាប់​សកម្មភាព​ការទូត​ពហុ​ភាគី​អំឡុង​ជាង​១០​​ឆ្នាំ​ខាង​មុខ​”។ លោក​នាយក​រដ្ឋមន្រ្តី​នៃ​រដ្ឋាភិបាល​ ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) អះ​អាង​​ក្នុ​ង​ពិធី​បង្ហាញ​វត្តមាន​ ​គណៈ​កម្មការ​ជាតិ​អាស៊ានឆ្នាំ​​​២០២០​។​

 ក្នុង​ពិធី​នេះ​ លោក​នាយករដ្ឋមន្រ្តី ង្វៀន ស្វឹន​ភុក (Nguyen Xuan Phuc) បាន​ប្រគល់​​ភារកិច្ច​ ជូន​គណៈកម្មការ​ជាតិ​អាស៊ាន​ឆ្នាំ​២០២០ ប្រសាសន៍​​​ថា វៀតណាម​នឹង​ខិតខំ​រៀប​ចំ​ឆ្នាំ​ប្រធាន​អាស៊ានឆ្នាំ​២០២០ សម្រេច​បាន​លទ្ធផល​នៅ​គ្រប់​វិស័យ​ជាមួយ​នឹង​ជោគ​ជ័យ​បី​ ស្តីពី​ខ្លឹម​សារ ធានាសន្តិសុខ​ សុវត្ថិភាព​ ​យក​ចិត្តទុក​ដាក់​ និង ​ជោគជ័យ​លើ​ការ​ផ្សព្វ​ផ្សាយ​រូបភាព​ ទឹក​ដី​​វៀតណាម​។​

តាមការ​បញ្ជាក់​របស់​លោក​នាយករដ្ឋមន្រ្តីនៃ​រដ្ឋាភិបាល​ ង្វៀន​ ស្វឹន​ភុក​ (Nguyen Xuan Phuc) ​ឆ្នាំ​២០១៨ GDP របស់​អាស៊ាន​ សម្រេច​ជិត​៣០០០​ពាន់​លាន​​ដូល្លាអាមេរិក​ ជា​ខឿន​សេដ្ឋកិច្ច​កំណើន​រហ័ស​បំផុត​ មាន​ទ្រទ្រាយ​ធំ​លំដាប់​លេខ​៦ លើ​សកល​លោក​។

ក្នុង​ពេល​នោះ​ អាស៊ាន​បាន​ចុះ​ហត្ថលេខា​ លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចំនួន​៦ ជាមួយ​ដៃ​គូ​​​ពាណិជ្ជកម្ម​លំដាប់​ថ្នាក់​​ពិភពលោកចំនួន​៧​។ មក​ដល់​សព្វថ្ងៃ​ បាន​មាន៩១​​ប្រទេស​​បាន​បញ្ជូនឯកអគ្គ​​​រដ្ឋទូត​ខាង​​​​អាស៊ាន ៣៧​ប្រទេស​ចូល​រួម​​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​ និង ជិត​ស្និទ្ធ​​តំបន់​អាស៊ី​អាគ្នេយ (TAC)​។ កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ បាន​ក្លាយជា​ព្រឹត្តិការណ៍​​អន្តរជាតិ​សំខាន់​។​

ហេតុនេះ​ហើយ ការ​ផ្តើម​សហគមន៍​អាស៊ាន​ អនុញ្ញាត​ជូន​ប្រទេស​ជា​សមាជិក​ សមាហរណកម្ម​​ចូល​បទដ្ឋាន​អភិវឌ្ឍន៍​​តំបន់រហ័ស​ជាង​ ក៏ដូចជា​ជួយ​អាស៊ាន​មាន​តួនាទី​ដឹក​នាំ​ពូកែ​ជាង ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន ទន្ទឹមនោះ ​ធ្វើ​ឱ្យ​ពិត​ប្រាកដ​​​ចក្ខុវិស័យ​សកល​ យក​មនុស្ស​ធ្វើ​ជា​មជ្ឈមណ្ឌល​​​បង្កើត​សមភាពលើ​​វិសាល​ភាព​ទូទៅ​​​។​​



លោក​នាយករដ្ឋមន្រ្តី ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) អញ្ជើញ​ចូល​រួម​ពិធី​បង្ហាញ​វត្ត​មាន នៃ​គណៈ​កម្មការ​ជាតិ​អាស៊ានឆ្នាំ​​២០២០។ ក្នុង​រូបថត៖ លោក​នាយករដ្ឋមន្រ្តី ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) និង សមាជិកនៃ​គណៈ​កម្មការ​ជាតិ​អាស៊ាន​។ រូបថត៖ ថុង​ញ៉ឹត​ - ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម


 លោក​នាយករដ្ឋមន្រ្តី ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) ​ទទួលជួប​ក្រុម​សហគ្រាស នៃ​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​​អាមេរិក​ - អាស៊ាន​ (USABC) ដឹក​នាំ​ដោយ​លោក​ប្រធាន​​និង​ជា​អគ្គនាយក​ប្រតិបត្តិការ USABC Alexander C.Feldman អញ្ជើញ​មក​បំពេញទស្សនកិច្ច​ និង ធ្វើ​ការ​នៅ​វៀតណាម​។ រូបថត៖ ថុង​ញ៉ឹត​ - ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​



 គណៈ​ចង្អុលការ​ជាតិ​ ស្តីពី​យន្តការ​ទ្វារមួយ​អាស៊ាន​ យន្តការ​ទ្វារមួយ​ជាតិ​ និង បង្ក​លក្ខណៈ​ងាយ​ស្រួល​ពាណិជ្ជកម្ម​ (ហៅ​កាត់​ថា​គណៈ​ចង្អុល​ការ​​១៨៩៩) ដំណើរការ​កិច្ច​ប្រជុំ​លើកទី​៤ ពង្រាយ​ភារកិច្ច​ឆ្នាំ​២០១៨ និង ទិសដៅ​ពង្រាយ​ភារកិច្ច​​ឆ្នាំ​២០១៩។ ​លោក​ឧបនាយករដ្ឋមន្រ្តី វឿង​ឌិញ​ហ្វេ (Nguyen Dinh Hue) ​​ប្រធាន​គណៈ​ចង្អុល​ការ​ អធិបតី​កិច្ច​ប្រជុំ​។ រូបថត៖​ ផាម​ហូវ​ - ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​



អនុគណៈ​កម្មការ​​ខ្លឹមសារ ​ចំណុះ​គណៈ​កម្មការ​ជាតិ ស្តីពី​ការ​ត្រៀម​បម្រុង​និង ​អនុវត្ត​តួនាទីជា​​ប្រធាន​អាស៊ាន​ឆ្នាំ​២០២០។ (គណៈ​កម្មការ​​​ជាតិ​អាស៊ាន​ឆ្នាំ​២០២០​) កិច្ច​ប្រជុំ​ដំបូង​ក្រោម​ការដឹកនាំ ​របស់​លោក​អនុរដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ ង្វៀន​ ក្វឹក​យុង (Nguyen Quoc Dung) អគ្គលេខា​ធិការ​នៃ​គណៈ​កម្មការ​ជាតិ​​អាស៊ាន​ឆ្នាំ​២០២០ ប្រធាន​​អនុគណៈកម្មការ​ខ្លឹមសារ​។ រូបថត៖ ទីភ្នាក់​ងារ​​សារព័ត៌មាន​វៀតណាម​​បាន​ចុះ​ផ្សាយ



 វិទ្យា​ស្ថាន​ការបរទេស​វៀតណាម​ និង មូល​និធី​ Konrad Adenauer Stiftung (KAS) នៅ​វៀតណាម​ រួម​រៀប​ចំ​សិក្ខា​សាលា​ “​សហគមន៍​អាស៊ាន៖ លក្ខណៈពិសេស​​ និង តួនាទី​កណ្តាល​” នា​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៩។ រូបថត៖ វ៉ាន់​ឌេប​ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ពិធី​ប្រគល់​ពាន​រង្វាន់​ទេសចរណ៍អាស៊ាន ក្នុង​ក្រប​ខណ្ឌ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០១៩ (ATF) នៅទីក្រុង​ហាឡុង​ (Ha Long) (ខេត្ត​ក្វាង​និញ - Quang Ninh)។ នេះ​ជា​ឆ្នាំទី​ពីរ​ ដែល​វៀតណាម​ជា​ម្ចាស់​ប្រទេស​រៀបចំ​​ ATF ហើយ​ទីក្រុង​​ហាឡុង ​(Ha Long) បាន​ជ្រើសរើស​ធ្វើ​ជា​ទីកន្លែង​​ប្រព្រឹត្តទៅ​ព្រឹត្តិការណ៍​នេះ។ រូបថត៖ ត្រុងង្វៀន - ​ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 ចាប់ពី​ថ្ងៃទី​៦ - ៨ ខែ​មីនា ឆ្នាំ​២០១៩ លោក​អនុរដ្ឋមន្រ្តី ក្រសួង​ការបរទេស​ ង្វៀន​ ក្វឹន​យុង (Nguyen Quoc Dung) ប្រធាន​គណៈ​ប្រតិភូរដ្ឋមន្រ្តី​​​​ជាន់​ខ្ពស់​វៀតណាម​នៅ​អាស៊ាន បាន​ដឹកនាំ​គណៈប្រតិភូ​​វៀតណាម​ អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​​នៃរដ្ឋមន្រ្តីជាន់ខ្ពស់​អាស៊ាន​ (ASEAN SOM) រៀបចំ​នៅទីក្រុង​ Chiang Rai ប្រទេស​ថៃ​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០១៩ នៅទីក្រុង​ Pattaya ព្រះរាជាណាចក្រ​ថៃ ប្រព្រឹត្តទៅកិច្ច​ប្រជុំ​មេបញ្ជាការកង​កម្លាំង​ការពារជាតិ​ នៃបណ្តាប្រទេស​អាស៊ាន​លើកទី១៦ (ACDFM-16) ក្រោម​ប្រធាន​បទ​ “សន្តិសុខ​ស្ថេរភាព”។ គណៈ​ប្រតិភូ​យោធា​ជាន់ខ្ពស់​ នៃ​កងទ័ពប្រជាជន​វៀតណាម​ ដឹកនាំដោយ​លោក​ឧត្តមសេនីយ៍​ឯកបម្រុង​ ផាន​ វ៉ាន​យ៉ាង​ (Phan Van Giang) នា​យ​អគ្គសេនាធិការ​ នៃ​​​​កងទ័ព​ប្រជាជន​វៀតណាម​​ និង​ជា​អនុរដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ ធ្វើ​ជា​ប្រធាន​គណៈប្រតិភូ​ អញ្ជើញ​​ចូល​រួម​កិច្ច​ប្រជុំ​ ACDFM-16។ រូបថត៖ ទីភ្នាកងារសារ​ព័ត៌មាន​វៀតណាម​បាន​ចុះ​ផ្សាយ



 ក្រសួង​ឧស្សហពាណិជ្ជកម្ម​ឥណ្ឌា​ សហ​ការ​ជាមួយ​​នឹងសហព័ន្ធ​​ការិយាល័យ​​ឧស្សាហកម្ម​ និង ពាណិជ្ជកម្ម​​ឥណ្ឌា​ (FICCI) ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​​អាស៊ាន​ - ឥណ្ឌា​ (AIBC) រៀប​ចំ​ផ្សារណាត់​ និង កិច្ច​ប្រជុំ​កំពូល​​អាស៊ាន​ - ឥណ្ឌា​លើកទី​៤ នៅ​ទីក្រុង​ New Delhi (ឥណ្ឌា​)។ ផ្សារ​ណាត់​មាន​ការ​ចូល​រួម​តាំង​ពិព័រណ៍​ ឧទ្ទេសនាម​ផលិតផល​ និង សេវាកម្ម​របស់​សហគ្រាស​​ឥណ្ឌា​ និង ប្រទេសនានា​នៅ​អាស៊ាន ជាង​២០០​ក្រុម​ហ៊ុន​។ រូបថត៖ ហ្វី​ឡេ - អ្នក​យកព័ត៌មាន​នៃ​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​នៅ​ឥណ្ឌា​។



 កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន - អឺរ៉ុប​លើកទី​២១ ជាមួយ​នឹង​ការ​ចូល​រួម​នៃ​រដ្ឋមន្រ្តី​​ការបរទេស​​ប្រទេសនានា​នៅ​អាស៊ាន​ និង ២៤ប្រទេស​ជា​សមាជិក​នៃ​អឺរ៉ុប​ បាន​ប្រព្រឹត្តទៅ​នៅ​ ខែ​មករា​ ឆ្នាំ​២០១៩ នៅទីក្រុង​ Brussels (បែលហ្សិក)។ លោក​អនុរដ្ឋមន្រ្តីក្រសួង​ការបរទេស​ ង្វៀន ក្វឹក​យុង (Nguyen Quoc Dung) តាង​នាម​លោក​ឧបនាយករដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តីការបរទេស​​ ផាម​ ប៊ិញ​មិញ​ (Pham Binh Minh) ចូល​រួម​កិច្ច​ប្រជុំ​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាមបាន​​ចុះ​ផ្សាយ​



 ឯកអគ្គ​រដ្ឋទូត​វៀតណាមនៅ​ម៉ិកស៊ិក​​ លោក ង្វៀន ហ្វាយយឿង (Nguyen Hoai Duong) ​ទទួល​តំណែង​ប្រធាន​គណៈ​កម្មការ​​សម្ពន្ធ​សមាគម​នៃ​ប្រទេសនានា​នៅ​អាស៊ាន​ នៅ​ម៉ិកស៊ិក (ACMC)​ បន្ត​ពីឯកអគ្គ​​រដ្ឋទូ​ត​​ហ្វីលីពីន​ Demetrio R.Tuason ​នៅ​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៩។ រូបថត៖ វៀតហុង - អ្នក​យក​ព័ត៌មាននៃ​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​​នៅ​ម៉ិកស៊ិក។



 ក្រសួង​ព័ត៌មាន​ និង ទូរគមនាគមន៍ ​សហការ​នឹង​ខេត្ត​ប៊ិញ​យឿង​ (Binh Duong) បើក​ដំណើរ​ការ​តាំង​ពិព័រណ៍​រូបថត និង ភាព​យន្ត​បទ​យក​ការណ៍ - ឯកសារ​ ក្នុង​សហគមន៍​អាស៊ាន​។ រូបថត៖ ហ្វៀន​ត្រាង​ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 រញ្ជួយ​​​ដី​កម្រិត​ញ័រ​ខ្លាំង​៧,៥​ នា​ថ្ងៃទី​២៨ ខែកញ្ញា​ ឆ្នាំ​២០១៨ បាន​ធ្វើ​ឱ្យ​កក្រើក​​កោះ Sulawesi ​ របស់​ឥណ្ឌូនេស៊ី និង បង្កើត​ជា​រលក​យក្ស​សូណាមី​ ឆក់​​យក​ជីវិត​យ៉ាង​តិច​​​​២.០៧៣​នាក់ បង្ក​របួស​ជិត​១១.០០០​នាក់ និង​បាត់​ខ្លួន​ជិត​៧០០នាក់​ជាដើម​ មជ្ឈមណ្ឌ​ល​និយ័ត​​អាស៊ាន​ ស្តីពី​ការ​ឧបត្ថម្ភ​សម្បុរសធម៌​​ក្នុង​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ​(AHA)  ជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​មាន​វត្តមាន​មុន​បង្អស់​​​​ ដើម្បី​កៀង​ស្មា​នឹង​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ ការឧបត្ថម្ភជន​រង​គ្រោះ​ និង ជំនះ​ផល​វិបត្តិគ្រោះ​ធម្មជាតិ​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀត​ណាម​​បាន​ចុះ​ផ្សាយ

 

 សព្វថ្ងៃ​ អាស៊ាន​មានតួនាទី​ជា​មជ្ឈមណ្ឌល​ក្នុង​រចនាសម្ពន្ធ​តំបន់​ ​មាគ៌ា​៥០​ឆ្នាំ​បន្តបន្ទាប់​របស់​អាស៊ាន កត់​សម្គាល់​កាលានុវត្ត​ និង បញ្ហាប្រឈម​ចម្រុះ​ ដូច​ជា​ការ​ស្វែង​រក​ដំណោះស្រាយ​ ដើម្បី​រក្សា​តួនាទី​កណ្តាល​ បញ្ហា​ប្រឈម​មកពី​​​​​​​ប្រទេសធំ​ៗ ឥទ្ធិពល​​នៃ​ភាព​តាន​តឹង​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ ចិនជាដើម​។

លោកនាយករដ្ឋមន្រ្តី​សង្កត់​ធ្ងន់​ ការ​​វៀតណាម​ទទួល​តួនាទី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២០ ​មាន​អត្ថន័យ​​សំខាន់​ ជា​ភារកិច្ច​ផង​ ជា​កាលានុវត្ត​ដើម្បី​លើកកម្ពស់​ទីតាំង​តួនាទី ​របស់​វៀតណាម​ក្នុង​តំបន់ ​និង​ លើឆាក​អន្តរជាតិផង​ដែរ​។ ឆ្នាំ​២០២០​ក៏ជា​ឆ្នាំ​មួយ​ មាន​ព្រឹត្តិការណ៍​សំខាន់​ៗ​ ចំពោះ​​ប្រទេស​វៀតណាម​ ព្រម​ទាំង​អាស៊ាន​។​

“គ្មានពេល​ណា​ការទូត​ពហុ​ភាគី​​និយាយរួម​ និង សហការ​ប្រតិបត្តិការ​​អាស៊ាន​និយាយដោយ​ឡែក​ ទទួលបាន​ការយកចិត្តទុកដាក់​ច្រើន ក៏ដូចជា​បំណង​ប្រាថ្នា​ខ្ពស់​យ៉ាង​នេះ​។ នោះ​​ជា​គ្រឹះទ្រទ្រង់​ស្មារតី​​សម្រាប់​សកម្មភាព​នីមួយ​ៗ  ដើម្បី​យើង​ទាំង​អស់​គ្នា​បោះ​ជំហាន​ឈានទៅ​ឆ្ងាយ​ជាង​ រឹង​មាំ​ជាង​ ក្នុង​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​” លោក​នាយករដ្ឋមន្រ្តី​ពោល​យ៉ាង​នេះ​។

ជាមួយ​ជំហរ​និងកម្លាំង​ថ្មី វៀតណាម​មាន​បំណង​បន្ត​ពង្រីក​តួនាទី រួម​ចំណែក​ជាក់ស្តែង​ជាង​ទៀត​ លើបទដ្ឋាន​ស្ថាបនា​ និង អភិវឌ្ឍន៍​សហគមន៍​អាស៊ាន​ស្វ័យ​ភាព​ ច្នៃ​ប្រឌិត​ ឆ្ពោះទៅកាន់​អាស៊ាន​មួយ​ សម្រប ផ្សារភ្ជាប់​ លក្ខណៈ​ពិសេស​ មាន​សមត្ថភាព​ស៊ាំខ្ពស់​ កាន់តែ​អភិវឌ្ឍន៍​រុង​រឿង​ មាន​តួនាទី​ភារកិច្ច​ក្នុងការ​ដោះស្រាយ​បញ្ហា​សកលលោក​៕​


 

អត្ថបទ៖ កាសែត​រូបភាព​វៀតណាម​ រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​

ព្រឹត្តិការណ៍ ៥០ ឆ្នាំ ទំនាក់ទំនងអាស៊ាន និង អូស្រ្តាលី

ព្រឹត្តិការណ៍ ៥០ ឆ្នាំ ទំនាក់ទំនងអាស៊ាន និង អូស្រ្តាលី

នៅ​កិច្ច​ប្រជុំកំពូល​ពិសេស​ អបអរ​សាទរខួប​​អនុស្សាវរីយ​លើកទី​៥០ ទំនាក់ទំនង​អាស៊ាន​ និងអូស្ត្រាលី បានប្រព្រឹត្តទៅ​នា​ខែមីនាកន្លង​ហើយ​ នៅទីក្រុង​ Melbourne ប្រទេស​អូស្ត្រាលី...

Top