ស្តែងកម្លាំងសហគមន៍តាមរយៈជំងឺរាតត្បាតកូវិដ - ១៩
នៅសន្និសីទកាសែតអន្តរជាតិ ឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាន ស្នើសូមផ្តល់ព័ត៌មានវាយតម្លៃរបស់វៀតណាម អំពីកិច្ចសហប្រតិបត្តិការអាស៊ានអំឡុងរយៈពេលកន្លង ជាពិសេសក្នុងការសម្រុះសម្រូល សហប្រតិបត្តិការ បង្ការ ប្រឆាំង និងគ្រប់គ្រងជំងឺរាតត្បាតកូវិដ - ១៩ លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) មានប្រសាសន៍ច្បាស់លាស់ថា៖ ជំងឺរាតត្បាតកូវិដ - ១៩ ឆ្លងរាលដាលពេញសកលលោក។ ក្នុងតំបន់ សព្វថ្ងៃមានអ្នកផ្ទុកជំងឺជាង១៣០.០០០នាក់ អ្នកស្លាប់ជិត៤.០០០នាក់ នេះជាការបាត់បង់យ៉ាងធំ បង់ខាតយ៉ាងច្រើន។ សហគមន៍អាស៊ានត្រូវចូលរួម ត្រូវសកម្មភាព។ លោកប្រធានអាស៊ាន២០២០ បានម្ចាស់ការយ៉ាងឆាប់រហ័ស ចេញសេចក្តីប្រកាសរួម ប្រមូលប្រជុំសន្និសីទទាំងផ្ទៃក្នុងអាស៊ាន និងអាស៊ាន+៣ រវាងអាស៊ានជាមួយដៃគូ រួមពិភាក្សាទិសដៅប្រឆាំងជំងឺរាតត្បាត។ គំនិតផ្តួចផ្តើមរបស់អាស៊ានដូចជា៖ បង្កើតមូលនីធិកូវិដ បង្កើតស្តុកគ្រឿងសម្ភារសុខាភិបាល កសាងបទដ្ឋានស្តង់ដារជាដើម។ល។ ឆាប់រហ័សទទួលបានសហគមន៍នៅក្នុងនិងក្រៅប្រទេសគាំទ្រ។ អាចនិយាយថា ផ្ទៃក្នុងអាស៊ានបានសកម្មភាពម្ចាស់ការ រួចរាន់ ប្តេជ្ញាលើស្មារតីចូលរួម និងម្ចាស់ការបន្សាំ។
ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ចាប់ផ្តើមឈុតឆាក “ចម្រៀងអាស៊ាន” អបអរសាទរពិធី។ រូបថត៖ ហ្វាងវៀត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានផ្សាយ លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) លោកស្រីប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan) និងគណៈប្រតិភូប្រព្រឹត្តិទៅពិធីគោរពទង់អាស៊ាន នៅពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធានអាស៊ាន២០២០ ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធានអាស៊ាន ២០២០ ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ទិដ្ឋភាពកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ (ហាណូយ)។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) លោកស្រីប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan) និងគណៈប្រតិភូអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦។ រូបថត៖ ត្រុងឌឹក - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ឯកអគ្គរដ្ឋទូត តំណាងឯកអគ្គរដ្ឋទូត នៃប្រទេសនានាជាសមាជិកអាស៊ានប្រចាំនៅវៀតណាម តាមដានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមរយៈរូបភាពអនឡាយផ្សាយផ្ទាល់។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម គណប្រតិភូ អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
មិនខ្លាចភាពលំបាក មកដល់សព្វថ្ងៃ វៀតណាមបានគ្រប់គ្រងជំងឺរាតត្បាតកូវិដ - ១៩។ បណ្តាប្រទេសអាស៊ាន ក៏កំពុងបោះជំហានបណ្តើរ គ្រប់គ្រង់ជំងឺរាតត្បាតកូវិដបណ្តើរ ជំរុញសហប្រតិបត្តិការកសាងសហគន៍។ ភាពជោគជ័យនៃកិច្ចប្រជុំថ្ងៃនេះ គឺជាតឹកតាងសម្រាប់ស្មារតីសាមគ្គីសហប្រតិបត្តិការ ម្ចាស់ការបន្សាំរបស់អាស៊ាន។ បណ្តាប្រទេសអាស៊ានបានចែករំលែកបទពិសោធន៍ ឧបត្ថម្ភគ្នា អំពីសម្ភារសុខាភិបាល បញ្ហាចាំបាច់ផ្សេងៗ ដើម្បីបង្ការប្រឆាំងជំងឺ, គ្មានពេលណាដែលមានការសហការល្អបែបនេះ នៅក្នុងតំបន់។
តាមរយៈជំងឺរាតត្បាតកូវិដ - ១៩ អាចសឱ្យឃើញថា៖ អាស៊ានបានស្តែងពីកម្លាំងសហគមន៍ ជាកម្លាំងស្នូល ពេញលេញ និងជឿជាក់ ចូកចែវតំបន់ឆ្លងកាត់ទុក្ខលំបាក មិនដែលមានពីមុនមក ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។
អាស៊ានមានបំណងសហប្រតិបត្តិការអភិវឌ្ឍន៍ រួមមានប្រយោជន៍
“ឆ្លងកាត់ព្យុះសង្ឃរាបកបោក បាច់ស្រូវនៅលើផ្លាកសញ្ញានៃអាស៊ាន នឹងមួយថ្ងៃកាន់តែផ្សារភ្ជាប់ស្អិតរមួត បន្តនាំយកអង្ករពោរពេញទៅដោយទឹកចិត្តសាមគ្គី ពឹងពាក់គ្នាទៅវិញទៅមក នៃមហាគ្រួសារអាស៊ាន ” |
ឆ្លើយសំណួរអ្នកសារព័ត៌មានពាក់ព័ន្ធដល់ភាពអះអាង អំពីរូបភាពឥទ្ធិពលដល់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច របស់វៀតណាម ក៏ដូចជាអាស៊ានបន្ទាប់ពីជំងឺរាតត្បាតកូវិដ - ១៩ ចំពោះការដែលប្រទេសទាំងពីរអាមេរិកនិងចិន ជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្មធំ របស់អាស៊ាន សព្វថ្ងៃមានការប្រកួតប្រជែង អំពីភូមិសាស្រ្ត នយោបាយ និងសេដ្ឋកិច្ច លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) សង្កត់ធ្ងន់ថា៖ ចិននិងអាមេរិក ជាដៃគូសំខាន់ជួរមុខនៃប្រទេសនានាលើកពិភពលោក ក្នុងនោះមានអាស៊ាននិងវៀតណាម។ ការប្រកួតប្រជែង រវាងប្រទេសអាមេរិកនិងចិន នឹងឥទ្ធិពលដល់សកលលោកនិងអាស៊ាន។ ម្យ៉ាងទៀត រវាងបណ្តាប្រទេសអាស៊ានជាមួយចិននិងអាមេរិក កំពុងមានក្របខណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ចទាំងទ្វេភាគីនិងពហុភាគី។ នេះជាខឿនគ្រឹះធាសំខាន់ដើម្បីរក្សា ពង្រឹក និងជំរុញសហប្រតិបត្តិការសេដ្ឋកិច្ច រវាងអាស៊ានជាមួយខឿនសេដ្ឋកិច្ចធំទាំងពីរនេះ។
អាស៊ានតែងមានបំណងតំបន់អាស៊ី - ប៉ាស៊ីហ្វីកមួយ សន្តិភាព ស្ថិរភាព វិបុលភាព សហប្រតិបត្តិការ រួមអភិវឌ្ឍន៍។ អាស៊ានមានបំណងសហប្រតិបត្តិការអភិឌ្ឍន៍ រួមមានប្រយោជន៍ ដើម្បីខឿនសន្តិភាពនៅតំបន់ និងការអភិវឌ្ឍទៅអនាគត នៃដៃគូទាំងឡាយ ក្នុងនោះមានប្រទេសចិននិងអាមេរិក បណ្តាដៃគូសំខាន់ចំពោះអាស៊ាន។ សព្វថ្ងៃ ពាណិជ្ជកម្មទ្វេទិស របស់វៀតណាម ជាមួយចិនមានទំហំធំ ពាណិជ្ជកម្មនឹងអាមេរិក ក៏សែនសំខាន់ដែរ។ រុញច្រានជំងឺរាតត្បាតកូវិដ - ១៩ ស្តារសេដ្ឋកិច្ច ជាភារកិច្ចជួរមុខពីរ ជាផលប្រយោជន៍រួមនៃសហគមន៍អន្តរជាតិ នៃចិននិងអាមេរិក។ វៀតណាមមានបំណងប្រទេសចិននិងអាមេរិក រួមពង្រីកចំណុចរួម ឆ្លងកាត់ភាពខុសប្លែក កសាងទំនុកចិត្ត ជំរុញសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួមនៃតំបន់និងពិភពលោក។
គណៈប្រតិភូអន្តរជាតិ អញ្ជើញចូលរួមកិច្ចប្រជុំពិសេស នៃអ្នកដឹកនាំអាស៊ាន អំពីបង្កើនសិទ្ធិនារីនាសម័យយុគលេខ។ រូបថត៖ វ៉ាន់ឌេប - ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកស្រីប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan) ប្រធានក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA) លើកទី៤១ ថ្លែងសុន្ទរកថានៅកិច្ចប្រជុំពិភាក្សា។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
សម័យប្រជុំពិភាក្សានៃថ្នាក់ដឹកនាំអាស៊ាន ជាមួយនឹងតំណាងយុវជនអាស៊ាន។ រូបថត៖ វ៉ាន់ឌេប - ទីភ្នាក់ងារសារព័ត៌មានវៀតណាម
សម័យប្រជុំពិភាក្សានៃថ្នាក់ដឹកនាំអាស៊ាន ជាមួយនឹងក្រុមប្រឹក្សាពីគ្រោះអាជីវកម្មអាស៊ាន (ASEAN BAC)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធានអាស៊ាន ២០២០ អធិបតីនៃកិច្ចប្រជុំពិភាក្សានៃថ្នាក់ដឹកនាំអាស៊ាន ជាមួយនឹងក្រុមប្រឹក្សាពីគ្រោះអាជីវកម្មអាស៊ាន (ASEAN BAC)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធានអាស៊ាន២០២០ អធិបតីនៃសន្និសីទកាសែតព័ត៌មាន អំពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
|
ប្រធានបទ៖ “ផ្សារភ្ជាប់និងម្ចាស់ការបន្សាំ” ក្នុងបរិបទជំងឺរាតត្បាតកូវិដ - ១៩ ក្នុងតួនាទីជាប្រធានអាស៊ាន២០២០ វៀតណាមកំពុងខិតខំរួមនឹងសមាជិកអាស៊ាន អនុវត្តផែនការស្តារទូទៅ បន្ទាប់ពីជំងឺរាតត្បាតកូវិដ - ១៩, ប្រមូលផ្តុំពង្រឹងសាមគ្គី ពង្រីកតួនាទីស្នូលរបស់អាស៊ាន ជំរុញរៀបចំសន្និសីទជាមួយនឹងចិននិងអាមេរិក អំពីកិច្ចសហប្រតិបត្តិការប្រឆាំងជំងឺរាតត្បាត រក្សាដោះដូរអាជីវកម្ម, ធានាប្រព័ន្ធផ្គត់ផ្គង់ទំនិញ សេវាកម្ម បង្កលក្ខណៈងាយស្រួលសម្រាប់ប្រព័ន្ធពាណិជ្ជកម្ម វិនិយោគ ជំរុញស្តារសេដ្ឋកិច្ចតំបន់និងពិភពលោក។
កសាងសមុទ្រខាងកើតក្លាយទៅជាតំបន់សមុទ្រសហប្រតិបត្តិការនិងអភិវឌ្ឍន៍
ឆ្លើយតបសំណួរនៃអ្នកសារព័ត៌មាន ពាក់ព័ន្ធដល់ឥទ្ធិពលនៃជំងឺរាតត្បាតកូវិដ - ១៩ ចំពោះកម្មវិធីរបៀវរៈរបស់វៀតណាម អំពីការចរចានូវបញ្ហាពាក់ព័ន្ធដល់សមុទ្រខាងកើត, បណ្តាវិធានការដែលវៀតណាម នឹងកំពុងអនុវត្តដើម្បីសម្រេចបានគោលបំណង ក្នុងអាណាត្តិប្រធានអាស៊ាន២០២០ លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អះអាងថា៖ សន្តិភាពសន្តិសុខ ស្ថិរភាព នៅតំបន់និយាយរួម នៅសមុទ្រខាងកើតនិយាយដោយឡែក គឺជាផលប្រយោជន៍និងគោលបំណងរួមនៃសហគមន៍ បំផុតគឺចំពោះអាស៊ាន។ ហេតុនោះហើយ រយៈពេលកន្លង អាស៊ានបានខិតខំរួមចំណែក ចាប់ពីរក្សាការសន្ទនា ជំរុញសហប្រតិបត្តិការ រហូតដល់កសាងរបប ក្រមប្រតិបត្តិការលើសមុទ្រខាងកើត។
កិច្ចប្រជុំលើកនេះ អះអាងសាឡើងវិញ នូវការប្តេជ្ញាចិត្តរបស់អាស៊ាន រួមចំណែកកសាងសមុទ្រខាងកើត ក្លាយទៅជាតំបន់សមុទ្រសហប្រតិបត្តិការនិងអភិវឌ្ឍន៍ សន្តិសុខ និងសុវត្ថិភាព សក្តិសមជាមួយតួនាទីជាផ្នែកសំខាន់មួយក្នុងការពិភាក្សានៃតំបន់។
ជំងឺរាតត្បាតកូវិដ - ១៩ ចំពោះមុខធ្វើឱ្យបង្អាក់កិច្ចប្រជុំ ពិភាក្សាអំពីការកសាងក្រមប្រតិបត្តិការលើសមុទ្រខាងកើត រវាងអាស៊ាននិងចិន។ ក្នុងបរិបទនេះ វៀតណាមខិតខំរួមនឹងអាស៊ានសហប្រតិបត្តិការ ជាមួយភាគីពាក់ព័ន្ធ ដើម្បីសង្កត់មិនឱ្យមានសកម្មភាព ធ្វើឱ្យស្មុគស្មាញស្ថានភាពលើសមុទ្រ គោរពច្បាប់អន្តរជាតិ កសាងសមុទ្រមួយសន្តិភាព មិត្តភាព សហប្រតិបត្តិការ អាកាសចរណ៍នាវាចរណ៍ដោយសេរី។ អនុវត្តហ្មឹងម៉ាត់ សេចក្តីប្រកាសអំពីប្រតិបត្តិការ នៃភាគីនានានៅលើសមុទ្រខាងកើត និងចរចាក្រមប្រតិបត្តិការលើសមុទ្រខាងកើតសុពលភាព ប្រសិទ្ធភាព សមស្រប់ច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញានៃអង្គការសហប្រជាជាតិ អំពីច្បាប់សមុទ្រ១៩៨២ (UNCLOS ១៩៨២)៕
អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម